តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦នេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់អំពីវិធានការរបស់រាជរដ្ឋាភិបាល ដើម្បីជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋក្នុងគ្រាដែលតម្លៃប្រេងឥន្ទនៈឡើងខ្ពស់លើទីផ្សារអន្តរជាតិ។ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងថា សម្តេចមមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងតែគិតគូរជានិច្ចពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅគ្រប់កាលៈទេស។ ជាក់ស្តែង ក្នុងពេលដែលតម្លៃប្រេងឥន្ធនៈកំពុងកើនឡើងនៅលើទីផ្សារអន្តរជាតិនាពេលនេះ រាជរដ្ឋាភិបាលបានសម្រេចវិធានការចាំបាច់មួយចំនួនដើម្បីជួយសម្រាលការចំណាយរបស់ប្រជាពលរដ្ឋ។ វិធានការទាំងនោះជារួមមាន៖ ទី១៖ រាជរដ្ឋាភិបាលបន្តបញ្ចុះតម្លៃប្រេងចំនួន ៦.៥ សេនដុល្លាក្នុង១លីត្រ ដែលជាការជួយឧបត្ថម្ភផ្ទាល់របស់រាជរដ្ឋាភិបាលដើម្បីជួយបន្ធូរបន្ទុកប្រជាពលរដ្ឋក្នុងគ្រាលំបាក។ ទី២៖ រាជរដ្ឋាភិបាលបន្តបញ្ចុះតម្លៃ១សេនដុល្លាបន្ថែមទៀតក្នុង១លីត្រនៅពេលដែលប្រេងសាំងអន្តរជាតិកើនលើសពី៩០ដុល្លាក្នុង១បារ៉ែល...
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦នេះ បានបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលកំពុងបន្តការងារការទូតយ៉ាងសកម្មដើម្បីការពារទឹកដី និងប្រជាជន។ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងថា តំបន់ព្រំដែនកម្ពុជាដែលកងកម្លាំងថៃកំពុងកាន់កាប់ដោយខុសច្បាប់តាមរយៈការដាក់ទូរកុងតឺន័រ និងបន្លាលួស ក៏ដូចជាប្រជាពលរដ្ឋភៀសសឹកកម្ពុជាដែលមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាននៅឡើយ មិនត្រូវបានរាជរដ្ឋាភិបាល និងសហគមន៍អន្តរជាតិបំភ្លេចនោះឡើយ។ សកម្មភាពការទូតរស់រវើកត្រូវបានរៀបចំជាបន្តបន្ទាប់ទៅកាន់តំបន់ទាំងនោះ។ ជាក់ស្តែង បន្ទាប់ពីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំអង្គទូត និងតំណាងអង្គការអន្តរជាតិនានាចុះទៅកាលពីថ្ងៃសុក្រទី២៧ ខែមីនា នៅថ្ងៃសៅរ៍ទី២៨ ខែមីនា ឆ្នាំ២០២៦ ដល់វេនក្រុមសម្របសម្រួលនៃព្រះរាជាណាចក្រកម្ពុជាម្តងដែលបានសម្របសម្រួលឱ្យក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT)ចុះសង្កេតការណ៍...
នៅថ្ងៃអាទិត្យ ទី២៩ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ៩:៣៣នាទីព្រឹក ក្រុមសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ច្រកអូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ លើការគោរព និងអនុវត្តវិធានការទាំងអស់ក្នុងសេចក្តីប្រកាសរួម ក្រោយបទឈប់បាញ់ចូលជាធរមាន។នេះបើតាម លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ កម្ពុជា។ គួរបញ្ជាក់ផងដែរថា ការចុះសង្កេតការណ៍លើកនេះ...
នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ រួមជាមួយថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ អញ្ជើញកាត់ស្រោមវិញ្ញាសាប្រឡងជ្រើសរើសឱ្យចូលបម្រើការងារនៅក្នុងក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ២០២៦ នៅមណ្ឌលប្រឡងខេត្តពោធិ៍សាត់ ដែលមានបេក្ខជនត្រូវប្រឡងប្រជែង ចំនួន ១៩១នាក់ មកពីខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង។ បើតាមលោក ហាក់ ហាន់ណារី នាយករងទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្តពោធិ៍សាត់ បានបញ្ជាក់ថា ការប្រឡងជ្រើសរើស ឱ្យចូលបម្រើការងារនៅក្នុងក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ...
នៅព្រឹកថ្ងៃអាទិត្យ ទី២៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញបើកស្រោមវិញ្ញាសា ប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ២០២៦ ឲ្យចូលបម្រើការងារនៅពន្ធនាគារខេត្តកំពង់ចាម ពន្ធនាគារខេត្តត្បូងឃ្មុំ ពន្ធនាគារខេត្តព្រៃវែង ពន្ធនាគារខេត្តស្វាយរៀង ពន្ធនាគារខេត្តកំពង់ធំ និងមណ្ឌលអប់រំកែប្រែទី៣ ស្ថិតនៅមណ្ឌលប្រឡង វិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម។ ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម...
រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ថ្លែងថា ទោះក្នុងកាលៈទេសៈដែលកម្ពុជាជួបការលំបាក និង បញ្ហាប្រឈមនានា ការរៀបចំទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបង្ហាញដល់អន្តរជាតិអំពីការសាមគ្គីភាព ដោយគ្មានអ្វី មករារាំង ឬបង្អាក់បន្ទុចដល់នវានុវត្តន៍ជាតិនោះឡើយ។ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងក្នុងសន្និសីទសារព័ត៌- មានផ្លូវការ ក្នុងថ្ងៃបញ្ចប់ការរៀបចំទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា...
ភ្នំពេញ៖ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា ស្ថានភាពសកលលោកបច្ចុប្បន្ន និងបញ្ហាជម្លោះព្រំដែនជាមួយអ្នកជិតខាងយើងនាពេលថ្មីៗនេះ បានបង្ហាញឱ្យកាន់តែច្បាស់ថា ផ្លូវដែលយើងត្រូវជ្រើសរើស និងត្រូវធ្វើដំណើរ ឆ្ពោះទៅមុខទៀត ក្នុងការការពារជាតិ, ការកសាងជាតិ, ការអភិវឌ្ឍជាតិ និងការកសាងសមត្ថភាពប្រទេសកម្ពុជា ឱ្យស្មើគេស្មើឯង, អាចរស់ដោយខ្លួនឯងបាន និងអាចពឹងលើខ្លួនឯងបាន គឺយើងត្រូវចេះប្រើប្រាស់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នេះឯង។ ឯកឧត្តម វង្សី វិស្សុត...
ក្រុងសៀងហៃ៖ គណៈប្រតិភូសមាគមចំនួន ២២ រូប បានចូលតាំងពិព័រណ៍ពាណិជ្ជកម្ម ឡូជីស្ទីក និងខ្សែច្រវាក់ផ្គត់ផ្គង់អន្តរជាតិជាសកលលើក ទី៥ ប្រកបដោយជោគជ័យ និងបានធ្វើទស្សនកិច្ចកំពង់ផែសៀងហៃ ប្រទេសចិន ដែលជាកំពង់ផែអន្តរជាតិកំពូល បាននិងកំពុងបម្រើ ការដឹកជញ្ជូនទៅកាន់ប្រទេសនៅលើពិភពលោក។ លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្តត់ផ្គង់នៅកម្ពុជា បានដឹកនាំគណៈប្រតិភូសមាគម ចំនួន ២២ រូប ទៅចូលរួមការតាំងពិព័រណ៍ពាណិជ្ជកម្មឡូជីស្ទីក និងខ្សែច្រវាក់ផ្គត់ផ្គង់អន្តរជាតិជាសកលលើកទី៥ (5th...
ក្រោមកិច្ចសហការ រវាងរាជរដ្ឋាភិបាលកម្ពុជា និងដៃគូពាក់ព័ន្ធ នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦នេះ បានប្រកាសបើកដំណើរការប្រកួតសិល្បៈឡាតេអាតជើងឯក កម្ពុជា-ចិន ឆ្នាំ២០២៦ ដើម្បីលើកកម្ពស់ស្តង់ដាវិជ្ជាជីវៈទេសចរណ៍ និងពង្រឹងសេវាកម្មម្ហូបអាហារ និងភេសជ្ជៈនៅកម្ពុជា។ កម្មវិធីការប្រកួតជើងឯកសិល្បៈកាហ្វេឡាតេអាត កម្ពុជា-ចិន នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា, ឯកឧត្តម ឱក...
ព្រឹត្តិការណ៍បុណ្យទន្លេ លើកទី១០ នៅខេត្តក្រចេះ បានប្រារព្ធពិធីបើកជាផ្លូវការ ក្រោមអធិបតីភាពឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ព្រមទាំងវត្តមានគណៈប្រតិភូរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្ត មន្ដ្រីទូត និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦។ ជាមួយគ្នា ក្នុងនាមសម្ដេចបវរធិបតីនាយករដ្ឋមន្ដ្រី ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន បានអបអរសាទរខេត្តក្រចេះ...