រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រផលិតទឹកស្អាតបឹងធំ ដែលមានសមត្ថភាពផលិតទឹក ស្អាត ៦ ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ ដោយរោងចក្រថ្មីនេះ បានពង្រីកវិសាលភាពសេវាទឹកស្អាតជូនប្រជាពលរដ្ឋប្រមាណ ៣ ពាន់គ្រួសារ នៅក្នុង ១០ភូមិ ក្នុងខណ្ឌកំបូល ធ្វើឱ្យតំបន់ជាយក្រុងទទួលបានទឹកស្អាតប្រើប្រាស់។ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងនៅក្នុងពិធីសម្ពោធដាក់ ឱ្យដំណើរជាផ្លូវការរោងចក្រផលិតទឹកស្អាតបឹងធំ នៅថ្ងៃ ១៦ ខែ...
សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) កំពុងធ្វើកិច្ចសហការល្អជាមួយកម្ពុជា និងបានបង្ហាញពីបំណងពង្រឹង និងពង្រីកបន្ថែម និងការស្វែងយល់បន្ថែមអំពីសក្តានុពល ពិសេសអំពីគោលនយោបាយ និងវិស័យអាទិភាពសំខាន់ៗ ដើម្បីជួយកម្ពុជាឈានទៅសម្រេច គោលដៅរបស់កម្ពុជា ជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៥០ ។ លោក Riccardo Puliti អនុប្រធានសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ធនាគារពិភពលោក ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងជំនួបភាក្សាការងារជាមួយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១...
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា តំបន់អរិក្សត្រ ជាពិសេសតំបន់ទីក្រុងមេគង្គឃី របស់ក្រុមហ៊ុនធីភី ម៉ូរ៉ាល់គ្រុបបានប្រែក្លាយពីកន្លែងដុះស្មៅ នឹងក្លាយទៅជាទីកន្លែងដុះលាស់ផ្នែកសេដ្ឋកិច្ច ពោលគឺមានហេដ្ឋារចនាសម្ព័ន្ធ និងអគារខ្ពស់ៗជាច្រើនទៀត នាពេលខាងមុខ និងបង្កើតការងារជូនដល់បងប្អូនប្រជាពលរដ្ឋរស់នៅតំបន់នេះ កាន់តែច្រើនបន្ថែមទៀតផងដែរ។ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីពិធីបើកការដ្ឋានសាងសង់ទីក្រុងមេគង្គឃីរបស់ក្រុមហ៊ុនធីភី ម៉ូរ៉ាល់គ្រុប ក្រុងអរិយក្សត្រ ខេត្តកណ្តាល នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចធិបតី នាយករដ្ឋមន្រ្តី បានលើកឡើងថា តំបន់អរិយក្សត្រនឹងមានភាពរីកចម្រើនដូចខាងលិចទន្លេ...
កណ្ដាល៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ថ្លែងថា ផ្ការីកដែលមានអគារខ្ពស់ និងហេដ្ឋារចនាសម្ព័ន្ធល្អៗ ដូចសព្វថ្ងៃនេះហើយ ដែលរាជរដ្ឋាភិបាល និងប្រជាជនខ្មែរចង់ ។ ដោយសម្ដេច លើកឡើងបែបចំអកឲ្យអ្នកនយោបាយចាស់វស្សា និងបក្សពួកដែលបច្ចុប្បន្នកំពុងរត់ចោលស្រុកនោះថា ផ្ការីក ដែលបាននឹងកំពុងញុះញង់នៅក្រៅប្រទេសនោះ ប្រជាពលរដ្ឋមិនត្រូវការនោះទេ ខណៈ ផ្ការីកបែបអុចអាលនេះ វានឹងបំផ្លាញសេចក្តីសុខរបស់ប្រទេសជាតិ និងប្រជាជនដែលពួកគាត់កំពុងមានសព្វថ្ងៃនេះ។ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបើកការដ្ឋានសាងសង់ទីក្រុងមេគង្គឃីរបស់ក្រុមហ៊ុនធីភី ម៉ូរ៉ាល់គ្រុប ក្រុងអរិយក្សត្រ ខេត្តកណ្តាល...
ភ្នំពេញ៖ អតីតតំណាងរាស្រ្តគណបក្សប្រឆាំងដែលត្រូវបានតុលាការកំពូលរំលាយចោលកាលពីឆ្នាំ២០១៧ លោក កង គឹមហាក់ បច្ចុប្បន្នជាទីប្រឹក្សារាជរដ្ឋាភិបាល បានទម្លាយពីចេតនាទុច្ចរិតដែលក្រុមទណ្ឌិត សម រង្ស៊ី តែងតែយកលេសបញ្ហាព្រំដែនមកបង្កើតព្រឹត្តិការណ៍ ដើម្បីវាយប្រហារមកលើរាជរដ្ឋាភិបាល។ លោក កង គឹមហាក់ បានថ្លែងថា៖«សម រង្ស៊ី ប្រើលេសឈឺឆ្អាលពីបញ្ហាព្រំដែន ឬសកម្មភាពទៅដកបង្គោលព្រំដែននៅខេត្តស្វាយរៀងកាលពីឆ្នាំ២០០៩ សម រង្ស៊ី ធ្វើដូចជាក្លាហានខ្លាំងណាស់ ហើយស្នេហាជាតិសម្បើមណាស់ ប៉ុន្ដែចុងក្រោយ គាត់ឡើងយន្តហោះទៅញាំហេមប៊ឺហ្គ័រ (Hamburger) នៅប៉ារីស...
ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមកិត្តិសង្កហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ(គ.ជ.គ.ម) បានអញ្ជើញបើកកិច្ចប្រជុំផ្សព្វផ្សាយច្បាប់(គ.ជ.គ.ម) ថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិ និងដាក់ចេញផែនការសកម្មភាពជាតិសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយឆ្នាំ២០២៤-២០២៨ ដោយមានការចូលរួមពីឯកឧត្តម អនុប្រធាន ទីប្រឹក្សា ជំនួយការ អគ្គលេខាធិការរង និងប្រធាននាយកដ្ឋាន។ ឯកឧត្តម ទេសរដ្ឋមន្រ្តី មានប្រសាសន៍ថា គោលបំណងផ្សព្វផ្សាយច្បាប់(គ.ជ.គ.ម) ដើម្បីបញ្ជ្រៀបដល់ថ្នាក់រាជធានីខេត្ត ស្រុក ក្រុង...
ភ្នំពេញ ៖ ឯកឧត្តម ឈុំ ម៉េងហុង អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤នេះថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គ្រោងនឹងបន្តការបណ្ដុះបណ្ដាលចំណេះជំនាញវិជ្ជាជីវៈដូនតា ដោយបន្ថែមថ្នាក់សិក្សាក្នុងឆ្នាំថ្មី ២០២៥-២០២៦ ដូចជា៖ ថ្នាក់តម្បាញ ស្នូនឆ្នាំង និងចម្លាក់ថ្ម ដោយគោរពទៅតាមគោលការណ៍ទទួលសិស្ស៣០០នាក់ក្នុងមួយឆ្នាំ។ ឯកឧត្តម ឈុំ...
«យើងសុខចិត្តឱ្យមានការបិទរោងចក្រ សហគ្រាសណា ដែលបំពុលបរិស្ថាន និងប៉ះពាល់សុខភាពសារធារណៈ ជាជាងអនុញ្ញាតឱ្យរោងចក្រសហគ្រាសនោះ បំផ្លាញបរិស្ថាន និងប៉ះពាល់អាយុជីវិតកម្មករ និងប្រជាពលរដ្ឋរបស់យើង» នេះជាការលើកឡើងរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងឱកាសអញ្ជើញបើកសន្និបាតបូកសរុបការងារបរិស្ថានឆ្នាំ២០២៤ និងទិសដៅការងារ២០២៥ នាទីស្តីការក្រសួងបរិស្ថាននាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤។ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងថា ក្រសួងបរិស្ថានបានធ្វើទំនើបកម្ម ការតាមដាន និងត្រួតពិនិត្យការបំពុលបរិស្ថានពីចម្ងាយ ទៅលើទីតាំងក្រុមហ៊ុន ឬរោងចក្រ ដែលជាប្រភពនៃការបញ្ចេញសំណល់ ដែលមានហានិភ័យខ្ពស់...
ក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី១៦ ខែធ្នូនេះ បានរៀបចំវេទិកាស្តីពីការនាំចេញរបស់កម្ពុជា ក្នុងគោលបំណង ជំរុញកិច្ចពិភាក្សាពាណិជ្ជកម្ម , ជួយបំពាក់បំប៉នដល់អ្នកនាំចេញ និងជំរុញដល់ការបង្កើតទំនាក់ទំនងនិងបង្ហាញអំពីចំណុចខ្លាំងនៃឧស្សាហកម្មកម្ពុជា ដែលជាព្រឹត្តិការណ៍អម “ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា” នៅរាជធានីភ្នំពេញ។ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក្នុងពិធីបើកវេទិកានេះ បានមានប្រសាសន៍ថា ប្រៀបធៀបទៅនឹងរយៈពេល ២០ឆ្នាំមុន ពោលឆ្នាំ២០០២ និង២០០៣ កម្ពុជាសម្រេចបានទំហំពាណិជ្ជកម្មសរុបចំនួនតែជាង ៣ពាន់លានដុល្លារទេ រហូតមកដល់ពេលបច្ចុប្បន្ន មានការកើនឡើងរហូតចំនួនជាង...
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC បានបង្ហាញរបាយការណ៍ថា កម្ពុជា នៅក្នុងរយៈពេល១១ខែ ឆ្នាំ២០២៤នេះ បានអនុម័តគម្រោងវិនិយោគពីអ្នកវិនិយោគក្នុងប្រទេស និងក្រៅប្រទេស ចំនួន ៣៨៩គម្រោង ដែលមានទំហំទឹកប្រាក់វិនិយោគកើនរហូតជិត ៦៥០០ដុល្លារអាមេរិក ពោលគឺកើនលើសឆ្នាំ២០២៣ ដែលមានគម្រោងវិនិយោគចំនួន២៦៩គម្រោង មានទំហំទឹកប្រាក់ប្រមាណជិត ៥០០០លានដុល្លារអាមេរិក។ តាមរបាយការណ៍ឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាការធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC ឲ្យដឹងថា នៅក្នុងខែធ្នូឆ្នាំ២០២៤នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា...