ផ្ទះថ្មីចំនួន ៥០ខ្នង ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានប្រគល់ជូនអតីតយុទ្ធជននៃគណៈយុទ្ធមិត្តបម្រើកងទ័ពឆ្នាំ១៩៧៨ ចំនួន៥០នាក់ ដែលមានទីតាំងស្ថិតនៅភូមិប្រិយ៍ ឃុំទ្រៀក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ពិធីចាប់ឆ្នោតប្រគល់ផ្ទះ បានរៀបចំធ្វើឡើងកាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមការសម្របសម្រួលដោយលោកឧត្តមសេនីយ៍ត្រី ធាម ពិសិដ្ឋ អនុប្រធានលេខាធិការដ្ឋាន អ.ន.ក.ខេត្ត និងក្រុមការងារ។
កម្ពុជា និងធុរកិច្ចអាស៊ាន-អឺរ៉ុប បើកកិច្ចសន្ទនាដោយចំហក្នុងគោលដៅសម្រួលពាណិជ្ជកម្ម បរិវត្តកម្មឌីជីថល ការតភ្ជាប់ខ្សែច្រវាក់ ផ្គត់ផ្គង់ និងការលើកកម្ពស់សមាហរណកម្មក្នុងខ្សែច្រវាក់តម្លៃ និងពិពិធកម្មទីផ្សារ តាមរយៈការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ការឆ្ពោះទៅឆ្នាំ២០៣០ និងការចាកចេញពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួចរបស់កម្ពុជា។ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ អនុញ្ញាតឱ្យគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ច អាស៊ាន-អឺរ៉ុប និងសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា ដឹកនាំដោយលោកស្រី Sharon Toh ប្រធានទទួលបន្ទុកតំបន់អាស៊ាន នៃក្រុមប្រឹក្សា ធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន...
នារសៀលថ្ងៃទី ៤ ខែ មីនា ឆ្នាំ ២០២៦ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្ត្រី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន) បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការសម្របសម្រួលការអនុវត្តការងារសាងសង់ ផ្លូវក្រាលកៅស៊ូ DBST មានទទឹង ៦ ម៉ែត្រ និង បណ្តោយផ្លូវប្រវែង ៨០ គ.ម ស្ថិតក្នុងខេត្តក្រចះ,...
អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងថាពន្ធគយបដិកាដែលសហរដ្ឋអាម៉េរិក កំណត់លើទំនិញកម្ពុជាក្នុងអត្រា ១៩% ត្រូវបានលុបចោលដោយស្វ័យប្រវត្តិ ដោយងាកមកអនុវត្តអត្រាពន្ធថ្មី ១៥% ដែលមានអត្រាទាបជាងមុន បន្ថែមលើ (Most-favored-nation) ដែលជាគោលការណ៍ស្នូលកំណត់ដោយ អង្គការពាណិជ្ជកម្មពិភពលោក (WTO)។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើកឡើងក្នុងកិច្ចសម្ភាសន៍ក្នុងកម្ម វិធីកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ក្រោមមូលបទ “ការផ្លាស់ប្តូរអាស៊ាន៖ នវានុវត្តន៍ សមាហរណកម្ម និងការវិវត្តន៍ឧស្សាហកម្ម” នៅថ្ងៃទី៤ ខែមីនា...
នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ដើម្បីពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការតំបន់លើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម។ ឯកឧត្តម ហែម វណ្ណឌី បានរំលេចកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដោយបានសហការជិតស្និទ្ធជាមួយអាស៊ាន ដើម្បីគាំទ្រឧស្សាហូបនីយកម្ម...
(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី៤ ខែមីនា ឆ្នាំ២០២៦ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុបនិងសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា ដែលដឹកនាំដោយលោកស្រី Sharon Toh ប្រធានទទួលបន្ទុកតំបន់អាស៊ាន នៃក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ។ ក្នុងទម្រង់កិច្ចសន្ទនាបើកចំហ និងក្នុងន័យស្ថាបនារវាងរដ្ឋនិងឯកជន ភាគីទាំងពីរបានពិភាក្សាជុំវិញប្រធានបទជាអាទិ៍ រួមមាន កិច្ចសម្រួលពាណិជ្ជកម្ម បរិវត្តកម្មឌីជីថល ការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់និងការលើកកម្ពស់សមាហរណកម្មក្នុងខ្សែច្រវាក់តម្លៃសក្ដានុពល ពិពិធកម្មទីផ្សារតាមរយៈការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងគោលនយោបាយពាណិជ្ជកម្មឆ្ពោះទៅឆ្នាំ២០៣០ និងការចាកចេញពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច។
នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង តំណាង ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល ខេត្ត ស្វាយរៀង និងជាប្រធាន អ.ន.ក. ខេត្ត អមដំណើរដោយលោក ប៉ែន សុវណ្ណនី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ខេត្តស្វាយរៀង បានចុះ...
អាជ្ញាធរមូលដ្ឋាន ក្នុងរាជធានីភ្នំពេញ ជំរុញឱ្យម្ចាស់អាជីវកម្មជួលការស្នាក់នៅទាំងឡាយ បន្តចូលរួម រាយការណ៍ពី ការស្នាក់នៅរបស់ជនបរទេស ដើម្បីទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scams Online) ។ លោក អ៊ុម ហ៊ុយឈុនហេង ចៅសង្កាត់បឹងទំពន់ទី២ នៃរដ្ឋបាលខណ្ឌមានជ័យ បានឲ្យដឹងថា បច្ចុប្បន្ន កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលសង្កាត់ អនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងក្រោមការចង្អុលបង្ហាញដឹកនាំដោយលោកសេង គន្ធ អភិបាលខណ្ឌមានជ័យ តែងតែបានយកចិត្តទុកដាក់ជាប្រចាំ...
ក្រុមហ៊ុនកម្ពុជា និងក្រុមហ៊ុនជប៉ុន ប្រមាណ៤០ បានសហការចូលរួមរៀបចំពិព័រណ៌ការងារ ឆ្នាំ២០២៦ ហើយនឹងផ្តល់ឱកាសការងារប្រមាណជា១៥០០កន្លែង នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា ជប៉ុន CJCC នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៧ ខែមីនានេះ។ លោក ស៊ាង និមល នាយករងមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា ជប៉ុន CJCC បានថ្លែងប្រាប់BTV នៅថ្ងៃទី៤ ខែមីនានេះថា នៅសល់ពេលប្រមាណតែ២ថ្ងៃទៀតប៉ុណ្ណោះ ការពិព័រណ៌ការងារឆ្នាំ២០២៦នេះ នឹងឈានចូលមកដល់ ហើយ...
បើទោះបីលទ្ធផលប្រតិបត្តិការបង្ក្រាបបទល្មើស Online Scam កន្លងទៅទទួលបានជោគជ័យយ៉ាងណាក្ដី ប៉ុន្ដែ គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវតែបន្ដរួមសហការគ្នាឲ្យបានម៉ឺងម៉ាត់បន្ថែមទៀត ដើម្បីធានាដល់ប្រសិទ្ធភាពនៃការ បង្ក្រាបបទល្មើស Online Scam ស្របតាមអ្វីដែលជាឆន្ទៈដ៏មុតស្រួចដែលបានដាក់ចេញដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា។ នេះជាការជំរុញរបស់មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកកិច្ចការប្រយុទ្ធប្រឆាំងបទល្មើសនេះ។ ក្នុងឱកាសអញ្ជើញជាសហអធិបតីដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ ដើម្បីតាមដានវឌ្ឍនភាព ការងារបង្ក្រាបបទ ល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅទីស្ដីការក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម សន្ដិបណ្ឌិត...