សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអំពាវនាវឲ្យអាជ្ញាធរ និងភាគីពាក់ព័ន្ធរួមគ្នាការពារ និងលុបបំបាត់រាល់ឧបសគ្គដែលរារាំងដល់ការអភិវឌ្ឍន៍ស្ត្រី ដើម្បីលើកកម្ពស់សិទ្ធិ តួនាទី និងការចូលរួមរបស់ស្ត្រីក្នុងការកសាងគ្រួសារ សហគមន៍ និងសង្គមជាតិ។ ការអំពាវនាវនេះត្រូវបានលើកឡើងក្នុងពិធីអបអរសាទរខួបលើកទី១១៥ ទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» និងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ លើកទិសដៅអនុវត្តឆ្នាំ២០២៦ របស់សាខា សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពត...
អ្នកតំណាងរាស្ត្រមណ្ឌលកំពត បានណែនាំឲ្យមន្ត្រីរាជការ សមាជិកបក្ស និងប្រជាពលរដ្ឋបន្តរក្សាស្មារតីសាមគ្គីភាព ពង្រឹងការជឿជាក់ និងគាំទ្ររាជរដ្ឋាភិបាល ព្រមទាំងរួមគ្នាការពារសន្តិភាព និងបម្រើប្រជាជនដោយចិត្តស្មោះត្រង់ ដើម្បីធានាការអភិវឌ្ឍប្រកបដោយចីរភាព។ ការណែនាំនេះ ត្រូវបានលើកឡើងដោយឯកឧត្តម សោម ចិន សមាជិកគណៈកម្មាធិការកណ្តាល អ្នកតំណាងរាស្ត្រមណ្ឌលកំពត និងជាប្រធានក្រុមការងារបក្សចុះជួយក្រុងកំពត ក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ស្ដីពីសភាពការណ៍ទូទៅឆ្នាំ២០២៥ និងទិសដៅភារកិច្ចឆ្នាំ២០២៦ ដែលបានរៀបចំធ្វើឡើងនៅមន្ទីរគណបក្សក្រុងកំពត នាថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦។ ក្នុងឱកាសនោះ ឯកឧត្តមបានណែនាំឲ្យសមាជិកបក្ស និងមន្ត្រីពាក់ព័ន្ធ ត្រូវយកប្រជាជនជាគន្លឹះសំខាន់ក្នុងការបំពេញភារកិច្ច ដោយត្រូវធ្វើខ្លួនជាមិត្តជិតស្និទ្ធជាមួយប្រជាពលរដ្ឋ...
មន្ទីរកិច្ចការនារីខេត្តឧត្តរមានជ័យបានរៀបចំពិធីផ្តល់អំណោយមនុស្សធម៏របស់សម្តេចមហារដ្ឋសភាធិការធិបតីឃួន សុដារី ប្រធានរដ្ឋសភាជូនដល់ជនភៀសសឹកដែលកំពុងស្នាក់ក្នុងជំរុំវត្តបាត់ថ្កៅដែលមិនអាចទាន់វឹលត្រឡប់ទៅលំនៅឋានវិញបានចំនួនជាង២០០គ្រួសារដើម្បីអបអរសាទរក្នុងឱកាសខួបលើកទី១១៥ទិវាអន្តរជាតិសិទ្ធនារី៨មីនា ២០១៦ ក្រោមប្រធានបទសន្តិភាព និងសន្តិសុខ សម្រាប់ស្រ្តីនិងកុមារ ដែលពិធីនេះបានប្រព្រឹត្តិទៅក្រោមវត្តមានឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ និងលោកស្រី ឯក សុភារុំ ប្រធានមន្ទីរកិច្ចការនារីខេត្តរួមទាំងក្រុមការងារបានចូលរួចជាច្រើននាក់នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦។ ក្នុងឱកាសនោះដែរឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តបានលើកឡើងការផ្តាំផ្ញើរការសួរសុខទុក្ខពីសម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភាជាតិ និងសម្តេចធិបតី ហ៊ុន...
អភិបាលខេត្តកំពង់ចាម ឯកឧត្ដម អ៊ុន ចាន់ដា បានស្នើដល់ស្ត្រីគ្រប់រូប ត្រូវតែបង្កើនឆន្ទៈឱ្យមុតស្រួច រួមចំណែកសកម្ម ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកសាងប្រទេសជាតិ និងថែរក្សាសន្តិភាពរបស់កម្ពុជា។ ឯកឧត្តមអភិបាលខេត្ត បានថ្លែងបែបនេះក្នុងឱកាសអបអរសាទរខួប អុស្សាវរីយ៍លើកទី១១៥ នៃទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ «សន្តិភាពនិងសន្តិសុខសម្រស់ស្រ្តី និងគ្រួសារ» ដែលបានធ្វើឡើងនៅ ថ្ងៃទី៧ ខែមិនា ឆ្នាំ២០២៦ នៅសាលាខេត្តកំពង់ចាម ។ ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន...
នៅថ្ងៃទី៧ ខែមីនាឆ្នាំ២០២៦នេះ អាជ្ញាធរខេត្តឧត្តរមានជ័យបានធ្វើការចាប់ឆ្នោតដើម្បីជ្រើសរើសយកលេខរាងចំពោះបងប្អូនប្រជាពលរដ្ឋភៀសសឹកដែលមិនអាចទាន់បានវិលត្រឡប់ទៅលំនៅឋានរបស់ខ្លួនបាននោះប្រមាណ ២០៣គ្រួសារ ដោយសារតែតំបន់នោះស្ថិតក្នុងតំបន់បន្ទាត់ក្រហម ពេលនេះ កំពុងចាប់ឆ្នោតជ្រើសរើសលេខរាងដើម្បីទទួលបានផ្ទះដែលជាជម្រកថ្មីសម្រាប់ស្នាក់នៅជាបណ្តោះអាសន្ន។ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យបានលើកឡើងថា ដោយមានគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាមកលើបងប្អូនប្រជាពលរដ្ឋភៀសសឹកក្នុងការស្នាក់នៅបណ្តោះអាសន្នប្រកបដោយសុខសុវត្ថិភាពនោះ។ រាជរដ្ឋាភិបាលបានសាងសងជម្រកបណ្តោះអាសន្នថ្មីជូនដល់បងប្អូនដែលមិនអាចទាន់បានវឹលត្រឡប់ទៅលំនៅឋានវិញបានរស់នៅប្រកបដោយភាពកកក្តៅជំនួសការរស់នៅដោយបោះតង់កៅសូផ្ទាល់ដីទំរាំបញ្ហាជម្លោះព្រំដែនបានដោះស្រាយរួចរាល់ទើបអនុញ្ញាតឲ្យបងប្អូនត្រឡប់ទៅរស់នៅលំនៅឋានរបស់បងប្អូនវិញប្រកបដោយសុវត្ថិភាព។ ជាមួយគ្នានោះដែរប្រជាពលរដ្ឋភៀសសឹកដែលទទួលបានជម្រកថ្មីរស់នៅជាបណ្តោះអាសន្ននាពេលនេះបានបង្ហាញអារម្មណ៍សប្បាយរីករាយរំភើប និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរាជរដ្ឋាភិបាលដែលបានយកចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋភៀសសឹក។ ប្រជាពលរដ្ឋបានបន្តថា សម្រាប់ជម្រកស្នាក់នៅថ្មីនេះពិតជាមានតម្លៃខ្លាំងណាស់សម្រាប់ការគិតគូរពីប្រមុខរាជរដ្ឋាភិបាលមកលើប្រជាពលរដ្ឋភៀសសឹកគ្រប់គ្នាបានរស់នៅស្រួលមិនលំបាកដូចការរស់នៅក្នុងជំរុំដោយការក្រាលបោះតង់កៅសូនោះទេទាំងអស់នេះគឺជាការយកចិត្តទុកដាក់គិតគូរខ្ពស់ពីថ្នាក់ដឹកនាំជួយដល់ពលរដ្ឋក្នុងគ្រាលំបាក៕ អត្ថបទ៖ ឃិន សារិទ្ធ
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌចំការមន និងខណ្ឌពោធិ៍សែនជ័យ បានអញ្ជើញចូលរួមពិធីអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ដោយក្នុងឱកាសនោះ បានគូសបញ្ជាក់ពីការលះបង់របស់ស្រ្តី នារី និងក្មេងស្រីពីគ្រួសារវីរកងកម្លាំងប្រដាប់អាវុធ និងជនភៀសសឹកពីសង្រ្គាមឈ្លានពានទឹកដី។ នៅក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្រ្តី និងគ្រួសារ» នៅកោះពេជ្រ...
អនុប្រធានទី២ នៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ អញ្ជើញជាអធិបតីសម្ពោធអគារសិក្សា ១ខ្នង មាន៥បន្ទប់ និង សមិទ្ធផលនានា នៅសាលាបឋមសិក្សាត្រពាំងផ្តៀក ស្ថិតក្នុងឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ដែលជាការចូលរួម ចំណែកដល់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។ លោកជំទាវបណ្ឌិត ជា សិរី សមាជិកគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាអនុ ប្រធានទី២ នៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ ថ្លែងក្នុងពិធីសម្ពោធអគារសិក្សា១ខ្នង ៥បន្ទប់ និងសមិទ្ធផលនានា នៅ សាលាបឋមសិក្សា...
នៅរសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានរៀបចំពិធីសំណេះសំណាលខួបលើកទី១១៥ ទិវាអន្តរជាតិនារី ០៨ មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ “ សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ“។ ពិធីនេះ ប្រព្រឹត្តទៅ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងមានការអញ្ជើញចូលរួមពីលោក-លោកស្រីស្នងការរង លោកអនុប្រធានផែន លោក-លោកស្រីនាយការិយាល័យជំនាញ...
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានបន្តកំណត់ការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្ត្រី និងក្មេងស្រីនៅគ្រប់វិស័យជាអាទិភាព នៅក្នុងរបៀបវារៈគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ តាមរយៈការពង្រឹងភាពជាពលរដ្ឋក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ដែលក្នុងនោះ ស្ត្រីគឺជាស្នូល។ តាមរយៈសារលិខិតសម្តេចធិបតី នាយករដ្ឋមន្ត្រី ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព...
ភ្នំពេញ៖ ក្រុមជនត្រូវចោទជាមេខ្លោងចំនួន៧នាក់ ត្រូវបានបញ្ជូនទៅឃុំខ្លួនជាបណ្តោះអាសន្ននៅមណ្ឌលអប់រំកែប្រែទី១ កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ ក្រោមបទល្មើសឆបោកមានស្ថានទម្ងន់ទោស ដែលប្រព្រឹត្តនៅអគារស្តាស៊ីធី អគារលេខ២ ជាន់ទី៩ បន្ទប់ ៩១២ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០២៥ រហូតមកដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦។ យោងតាមដីកាសម្រេចចំនួន៧ផ្សេងគ្នារបស់លោក ឡោ ក្រឹម ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ការសម្រេចឃុំខ្លួននេះ...