(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី៩ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម ដូមីនិក វីល្លៀម (Dominic Williams) ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា និងបានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយលោក Jonathan Ledger អ្នកជំនាញអន្តរជាតិក្នុងវិស័យ TVET និងគោលនយោបាយកម្លាំងពលកម្ម...
កំពង់ឆ្នាំង៖ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញប្រគល់ផ្ទះថ្មីជូនក្រុមគ្រួសាររបស់វីរកងទ័ពពលីក្នុងខេត្តកំពង់ឆ្នាំង ដែលបានពលីដើម្បីបុព្វហេតុការពារទឹកដី។ លោកជំទាវបណ្ឌិតបានសរសេរនៅលើបណ្ដាញសង្គមថា «ថ្ងៃនេះ នាងខ្ញុំបានមកប្រគល់ផ្ទះថ្មី ដែលជាអំណោយរបស់សម្តេចធិបតី និងរូបនាងខ្ញុំផ្ទាល់ ដោយភ្ជាប់ជាមួយនូវថវិកា សម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគជាច្រើន ជូនដល់ក្រុមគ្រួសាររបស់វីរកងទ័ពដែលបានពលីក្នុងបុព្វហេតុការពារទឹកដីនៃយើង»។ លោកជំទាវបណ្ឌិតមានប្រសាសន៍ថា ជាការតបស្នងសងគុណ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងដោះស្រាយកត្តាជីវភាពគ្រួសារ ថែមទាំងរៀបចំគម្រោងសម្រាប់ទ្រទ្រង់ដល់ក្រុមគ្រួសាររបស់វីរកងទ័ពដោយធានាដល់ការប្រកបរបរប្រចាំថ្ងៃ ការសិក្សារៀនសូត្ររបស់កូនៗ និងការធានាសុខុមាលភាពគ្រួសារផងដែរ៕
អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ស្នើដល់សមាគមជំរុញដល់ការលើកកម្ពស់សេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជា-អាស៊ាន ជួយជំរុញឱ្យមានការវិនិយោគបង្កើតផលិតវត្ថុធាតុដើម ឬទំនិញពាក់កណ្តាលសម្រេចនៅកម្ពុជា ដើម្បីធានាស្ថិរភាពនៃខ្សែច្រវាក់ផ្គត់ផ្គង់។ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ បានទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូសមាគមជំរុញដល់ការលើកកម្ពស់សេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជា-អាស៊ាន ដឹកនាំ ដោយលោក វ៉ាង ថុង (Wang Tong) ប្រធានសមាគម។ ឯកឧត្តមបានស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូ និងបានសម្តែង នូវសេចក្តីសោមនស្សរីករាយដល់ប្រតិភូសមាគម...
បេសកកម្មនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ចាប់ពីថ្ងៃទី២-៥ ខែមីនា ឆ្នាំ២០២៦ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (CHRC) បានចូលរួម សម័យប្រជុំលើកទី៦១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ និងជួបពិភាក្សាទ្វេភាគីចំនួន២៩ជំនួប ជាមួយ ភាគីសំខាន់ៗ ដោយបានបង្ហាញអំពីសកម្មភាពនានារបស់ថៃដែល រំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ ជាពិសេសច្បាប់សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិមកលើអធិបតេយ្យភាព និងប្រជាជនកម្ពុជា។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មានរបស់ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ស្តីពីលទ្ធផលនៃបេសកកម្មសិទ្ធិមនុស្ស នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ សេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថា ដោយមានការយកចិត្តទុកដាក់ខ្ពស់...
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានវាយតម្លៃខ្ពស់ចំពោះយោធិននារីគ្រប់រូប ដែលកន្លងមកបានបំពេញបេសកកម្មប្រកបដោយភាពអំណត់ ព្យាយាម ពុះពារគ្រប់ឧបសគ្គ ដើម្បីរួមចំណែកក្នុងបុព្វហេតុការពារឯករាជ្យ សន្តិភាព បូរណភាពទឹកដី និងសេចក្តីសុខសាន្តរបស់ប្រជាជន។ ការវាយតម្លៃបែបនេះ របស់ឯកឧត្តម អគ្គមេបញ្ជាការ ធ្វើឡើងនៅក្នុងពិធីសំណេះសំណាលជាមួយយោធិននារី និងគ្រួសារយោធិនពលី មរណៈ យោធិនសោធននិវត្តន៍ ចំណុះអគ្គបញ្ជាការដ្ឋាន នាឱកាសអបអរខួបទី១១៥ ទិវាអន្តរជាតិនារី៨មីនា ក្រោមប្រធានបទ «សន្តិភាព...
រសៀលថ្ងៃអាទិត្យ ទី៨ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តម វ៉ា ថន អភិបាល នៃគណអភិបាលខេត្តក្រចេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយមន្ទីរ អង្គភាព និងអភិបាល ក្រុង /ស្រុក និងស្ថាប័នពាក់ព័ន្ធ ដើម្បីពិនិត្យពិភាក្សានិងដាក់វិធានការ ស្តីពីការគ្រប់គ្រង ហានិភ័យនៃការទិញលក់ប្រេងឥន្ទនៈ និងសុវត្ថិភាពអ្នកប្រើប្រាស់នៅក្នុងខេត្តក្រចេះ។ កិច្ចប្រជុំនេះ បានធ្វើឡើងបន្ទាប់ពីមានការផ្ទុះឡើងនៃតម្លៃលក់រាយប្រេងឥន្ទនៈ នៅតាមតំបន់ជនបទដាច់ស្រយាលមួយចំនួនក្នុងខេត្តក្រចេះមានការកើនឡើងខ្ពស់ បង្កផលប៉ះពាល់ដល់ជីវភាព និងការរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ។ លោក ជា...
ភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៦ បានបន្តប្រតិបត្តិការចុះរដ្ឋបាលពិនិត្យទីតាំងស្នាក់នៅ១៣៤ទីតាំងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ រកឃើញជនបរទេសខុសច្បាប់មួយចំនួន ជាប់ពាក់ព័ន្ធបទល្មើសគ្រឿងញៀន, ស្នាក់នៅដោយខុសច្បាប់ និងលបលួចឆ្លងដែនមកកម្ពុជាដោយខុសច្បាប់ ។ ការបន្តចុះពិនិត្យរដ្ឋបាលទ្រង់ទ្រាយធំនេះ ធ្វើឡើងក្រោមការដឹកនាំដោយលោកអភិបាលរងរាជធានីភ្នំពេញ០៣រូប ដោយមានការចូលរួមពីកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ , កម្លាំងកងរាជអាវុធហត្ថរាជធានី , និងអាជ្ញាធរពាក់ព័ន្ធនៅតាមមូលដ្ឋានខណ្ឌចំនួន០២ គឺខណ្ឌច្បារអំពៅ និងខណ្ឌពោធិ៍សែនជ័យ ។ ជាលទ្ធផល កម្លាំងអាជ្ញាធរចម្រុះ បានត្រួតពិនិត្យលើជនបរទេសសរុប៥៩៨នាក់ (ស្រី១៦៧នាក់)...
(ត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងជាព្រះប្រធានប៉ុស្ដិ៍សុខភាពសម្ដេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រ សីហមុនី បានយាងជាព្រះរាជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សាថ្មី ១ខ្នង មានចំនួន ៥បន្ទប់ និងសមិទ្ធផលនានាក្នុងសាលាបឋមសិក្សាបង្ហើរខ្លែង ស្ថិតនៅភូមិបង្ហើរខ្លែង ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។...
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកជំទាវ បានលើកទឹកចិត្តឱ្យមានការគិតគូរពីសមភាពយេនឌ័រ ដោយត្រូវវាយតម្លៃឱ្យបានល្អិតល្អន់ ឈ្វេងយល់ពីស្ថានភាពទុក្ខលំបាកគ្រប់ជ្រុងជ្រោយ ផ្តល់ឱកាសការងារ ផ្តល់សិទ្ធិអាទិភាពដល់បងប្អូនស្ត្រីដែលមានសមត្ថភាព មានលទ្ធភាពបំពេញការងារពេញលេញ មានការទទួលខុសត្រូវ និងចូលរួមជាកម្លាំងជាមួយបុរសដើម្បីភាពរីកចម្រើនក្នុងវិស័យកសិកម្ម និងសង្គមជាតិ ប្រកបដោយភាពប្រាកដនិយម និងភាពជឿជាក់។ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកជំទាវ...
មន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាបានលើកឡើងថា កម្មការិនីនៅក្នុងវិស័យកាត់ដេរ សម្លៀកបំពាក់ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប ដែលមានអត្រាកម្មករនិយោជិតជាស្រ្តីប្រមាណជាង ៨០% ក្រៅពីការរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតចំណូលសម្រាប់គ្រួសារ ក៏បានរួមចំណែកក្នុងការបង្កើនទំហំនាំចេញរបស់ប្រទេសកម្ពុជាផងដែរ ដែលជាចន្ទល់ដ៏សំខាន់សម្រាប់សេដ្ឋកិច្ចជាតិ ដោយបានបង្កើតការងារជាច្រើន និងចូលរួមចំណែកប្រមាណជា ៥៥% នៃការនាំចេញសរុប។ ក្នុងកម្មវិធីអបអរសាទរខួបលើកទី១១៥ នៃទិវាអន្តរជាតិនារី ៨មីនា ដែលរៀបចំឡើងដោយសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) ក្រោមប្រធានបទ «យើងរួមគ្នាជំរុញសមភាពយេនឌ័រ ក្នុងវិស័យការងារ» កាលពីរសៀលថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តម...