នៅក្នុងឆមាសទី១ ឆ្នាំ២០២៦ ក្រសួងបរិស្ថានបានចាត់ឱ្យមន្រ្តីចុះល្បាតចំនួន ៥ ៩៥៣ លើក បង្ក្រាបបទល្មើសធនធានធម្មជាតិសរុបចំនួន ៩៦៧ ករណី នៅទូទាំងប្រទេស ក្នុងនោះមានបទល្មើសព្រៃឈើចំនួន ៣១៨ ការបរបាញ់សត្វព្រៃ ២៤២ករណី បទល្មើសធនធានរ៉ែ ចំនួន១២ ករណី ការឈូសរានដីព្រៃ ២៦២ករណី និងបទល្មើសនេសាទ ចំនួន១៣២ករណី។ ទិន្នន័យនៃការបង្ក្រាបនេះបានដលហូតបានវត្ថុតាង រួមមានគ្រឿងចក្រ អេស្កាចំនួន២គ្រឿង ត្រាក់ទ័រ ចំនួន៥...
ព្រឹត្តិការណ៍ជិះកង់ និងរត់ឆ្លងកាត់ឧបសគ្គនៅប្រាសាទសំបូរព្រៃគុក ដើម្បីអបអរសាទរខួបលើកទី៩ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៨ កក្កដា ២០១៧ – ៨ កក្កដា ២០២៦) នឹងមកដល់នាថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ ចុងសប្ដាហ៍នេះ ដោយមានអត្តពលិកជាតិ និងអន្ដរជាតិយ៉ាងហោចជិត ២ពាន់នាក់ចូលរួម។ ឯកឧត្តម វ៉ាហេង ដាវុធ រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានឲ្យដឹងថា មកទល់ពេលនេះ ការចុះឈ្មោះត្រូវបានបិទ...
នារសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ Flerida Ann Camille P. Mayo ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពចប់អាណត្តិ នៃសាធារណរដ្ឋហ្វីលីពីន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប, លោកជំទាវឯកអគ្គរដ្ឋទូត បានសម្តែងនូវការអបអរសាទរចំពោះការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា ព្រមទាំងបានសម្តែងនូវការពេញចិត្តចំពោះភាពរីកចម្រើននៃទំនាក់ទំនងទ្វេភាគី...
នារសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Jürg Montani ប្រធានគណៈប្រតិភូប្រចាំតំបន់នៃ គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និង ពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប, លោកប្រធានគណៈប្រតិភូប្រចាំតំបន់ បានគោរពជម្រាបជូនសម្ដេចធិបតី អំពីកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាង ICRC និងកាកបាទក្រហមកម្ពុជា ក៏ដូចជាកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា...
អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អំពាវនាវដល់ដៃគូពាក់ព័ន្ធ បណ្តាញផ្គត់ផ្គង់ និងឧស្សាហកម្មគាំទ្រនានារបស់ TOYOTA សូមធ្វើការឈ្វេងយល់ពីឱកាសវិនិយោគបន្ថែម ដើម្បីពង្រឹងខ្សែច្រវាក់តម្លៃ សំដៅរុញច្រានកម្ពុជាឱ្យចូលទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សកល បង្កើតតម្លៃបន្ថែមក្នុងស្រុក និងការងារដែលមានគុណភាព។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) លើកឡើងក្នុងពិធី សម្ពោធដាក់ឱ្យដំណើរការ ការផ្គុំ និងដំឡើងរថយន្ត TOYOTA HILUX TRAVO នៅរោងចក្រតូយ៉ូតា...
នាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួបលើកទី៣០ឆ្នាំ អង្គការដើម្បីភាពញញឹមនៃកុមារ (Pour un Sourire d’Enfant-PSE) និងពិធីប្រគល់សញ្ញាបត្រជូនដល់សិស្ស-និស្សិតសម្រាប់ឆ្នាំសិក្សា២០២១-២០២៤ នៅរាជធានីភ្នំពេញ។ ថ្លែងក្នុងពិធី, សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ពិធីអបអរខួប ៣០ ឆ្នាំ របស់អង្គការ PSE នាពេលនេះ មិនត្រឹមតែរំលឹកដល់ដំណើរដ៏វែងឆ្ងាយក្នុងរយៈពេល ៣...
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២៦ បានមានប្រសាសន៍អបអរសាទរចំពោះជោគជ័យ របស់ប្រទេសកម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសដែលមាននិរន្តរភាពដី និងធនធាន (Land and Resoure Sustainability)ល្អបំផុតប្រចាំឆ្នាំ២០២៦ ដោយផ្អែកតាមរបាយការណ៍ U.S. News & World Report។ សូមបញ្ចាក់ថា ទិន្នន័យចំណាត់ថ្នាក់នេះ ត្រូវបានផ្សព្វផ្សាយដោយបណ្តាញសារព័ត៌មានអន្តរជាតិ...
ក្រុមការងារអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញាវត្ថុ បានចុះពិនិត្យវាយតម្លៃលទ្ធផលការងារស្ថាបនាស្ពានបេតុងមួយខ្សែ ក្នុងឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាសមាជិកគណៈកម្មាធិការលទ្ធកម្ម នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦នេះ បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យ និងវាយតម្លៃគុណភាពការងារស្ថាបនាស្ពានបេតុង១ខ្សែ ប្រវែង៦០ម៉ែត្រ ទទឹង៨ម៉ែត្រ ការងារស្ថាបនាផ្លូវក្រាលល្បាយក្រួសសងខាងក្បាលស្ពាន ប្រវែង១០០ម៉ែត្រ និងសំណង់សិល្បការ្យ នៅក្នុងភូមិតាស្អាង ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង...
ភ្នំពេញ ៖ មន្រ្ដីនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា បានដោះស្រាយបញ្ហាការងារជូនពលករត្រឡប់មកពីថៃវិញបានយ៉ាងរលូត តាមរយៈកំណើននៃការចុះបញ្ជីថ្មី នៃរោងចក្រ/សហគ្រាស ដែលស្រូបទាញកម្លាំងពលកម្មបានប្រមាណ ៨ម៉ឺននាក់ ក្នុងរយៈពេល ៥ខែដើមឆ្នាំ២០២៦នេះ ដែលចំនួននេះ បាននាំមានកំណើនអ្នកមានការងារធ្វើកើនដល់ជាង ៤៧,០០០ នាក់ គិតត្រឹមខែឧសភា ឆ្នាំ២០២៦។ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងក្នុងវេទិកាសារព័ត៌មានលើកទី៨ ស្តីពី «រាជរដ្ឋាភិបាលនីតិកាលទី៧...
ក្រោយពីប្រទេសចិន តាមរយៈស្ថានទូតប្រចាំនៅកម្ពុជា បានផ្តល់សៀវភៅ«កញ្ចប់ស្តង់ដាជាតិមុខរបររបស់ប្រទេសចិន» ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវ បានបង្ហាញសាធារណៈជនឱ្យស្គាល់ពីសៀវភៅចំនួន ១៦មុខរបរ ដើម្បីគាំទ្រដល់ការពង្រឹងស្តង់ដារជំនាញវិជ្ជាជីវៈ និងការអភិវឌ្ឍប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(TVET)ឱ្យកាន់តែមានគុណភាព និងស្របតាមតម្រូវការទីផ្សារការងារ និងមានលក្ខណៈស្តង់ដារអន្តរជាតិ។ ឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានប្រគល់សៀវភៅ«កញ្ចប់ស្តង់ដាជាតិមុខរបររបស់ប្រទេសចិន» ជូនឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីបង្ហាញពីចំណងមិត្តភាពយ៉ាងស្អិតល្មួតរវាងកម្ពុជា-ចិនកាលពីថ្ងៃទី១៥ ខែមិថុនាឆ្នាំ២០២៦។...