ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម សេរី ជំនះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំគណៈប្រតិភូជាថ្នាក់ដឹកនាំវិទ្យាស្ថានជាតិអប់រំពិសេស ទៅបំពេញទស្សនកិច្ចនៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ក្នុងគោលបំណងចុះហត្ថលេខាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំបរិយាបន្នរវាង វិទ្យាស្ថានជាតិអប់រំពិសេសជាមួយ សាកលវិទ្យាល័យហ៊ីរ៉ូស៊ីម៉ា ការចូលរួមសិក្ខាសាលាអន្តរជាតិលើកទី៩ ស្តីពី ការអប់រំជនមានតម្រូវការពិសេស និងកម្មវិធីទស្សនកិច្ចការងារមួយចំនួនទៀត។ នៅថ្ងៃទី១៩ ខែធ្នូ ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងអប់រំ យុវជន និងកីឡា ជាមួយសាកលវិទ្យាល័យហ៊ីរ៉ូស៊ីម៉ា បានរៀបចំធ្វើឡើងជាផ្លូវការណ៍...
ភ្នំពេញ ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ផ្សព្វផ្សាយពីនីតិវិធីចុះបញ្ជីតាមប្រព័ន្ធអនឡាញ (E-filing) ដើម្បីបង្កើនការ យល់ដឹងអំពីប្រព័ន្ធប្រកាសនីយបត្រតក្កកម្ម និងគំនូរឧស្សាហកម្ម ដែលជាជំហានសំខាន់មួយក្នុងការធានា និងពង្រឹងប្រព័ន្ធកម្មសិទ្ធិ បញ្ញាជាតិ ឱ្យមានប្រសិទ្ធភាព ស្របតាមការវិវឌ្ឍនៃបច្ចេកវិទ្យាឌីជីថលដែលកំពុងរីកចម្រើន។ ឯកឧត្តម ភោគ សុវណ្ណរិទ្ធ រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា...
ភ្នំពេញ ៖ ស្តង់ដារបានដើរតួយ៉ាងសំខាន់នៅក្នុងចរន្តពាណិជ្ជកម្មអន្តរជាតិ ក្នុងនោះស្តង់ដារ ISO 9001:2015 ស្តីពីប្រព័ន្ធគ្រប់គ្រងគុណ- ភាព ត្រូវបានប្រើជាចលករប្រកួតប្រជែងគន្លឹះ ដើម្បីបង្កើតកាលានុវត្តភាពសម្រាប់ឧស្សាហកម្ម អាជីវកម្មនាំចេញ ការចែកចាយ ការ ប្រកួតប្រជែង និងកសាងទំនុកចិត្តរបស់អ្នកប្រើប្រាស់ និងអាជ្ញាធរពាក់ព័ន្ធ។ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងនៅក្នុងសិក្ខាសាលា បញ្ជ្រាបយល់ដឹងពី ISO...
ក្រសួងការពារជាតិបានឱ្យដឹង ពីស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីយោធាថៃនៅតែបន្តធ្វើសកម្មភាពបាញ់ប្រហារចូលទីតាំងប្រជាជនស៊ីវិលកម្ពុជានៅយោធភូមិភាគទី៥។ ក្រសួងការពារជាតិ បញ្ជាក់ថា ម៉ោង ១៤:០៧នាទី យោធាថៃបានបន្តបាញ់ផ្លោងចំនួន ១គ្រាប់ ទៀតចូលភូមិសាស្ត្រ ភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ សកម្មភាពខាងលើជាការវាយប្រហារដ៏កំរោល ដោយមិនរើសគោលដៅរបស់យោធាថៃ ជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។ កងកម្លាំងកម្ពុជាបាននឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា និងសេចក្តីថ្លៃថ្នូររបស់យើងដោយអង់អាចក្លាហាន ដោយមិនងាករេជាដាច់ខាតទោះក្នុងតម្លៃ ណាក៏ដោយ។ គួរបញ្ជាក់ថា...
ក្រសួងការពារជាតិ នារសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ នេះបានឱ្យដឹងពីស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីយោធាថៃនៅតែបន្តធ្វើសកម្មភាពបាញ់ប្រហារចូលទីតាំងប្រជាជនស៊ីវិលកម្ពុជានៅយោធភូមិភាគទី៥ ក្នុងភូមិសាស្ត្រភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ខេត្តបន្ទាយមានជ័យ៖ – ម៉ោង ១៣:៣៧នាទី យោធាថៃបានបន្តបាញ់ផ្លោងចំនួន ៤គ្រាប់ចូលទីប្រជុំជនដែលមានប្រជាជនរស់នៅច្រើនកុះករ ក្នុងភូមិសាស្ត្រភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ខេត្តបន្ទាយមានជ័យ។ សកម្មភាពខាងលើជាការវាយប្រហារដ៏កំរោល ដោយមិនរើសគោលដៅរបស់យោធាថៃ ជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។ ក្រសួងការពារជាតិ បានបញ្ជាក់ថា កងកម្លាំងកម្ពុជាបាននឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញតួនាទីរបស់ខ្លួន...
នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០២៥នេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញចុះត្រួតពិនិត្យដំណើរការជំរឿនមន្ត្រីនៅតាមគ្រឹះស្ថានសិក្សាសាធារណៈ។ ការចុះត្រួតពិនិត្យដំណើរការជំរឿននេះ ធ្វើឡើងនៅទីតាំងវិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ។ ក្រសួងមុខងារសាធារណៈ ជាសេនាធិការឱ្យរាជរដ្ឋាភិបាលនីតិកាលទី ៧ ទទួលខុសត្រូវលើកំណែទម្រង់រដ្ឋបាលសាធារណៈ។ ចាប់រាប់ពីដំណាក់កាលដំបូងនៃរាជរដ្ឋាភិបាលនីតិកាលទី ៧មកទល់បច្ចុប្បន្ន ក្រសួងមុខងារសាធារណៈ បានបំពេញការងារជាច្រើនជាបន្តបន្ទាប់។ ចាប់ផ្ដើមដំបូងដោយការកែលម្អរប្រព័ន្ធប្រឡងជ្រើសរើសមន្ត្រី ការវិភាគមុខងារ និងហេដ្ឋារចនាសម័្ពន្ធតាមក្រសួងស្ថាប័ន និងការងារបន្ទាប់ជាការធ្វើជំរឿនមន្ត្រីរាជការស៊ីវិល ដែលកំពុងអនុវត្តនាពេលនេះ។...
កាលពីព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ឌី រ៉ាដូ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងក្រុមការងារមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ រដ្ឋបាលស្រុក-ឃុំ និងបងប្អូនជនភៀសសឹកដែលស្នាក់នៅក្នុងភូមិសាស្រ្តឃុំកណ្តែក ចុះធ្វើសកម្មភាពលើករោង ដើម្បីដាំបន្លែសម្រាប់បំពេញតម្រូវការចាំបាច់ប្រចាំថ្ងៃ។ សកម្មភាពនេះ គឺស្របតាមការផ្តួចផ្តើម និងបំផុសចលនារបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដោយដាំបន្លែតាមផ្ទះ សាលារៀន វត្តអារ៉ាម...
នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បន្តអញ្ជើញសួរសុខទុក្ខវីរកងទ័ពដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ ដោយលោកជំទាវបណ្ឌិត ថែមទាំងនាំមកជាមួយនូវអំណោយដ៏ថ្លៃថ្លាបំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនវីរកងទ័ពដោយផ្ទាល់ ។ ក្នុងវេលានេះដែរ លោកជំទាវបណ្ឌិត បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងជូនពរដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចមហាបវរធិបតី...
យោងតាមការបង្ហោះផ្សាយរបស់ឯកឧត្តម លុយ ដាវីត ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋបារាំង នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា ប្រទេសបារាំងបានសម្រេចប្រសិទ្ធនាមសួនច្បារមួយកន្លែងនៅទីក្រុង Fère-en-Tardenois ថា «សួនច្បារ នរោត្តម សីហនុ» ។ Fère-en-Tardenois ជាទីក្រុងប្រវត្តិសាស្ត្រនៃជំនួបចរចាជាលើកដំបូងរវាងព្រះករុណា ព្រះមហាវីរៈក្សត្រ នរោត្ដម សីហនុ ជាមួយសម្ដេចតេជោ ហ៊ុន សែន នៅឆ្នាំ 1987 ដែលនាំឈានទៅសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ...
ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងព័ត៌មាន នៅថ្ងៃទី២៣ ខែធ្នូនេះ បានចេញសេចក្ដីណែនាំដល់សាធារណៈជនឱ្យបញ្ឈប់ការផ្សព្វផ្សាយ និងចែករំលែកមាតិកាលើបណ្តាញសង្គមដែលមានប្រភពពីប្រទេសថៃ ឬមិនមានប្រភពច្បាស់លាស់ ក្រសួងបានបញ្ជាក់ថា ក្នុងស្ថានការណ៍ដែលកំពុងបង្កឡើងដោយប្រទេសថៃមកលើអធិបតេយ្យភាព និងបូរណភាពកម្ពុជា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួងព័ត៌មាន មានកិត្តិយសសូមជម្រាបជូនសាធារណជនទាំងអស់មេត្តាជ្រាបថា ការចូលទៅបញ្ចេញមតិ (Comment) ចែករំលែក (Share) ឬចុចប្រតិកម្ម (React) នៅលើអត្ថបទ រូបថត រូបភាព វីដេអូ ឬសារទម្រង់ផ្សេងៗ...