លោកជំទាវ អ៊ាត សោភា រដ្ឋលេខាធិការប្រចាំការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អញ្ជើញធ្វើបទបង្ហាញជូនដល់បណ្តាអង្គទូតនានាប្រចាំនៅកម្ពុជា បន្ទាប់ពីភាគីថៃ សម្រេចបញ្ចប់អនុស្សរណៈឆ្នាំ២០០១ ជាឯកតោភាគី កាលពីថ្ងៃម្សិលមិញ ខណៈពិធីធ្វើបទបង្ហាញនេះប្រព្រឹត្តិទៅនារសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងការបរទេស រាជធានីភ្នំពេញ។ សូមបញ្ជាក់ថា ជាការឆ្លើយតប កម្ពុជាបានប្តេជ្ញាជំរុញយន្តការផ្សះផ្សារដោយបង្ខំក្រោមអនុសញ្ញានៃអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ដើម្បីដោះស្រាយគ្រប់វិវាទដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ។
បណ្តាមេដឹកនាំគណបក្សនយោបាយ បានលើកឡើងថា ការប្រកាសរបស់ថៃដកខ្លួនជាឯកតោភាគីចេញពីអនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជា-ថៃ ២០០១ គឺជាការបំពានក្រមសីលធម៌នយោបាយ និងការមិនគោរពការទូតនយោបាយ និងបានប្រកាសគាំទ្ររាជរដ្ឋាភិបាលកម្ពុជាសម្រេចនឹងប្រើប្រាស់យន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ ដែលស្ថិតនៅក្រោមអនុសញ្ញាអង្គការសហប្រជាជាតិក្នុងការដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតគ្នារវាងកម្ពុជានិងថៃ។ លោកជំទាវ ពោធិតី សាវត្ថី ប្រធានគណបក្សធម្មាធិបតេយ្យ បានថ្លែងប្រាប់ BTV ថា គណបក្សធម្មាធិបតេយ្យ គាំទ្ររាជរដ្ឋាភិបាលកម្ពុជាដែលបានសម្រេចជ្រើសរើសប្រើប្រាស់យន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ ដែលស្ថិតនៅក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ផ្អែកលើមូលដ្ឋានច្បាប់ ក្នុងការដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតគ្នារវាងកម្ពុជានិងថៃ។ ហើយកម្ពុជាត្រូវតែប្រើប្រាស់យន្តការនេះ ទើបអាចដោះស្រាយរាល់បញ្ហាជម្លោះព្រំដែនមិនថាផ្លូវគោក ផ្លូវទឹក ជាមួយប្រទេសថៃ។ ចំណែកឯកឧត្តម...
នៅព្រឹកថ្ងៃពុធ ទី៦ ខែឧសភា ឆ្នាំ២០២៦ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងកងទ័ពជើងគោកឥណ្ឌា បានរៀបចំពិធីបើកជាផ្លូវការ សមយុទ្ធ CINBAX II នៅមូលដ្ឋានកងយោធពលខេមរភូមិន្ទ តេជោសែន ភ្នំធំម្រះព្រៅ ស្ថិតក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក អ៊ួន សារឿន មេបញ្ជាការរង កងទ័ពជើងគោក និងលោកវរសេនីយ៍ឯក ABHISHEK ARORA នាយការិយាល័យអនុព័ន្ធយោធាឥណ្ឌាប្រចាំកម្ពុជា។...
ក្រុមនិស្សិតកម្ពុជាកំពុងសិក្សាផ្នែកទំនាក់ទំនងអន្តរជាតិ យល់ឃើញថា អ្នកនយោបាយថៃ កំពុងបង្ហាញអំពីកង្វះក្រមសីលធម៌វិជ្ជាជីវរបស់ខ្លួន បន្ទាប់ពីថៃចាក់ចេញពីអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០១ ឬហៅថា MoU2001 ជាមួយកម្ពុជា។ ហើយក៏កំពុងបង្ហាញអំពីការបាត់បង់ជំនឿទុកចិត្តពីសហគមអន្តរជាតិ ក៏ដូចជា ប្រទេសជិតខាង។ ការលុបចោល MoU2001 របស់ថៃនេះគឺយុវជនកម្ពុជាទាំងអស់គួរចង់ចាំជានិច្ច។ កាលពីម្សិលម៉ិញ រដ្ឋាភិបាលថៃបានសម្រេចលុបចោល MoU2001 គឺជាយន្តការមួយដើម្បីរកដំណោះស្រាយតំបន់ទាមទាដែនសមុទ្រត្រួតស៊ីគ្នារវាងកម្ពុជា-ថៃ។ ក្រុមនិស្សិតកម្ពុជា បានយល់ឃើញថា ការដើរចេញពី MoU2001របស់ថៃ ជាមួយកម្ពុជា គឺបង្ហាញពីការបាត់បង់ជឿទុកចិត្តពីសហគមន៍អន្តរជាតិ ក៏ដូចជា ប្រទេសជិតខាង...
ប្រធានរដ្ឋសភាជាតិកម្ពុជា បានថ្លែងប្រាប់ ឯកអគ្គរដ្ឋទូត សាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំកម្ពុជា ថា បើទោះបីជាភាគីថៃ សម្រេចលុប MOU ២០០១ ជាឯកតោភាគីក្ដី តែកម្ពុជា នៅតែរក្សាជំហរដោះស្រាយតំបន់ត្រួតស៊ីគ្នាដែនសមុទ្រ ដោយផ្អែកលើច្បាប់អន្ដរជាតិ។ ប្រសាសន៍របស់សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឡើង នៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦នេះ នៅក្នុងឱកាសអនុញ្ញាតជូនឯកឧត្ដម សនសៃ...
ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦នេះ គណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែង បាន និងកំពុងចុះធ្វើជំរឿនមន្ត្រី ដោយធ្វើការពិនិត្យផ្ទៀងផ្ទាត់រចនាសម្ព័ន្ធ និងវត្តមានមន្ត្រីដែលបាន និងកំពុងបំពេញការងារជាក់ស្តែងរបស់អង្គភាពចំណុះទីស្តីការក្រសួងកិច្ចការនារី ដោយមានការចុះពិនិត្យទីតាំងដោយផ្ទាល់ ដោយឯកឧត្តម ខៀវ ច័ន្ទប៊ុនធឿន រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការជំរឿនមន្ត្រី។ ជាក់ស្តែងក្នុងដំណើរការនៃការចុះធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅទីស្តីការក្រសួងកិច្ចការនារី នាថ្ងៃនេះ មានការអញ្ជើញចូលរួមធ្វើជំរឿនដោយផ្ទាល់ពី លោកជំទាវកិត្តិបណ្ឌិត...
ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញដឹកនាំ គណៈប្រតិភូជាន់ខ្ពស់ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨ ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ នៅ កោះសេប៊ូ សាធារណរដ្ឋហ្វីលីពីន តបតាមការអញ្ជើញរបស់ ឯកឧត្តម ហ៊ីឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន និងជាប្រធានអាស៊ានឆ្នាំ២០២៦។ អញ្ជើញអមដំណើរ សម្តេចធិបតីនាយករដ្ឋមន្ត្រី...
ការសម្រចលុបចោល MoU 2001 ជាឯកតោភាគីរបស់ប្រទេសថៃ បានធ្វើឱ្យប្រទេសថៃបាត់ទំនុកចិត្តលើឆាកអន្តរជាតិ ព្រោះបណ្តាប្រទេសផ្សេងៗយល់ថា ប្រទេសនេះធ្វើអ្វីតាមតែនយោបាយប្រជាភិថុតិ។ បណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ នៅថ្ងៃទី០៦ ខែឧសភា នេះ បានប្រាប់BTVថា ការលុបចោល MoU 2001 របស់ភាគីថៃ គឺជាការរុះស្ពានសន្តិភាពរវាងកម្ពុជា-ថៃ បានបង្កើតឡើងក្នុងរយៈពេលជាង ២០ឆ្នាំ ដែលជាឯកសារផ្លូវច្បាប់តែមួយគត់ក្នុងការដោះស្រាយបញ្ហាតំបន់ទាមទារត្រួតស៊ីគ្នានៅឯឈូងសមុទ្រ និងម្យ៉ាងវិញទៀត ការលុប MOU...
ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦ នៅនិវេសនដ្ឋានឯកអគ្គរាជទូតអង់គ្លេសក្នុងរាជធានីភ្នំពេញ រដ្ឋាភិបាលចក្រភពអង់គ្លេស តាមរយៈ ឯកឧត្តម Dominic Williams ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា បានប្រកាសផ្តល់ជំនួយ ១.៦ លានផោន សម្រាប់រយៈពេលមួយឆ្នាំទៀត ២០២៦-២០២៧ នៃការបោសសម្អាតមីន និងការអប់រំយល់ដឺងអំពីយុទ្ធភណ្ឌគ្រឿងផ្ទុះ ក្នុងគោលបំណងរួមចំណែកដល់ការបង្កើនសុវត្ថិភាពសហគមន៍ និងលើកកម្ពស់ជីវភាពរស់នៅ ជាពិសេសគាំទ្រដល់វឌ្ឍនភាពរបស់កម្ពុជាឆ្ពោះទៅរកកាតព្វកិច្ចបោសសម្អាតមីននៅឆ្នាំ២០៣០។ ជំនួយនេះ នឹងផ្តល់ជូនដល់អង្គការដោះមីនចំនួន ០៣រួមមាន ៖ អង្គការ HALO...
រាជរដ្ឋាភិបាលបានធ្វើការវាយតម្លៃសារជាថ្មី លើវិស័យចម្បងៗដែលទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ច ដោយបានទម្លាក់នូវអត្រាកំណើន បន្ទាប់ពីមានផលប៉ះពាល់បញ្ហាប្រេងឥន្ធនៈ បញ្ហាព្រំដែនកម្ពុជា-ថៃ និងការប៉ះពាល់រយៈខ្លីនៃការបង្ក្រាបសកម្មភាពឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា តែទោះបីយ៉ាងណាក៏មានអនុវិស័យមួយចំនួននៅរក្សាកំណើនល្អ។ ក្របខណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម ឆ្នាំ២០២៧-២០២៩ របស់រាជរដ្ឋាភិបាល ដែលទើបដាក់ចេញផ្លូវការបានបង្ហាញផលអវិជ្ជមានធំៗចំនួន៣ រួមមាន៖ ការកើនឡើងថ្លៃប្រេងឥន្ធនៈ ដែលធ្វើឱ្យប៉ះពាល់ដល់វិស័យពឹងផ្អែកប្រេងដូចជា ផលិតកម្ម ដឹកជញ្ជូន និងទេសចចរណ៍ជាដើម គួបផ្សំនឹងការកើនឡើងនៃសម្ពោធអតិផរណា ដែលអាចបង្ហាក់បន្ទុចដល់ការចាយវាយ និងការ ប្រើប្រាស់ជារួម។ ចំណែកកម្មវិបាក និងឥទ្ធិពលសាយភាយពីបញ្ហាព្រំដែនកម្ពុជា-ថៃ ដូចជាការបង្វែរប្រាក់ឯកជន ទេសចរណ៍...