បាត់ដំបង៖ នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងបានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានជួសជុលស្តារឡើងវិញកំណាត់ផ្លូវលេខ១៥៤ ដោយជួសជុលពង្រីកតួផ្លូវ ក្រាលបេតុងប្រវែង៧៧៥ម៉ែត្រ ទទឹង១២ម៉ែត្រ និងស្ថាបនាលូទឹកភ្លៀងបណ្តោយផ្លូវ មុខកាត់១ម៉ែត្រសងខាងផ្លូវ ប្រវែង១៧៥៦ម៉ែត្រ អណ្តូងលូចំនួន៦២កន្លែង និងខឿនបេតុងចិញ្ចើមផ្លូវប្រវែង១៨២០ម៉ែត្រ ស្ថិតនៅក្នុងសង្កាត់វត្តគរ ក្រុងបាត់ដំបង។ មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានណែនាំដល់អាជ្ញាធរសង្កាត់ ក្រុង ត្រូវជំរុញពន្លឿនការរំដោះដីចំណីផ្លូវ កាត់សំយាប...
អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ឱ្យដឹងថា មកទល់ពេលនេះ រាជរដ្ឋាភិបាលកំពុងបន្ត សកម្មភាពឥតឈប់ឈរទាំងក្នុង និងក្រៅប្រទេស ដើម្បីការពារបូណភាពទឹកដី និងប្រជាពលរដ្ឋ តាមមធ្យោបាយសន្តិវធី និងផ្អែកលើច្បាប់អន្តរជាតិ។ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងតាមរយៈសន្និសីទសារព័ត៌មាន នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦នេះ ដោយរម្លឹកឡើងវិញនូវប្រសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាដែលធ្លាប់បានបញ្ជាក់ថា «ការការពារបូរណភាពទឹកដី និងប្រជាជន គឺជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល»។ ដោយឈរលើការប្តេជ្ញាចិត្តយ៉ាងមុតមាំនេះ រាជរដ្ឋាភិបាលបាននិងកំពុងបន្តកិច្ចការងារយ៉ាងសកម្ម...
រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរំលេចឱ្យដឹងថា វិស័យកសិកម្មនៅកម្ពុជាកាន់តែមានភាពធន់ខ្លាំង ខណៈការនាំចេញកសិផលកម្ពុជា បាននិងកំពុងបន្តមានកំណើន ជាពិសេសការរក្សាសន្តិសុខស្បៀងក្នុងស្រុកបានល្អប្រសើរ ទោះបីមានការប្រែប្រួល បញ្ហាអាកាសធាតុ និងភាពមិនប្រាកដប្រជានៅលើពិភពលោកក៏ដោយ។ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកឡើងក្នុងឱកាសអញ្ជើញជាវាគ្មិនក្រោមប្រធានបទ៖ ការស្វែងយល់ពីរបៀបដែលថាមពលស្អាត រួមផ្សំជាមួយហេដ្ឋារចនាសម្ព័ន្ធ SEZ បង្កើតប្រព័ន្ធអេកូឡូស៊ីដ៏សំខាន់សម្រាប់ចង្កោមអេឡិចត្រូនិច និងរថយន្ត នៅក្នុងកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន–កម្ពុជាឆ្នាំ២០២៦ ថា ជុំវិញវិស័យកសិកម្ម,...
ភ្នំពេញ៖ នាថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំការប្រឡងប្រជែងអាន ស្មូតកំណាព្យ និងតែងនិពន្ធ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ដើម្បីអបអរសាទរទិវាជាតិអំណានលើកទី១១ ក្រោមប្រធានបទ ក្រោមប្រធានបទ «សំណេរនិងអំណានក្នុងបរិបទថ្មី» ដែលកម្មវិធីនេះបានលើកកម្ពស់តម្លៃអក្សរសិល្ប៍ ភាសាខ្មែរ និងលើកកម្ពស់ទម្លាប់អាននៅកម្ពុជា។ កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការ ក្រសួងអប់រំ...
ឆ្លៀតឱកាសនៃព្រឹត្តិការណ៍ជិះកង់ «ភ្នំពេញ–តាកែវ» ចម្ងាយ ៧៨ គីឡូម៉ែត្រ ក្រោមប្រធានបទ «ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព» ឯកឧត្តម ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងលោកជំទាវ រួមជាមួយឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ អញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅរមណីយដ្ឋានភ្នំជីសូរ្យ ដែលជាតំបន់សក្តានុពលទេសចរណ៍ប្រវត្តិសាស្ត្រដ៏ល្បីល្បាញឆ្លុះបញ្ជាំងនូវនូវប្រាសាទបុរាណដែលមានកេរ្តិ៍ដំណែលវប្បធម៌ អរិយធម៌បេតិកភណ្ឌដ៏ល្អនៅខេត្តតាកែវ។ សូមជម្រាបជូនបន្ថែមថា រមណីយដ្ឋានភ្នំជីសូរ្យ មានរូបសម្រស់អមដោយទេសភាពបៃតងដ៏ស្រស់ត្រកាល និងខ្យល់អាកាសបរិសុទ្ធ ដែលមានទីតាំងសិ្ថតនៅក្នុងឃុំរវាង ស្រុកសំរោង ខេត្តតាកែវ។...
គ្មានសញ្ញាណាមួយដែលថា កម្ពុជាយើងនឹងខ្វះខាតអគ្គិសនីប្រើប្រាស់នោះឡើយ ខណៈកម្ពុជា មានប្រភពថាមពលគ្រប់គ្រាន់ និងចម្រុះ ទាំងពីវារីអគ្គិសនី និងថាមពលពន្លឺព្រះអាទិត្យ (Solar) ដើម្បីធានាស្ថិរភាពដល់ការរស់នៅ និងការប្រកបអាជីវកម្មរបស់បងប្អូន។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូនគ្រួសារអ្នករត់ម៉ូតូឌុប ផាស់អាប់ (PassApp) និងកង់បី ទូទាំងក្រុងពោធិ៍សាត់...
សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា បានជ្រើសរើសសមាជិកប្រតិបត្តិបន្ថែម ក្នុងដំណើរត្រៀមការប្រកួតស៊ីហ្គេមលើកទី ៣៤ ឆ្នាំ២០២៧ នៅប្រទេសម៉ាឡេស៊ី ក្នុងអង្គសន្និបាតវិសមញ្ញលើកទី១ ដើម្បីពិនិត្យ និងសម្របសម្រួលការងារ ឆ្នាំ ២០២៥ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៦ ក្នុងការជំរុញ ប្រភេទកីឡានេះឲ្យមានការរីកចម្រើនកាន់តែខ្លាំងឡើង។ ឯកឧត្តម តែម ម៉ឺន ប្រធានសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា បានមានប្រសាសន៍ថា ការរៀបចំសន្និបាតវិសមញ្ញ លើកទី១ នេះគឺដើម្បីពិនិត្យ និងសម្របសម្រួលការងារ ឆ្នាំ ២០២៥ និងទិសដៅអនុវត្តបន្តឆ្នាំ...
ការប្រកួតកីឡាអេឡិចត្រូនិកដណ្ដើមពានរង្វាន់ Queen Legends រដូវកាលទី៣ លើវិញ្ញាសា Mobile Legends: Bang Bang នឹងត្រឡប់មកវិញ ក្នុងសប្ដាហ៍នេះ ជាមួយការប្រកួតវិលជុំ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១០ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ ខាងមុខ ជាមួយក្ដីរំពឹងនឹងមានការប្រកួតប្រជែងកាន់តែខ្លាំង។ សម្រាប់ការប្រកួតកីឡាអេឡិចត្រូនិកកម្រិតអាជីពផ្នែកនារី រដូវកាលថ្មីនេះ មានបេក្ខភាព ៨ក្រុមចូលរួម ដែលសុទ្ធសឹងជាក្រុមខ្លាំង ស្របពេលក្រុមជើងឯក ២សម័យ CFU Serendipity បានផ្លាស់ប្ដូរឈ្មោះថ្មីមកជាក្រុម Weibo Gaming ដើម្បីបន្ដយុទ្ធនាការការពារតំណែងជើងឯករបស់ខ្លួន។ យោងតាមគណៈកម្មការរៀបចំការប្រកួត ព្រឹត្តិការណ៍ Queen Legends នឹងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលកីឡាអេឡិចត្រូនិក T.Y Media ដូចសព្វដង ។ តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ គឺក្រុមចូលរួមប្រកួតប្រជែងរដូវកាលនេះ...
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ នៅថ្ងៃទី៩ ខែមីនានេះបានជូនដំណឹង ស្តីពីការបិទចរាចរណ៍យានយន្តធុនធំគ្រប់ប្រភេទចាប់ពីទម្ងន់ ១៥ តោន ធ្វើចរាចរណ៍លើកំណាត់ផ្លូវខេត្តលេខ ៣៧១ (ឆ្លូង-រកាខ្នុរ) ចាប់ពីថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២៦ តទៅ ដើម្បីស្ថាបនាស្ពានព្រែកសំរោង ដោយរុះរើស្ពានដែកបេឡេត៍ រួចសាងសង់ឡើងវិញ អំពីបេតុងសរសៃដែក ស្ថិតក្នុងឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ខេត្តក្រចេះ។ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះបានឱ្យដឹងថា៖ គម្រោងការងារស្ថាបនាស្ពានព្រែកសំរោង អំពីបេតុងសរសៃដែក...
ព្រឹត្តិការណ៍ជិះកង់ភ្នំពេញ-តាកែវ ចម្ងាយ ៧៨គីឡូម៉ែត្រ បានប្រព្រឹត្តទៅដោយជោគជ័យយ៉ាងត្រចះត្រចង់ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦ ដោយឯកឧត្តម ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍បានចាត់ទុកជាព្រឹត្តិការណ៍ទេសចរណ៍កីឡា ដ៏មានសារៈសំខាន់ ដែលបង្ហាញនូវសក្ដានុពលដ៏សម្បូរបែបនៅខេត្តតាកែវ ជាពិសេសអាថ៌កំបាំងនៅភ្នំជីសូរ្យ ដែលមានប្រាសាទបុរាណដ៏អស្ចារ្យ តាំងពីក្រោមរហូតដល់កំពូលភ្នំ។ ការគូសបញ្ជាក់នេះ បន្ទាប់ពីឯករដ្ឋមន្ដ្រី បានអញ្ជើញជាអធិបតី និងចូលរួមជិះកង់ដោយផ្ទាល់ ដើម្បីអបអរសាទរព្រឹត្តិការណ៍លើកទី២ ដែលប្រព្រឹត្តទៅក្រោមប្រធានបទ «ទេសចរណ៍រីកលូតលាស់ក្នុងសន្ដិភាព» ដោយមានអ្នកចូលរួមលើសពីការរំពឹងទុកប្រមាណ ១ពាន់នាក់ ពីរាជធានីភ្នំពេញ ឆ្លងកាត់វិថីសំខាន់ៗជាច្រើន រហូតដល់ភ្នំជីសូរ្យ...