នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលា ស្តីពីការអភិវឌ្ឍគោលការណ៍ណែនាំស្តង់ដាសម្រាប់អាហារូបត្ថម្ភអ្នកជំងឺក្នុងមន្ទីរពេទ្យ។ នេះជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ក្នុងការលើកកម្ពស់គុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសុវត្ថិភាពនៃសេវាថែទាំសុខភាពនៅកម្ពុជា។ អាហារូបត្ថម្ភនៅក្នុងមន្ទីរពេទ្យ ត្រូវបានបន្តយកចិត្តទុកដាក់ខ្ពស់ ដើម្បីកាត់បន្ថយការវិវត្តទៅជាផលវិបាកផ្សេងៗ ដូចជាការឆ្លងមេរោគក្នុងមន្ទីរពេទ្យ រយៈពេលសម្រាកព្យាបាលយូរ អត្រាចូលសម្រាកព្យាបាលសារជាថ្មី និងការបង្កើនបន្ទុកចំណាយលើការព្យាបាលទាំងអ្នកជំងឺ និងប្រព័ន្ធសុខាភិបាលទាំងមូល។ ដូចនេះ អាហារូបត្ថម្ភអ្នកជំងឺក្នុងមន្ទីរពេទ្យ ដែលមានរចនាសម្ព័ន្ធច្បាស់លាស់ គឺជាជំហានដ៏ចាំបាច់មួយ...
(ត្បូងឃ្មុំ)៖ តបតាមសំណើរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ ជាក់ស្តែងនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចចាត់ឱ្យ លោកវេជ្ជបណ្ឌិត អ៊ុយ សំអុន នាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ នៃកាកបាទក្រហមកម្ពុជា រួមដំណើរដោយ ឯកឧត្តម កែវ វណ្ណៈ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា ព្រមទាំងក្រុមការងារមកពីទីស្នាក់ការកណ្តាល ក្រុមការងារសាខា អនុសាខា យុវជន និងអ្នកស្ម័គ្រចិត្ត...
ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Jürg Montani ប្រធានប្រតិភូថ្នាក់តំបន់អាស៊ី នៃគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) និងសហការី នៅក្រសួងការពារជាតិ នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦។ ក្នុងជំនួបនេះ ឯកឧត្តម រដ្ឋលេខាធិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ICRC ដែលបានបន្តផ្តល់ការគាំទ្រយ៉ាងសកម្មដល់កម្ពុជា ជាពិសេសការសម្របសម្រួលយ៉ាងសកម្មប្រកបដោយផ្លែផ្កា ក្នុងការឈានទៅដោះលែងវីរកងទ័ពកម្ពុជាចំនួន...
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាត់ត្សឹស៊ី (Ueno Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ដែលត្រូវបញ្ចប់អាណត្តិបេសកកម្មការទូត ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅព្រឹកថ្ងៃសុក្រ ទី៣ ខែកក្កដា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា។ សម្តេចប្រធានរដ្ឋសភា បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ឯកឧត្តម អឹអិណុ អាត់ត្សឹស៊ី និងសហការីនៅក្នុងឱកាសនេះ។ សម្តេចបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារបេសកកម្មការទូតរបស់ឯកឧត្តម ក្នុងរយៈពេលបីឆ្នាំមកនេះ...
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា តែងតែពន្យល់មូលហេតុនៃការសម្រេចចិត្តរបស់កម្ពុជាប្រើប្រាស់ «យន្តការផ្សះផ្សារដោយបង្ខំ» (Compulsory Conciliation) ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រជាមួយថៃ មូលហេតុគឺមកពីភាគីថៃបានដកខ្លួនជាឯកតោភាគីចេញពី អនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ ២០០១ (MoU 2001)។ ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងបញ្ជាក់ពីការលើកលើងរបស់សម្ដេចធិបតីបែបនេះ ក្នុងវេទិកាសារព័ត៌មានលើកទី៨ ស្តីពី...
ឯកឧត្តម នាយឧត្តមសេនីយ៍ TAN SRI DATO’ SERI HAJI MALEK RAZAK BIN SULAIMAN អគ្គមេបញ្ជាការ នៃកងទ័ពម៉ាឡេស៊ី នឹងដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់នៃប្រទេសម៉ាឡេស៊ី អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជានៅសប្តាហ៍ក្រោយ ដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងចុះទៅពិនិត្យមើលតំបន់ព្រំដែនផង។ តាមកម្មវិធីដែលបានគ្រោងទុក អគ្គមេបញ្ជាការ នៃកងទ័ពម៉ាឡេស៊ី នឹងដឹកនាំគណៈប្រតិភូចូលជួប សម្តែងការគួរសមចំពោះថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល និងឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ...
សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានកោះប្រជុំជាមួយសាលាគុន និងសមាគម/ក្លិបទូទាំងប្រទេស ដើម្បីពង្រឹងតួនាទីភារកិច្ច និងរចនាសម្ព័ន្ធគ្រប់គ្រងឲ្យកាន់តែមានប្រសិទ្ធភាព ឆ្លើយតបទៅនឹងសន្ទុះនៃការរីកចម្រើនយ៉ាងរហ័សរបស់ក្បាច់គុនអត្តសញ្ញាណជាតិទាំងនៅលើឆាកជាតិ និងអន្តរជាតិ។ ថ្លែងក្នុងកិច្ចប្រជុំនៅសាលាប្រជុំនាយកដ្ឋានអប់រំកាយ និងកីឡាសិស្សនិស្សិត នៃពហុកីឡដ្ឋានជាតិ(អូឡាំពិក) នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធ មានប្រសាសន៍ថា នេះជាលើកដំបូងហើយ ដែលសហព័ន្ធបានកោះប្រជុំទ្រង់ទ្រាយធំ ដោយមានការចូលរួមពីសាលាគុន និងសមាគម/ក្លិបទូទាំងប្រទេស។ លើសពីការជួបសំណេះសំណាល ឯកឧត្តមបានចាត់ទុកនេះជាការជួបជុំដ៏សំខាន់ ដើម្បីធ្វើបច្ចុប្បន្នភាព ក៏ដូចជាណែនាំបន្ថែមលើការរៀបចំឯកសារគតិយុត្តិផ្សេងៗឡើងវិញ...
កម្មវិធីហ្វឹកហាត់ជំនាញ និងបច្ចេកទេសកីឡាឃីកបុកស៊ីង ដែលរៀបចំដោយសហព័ន្ធកីឡាប្រដាល់ឃីកបុកស៊ីងកម្ពុជា ក្រោមការឧបត្ថម្ភគាំទ្រពីក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នៅក្លិបគុនខ្មែរដូនតាឃីកបុកស៊ីងកម្ពុជា បានបញ្ចប់ដោយជោគជ័យ ក្រោមហ្វឹកហាត់រយៈពេល ១០ថ្ងៃ ជាមួយអ្នកជំនាញអន្ដរជាតិ ដែលបានផ្ដល់អត្ថប្រយោជន៍ ហាត់ ១ បាន ២ សម្រាប់គ្រូបង្វឹក ពិសេសកីឡាករ ក្រោយយល់ច្បាស់ និងញែកដាច់រវាងបច្ចេកទេសប្រកួតឃីកបុកស៊ីង និងគុនខ្មែរ។ ទន្ទឹមជាមួយការបញ្ចប់ការហ្វឹកហាត់នៅក្លិបទី២ នៃយុទ្ធនាការទ្រង់ទ្រាយធំ កាលពីល្ងាចថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦...
នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារ អបអរសាទរ ខួបលើកទី៧៥ ព្រះរាជាណាចក្រកម្ពុជា ចូលជាសមាជិកអង្គការយូណេស្កូ (៣ កក្កដា ១៩៥១ – ៣ កក្កដា ២០២៦) ។ តាមរយៈសារសម្ដេចតេជោ និងសម្ដេចធិបតី...
កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ សិស្សមន្រ្តីជាន់ខ្ពស់ជំនាន់ទី១៣ និងសិស្សមន្រ្តីក្រមការជំនាន់ទី១២ នៃសាលាភូមិន្ទរដ្ឋបាល បានធ្វើដំណើរទស្សនកិច្ចសិក្សាទៅកាន់អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ចំនួន ៤ទីតាំងផ្សេងគ្នា បន្ទាប់ពីបញ្ចប់មុខវិជ្ជា «ឧត្តមភាពមន្រ្តី»។ ក្នុងដំណើរទស្សនកិច្ចនេះ សាលាភូមិន្ទរដ្ឋបាល បានបែងចែកសិស្សមន្ត្រីជា ៤ក្រុម និង ៤ទីតាំង រួមមាន៖ ក្រុមទី១.សិស្សមន្រ្តីជាន់ខ្ពស់ជំនាន់ទី១៣ ចំនួន ៤៨នាក់ ចុះទៅសាលាបឋមសិក្សាស្វាយជ្រំ ខេត្តស្វាយរៀង, ក្រុមទី២.សិស្សមន្រ្តីក្រមការជំនាន់ទី១២...