កោះកុង៖ នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ នេះ ឯកឧត្តម ហេង សួរ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានផ្នែករាជធានី ខេត្ត នៃយុវជនគណបក្សថ្នាក់កណ្តាល បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាល និងលោកជំទាវបណ្ឌិត ជាសម្ភារគ្រឿងឧបភោគបរិភោគ ជូនលោកជំទាវ ឈី វ៉ា ប្រធានគណៈកម្មាធិការគណបក្សខេត្តកោះកុង សម្រាប់ផ្តល់ជូនវីរកងទ័ពដ៏អង់អាចក្លាហាន និងបងប្អូនប្រជាពលរដ្ឋភៀសសឹក...
រដ្ឋយូថា សហរដ្ឋអាមេរិក៖ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ នៅខាងមុខវិមានរដ្ឋាភិបាលរដ្ឋយូថា (Utah State Capitol) លោក សេង សេដ្ឋា, លោក ឌី ឌេត, និងលោកស្រី ស៊ុន កណិការ ព្រមទាំងប្រជាពលរដ្ឋខ្មែរ-អាមេរិកាំង រស់នៅរដ្ឋយូថា សហរដ្ឋអាមេរិក ចំនួនប្រមាណ ១៥៥នាក់ បានជួបជុំគ្នាប្រកាសថ្កោថ្កោលទោសចំពោះការឈ្លានពានដោយកម្លាំងយោធាខុសច្បាប់របស់ប្រទេសថៃ មកលើអធិបតេយ្យភាពនៃព្រះរាជាណាចក្រកម្ពុជា និងគោរពស្នើសុំឱ្យឯកឧត្តម ប្រធានាធិបតីសហរដ្ឋអាមេរិក...
ក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា យោធាថៃនៅតែបន្តធ្វើសកម្មភាពបាញ់ប្រហារចូលទីតាំងប្រជាជនស៊ីវិលកម្ពុជា និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល នៅយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្ត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥៖ – ចាប់ម៉ោង ១៤:៣៦នាទី ដល់ម៉ោង១៤:៥៧នាទី យោធាថៃនៅតែបន្តវាយប្រហារចូលទីតាំងប្រជាជនស៊ីវិលដោយប្រើប្រាស់កាំភ្លើងធំផ្លោងចំនួន ១១គ្រាប់ ចូលក្នុងភូមិសាស្ត្រ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ សកម្មភាពខាងលើជាការវាយប្រហារដ៏កំរោល ដោយមិនរើសគោលដៅរបស់យោធាថៃ ជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។ ព័ត៌មានលម្អិតនឹងរាយការណ៍ជូននៅពេលក្រោយ៕
ក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា យោធាថៃនៅតែបន្តធ្វើសកម្មភាពបាញ់ប្រហារចូលទីតាំងប្រជាជនស៊ីវិលកម្ពុជា និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល នៅយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្ត ឃុំនិមិត្ត ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥៖ – ម៉ោង ១៣:៣៥នាទី យោធាថៃនៅតែបន្តវាយប្រហារចូលទីតាំងប្រជាជនស៊ីវិលដោយប្រើប្រាស់កាំភ្លើធំផ្លោងចំនួន ៩គ្រាប់ ចូលក្នុងភូមិសាស្ត្រ ឃុំនិមិត្ត ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ។ សកម្មភាពខាងលើជាការវាយប្រហារដ៏កំរោល ដោយមិនរើសគោលដៅរបស់យោធាថៃ ជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។ ព័ត៌មានលម្អិតនឹងរាយការណ៍ជូននៅពេលក្រោយ៕
ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ បន្ទាប់ពីបានប្រគល់អំណោយជូនរដ្ឋបាលខេត្តព្រះវិហារ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រួមជាមួយ ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ និងសហការីបានចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹកមកពីស្រុកជាំក្សាន្ត បាននាំយកអំណោយរបស់ថ្នាក់ដឹកនាំក្រសួង មន្រ្តីរាជការ សប្បុរសជន ម្ចាស់រោងចក្រ សហគ្រាស ក្រុមហ៊ុន ថ្នាក់ដឹកនាំសហជីព កម្មករនិយោជិត សម្រាប់ផ្តល់ជូនប្រជាពលរដ្ឋភៀសសឹកចំនួន ២ពាន់គ្រួសារ...
ក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា យោធាថៃបានបន្តធ្វើសកម្មភាពវាយប្រហារមកលើកម្ពុជា នៅយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្ត ប្រាសាទព្រះវិហារ ខេត្តព្រះវិហារ នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥នេះ ក្នុងនោះ នៅម៉ោង ៩:៣១នាទី យោធាថៃបានបាញ់ផ្សែងពុល ចូលភូមិសាស្ត្រ ប្រាសាទព្រះវិហារ។ ក្រសួងការពារជាតិកម្ពុជាបញ្ជាក់ថា កងកម្លាំងកម្ពុជាបាននឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងនៅតែ តស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវឈ្លានពាន និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា...
គិតមកដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០២៥នេះ គឺជាថ្ងៃទី១៥ហើយ ដែលយោធាថៃ បានបើកការបាញ់ប្រហារឈ្លានពានចូលទឹកដីកម្ពុជាយ៉ាងឃោរឃៅបំផុត ដោយបានបាញ់សម្លាប់ជនស៊ីវិលកម្ពុជាមកទល់ពេលនេះស្លាប់ចំនួន ១៩នាក់ របួស៧៩នាក់ និងភៀសសឹកជាង៥១ម៉ឺននាក់ និងបង្កការខូចខាតហេដ្ឋារចនាសម្ព័ន្ធស៊ីវិល សាលារៀន មន្ទីរពេទ្យ វត្តអារាម ផ្ទះសម្បែង ប្រសាទបុរាណកម្ពុជាជាច្រើនកន្លែង។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានឱ្យដឹងតាមរយៈសន្និសីទសារព័ត៌មាននៅព្រឹកនេះថា គិតពីថ្ងៃទី៧ ខែធ្នូ រហូតដល់ម៉ោង៦ល្ងាច ថ្ងៃទី២០...
គិតមកដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥នេះ គឺមានរយៈពេល១៥ ថ្ងៃហើយ ដែលយោធាថៃ នៅបន្តបាញ់ប្រហារឈ្លានពានចូលដែនអធិបតេយ្យភាពកម្ពុជាយ៉ាងឃោរឃៅ ដោយមិនរើសគោលដៅ ខណៈតាំងពីម្សិលមិញមកទល់ព្រឹកនេះ យោធាថៃបានបាញ់ប្រហារចូលក្នុងភូមិសាស្រ្ដខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ និងខេត្តពោធិ៍សាត់។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានឱ្យដឹងតាមរយៈសន្និសីទសារព័ត៌មាននៅព្រឹកនេះថា ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៤ ភាគីថៃបានបន្តបាញ់ប្រហារមកលើកម្ពុជា ក្នុងគោលដៅឈ្លានពានដែនអធិបតេយ្យរបស់កម្ពុជា គិតចាប់ពីម៉ោង ១៧:០០នាទីល្ងាច ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥...
ទីក្រុងអូក្លិន (Auckland) ប្រទេសនូវែលហ្សេឡង់៖ វេលាម៉ោង ១៣:០០ នាទីរសៀល ថ្ងៃអាទិត្យ ទី២១ ខែធ្នូ ឆ្នាំ២០២៥ (ម៉ោងនៅនូវែលហ្សេឡង់) ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅគ្រប់ទិសទីនៃប្រទេសនូវ៉ែលហ្សេឡង់ ចំនួនប្រមាណជាង៤០០ នាក់ បានរួមគ្នាប្រមូលផ្តុំនៅទីលាន Aotea Square ក្នុង ទីក្រុងអូក្លិន ដើម្បីធ្វើការសម្តែងមតិទាមទាររកយុត្តិធម៌ តវ៉ាថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះសកម្មភាពឈ្លានពានអធិបតេយ្យភាពទឹកដីខ្មែរ និងការបាញ់ប្រហារយ៉ាងឃោរឃៅមកលើប្រជាជនស៊ីវិលស្លូតត្រង់កម្ពុជា ដែលបណ្តាលឱ្យមានការស្លាប់បាត់បង់ជីវិត និងរងរបួសជាច្រើននាក់ ក៏ដូចជាបង្កការខូចខាតហេដ្ឋារចនាសម្ព័ន្ធស៉ីវិល...
កំពង់ធំ៖ នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានបន្តចុះសួរសុខទុក្ខវីរកងទ័ពដែលរងរបួសក្នុងបុព្វហេតុការពារបូរណភាពទឹកដីនៅសមរភូមិមុខ ហើយបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ។ ដំណើរចុះសាកសួរសុខទុក្ខនេះ ក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់លោកអ្នកឧកញ៉ា ទ្រី ភាព, ឯកឧត្តម ថោ ជេដ្ឋា, ឯកឧត្តម ហួត ហាក់និងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ...