នារសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម តូ ឡឹម (To Lam) ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងជាអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី៨-៩ ខែមិថុនា ឆ្នាំ២០២៦។ ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តមប្រធានរដ្ឋវៀតណាម...
សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជាបានរៀបចំវគ្គបណ្តុះបណ្តាលមន្រ្តីបច្ចេកទេស និងអាជ្ញាកណ្តាលថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៦ ក្រោមការចែករំលែកចំណេះដឹង បទពិសោធដោយ លោក យី សារិន គ្រូឧទ្ទេសជនជាតិខ្មែរ និងលោក OGIWARA Masato គ្រូឧទ្ទេសជនជាតិជប៉ុន ។ លោក យី សារិន បានគូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ មាសគោលចំណងបង្កើន ជំនាញ និងបច្ចេកទេសដល់សិក្ខាកាម បន្ថែម ដើម្បីអភិវឌ្ឍន៍ មន្រ្តីបច្ចេកទេស និងអាជ្ញាកណ្តាល...
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា ជំរុញឱ្យភាគីថៃគោរពកិច្ចព្រមព្រៀងនៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ជាពិសេសចំណុចទី៣ ដែលបានឯកភាពគ្នាប្រគល់ភារកិច្ចឱ្យក្រុមការងារវាស់វែង JBC ចុះកំណត់ខណ្ឌសីមាព្រំដែនឱ្យបានឆាប់បំផុត ជាពិសេសនៅកន្លែងដែលរងផលប៉ះពាល់ និងដែលមានប្រជាជនស៊ីវិលរស់នៅ។ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦នេះ បានបញ្ជាក់ជាថ្មីម្តងទៀតពីគោលជំហររបស់កម្ពុជា ដែលមិនប្រើកម្លាំងយោធាក្នុងការដណ្តើមយកទឹកដីមកវិញឡើយ តែកម្ពុជាប្រកាន់យកដំណោះស្រាយដោយសន្តិវិធីតាមរយៈការចរចា និងការវាស់វែងដោយប្រើយន្តការដែលមានស្រាប់ គឺគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក...
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា ច្រានចោលចំពោះការផ្សាយព័ត៌មានមិនពិតរបស់សារព័ត៌មានថៃដែលបានដកស្រង់ប្រសាសន៍សម្ដេចខុសពីការពិតពាក់ព័ន្ធនឹងការប្រើស់ប្រាស់យន្តការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ដែលពួកគេបានផ្សាយមិនពិតថា កម្ពុជាប្រើប្រាស់ទាំងមធ្យោបាយយោធា និងសន្ដិវិធីលើការដោះស្រាយ ប៉ុន្ដែជាប្រសាសន៍ពិតប្រាកដរបស់សម្ដេចតេជោ និងជំហររបស់កម្ពុជា គឺជ្រើសរើសយកតែដំណោះស្រាយសន្តិវិធីស្របតាមយន្តការច្បាប់អន្តរជាតិប៉ុណ្ណោះ។ តាមរយៈ សារពិសេសពីខេត្តសៀមរាប ក្នុងឱកាសជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានា ជុំវិញខេត្តសៀមរាប-ឧត្តមានជ័យ នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦នេះ សម្ដេចតេជោ ហ៊ុន សែន...
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ចំនួន ២៥ នាក់ ទៅសិក្សានៅក្រៅប្រទេសថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ លើជំនាញផ្កាយរណប និងលំហអាកាស សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ នៅប្រទេសបារាំង ចិន ជប៉ុន កូរ៉េ ម៉ាឡេស៊ី ហ្វីលីពីន និងឥណ្ឌា។ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងប្រៃសណីយ៍ បានឲ្យដឹងថា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ និងក្នុងគោលដៅរួមចំណែកកសាង និងអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ជាពិសេស ការផ្តល់អាទិភាពលើការបណ្តុះបណ្តាលជំនាញវិស្វកម្មទូរគមនាគមន៍ពាក់ព័ន្ធ ជំនាញផ្កាយរណប...
នារសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី Izumi Nakamitsu អគ្គលេខាធិការរងអង្គការសហប្រជាជាតិ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី៨-៩ ខែមិថុនា ឆ្នាំ២០២៦។ ក្នុងឱកាសនៃជំនួបនេះ លោកស្រីអគ្គលេខាធិការរងអង្គការសហប្រជាជាតិ បានសម្តែងនូវការកោតសរសើរ ចំពោះជំនាញរបស់កម្ពុជា ក្នុងការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ...
ក្នុងឱកាសថ្លែងសុន្ទរកថាក្នុងពិធីបើកវេទិកាអនាគតរបស់អាស៊ានលើកទី៣ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងហាណូយ ប្រទេសវៀតណាម, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ទស្សនៈដែលថា រដ្ឋជាមាជិកមួយអាចពឹងផ្អែកលើខ្លួនឯងទាំងស្រុងនៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ទាំងមូលរបស់ខ្លួន គឺជាការគិតបែបស្រមៃប៉ុណ្ណោះ ខណៈដើម្បីជាប្រយោជន៍ដល់អនាគតនៃសេដ្ឋកិច្ចអាស៊ាន គឺមិនត្រូវរំលាយ ឬផ្ដាច់ខ្លួនចេញពីប្រព័ន្ធដែលបាននាំមកនូវកាលានុវត្តភាពនៃសេដ្ឋកិច្ចរួមសម្រាប់សហគមន៍ទាំងមូលនោះឡើយ។ សម្ដេចធិបតីបានថ្លែងថា ចំពោះបញ្ហាសេដ្ឋកិច្ច៖ បច្ចុប្បន្នពិភពលោកបាននឹងកំពុងរងការញាំញី ដោយពហុវិបត្តិ ដែលកើតឡើងជាបន្តបន្ទាប់ ការណ៍នេះធ្វើឱ្យបញ្ហានៃការអភិវឌ្ឍប្រកបដោយចីរភាពលែងសូវមានភាពលេចធ្លោនៅលើឆាកអន្តរជាតិ។ សម្ដេចធិបតី បន្តថា...
ក្នុងឱកាសថ្លែងសុន្ទរកថាក្នុងពិធីបើកវេទិកាអនាគតរបស់អាស៊ានលើកទី៣ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងហាណូយ ប្រទេសវៀតណាម, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា នៅពេលដែលយើងជំរុញកំណើនសេដ្ឋកិច្ច ក្នុងគ្រប់គោលនយោបាយ ដែលយើងបង្កើតឡើង យើងត្រូវចងចាំជានិច្ចថា វិបុលភាព ដែលមានអត្ថន័យលុះត្រាតែបម្រើដល់ប្រជាជន។ សម្ដេចធិបតីបានថ្លែងថា ជារួមទាំងសន្ដិភាព ទាំងវិបុលភាព មិនមែនជាគោលដៅចុងក្រោយ នោះទេ តម្លៃពិតប្រាកដស្ថិតនៅលើការលើកកម្ពស់ជីវភាពរស់នៅ, សេចក្ដីថ្លៃថ្នូរ សន្ដិសុខ...
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ចាកចេញពីអាកាសយានដ្ឋានអន្តរជាតិទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម នាល្ងាចថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ បន្ទាប់ពីបានអញ្ជើញទៅចូលរួម វេទិកាអនាគតរបស់អាស៊ានលើកទី៣ និងទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦។
ក្នុងឱកាសថ្លែងសុន្ទរកថាក្នុងពិធីបើកវេទិកាអនាគតរបស់អាស៊ានលើកទី៣ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងហាណូយ ប្រទេសវៀតណាម, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ជាថ្មីថា សេចក្ដីសម្រេចនាពេលថ្មីៗនេះរបស់កម្ពុជា ក្នុងការផ្គួចផ្ដើមយន្តការផ្សះផ្សាដោយចាប់បង្ខំក្រោមក្របខណ្ឌអនុញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រ បានបង្ហាញពីបំណងដ៏ស្មោះរបស់កម្ពុជា ក្នុងការស្វែងរកដំណោះស្រាយដោយុត្តិធម៌ និងយូរអង្វែង ដែលឈរផ្អែកលើមូលដ្ឋានដ៏រឹងមាំលើច្បាប់អន្តរជាតិ។ សម្ដេចធិបតី បានបន្តថា ការបញ្ជាក់ពីការត្រៀមលក្ខណៈរបស់ប្រទេសថៃ ក្នុងការចូលរួមក្នុងកិច្ចសម្របសម្រួលក្រោមក្របខណ្ឌ UNCLUS នេះ គឺជាជំហានគួរឱ្យស្វាគមន៍មួយឆ្ពោះទៅរកការដោះស្រាយដោយសន្ដិវិធីលើតំបន់ទាមទារដែនសមុទ្រត្រួតស៊ីគ្នា ដំណោះស្រាយនេះ...