សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ-សង្កាត់ និងថ្នាក់ដឹកនាំ មន្ទីរអង្គភាពនានាជុំវិញ ខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២៦ នៅសាលសន្និបាតសណ្ឋាគារសុខា ខេត្តសៀមរាប ដែលមានអ្នកចូលរួមជិត ២០០០នាក់។ មានប្រសាសន៍ក្នុងពិធីសំណេះសំណាលព្រឹកនេះ សម្តេចតេជោ ហ៊ុន...
ភ្នំពេញ៖ មនុស្សចំនួនជាង ២០០នាក់ ត្រូវបានឃាត់ខ្លួន នៅក្នុងប្រតិបត្តិការចុះបង្ក្រាបទីតាំងចំនួនបី នៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីគ្រឿងញៀន និងការស្នាក់នៅខុសច្បាប់។ ការបង្ក្រាបនេះ ដោយកម្លាំងសមត្ថកិច្ចនៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦។ កម្លាំងជំនាញរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា , ឯកឧត្តម ឧត្តមសេនីយ៍ឯក យឹម លាង ឣគ្គស្នងការរងនគរបាលជាតិ...
ភ្នំពេញ៖ សមាគមកាយឫទ្ធិនារីកម្ពុជាបានឱ្យដឹងថា ព្រះរាជាណាចក្រកម្ពុជា នឹងទទួលស្វាគមន៍គណៈប្រតិភូអន្តរជាតិ ថ្នាក់ដឹកនាំកាយឫទ្ធិនារី តំណាងយុវតី អ្នកគាំទ្រ និងបណ្តាដៃគូពាក់ព័ន្ធមកពីជុំវិញពិភពលោក មកកាន់ខេត្តសៀមរាប ក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក(WAGGGS) លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំរបស់សហគមន៍ OB-PS លើកទី៤២ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២ ៦ក្រោមប្រធានបទ៖ “យើងឃើញ យើងយកចិត្តទុកដាក់ យើងរួមគ្នាធ្វើសកម្មភាព”។ នេះបើតាមសេចក្តីប្រកាសព័ត៌របស់សមាគមកាយឫទ្ធិនារីកម្ពុជា។ សមាគមកាយឫទ្ធិនារីកម្ពុជា សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូ ភ្ញៀវកិត្តិយស...
នារសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ Seema Malhotra អនុរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការឥណ្ឌូ-ប៉ាស៊ីហ្វិក នៃក្រសួងការបរទេសចក្រភពអង់គ្លេស ចូលជួបសម្ដែងការគួសម និងពិភាក្សាការងារ ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅរដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី៨-៩ ខែមិថុនា ឆ្នាំ២០២៦។ ក្នុងឱកាសនៃជំនួប, លោកជំទាវអនុរដ្ឋមន្ត្រីបានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពរីកចម្រើននៃទំនាក់ទំនង...
នៅក្នុងខែឧសភា ឆ្នាំ២០២៦, កម្ពុជាទទួលបានការចុះបញ្ជីវិនិយោគលើវិស័យធំៗចំនួន៥ ដែលមានដើមទុនវិនិយោគច្រើនជាងគេ គិតជាទឹកប្រាក់សរុបប្រមាណជា ៣៨៧ លានដុល្លារអាម៉េរិក ដែលវិស័យទាំងនេះនឹងអាចជួយគាំទ្រដល់សកម្មភាពសេដ្ឋកិច្ចក្នុងស្រុក និងការនាំចេញរបស់កម្ពុជា។ យោងតាមរបាយការណ៍ប្រកាសសេចក្ដីព័ត៌មានរួម នៃប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន (CamDX) ជា ថ្នាលបច្ចេកវិទ្យាឌីជីថលមួយគត់ សម្រាប់សម្រួលដល់កិច្ចការវិនិយោគរបស់រាជរដ្ឋាភិបាល បានបង្ហាញឱ្យឃើញថា នៅក្នុងខែឧសភា ឆ្នាំ២០២៦នេះ, កម្ពុជាទទួលបានការចុះបញ្ជីដែលមានដើមទុនវិនិយោគច្រើនជាងរួមមាន វិស័យកម្មន្តសាល និងផលិតផលកៅស៊ូ បានឈរក្នុងលំដាប់ទី១ ដែលមានដើមទុនវិនិយោគប្រមាណ ១៨៧ លានដុល្លារអាម៉េរិក ត្រូវជាង...
ភ្នំពេញ៖ ការដោះដូរទំនិញអន្តរជាតិរបស់កម្ពុជាជាមួយដៃគូពាណិជ្ជកម្មអន្តរជាតិសំខាន់ៗជុំវិញពិភពលោក បង្ហាញពីកំណើនគួរឱ្យកត់សម្គាល់ដោយសម្រេចបានជាង ៣០ពាន់លានដុល្លារអាម៉េរិក ក្នុងរយៈពេល ៥ខែដើមឆ្នាំ២០២៦នេះ កើនឡើង ១៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ កម្ពុជាបាននាំចេញទំនិញទៅទីផ្សារអន្តរជាតិគិតជាប្រាក់បានចំនួនជាង ១៤ពាន់លានដុល្លារអាម៉េរិក ខណៈ កម្ពុជានាំចូលមកវិញសម្រេចបានជាង ១៦ពាន់លានដុល្លារអាម៉េរិក កើនឡើង ១៩% ដូចគ្នា។ របាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានផ្សាយនៅថ្ងៃទី ១០ មិថុនានេះ បានបញ្ជាក់ថា ការធ្វើពាណិជ្ជកម្មរបស់កម្ពុជាជាមួយដៃគូអន្តរជាតិសំខាន់ៗ ចាប់ពីខែមករា...
ពោធិ៍សាត់៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា រួមជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ងៀន វ៉ន់ហ្គូវ សមាជិកគណៈកម្មាធិការមជ្ឈិមកុម្មុយនីស្តវៀតណាម និងជាអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជើញជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «ស្តូបមិត្តភាពកម្ពុជា-វៀតណាម» ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃពុធ ១០រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០...
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦នេះ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញចំនួន២គឺ ខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ ប្រមាណ២ពាន់នាក់ នៅសណ្ឋាគារសុខា ខេត្តសៀមរាប។ ដំណើរអញ្ជើញចុះមូលដ្ឋានរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ជាការពង្រឹងគណនេយ្យភាពរវាងព្រឹទ្ធសភា ជាមួយអង្គបោះឆ្នោត...
នារសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម តូ ឡឹម (To Lam) ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងជាអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី៨-៩ ខែមិថុនា ឆ្នាំ២០២៦។ ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តមប្រធានរដ្ឋវៀតណាម...
សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជាបានរៀបចំវគ្គបណ្តុះបណ្តាលមន្រ្តីបច្ចេកទេស និងអាជ្ញាកណ្តាលថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៦ ក្រោមការចែករំលែកចំណេះដឹង បទពិសោធដោយ លោក យី សារិន គ្រូឧទ្ទេសជនជាតិខ្មែរ និងលោក OGIWARA Masato គ្រូឧទ្ទេសជនជាតិជប៉ុន ។ លោក យី សារិន បានគូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ មាសគោលចំណងបង្កើន ជំនាញ និងបច្ចេកទេសដល់សិក្ខាកាម បន្ថែម ដើម្បីអភិវឌ្ឍន៍ មន្រ្តីបច្ចេកទេស និងអាជ្ញាកណ្តាល...