ក្នុងឱកាសថ្លែងសុន្ទរកថាក្នុងពិធីបើកវេទិកាអនាគតរបស់អាស៊ានលើកទី៣ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងហាណូយ ប្រទេសវៀតណាម, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ជាថ្មីថា ព្រំដែន និងអធិបតេយ្យភាពកម្ពុជាដាច់ខាតមិនត្រូវបានកែប្រែដោយការប្រើកម្លាំងឡើយ ឬតាមរយៈការបង្កើតអង្គហេតុសម្រេចលើដីជាក់ស្ដែង (faits accomplis)ខណៈមកដល់ពេលនេះ បទឈប់បាញ់រវាងកម្ពុជា និងថៃនៅបន្តមាន ប៉ុន្ដែកំពុងស្ថិតនៅក្នុងសភាពមួយដ៏ផុយស្រួយ ហើយកម្ពុជានៅតែមានក្ដីព្រួយបារម្ភចំពោះស្ថានការណ៍លើដីជាក់ស្ដែងនៅក្នុងតំបន់កាន់កាប់ដែលស្ថិតនៅជ្រៅក្នុងទឹកដីកម្ពុជា។ ឈរលើការវាយតម្លៃស្រដៀងគ្នា ដែលបានលើកឡើងក្នុងវេទិកាអនាគតរបស់អាស៊ានលើកទី៣នេះ សម្ដេចបានឆ្លុះថា សន្ដិភាព៖ ក្នុងពេលអតីតកាល...
នៅដើមខែមិថុនា ឆ្នាំ២០២៦ គឺចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៨ អាជ្ញាធរជាតិអប្សរាបានចែកចាយកូនឈើសរុប ចំនួន ១២,៣៧៥ ដើម ជូនស្ថាប័នរដ្ឋ ឯកជន និងប្រជាពលរដ្ឋ ដើម្បីយកទៅដាំនៅទីតាំងផ្សេងៗគ្នា។ កូនឈើដែលបានផ្តល់ជូនទាំងនោះរួមមាន៖ – ផ្តល់កូនឈើចម្រុះជូនតំណាងអាជ្ញាធរជាតិសំបូរព្រៃគុក ចំនួន២,០០០ដើម ដើម្បីយកទៅដាំ និងចែកជូនសហគមន៍នៅក្នុងរមណីយដ្ឋានសំបូរព្រៃគុក។ កូនឈើទាំងនោះរួមមាន ឈើទាល (ដើមយាង) ៣០០ដើម គគីរ៣០០ដើម ច្រេស៣០០ដើម បេង៣០០ដើម ធ្នង់៣០០ដើម...
ភ្នំពេញ៖ ប្រជាកសិករ នៅភូមិគគីធំ ២ ឃុំគគីធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល កំពុងជំរុញផលិតកម្មក្នុងស្រុកយ៉ាងសកម្ម ដើម្បីពង្រឹងភាពធន់ផ្នែកសេដ្ឋកិច្ច និងកាត់បន្ថយការពឹងផ្អែកលើការនាំចូល។ ភូមិគគីធំ ២ គឺជាតំបន់មួយដែលមានសក្តានុពលខ្ពស់លើការដាំបន្លែសុវត្ថិភាព និងបន្លែទូទៅដោយសារដីល្បាប់មាត់ទន្លេដ៏មានជីជាតិ។ សព្វថ្ងៃ តំបន់នេះ មានប្រជាពលរដ្ឋប្រមាណ ១ពាន់គ្រួសារ កំពុងប្រកបរបរកសិកម្មនៅផ្ទៃដីដាំដុះសរុបជាង ៤០០ ហិកតា។ ប្រជាកសិករ ដាំដុះបន្លែនៅតំបន់នេះ បានប្រាប់ BTV ថា នាពេលនេះជារដូវប្រមូលផលម្ទេស,...
គិតចាប់ពីការដាក់ឱ្យដំណើរការកម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET 1,5M) ដោយឥតគិតថ្លៃរបស់រាជរដ្ឋាភិបាលកម្ពុជា កាលពីចុងឆ្នាំ២០២៣ រហូតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦នេះ ទទួលបានការចុះឈ្មោះពីប្រជាពលរដ្ឋដើម្បីរៀនជំនាញផ្សេងៗគ្នាចំនួនសរុបជាង ២៧ម៉ឺននាក់។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្នុងសន្និសីទសារព័ត៍មានស្តីពី ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ កាលពីថ្ងៃទី៨ ខែមិថុនាកន្លងទៅ បានមានប្រសាសន៍ឱ្យដឹងថា កម្មវិធីការបណ្តុះបណ្តាលជំនាញ ធីវ៉េត ១,៥លាននាក់នេះ...
ភ្នំពេញ៖ ការផ្គត់ផ្គង់សាច់របស់ប្រទេសកម្ពុជានៅតែមានស្ថេរភាព ទោះបីជា មានការបិទព្រំដែនក៏ដោយ ខណៈវិស័យចិញ្ចឹមសត្វនៅកម្ពុជាបានពង្រីកការផលិត ដើម្បីបំពេញតម្រូវការក្នុងស្រុក ជាពិសេសសាច់ជ្រូកអាចមានសមត្ថភាពផ្គត់ផ្គង់លើសតម្រូវការ និងអាចនាំចេញថែមទៀតនាពេលអនាគត។ ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ វិស័យកសិកម្មនៅតែរក្សាបាននូវកំណើនវិជ្ជាមានក្នុងរង្វង់ ១,០៨% ខណៈកំណើននៃតម្លៃបន្ថែមសរុបឡើងដល់ ៣៣ ១៤៩ពាន់លានរៀល ស្មើនឹង ៥,៩៣% បើធៀបនឹងឆ្នាំ២០២៤។ លោក ម៉ូវ ឃាង ម្ចាស់សត្តឃាត ដែលមានទីតាំងស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល បានប្រាប់ BTV...
តូក្យូ: កម្ពុជា-ជប៉ុនផ្លាស់ប្តូរទស្សនៈ និងពិភាក្សាលើការបង្កើតក្រុមការងារសហបង្កើតធុរកិច្ច (BCT) ដែលផ្តោតលើការលើកកម្ពស់ បរិយាកាសវិនិយោគ ការស្វែងរកកាលានុវត្តភាពធុរកិច្ចថ្មីៗ និងការទាក់ទាញក្រុមហ៊ុនសាជីវកម្មធំៗ ក៏ដូចជាសហគ្រាសធុនតូច និង មធ្យមរបស់ជប៉ុនឱ្យមកបណ្តាក់ទុននៅកម្ពុជា។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារកម្រិតខ្ពស់ជាមួយ លោក Norihiko ISHIGURO ប្រធាន...
វិមានរដ្ឋសភា៖ លោកជំទាវ និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា (គណៈកម្មការទី៩) នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ នេះបានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យ...
រដ្ឋករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង City Bus បន្តធ្វើទំនើបកម្មប្រព័ន្ធស្វ័យប្រវត្តិផ្តល់ព័ត៌មានលើអេក្រង់ក្នុងរថយន្ត ដើម្បីបង្កលក្ខណៈកាន់តែងាយស្រួលជូនពលរដ្ឋអ្នកប្រើប្រាស់ ។ លោកកែវ ចាន់ណារិទ្ធ អភិបាលរដ្ឋករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង City Bus បានឲ្យដឹងថា ៖ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តែងតែជម្រុញឲ្យបង្កើនយកចិត្តទុកដាក់ តាមរយៈការគិតគូរជាមួយបងប្អូនប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ពិសេសការធ្វើទំនើបកម្មនេះ គឺជាភាពចាំបាច់មួយដែលត្រូវបំពេញ ឆ្លើយតបតាមយុគ្គសម័យកាលអភិវឌ្ឍន៍របស់ប្រទេសជាតិ...
គណៈកម្មាធិការអន្តរជាតិ សម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក(ICC-Angkor /Sambor Prei Kuk) បានបើកកិច្ចប្រជុំបច្ចេកទេសលើកទី៤២ រយៈពេល២ថ្ងៃ (៩-១០ មិថុនា ឆ្នាំ២០២៦) នៅសណ្ឋាគារសុខា អង្គរ។ កិច្ចប្រជុំបច្ចេកទេសនេះ ផ្តោតលើការជជែកលម្អិតជុំវិញការងារជួសជុល អភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាព នៃតំបន់រមណីយដ្ឋានអង្គរ និងសំបូរព្រៃគុក។ កិច្ចប្រជុំនេះដែរ ដឹកនាំដោយសហប្រធាន លោក NAGASE Kensuke អនុប្រធានបេសកកម្មស្ថានទូតជប៉ុនប្រចាំកម្ពុជា...
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះសីហនុបានឲ្យដឹងថា បន្ទាប់ពីទទួលបានបទបញ្ជាដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ សហការជាមួយលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) និង អង្គភាព ស្ថាប័នពាក់ព័ន្ធ ដោយមានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្ត បានចុះ ត្រួតពិនិត្យនៅតាមទីតាំងកាស៊ីណូ និងទីតាំងមិនមែនកាស៊ីណូ ស្របតាមខ្លឹមសារអនុក្រឹត្យលេខ០៣ អនក្រ.បក និងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ រដ្ឋបាលខេត្តព្រះសីហនុបានបញ្ចាក់ថា គិតចាប់ពីខែកក្កដា ឆ្នាំ២០២៥...