ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ គឺជាខួប ៣ឆ្នាំ នៃថ្ងៃបើកព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ហើយក៏ជាព្រឹត្តិការណ៍ ដែលនៅតែដកជាប់ក្រអៅបេះដូងប្រជាពលរដ្ឋខ្មែរគ្រប់វ័យជានិច្ច។ ដើម្បីរំឮកខួប ៣ឆ្នាំ និងអបអរសាទរនូវមហាជោគជ័យដ៏អស្ចារ្យនេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏បានរៀបចំផ្សាយឡើងវិញ នូវកម្មវិធីបើកព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ ជូនដល់ប្រជាពលរដ្ឋបានចូលទស្សនានូវទស្សនីយភាព ដែលធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលនេះជាថ្មី នៅគ្រប់រោងភាពយន្ដ Legend Cinema និង Sabay Cinema ហើយបានទទួលការសាទរជាខ្លាំងពីប្រជាពលរដ្ឋ ដែលបង្ហាញពីការចងចាំមិនភ្លេចចំពោះថ្ងៃប្រវត្តិសាស្ដ្រនេះ។ ឯកឧត្តម...
ភ្នំពេញ៖ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធដើម្បីពិនិត្យ និងពិភាក្សាអំពីក្របខ័ណ្ឌច្បាប់ដែលត្រូវអនុវត្តចំពោះករណីក្មេងទំនើង នៅទីស្តីការក្រសួងយុត្តិធម៌ នាព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦។ លោកជំទាវ ឌី ម៉ូឡានី អ្នកនាំពាក្យក្រសួងយុត្តិធម៌បានប្រាប់ BTV ឲ្យដឹងថា កិច្ចប្រជុំនេះ រៀបចំឡើងដោយក្រសួងយុត្តិធម៌ ដើម្បីពិនិត្យ និងពិភាក្សាអំពីក្របខ័ណ្ឌច្បាប់ដែលត្រូវអនុវត្តចំពោះករណីក្មេងទំនើង។ ហើយកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីស្ថាប័នពាក់ព័ន្ធមួយចំនួន រួមមានជាអាទិ៍...
នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា អមដំណើរពីថ្នាក់ដឹកនាំគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកំពង់ចាម បានអញ្ជើញប្រគល់ផ្ទះ ១ខ្នង ជូនលោកស្រី ស ថា ដែលជាមុខសញ្ញាគ្រួសារពលី មានជីវភាពខ្វះខាត រស់នៅភូមិទួលចំបក់ ឃុំបារាយណ៍ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ក្នុងឱកាសនេះ ឯកឧត្តម គន់...
ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ថ្មីៗនេះ បានសម្រេចឃុំខ្លួនក្រុមជនសង្ស័យជាជនជាតិវៀតណាមចំនួន ១១នាក់ និងជនជាតិចិនចំនួន ១នាក់ ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ក្រោមបទចោទប្រកាន់ពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam ក្នុងរូបភាពបង្កប់ការទាក់ទាញឱ្យវិនិយោគក្លែងក្លាយ។ យោងតាមដីកាសម្រេចរបស់លោកស្រី តាន់ គឹមហៀក ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានបង្គាប់ឱ្យបញ្ជូនជនជាប់ចោទទាំង ១២នាក់ ទៅឃុំខ្លួននៅពន្ធនាគាររាជធានីភ្នំពេញ (PJ) និងមណ្ឌលកែប្រែទី២ (ម២) ដើម្បីរង់ចាំការបន្តនីតិវិធីតាមផ្លូវច្បាប់។ ជនត្រូវចោទទាំង១២នាក់នេះ ទី១...
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះសារលើបណ្ដាញសង្គម នាល្ងាចថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ នេះថា បន្ទាប់ពីភាគីថៃបានប្រកាសជាផ្លូវការ សម្រេចដកខ្លួនដោយឯកតោភាគីចេញពី អនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជា-ថៃ រឺហៅកាត់ថា MOU 2001 (ឬដែលភាគីថៃហៅថា MOU44), ក្នុងនាមជារដ្ឋដែលគោរព និងប្រកាន់ខ្ជាប់ច្បាប់អន្តរជាតិ ក៏ដូចជាការដោះស្រាយជម្លោះដោយសន្តិវិធី កម្ពុជាពុំមានជម្រើសអ្វីក្រៅពីពឹងផ្អែកទៅលើច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ ជាពិសេសយន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ (Compulsory...
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ បានថ្លែងថា ការវិនិយោគលើឆ្មប ជាការវិនិយោគលើស្ត្រី កុមារ គ្រួសារ និងអនាគតនៃសង្គមជាតិ។ ក្នុងសារលិខិតក្នុងឱកាសទិវាឆ្មបជាតិ-អន្តរជាតិ ៥ ឧសភា ២០២៦ ក្រោមប្រធានបទ «ពិភពលោកត្រូវការឆ្មបបន្ថែម១លាននាក់» សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ...
នៅថ្ងៃទិវាឆ្មបជាតិ-អន្តរជាតិ ៥ ឧសភា ឆ្មបកម្ពុជា បានធ្វើការប្តេជ្ញាចិត្តខិតខំចូលរួមកាត់បន្ថយអត្រាមរណមាតា និងទារកប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ។ ទិវាឆ្មបជាតិ អន្តរជាតិ ៥ឧសភា ឆ្នាំ២០២៦ ប្រារព្ធឡើងក្រោមប្រធានបទ៖ ពិភពលោក ត្រូវការឆ្មប បន្ថែម១លាននាក់ ហើយតាមរយៈទិវាឆ្មបឆ្នាំនេះ ដែលបណ្តាឆ្មប បានថ្លែងការប្តេជ្ញាចិត្តគោរពក្រមសីលធម៌ជំនាញវិជ្ជាជីវៈ មើលថែរក្សាសុខភាពស្ត្រីជាម្តាយទំាងមុន អំឡុងពេល និងក្រោយពេលសម្រាលឲ្យបានល្អបំផុត សំដៅលើកកម្ពស់សុខភាព និងកាត់បន្ថយអាត្រាមរណភាពមាតា និងទារកឲ្យមានអាត្រាទាបបំផុត។ ប្រធានសមាគមឆ្មបសាខាខេត្តកណ្តាល ក៏ដូចបណ្តាឆ្មបនៃមន្ទីរពេទ្យជ័យជំនះ នៅខេត្តកណ្តាល...
បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦នេះ កម្លាំងជំនាញរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ចុះបង្ក្រាបទីតាំងផ្ទះវីឡាពីរកន្លែងដែលជនបរទេសរត់គេចពីការបង្ក្រាបបទល្មើស Online Scams សំងំលាក់ខ្លួន នៅក្រុងប៉ោយប៉ែត រកឃើញជនបរទេសជាច្រើននាក់។ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា កងកម្លាំងរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានបន្ដប្រតិបត្តិការបង្ក្រាបទីតាំងសំងំលាក់ខ្លួនរបស់ជនបរទេស ដែលរត់គេចពីការបង្ក្រាបបទល្មើសលបលួចប្រព្រឹត្តិបទល្មើសឆបោកតាមបច្ចេកវិទ្យា (Online Scams) នៅភូមិសាស្ដ្រជាយក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យពេលកន្លងទៅមិនបន្ធូដៃឡើយ។ អគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាក់ថា ប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍...
ភ្នំពេញ៖ កម្ពុជា ស្វាគមន៍យ៉ាងកក់ក្តៅ និងកោតសរសើរយ៉ាងជ្រាលជ្រៅបំផុតចំពោះវត្តមានរបស់ក្រុមអ្នកសង្កេតការណ៍ប្រទេសហ្វីលីពីន មកកាន់ព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់ក្នុងការបំពេញតួនាទី ក្នុងនាមជាប្រធានក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្នុងឆ្នាំ២០២៦ បន្តពីប្រទេសម៉ាឡេស៊ី អនុលោមតាមស្មារតីសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព។ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងនៅថ្ងៃទី៥...
ឆ្មប គឺជាអ្នកផ្តល់នូវការថែទាំសំខាន់ៗ ក្នុងពេលពរពោះ ក្នុងការជួយដល់ការសម្រាលដោយសុវត្ថិភាព និងធានាដល់ការថែទាំស្រ្តីជាមាតា និងទារកក្រោយសម្រាល។ នាឱកាសដែលប្រទេសកម្ពុជា ប្រារព្ធទិវាឆ្មបជាតិ-អន្តរជាតិ ៥ ឧសភា ២០២៦ ក្រោមប្រធានបទ «ពិភពលោក ត្រូវការឆ្មបបន្ថែម១លាននាក់» វិជ្ជាជីវៈឆ្មប គឺជាការងារដ៏ឧត្តុង្គឧត្តម និងជាការជួយសង្រ្គោះអាយុជីវិតមនុស្ស និងផ្តល់ក្តីសង្ឃឹមដល់គ្រួសារទាំងឡាយ និងជួយឱ្យកុមារម្នាក់ៗ ចាប់ផ្តើមជីវិតប្រកបដោយសេចក្តីថ្លៃថ្នូរ និងការថែទាំយ៉ាងហ្មត់ចត់ និងអនាគតរបស់យើង គឺអាស្រ័យទៅលើសុខភាពទារក និងមាតា។ លោកស្រី យ៉ាន តាំងអូយ...