ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជាតែងតែចាត់ទុកអង្គការសង្គមស៊ីវិលទាំងអស់ដែលបានជួយកម្ពុជាពិតប្រាកដ ជាដៃគូដ៏ល្អរបស់រាជរដ្ឋាភិបាល និងពុំដែលត្រូវបានបិទសិទ្ធិសេរីភាពឡើយ ផ្ទុយទៅវិញមានតែជួយឧបត្ថម្ភគាំទ្របន្ថែមទៀត ខណៈមកទល់បច្ចុប្បន្ននេះនៅកម្ពុជាមានអង្គការសមាគម សង្គមស៊ីវិលសរុបជិត ៤ពាន់អង្គភាពដែលកំពុងប្រតិបត្តិការ និងទទួលបានការសហការ និងគាំទ្រពីរាជរដ្ឋាភិបាល ។ ក្នុងឱកាសអញ្ជើញអបអរខួប៣០ឆ្នាំ របស់អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) និងប្រគល់សញ្ញាបត្រជូនដល់សិស្ស-និស្សិត ជាង៥០០នាក់ នៅព្រឹកថ្ងៃទី២ ខែកក្កដានេះ សម្តេចធិបតី ហ៊ុន...
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។ អង្គប្រជុំបានធ្វើការពិភាក្សា និងអនុម័ត ទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ ដែលរាជរដ្ឋាភិបាលបញ្ជូនមកស្នើសុំការអនុម័តពីរដ្ឋសភា មកពិចារណា ដើម្បីប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាពិនិត្យសិក្សា។ សេចក្ដីព្រាងច្បាប់ទាំង៤ រួមមាន៖ ១- សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រ កម្ពុជាចូលជារដ្ឋភាគីនៃអនុសញ្ញាស្ដីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត និងពិធីសារនៃអនុសញ្ញា ស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័តពាក់ព័ន្ធនឹងករណីជាក់លាក់នៃឧបករណ៍អាកាសយាន ២- សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង...
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានសម្ដេងនូវការអរគុណយ៉ាងខ្លាំងដល់ អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) ដែលក្នុងរយៈពេលជាង ៣០ឆ្នាំមកនេះ បានជួយមើលថែ និងបណ្ដុះបណ្ដាលកុមារកម្ពុជាដែលមានជីវភាពក្រីក្រជាង ៨ពាន់នាក់ឱ្យបានបញ្ចប់ការសិក្សាជំនាញវិជ្ជាជីវៈ ក្នុងនោះសិស្សបញ្ចប់ការសិក្សាជាង ៩៥ភាគរយទទួលបានការងារធ្វើច្បាស់លាស់អាចជួយខ្លួនឯង គ្រួសារ និងសង្គមជាតិ។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បែបនេះ ក្នុងឱកាស អញ្ជើញជាអធិបតី អបអរសាទរ ខួបលើកទី៣០ឆ្នាំ អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) និងពិធីប្រគល់សញ្ញាបត្រជូនដល់សិស្ស-និស្សិត...
ក្នុងឱកាសអញ្ជើញជាអធិបតី អបអរសាទរ ខួបលើកទី៣០ឆ្នាំ អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) និងពិធីប្រគល់សញ្ញាបត្រជូនដល់សិស្ស-និស្សិត សម្រាប់ឆ្នាំសិក្សា២០២១-២០២៤, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំដល់ប្រជាពលរដ្ឋ ជាពិសេសយុវជនកម្ពុជា ដាច់ខាតមិនត្រូវស្ថិតនៅក្នុងផ្នត់គំនិតរង់ចាំគេផ្ដល់ឱ្យនោះទេ ប៉ុន្ដែត្រូវខិតខំខ្លួនឯងលើការអនុវត្តការងារផ្សេងៗ និងការសិក្សា ព្រោះមានតែយើងមានសមត្ថភាពប៉ុណ្ណោះទើបអាចជួយខ្លួនឯង គ្រួសារ និងសង្គមជាតិបាន។ ក្នុងឱកាសនោះសម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានលើកឡើងអំពី ទ្រឹស្ដី «ឱ្យសន្ទូច» ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការបង្រៀនមនុស្សឲ្យចេះរស់នៅដោយខ្លួនឯង ចេះច្នៃប្រឌិត...
ក្នុងឱកាសអញ្ជើញជាអធិបតី អបអរសាទរ ខួបលើកទី៣០ឆ្នាំ អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) និងពិធីប្រគល់សញ្ញាបត្រជូនដល់សិស្ស-និស្សិត សម្រាប់ឆ្នាំសិក្សា២០២១-២០២៤, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បន្តសហការ និងគាំទ្រដល់អង្គការ PSE ដើម្បីបណ្ដុះបណ្ដាលធនធានមនុស្សកម្ពុជាឱ្យមានជំនាញវិជ្ជាជីវៈច្បាស់លាស់ជួយដល់សង្គមជាតិ។ ក្នុងឱកាសនោះសម្ដេចធិបតី នាយករដ្ឋមន្រ្ដី ក៏បានថ្លែងអំណរគុណក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ដែលគាំទ្រ និងសហការល្អជាមួយ PSE និងបានជំរុញដល់ក្រសួង...
នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអនុញ្ញាតឱ្យលោក យឺគ ម៉ុងតានី (Mr. Jürg Montani) ប្រធានប្រតិភូគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (អាយ.ស៊ី.អរ.ស៊ី.) ប្រចាំភូមិភាគ និងលោកស្រី ដូហ្សា ណាហ្សេមី សាល់មែន (Ms. Dorsa Nazemi Salman) ប្រធានបេសកកម្ម...
ដើម្បីស្វែងរកគោលការណ៍រួមមួយ សម្រាប់យកទៅអនុវត្តឱ្យមានដំណើរការដោយរលូន និងជោគជ័យ នៃព្រឹត្តិការណ៍កីឡាជាតិលើកទី៥ និង កីឡាជាតិជនពិការលើកទី៣ នាខែវិច្ឆិកា ឆ្នាំ២០២៦នាពេលខាងមុខនេះ នាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងសហព័ន្ធកីឡាជាតិ បានបើកកិច្ចប្រជុំ និងជជែងពិភាក្សាគ្នា ក្នុងការរៀបចំបទបញ្ញត្តិទូទៅ បទបញ្ជាបច្ចេកទេស វិញ្ញាសាប្រកួត និងទីលានប្រកួត ។កិច្ចប្រជុំនេះធ្វើឡើង នាថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ នៅក្នុងពហុកីឡដ្ឋានអូឡាំពិក រាជធានីភ្នំពេញ។ លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំព្រឹត្តិការណ៍...
ភ្នំពេញ៖ អ្នកជំនាញក្នុងវិស័យធុរកិច្ច និងដឹកជញ្ជូនតាមផ្លូវអាកាស បានវាយតម្លៃថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងបើកចំហជើងមេឃ រវាងរាជរដ្ឋាភិបាលកម្ពុជា និងសហរដ្ឋអាមេរិក នឹងបង្កើតឱកាសថ្មីសម្រាប់ការពង្រីកការដឹកជញ្ជូនទំនិញ និងអ្នកដំណើរតាមផ្លូវអាកាស ព្រមទាំងជួយលើកកម្ពស់ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអាមេរិក និងទីផ្សារអន្តរជាតិឱ្យកាន់តែមានប្រសិទ្ធភាព។ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២២០២៦ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង បើកចំហជើងមេឃដឹកជញ្ជូនតាមផ្លូវអាកាស ជាមួយ លោក គ្រីស្តូហ្វើរ ឡានដូ (Cristopher Landau)...
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦កន្លងទៅ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសទទួលស្គាល់ «សហភាពសហគមន៍កសិកម្មទំនើបកម្ពុជា» ដែលជាយន្តការថ្មីមួយ ដើម្បីពង្រឹងអភិបាលកិច្ច ធានាទំនុកចិត្ត និងការគាំទ្រដល់សហគមន៍កសិកម្មទំនើបទូទាំងប្រទេស។ ផេកផ្លូវការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា នៅក្នុងកម្មវិធីនាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា នេះគឺជាប្រវត្តិសាស្ត្រថ្មីមួយក្នុងការចងក្រង «សហភាពសហគមន៍កសិកម្មទំនើបកម្ពុជា» ដើម្បីពង្រឹងបន្ថែមលើរចនាសម្ព័ន្ធដែលមានស្រាប់ឱ្យកាន់តែមានភាពរឹងមាំ ក្នុងគោលបំណងធានាបាននូវការតភ្ជាប់ទីផ្សារ...
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦នេះ បានបន្តលើកឡើងអំពីស្ថានភាពការលេងកីឡាបាល់ទាត់ពិភពលោកបន្តទៀត ក្នុងនោះសម្ដេចបានមើលឃើញថា បើយោងតាមការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់បែបនេះពេលណាមួយប្រទេសក្រីក្រប្រជាជនតិចនឹងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន។ សម្ដេចតេជោបានថ្លែងថា ថ្ងៃមុនសម្ដេចបាននិយាយពី (បាល់មូល) ក្រោយការប្រកួតកន្លងមកនិងយប់កន្លងទៅនេះយើងគួរតែចាប់ផ្តើមនិយាយពី(ភូមិសាស្ត្របាល់ទាត់)ដែលវាខុសពីភូមិសាស្ត្រនយោបាយទាំងស្រុង។ ពេលមុនខ្ញុំតែងនិយាយថាលើពិភពលោកស្តង់ដាអន្តរជាតិមានតែក្នុងវិស័យកីឡាមួយប៉ុណ្ណោះ។ សម្ដេចតេជោមានប្រសាសន៍ថា «ឆ្លងកាត់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២៦នេះខ្ញុំសង្កេតឃើញថាភូមិសាស្ត្របាល់ទាត់កំពុង ប្រែប្រួលយ៉ាងខ្លាំងតាមរយៈវត្តមាន ក្រុមកីឡាមកពីប្រទេសដែលមានប្រជាជនតិច និងជាប្រទេសកំពុងអភិវឌ្ឍ។» សម្ដេចតេជោបញ្ជាក់ថា «វត្តមានកាន់តែច្រើននៃប្រទេសក្រីក្រ និងចំនួនប្រជាជនតិចបានបង្ហាញថាបាល់ទាត់មិនរើសអើងប្រទេសមាន ឬក្រ ប្រទេសមានប្រជាជនច្រើន ឬតិចនោះទេដែលនេះវាជា(ភូមិសាស្ត្របាល់ទាត់)...