អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ថ្លែងថា វិស័យភស្ភុភារកម្មគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ និងជាកត្តាកំណត់សមត្ថភាព ប្រកួតប្រជែងរបស់កម្ពុជា ក្នុងការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) ការយល់ដឹងច្បាស់អំពីសន្ទស្សន៍ LPI 2.0 នឹងជួយឱ្យ កម្ពុជាអាចកំណត់បាននូវចំណុចខ្វះខាត និងដើម្បីដាក់ចេញនូវវិធានការកែទម្រង់ឱ្យចំគោលដៅ។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិ ភស្តុភារកម្ម នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី...
ហ្វីលីពីន៖ នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ តបតាមការអញ្ជើញរបស់ លោកជំទាវ Maria Cristina Aldeguer-Roque រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មហ្វ៊ីលីពីន ដែលជាប្រធានកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានសម្រាប់ឆ្នាំ២០២៦ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានតំណាងកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានលើកទី២៧ នៅកោះសេប៊ូ ប្រទេសហ្វ៊ីលីពីន។ កិច្ចប្រជុំនេះ បានពិភាក្សាលើរបៀបវារៈសំខាន់ៗមួយចំនួននៃសមាហរណកម្មសេដ្ឋកិច្ចអាស៊ានរួមមាន៖ សមិទ្ធផលអាទិភាពសេដ្ឋកិច្ចក្រោមភាពជាប្រធានអាស៊ានរបស់ហ្វ៊ីលីពីន វឌ្ឍនភាពនៃការអនុវត្តផែនការសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៥ បច្ចុប្បន្នភាពនៃការចុះហត្ថលេខានិងផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀងសេដ្ឋកិច្ចអាស៊ានពាក់ព័ន្ធ...
ហ្វីលីពីន៖ នៅក្នុងកិច្ចប្រជុំ ក្រុមប្រឹក្សាសហគមន៍នយោបាយ-សន្តិសុខអាស៊ាន (APSC) លើកទី៣១ នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦នេះ ប្រមុខការទូតកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជា ចំពោះការដោះស្រាយជម្លោះដោយសន្តិវិធី ការគោរពអធិបតេយ្យ និងការមិនប្រើកម្លាំង ស្របតាមច្បាប់អន្តរជាតិ។ នៅក្នុងបទអន្តរាគមន៍ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កម្ពុជា បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជា...
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំ គណៈប្រតិភូជាន់ខ្ពស់ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨ ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ នៅ កោះសេប៊ូ សាធារណរដ្ឋហ្វីលីពីន តបតាមការអញ្ជើញរបស់ ឯកឧត្តម ហ៊ីឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន និងជាប្រធានអាស៊ានឆ្នាំ២០២៦។ អញ្ជើញអមដំណើរ...
នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សប្បុរសជនតាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន១៦៩គ្រួសារនៅក្នុងស្រុកសំឡូត សំពៅលូន និងស្រុកបាណន់។ ពិធីនេះប្រារព្វធ្វើនៅបរិវេណសាលាស្រុកសំឡូត ដោយឡែកស្រុកសំពៅលូន និងស្រុកបាណន់ ឯកឧត្តម សុខ លូ ចាត់តំណាងដឹកនាំដោ ឯកឧត្តម ផេង សិទ្ធី អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខា។ នាឱកាសនោះ ឯកឧត្តម សុខ លូ បានផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន...
អង្គការសហប្រជាជាតិដើម្បីបរិស្ថាន (UNEP) បានប្រកាសបន្តគាំទ្រកម្ពុជា ដើម្បីលើកកម្ពស់ ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ ទប់ស្កាត់ការបំពុលដើម្បីនិរន្តរភាពបរិស្ថាន និងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ នេះជាការលើកឡើង លោកស្រី Dechen Tsering នាយកនិងជាតំណាងអង្គការ UNEP ប្រចាំតំបន់សម្រាប់តំបន់អាស៊ី និងប៉ាស៊ីហ្វិក ក្នុងឱកាសអញ្ជើញជួបសំដែងការគួរសមនិងពិភាក្សាការងារ ជាមួយឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានកម្ពុជា នាទីស្តីការក្រសួងបរិស្ថាន នាព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦។ លោកស្រីបានបញ្ជាក់ពីការវាយតម្លៃខ្ពស់ចំពោះក្រសួងបរិស្ថាន ដែលបានសហការល្អ...
(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យលោកឧត្តមនាវីត្រី GLENN Z DIZON ប្រធានបេសកកម្ម នៃក្រុមសង្កេតការណ៍អាស៊ាន (AOT HOM)ហ្វីលីពីន ប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅអគ្គបញ្ជាការដ្ឋាន។ ក្នុងជំនួបនោះ លោកឧត្តមនាវីត្រី GLENN...
ភ្នំពេញ៖ នៅរសៀលថ្ងៃពុធ ទី៦ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមនាវីទោ ឆុង ស៊ីដេតមេបញ្ជាការរង និងជានាយសេនាធិការមូលដ្ឋានសមុទ្ររាម ព្រមទាំងនាយនាវីជាច្រើនរូប បានអញ្ជើញទៅទទួលស្វាគមន៍ នាវាកងទ័ពជើងទឹកប្រជាជនវៀតណាម ចំនួន ០១គ្រឿង លេខ២៦៣ ដឹកនាំដោយឧត្តមនាវីត្រី ង៉ូ វ៉ាន់ថាញ់ មេបញ្ជាការនយោបាយ បញ្ជាការដ្ឋានតំបន់៥ កងទ័ពជើងទឹកប្រជាជនវៀតណាម បានចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម។ ក្នុងដំណើរអញ្ជើញមកចូលរួមកិច្ចប្រជុំដកបទពិសោធន៍ការងារល្បាតរួមលើកទី៣៦-៣៧ នៅមូលដ្ឋានសមុទ្ររាម កងទ័ពជើងទឹក...
កំពង់ឆ្នាំង៖ ប្រាសាទសក្ល ឬដែលប្រជាពលរដ្ឋហៅថា “ប្រាសាទប្រុស” គឺជាសំណង់បុរាណមួយមានតម្លៃជាប្រវត្តិសាស្ត្រ កំពុងឈរជាង១ពាន់ឆ្នាំនៅក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ ប្រាសាទនេះស្ថិតនៅចម្ងាយប្រមាណ៤០គីឡូម៉ែត្រ ពីក្រុងកំពង់ឆ្នាំង និងជាង៣០គីឡូម៉ែត្រពីទីរួមស្រុកកំពង់លែង។ តាមប្រភពព័ត៌មានក្នុងតំបន់ ប្រាសាទសក្ល ត្រូវបានកសាងឡើងដោយឥដ្ឋក្នុងសម័យបុរាណ ហើយស្ថិតនៅលើទីទួលមួយកណ្ដាលវាលស្រែ ក្នុងភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ ទីតាំងនេះបង្ហាញពីការជ្រើសរើសទីកន្លែងសាងសង់យ៉ាងមានយុទ្ធសាស្ត្រនៃបុព្វបុរសខ្មែរ ដែលភ្ជាប់ជាមួយបរិស្ថានធម្មជាតិ និងការរស់នៅរបស់សហគមន៍នៅសម័យកាលនោះ។ បច្ចុប្បន្ន ប្រាសាទនេះ នៅសល់សំណល់ស្ថាបត្យកម្មមួយចំនួន ប៉ុន្តែវានៅតែទាក់ទាញចំណាប់អារម្មណ៍ពីអ្នកស្រាវជ្រាវ និងភ្ញៀវទេសចរដែលចង់ស្វែងយល់អំពីប្រវត្តិសាស្ត្រ...
កាលពីដើមខែឧសភា ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ ក្នុងនាម សម្តេចតេជោ ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភា ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា និងលោកជំទាវ អមដំណើរដោយឯកឧត្តម លោកជំទាវសមាជិកព្រឹទ្ធសភា ទីប្រឹក្សា និងសមាជិកខុទ្ទកាល័យ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងវីរកងទ័ពជួរមុខ តាមកាលបរិច្ឆេទ និងទីកន្លែងដូចខាងក្រោម៖ -នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមប្រធានស្តីទី ព្រឹទ្ធសភា បានដឹកនាំសហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត មកពីក្រុមហ៊ុន...