កំពង់ចាម ៖ ដើម្បីរក្សានូវប្រពៃណី និងវប្បធម៌ដ៏ល្អពូផង់របស់ខ្មែរ នៅថ្ងៃអាទិត្យ ទី៧ ខែមិថុនា ឆ្នាំ២០២៦ អ្នកភូមិថ្មី ឃុំកោះសូទិន ស្រុកកោះសូទិន បានរៀបចំកម្មវិធី “ចាក់បាញ់ឆែវ១០០ខ្ទះ” ចែកជូនដល់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរភ្លក់ ពិសារ ដោយឥតគិតថ្លៃ ស្ថិតក្រោមវត្តមានឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លួន ផន ប្រធានក្រុមប្រឹក្សាខេត្ត និងមានការចូលរួមពី...
នារសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ជិន ថាញ់មិន (Tran Thanh Man) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ (3rd ASEAN Future Forum-AFF) ដែលប្រព្រឹត្តទៅនៅថ្ងៃទី៨-៩ ខែមិថុនា...
កោះកុង ៖ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកោះកុង បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តីបក្សនៅស្រុកបូទុមសាគរ ត្រូវតែធ្វើការអោយសកម្មចំពោះការចុះទៅមូលដ្ឋាន ដើម្បីជួប និងដឹងសុខទុក្ខប្រជាជន ហើយជួយដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋ។ ក្នុងពិធីបិទវគ្គអប់រំនយោបាយដល់មន្រ្តីរបស់គណបក្សជំនាន់ទី២៤ នៅទីស្នាក់ការបក្សស្រុកបូទុមសាគរ នារសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវ ឈី វ៉ា បានបន្តថា មន្ត្រីគណបក្សត្រូវតែត្រួតពិនិត្យការងារខ្លួន ដើម្បីរកឱ្យឃើញចំណុចវិជ្ជមាន និងអវិជ្ជមានហើយធ្វើការកែលម្អ ។ របបការងារ ចុងក្រោយគឺ របបរាយការណ៍សុំយោបល់ មានន័យថាបើមានបញ្ហាគឺត្រូវតែរាយការណ៍...
ព្រះសង្ឃ និងសប្បុរសជនខេត្តស្វាយរៀង ដឹកនាំដោយព្រះវិសុទ្ធិញ្ញាណ មុំ សយ ព្រះមេគណខេត្តស្វាយរៀង នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ បាននាំយកអំណោយរួមមាន គ្រឿងឧបភោគ បរិភោគ ភេសជ្ជៈ សម្ភារៈប្រើប្រាស់និងថវិកាមួយចំនួនទៅផ្តល់ជូនដល់ដៃវីរយុទ្ធជន និងវរៈនគរបាល ដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅក្នុងភូមិសាស្ត្រទិសខេត្តពោធិសាត់ និងខេត្តបន្ទាយមានជ័យ។ ព្រះតេជគុណ មុំ សយ មានសង្ឃដិកាថា ការនាំយកគ្រឿងឧបភោគ បរិភោគ សម្ភារៈ និងថវិកា ទៅចែកផ្តល់ជូនដល់ វរកងទព័...
បេក្ខសមណសិស្សក្នុងខេត្តស្វាយរៀង ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦ បានធ្វើការប្រឡងដើម្បីទទួលយកសញ្ញាបត្រធម្មវិន័យ ថ្នាក់ត្រី ថ្នាក់ទោ និងថ្នាក់ឯក ។ អភិបាលរងខេត្តស្វាយរៀង លោក ញ៉ែម សារី ក្នុងឱកាសបើកវិញ្ញាសារជូនដល់បេក្ខសមណសិស្សសញ្ញាបត្រធម្មវិន័យ ថ្នាក់ត្រី ថ្នាក់ទោ និងថ្នាក់ឯក នៅក្នុងមណ្ឌលវត្ត (ជម្ពូប្រឹក្សា) មណ្ឌលវត្ត (ព្រៃឆ្លាក់) ក្រុងស្វាយរៀង បានស្នើដល់បេក្ខសមណសិស្ស ទាំងអស់ត្រូវបញ្ចេញសមត្ថភាព ចំណេះដឹង ដែលបានសិក្សាកន្លងមក ដើម្បីប្រឡងយកសញ្ញាបត្រ...
នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ (3rd ASEAN Future Forum – AFF) ដែលប្រព្រឹត្តទៅនៅថ្ងៃទី៨-៩ ខែមិថុនា...
តបតាមការអញ្ជើញរបស់ លោក ឡេ មិញហ៊ឹង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម, នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចាកចេញពីរាជធានីភ្នំពេញ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ ពីថ្ងៃទី៨-៩ ខែមិថុនា ឆ្នាំ២០២៦។ នៅថ្ងៃនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត...
(ភ្នំពេញ)៖ យុវវ័យជំនាន់ថ្មីដែលមានទូរស័ព្ទដៃ និងឧបករណ៍វៃឆ្លាតនៅក្នុងដៃ មិនត្រឹមតែជាអ្នកប្រើប្រាស់បច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែពួកគេគឺជាភ្នាក់ងារសុវត្ថិភាពព័ត៌មានដ៏សំខាន់ ក្នុងការការពារគ្រួសារ និងសហគមន៍កម្ពុជាពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ តាមរយៈការបង្កើនការទទួលខុសត្រូវ និងការផ្ទៀងផ្ទាត់រាល់ព័ត៌មានមុននឹងចុចចែករំលែក (Share)លើបណ្តាញសង្គម។ នេះជាការលើកឡើងរបស់ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន ក្នុងឱកាសឯកឧត្តមបានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ នេះ នៅវិទ្យាល័យទួលអំពិល។ ពិធីដែលបានរៀបចំឡើងដោយមន្ទីរព័ត៌មានរាជធានីភ្នំពេញ ដោយមានគាំទ្រពីក្រសួង...
ភ្នំពេញ៖ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានអំពាវនាវដល់ស្រទាប់យុវវ័យកម្ពុជា ឱ្យចូលរួមក្នុងយុទ្ធនាការជាតិប្រឆាំងព័ត៌មានក្លែងក្លាយ ដោយធ្វើសកម្មភាពជា «ឃោសនិក ឬអ្នកផ្សព្វផ្សាយ» ដ៏សកម្មក្នុងការទប់ស្កាត់ការរីករាលដាលនៃព័ត៌មានក្លែងក្លាយ ដែលកំពុងយាយីដល់សន្តិសុខព័ត៌មាន និងសណ្តាប់ធ្នាប់សង្គម។ ការអំពាវនាវនេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំតម្រង់ទិសស្តីពី «ការងារព័ត៌មានសាធារណមតិ និងការអនុវត្តយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ ជំហានទី២» នៅមន្ទីរព័ត៌មានខេត្តកំពង់ធំ កាលពីសៀលថ្ងៃទី៥ ខែ មិថុនា ឆ្នាំ២០២៦។ ឯកឧត្តម ទេព អស្នារិទ្ធ បានណែនាំដល់មន្ទីរព័ត៌មានខេត្តកំពង់ធំ...
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន មានប្រសាសន៍ថា ការប្រើប្រាស់យានយន្តអគ្គិសនី បានចូលរួមចំណែកសំខាន់ ដល់កិច្ចគាំពារបរិស្ថាន ជួយវិស័យការដឹកជញ្ជូនបៃតង និងកាត់បន្ថយការប្រែប្រួលអាកាសធាតុ។ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសាសន៍លើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពី “កិច្ចសហប្រតិបត្តិការការពារបរិស្ថាន និងការលើកកម្ពស់ការប្រើប្រាស់រថយន្ត ដំណើរការដោយថាមពលអគ្គិសនី និងមេត្រីបរិស្ថាននៅប្រទេសកម្ពុជា” រវាង ក្រសួងបរិស្ថាន និងក្រុមហ៊ុន វ័នរ៉ូដ អ៊ិនដាសស្រួល (ខេមបូឌា)...