សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងជាឱឡារិកថា បើរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដឹកនាំប្រទេសហើយធ្វើឲ្យបាត់បង់ទឹកដីខេត្តចំនួនបួន ដែលបានដាក់ចូលក្នុងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ និងវៀតណាម ដូចការព្រួយបារម្ភរបស់បងប្អូនប្រជាពលរដ្ឋ នោះសូមបោះឆ្នោតទម្លាក់សម្តេច និងគណបក្សប្រជាជនចោលទៅចុះ។ នុងឱកាសអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយ អាចារ្យ អាចារិនី នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានលើកឡើងថា...
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថែ្លងអំណរគុណដល់បណ្តាធនាគារ និងអាជីវករប្តូរប្រាក់ទាំងអស់នៅខេត្តសៀមរាប ដែលបានអនុវត្តទៅតាមគោលការណ៍របស់ធនាគារជាតិ ទាក់ទងនឹងការប្រើប្រាស់ប្រាក់ដុល្លារដែលមានសភាពចាស់ និងរហែក ខណៈគោលការណ៍នេះរនឹងត្រូវអនុវត្តនៅទូទាំងប្រទេសនាពេលឆាប់ៗខាងមុខនេះ។ តាមរយៈផេកហ្វេសបុកផ្ទាល់របស់សម្តេច នាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា«សូមអរគុណចំពោះបណ្តាធនាគារ អាជីវករ អ្នកប្ដូរប្រាក់ ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាប ដែលបានចូលរួមអនុវត្តនូវគោលការណ៍ថ្មីរបស់ធនាគារជាតិនៃកម្ពុជា ពាក់ព័ន្ធនឹងការប្រើប្រាស់ក្រដាស់ប្រាក់ដុល្លារដែលមានសភាពចាស់ ឬរហែក»។ ជាមួយគ្នានោះដែរ សម្តេចធិបតី...
ភ្នំស ជារមណីយដ្ឋានថ្មីមួយ ដែលរដ្ឋបាលស្រុកទឹកឈូ ទើបផ្តួចផ្តើមគំនិតរៀបចំបង្កើតឡើង ភ្នំសគេអាចឡើងទៅដល់កំពូល ហើយមើលឃើញទេសភាពនៅជុំវិញ ដូចជាក្រុងកំពត ជួរភ្នំបូកគោ ទេសភាពដងព្រែក ស្រែចំការ គយគន់ថ្ងៃរះ ឬថ្ងៃលិច និងស្រូបយកខ្យល់បរិសុទ្ធជាដើម។ យុវជន និងអាជ្ញាធរបានចញ្ជាក់ថា តំបន់នេះមានសក្តានុពលខ្ពស់ អាចទាក់ទាញភ្ញៀវទេសចរច្រើន បន្ទាប់ពីការរៀបចំរួចរាល់ទាំងស្រុង។ ក្រុមកីឡាករ “កង់ភ្នំ” និងយុវជន បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនថា ពួកគេបានមើលឃើញសក្តានុពលតំបន់ភ្នំសនេះ ជាយូរមកហើយ ដោយសារកន្លងមក ធ្លាប់មកចូលរួមព្រឹត្តិការណ៍ប្រណាំងម៉ូតូ...
នាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង វិនពិន (Wang Wenbin) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា កម្ពុជាមិនអាចខ្វះបានចំពោះស្រ្តី ក្នុងភាពជាអ្នកដឹកនាំនៅក្នុងសង្គម និងសេដ្ឋកិច្ច ហើយមួយវិញទៀត ការលើកស្ទួយស្រ្តីមិនត្រឹមតែជាកាលានុវត្តភាពប៉ុណ្ណោះទេ គឺថែមទាំងបង្កើននូវសេដ្ឋកិច្ចនៅកម្ពុជា ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត នៅក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកវេទិកាស្ត្រីជាសហគ្រិន និងរង្វាន់សហគ្រិនអាស៊ាន ឆ្នាំ២០២៤ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមទៀតថា បច្ចុប្បន្ន កម្ពុជាបានប្រើពាក្យថា«មេ» ក្នុងន័យនេះគឺសំដៅថា នៅគ្រប់មជ្ឈដ្ឋានទាំងអស់នៅកម្ពុជាគឺបានផ្តល់តម្លៃដល់...
ពោធិ៍សាត់៖ នាវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ប្រតិបត្តិការរុករកឧទ្ធម្ភាចក្រ បានរកឃើញអាកាសយានិកម្នាក់ទៀតហើយ ឈ្មោះ ស៊ុន ផល្លា (ស្លាប់) ដែលបាត់ខ្លួនដោយសារធ្លាក់ឧទ្ធម្ភាគចក្រនៅពោធិ៍សាត់ នៅចម្ងាយប្រមាណ ២១០ម៉ែត្រ ពីឧទ្ធម្ភាចក្រ នៅចំណុចឧទ្ធម្ភាគចក្រធ្លាក់នៅលើខ្នងភ្នំយ៉ាវយ៉ៃ ចន្លោះទៅភ្នំព្រះ ដែលមានជ្រោះ ជញ្ជាំងភ្នំ និងព្រៃក្រាស់ មានរយៈកម្ពស់ជាង១២០០ម៉ែត្រ។
ភ្នំបេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤នេះ បាននិងកំពុងអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ នៅវិមានព្រឹទ្ធសភា។ កិច្ចប្រជុំនេះលើរបៀបវារៈមួយចំនួនរួមមាន៖ ១- ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរ ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់...
តាមរយៈសារពិសេសមួយនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់បញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរគ្រប់រាជធានី និងខេត្តទាំងអស់ត្រូវចាត់វិធានការ និងបង្រ្កាបឲ្យខាងតែបានចំពោះក្មេងទំនើងគ្រប់ប្រភេទឲ្យបានដូចជាភ្លៀងរលឹម ខណៈក្មេងទំនើងដែលបង្ហោះម៉ូតូតាមទីសាធារណៈត្រូវធ្វើការឃាត់ម៉ូតូទុកក្នុងរយៈពេលពី៣ខែទៅ៦ខែដោយគ្មានការលើកលើកលែងនោះឡើយចាប់ពីពេលនេះតទៅ។ សម្តេចធិបតីនាយករដ្ឋមន្រ្តីបានលើកឡើងថា ដើម្បីសន្តិសុខសណ្តាប់ធ្នាប់ដល់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិនោះ អាជ្ញាធរគ្រប់រាជធានី-ខេត្តទាំងអស់ត្រូវតែបង្កើនសកម្មភាពរបស់ខ្លួនបន្ថែមទៀត ពោលគឺធ្វើឲ្យដូចភ្លៀងរលឹមបង្រ្កាប់ចំពោះក្មេងទំនើង (ពួកក្រុមដាវសាំម៉ារ៉ៃ)បើទោះបីជាការបង្រ្កាបនាពេលកន្លងមកមានការថមថយក្តី ប៉ុន្តែនូវមិនទាន់អស់នៅឡើយខណៈក្មេងខ្លះបានបន្តផ្គើនដដែលជាពិសេសគឺក្មេងទំនើងបង្ហោះម៉ូតូតែម្តង។ ដូច្នេះករណីនេះត្រូវតែធ្វើឲ្យបានដោយ គ្មានការលើកលែង និងយោគយល់នោះឡើយ។ ជាមួយគ្នានោះដែរសម្តេចធិបតី នាយករដ្ឋមន្រ្តីក៏បានស្នើសុំការយោគយល់ និងសហការពីបងប្អូន ប្រជាពលរដ្ឋដែលជាឪពុកម្តាយ...
ក្នុងគោលដៅបញ្ចៀសព័ត៌មានក្លែងក្លាយ ក៏ដូចជាចៀសវាងការញុះញុង់ បំភ្លៃការពិតរបស់ក្រុមជ្រុលនិយមមួយចំនួន។ សហភាពសិទ្ធិកម្មករកម្ពុជា គ្រោងនឹងចុះទៅផ្សព្វផ្សាយព័ត៌បន្ថែមជុំវិញកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម...
តាមរយៈជំនួបជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងលោក ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម ភាគីទាំងពីរបានបង្ហាញការប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្តរក្សាឱ្យបាននូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ...