ប្រមុខថ្នាក់ដឹកនាំ និងមន្រ្ដីរាជការ នៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ ២០២៤នេះ បានអញ្ជើញចូលរួមដង្ហែព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីសាសនានៃព្រះរាជពិធីបុណ្យខួបលើកទី២០ នៃការយាងឡើងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង នៅព្រះបរមរាជវាំង។ ក្នុងនោះមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហារដ្ឋសភាធិការធិបតី...
ក្រសួងមុខងារសាធារណៈ បានសហការជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រៀបចំសិក្ខាសាលារួមគ្នាដើម្បីពិភាក្សា លើការងារពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម័្ពន្ធ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ក្រសួងមុខងារសាធារណៈ បានបន្តសហការជាមួយក្រសួងស្ថាប័ន ក្នុងការរៀបចំសិក្ខាសាលាស្ដីពី ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធ។ ជាក់ស្ដែងនៅថ្ងៃនេះ ក្រសួងមុខងារសាធារណៈ ក្រោមការដឹកនាំ ដោយ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានសហការជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម...
នៅថ្ងៃទី២៩ ខែតុលាស្អែកនេះ គឺថ្ងៃដ៏វិសេសវិសាលខួប២០ឆ្នាំ នៃការយាងឡើងគ្រងព្រះបរមសិរីរាជសម្បត្តិ របស់ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី។ ប្រជានុរាស្ត្រ ក្នុងចំណោមយុវជនស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា និងពលរដ្ឋនានាទៀតបានសម្តែងការអបអរសាទរជាខ្លាំង និងបានមើលឃើញព្រះរាជសកម្មភាពមនុស្សធម៌ជាច្រើនជួយសង្គ្រោះប្រជានុរាស្ត្រជួបគ្រោះមហន្តរាយនានា។ បណ្តាយុវជនស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជានិង ប្រជានុរាស្ត្រចាស់ក្មេងនានា បានថ្លែងប្រាប់ BTV នៅថ្ងៃទី២៨ ខែតុលានេះថា ប្រជានុរាស្ត្ររបស់ព្រះអង្គទាំងអស់គ្នា សូមថ្វាយព្រះពរ និងអបអរសាទរជាពន់ពេក ដែលរួមរស់ក្រោមម្លប់ដ៏ត្រជាក់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងបានមើលឃើញអំពីព្រះរាជសកម្មភាពរបស់ព្រះអង្គជាច្រើន...
នៅព្រឹក ថ្ងៃចន្ទ ១១រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញដង្ហែព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជពិធីសាសនាខួបទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះអង្គ ដែលប្រារព្ធធ្វើឡើងនៅ ព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង។...
ភ្នំពេញ ៖ សហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំ «ពិព័រណ៍ព្រះបរមឆាយាល័ក្ខណ៍» នៅពីមុខព្រះបរមរាជវាំង ដើម្បីអបអរសាទរ គម្រប់ខួបលើកទី ២០ នៃ នៃព្រះរាជពិធីឡើងគ្រងព្រះបរមរាជសម្បត្តិ ព្រះករុណាជាអម្ចាស់ ជិវិតលើត្បូងព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ សហភាពសហព័ន្ធយុវជនកម្ពុជា ក្រោមការដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ជាប្រធាន ព្រមទាំងសមាជិក សមាជិកា ជាច្រើនរូប បានជួបជុំគ្នានៅព្រឹកថ្ងៃអាទិត្យ ទី២៧ ខែតុលា...
ភ្នំពេញ ៖ ក្នុងរយៈពេល១ខែ គិតចាប់ពីថ្ងៃទី២៦ ខែសីហា រហូតដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ រដ្ឋបាលខេត្តជាប់ព្រំដែន កម្ពុជា-ថៃ បានផ្តល់ប័ណ្ឌព្រំដែនជូនប្រជាពលរដ្ឋប្រើប្រាស់ចំនួន ១.៨៦៨០ក្បាល។ លោកបណ្ឌិត ទូច សុឃៈ បានឱ្យដឹងថា ក្នុងចំណោមប័ណ្ណព្រំដែនដែលបានផ្ដល់ជូន ខេត្តបាត់ដំបង បានចំនួន១.៨២៥ក្បាល ខេត្តបន្ទាយមានជ័យ មានចំនួន១០.០០៤ក្បាល ខេត្តឧត្តរមានជ័យ ចំនួន៣.៣៣១ក្បាល ខេត្តប៉ៃលិនមានចំនួន៣.០១៨ក្បាល និងខេត្តកោះកុងមានចំនួន៥០២ក្បាល។ ក្នុងរយៈពេលដូចគ្នានេះ...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ ២០២៤នេះ យុវជន និងអ្នកស្វែងរកការងារយ៉ាងច្រើនកុះករនៅតែបន្តចូលរួម នាព្រឹកថ្ងៃទីពីរនៃពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៤ នៅអគារពិព័រណ៍កោះពេជ្រ។ យុវជន សិស្ស-និស្សិត អ្នកស្វែងរកការងារ និងសាធារណជន អាចមកចូលរួមដាក់ពាក្យសម្ភាសការងារភ្លាមៗ ព្រមទាំងទទួលបានវត្ថុអនុស្សាវរីយ៍ស្អាតៗជាច្រើនផងដែរ។ សម្រាប់អ្នកមិនទាន់មក សូមរួសរាន់យក CV មកដាក់ពាក្យ និងសម្ភាសភ្លាមៗចាប់ពីពេលនេះដល់ម៉ោង ៨ យប់។ ឱកាសការងារសរុបជាង ៣ម៉ឺនកន្លែង...
ភ្នំពេញ ៖ ក្រសួងមុខងារសាធារណៈ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០២៤នេះ បានជូនដំណឹងដល់ប្រជាពលរដ្ឋ កុំឱ្យជឿ ករណីទទួលព័ត៌មានថា កន្លងមកមានករណីដែលបុគ្គលមួយចំនួនកំពុងក្លែងបន្លំ អះអាង ឬសន្យាអន្តរាគមន៍តាមរូបភាពផ្សេងៗ ដើម្បីធានានូវលទ្ធផលជូនដល់បេក្ខជន ដែលចូលរួមប្រឡងប្រជែងក្លាយជាមន្ត្រីរាជការស៊ីវិល។ ក្រសួងមុខងារសាធារណៈ បញ្ជាក់ថា ក្រសួងបានទទួលព័ត៌មានថា កន្លងមកមានករណីដែលបុគ្គលមួយចំនួនកំពុងក្លែងបន្លំ អះអាង ឬសន្យាអន្តរាគមន៍តាមរូបភាពផ្សេងៗ ដើម្បីធានានូវលទ្ធផលជូនដល់បេក្ខជន ដែលចូលរួមប្រឡងប្រជែងក្លាយជាមន្ត្រីរាជការស៊ីវិល។ ករណីនេះគណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ អំពាវនាវដល់បេក្ខជន អាណាព្យាបាល...
កំពត ៖ថ្នាក់ដឹកនាំ និងប្រធានក្រុមប្រឹក្សាសមាគមកាយឫទ្ធិនារីកម្ពុជា សាខាខេត្តកំពត យល់ឃើញថា ការបោះជំរំជាវិធីសាស្រ្តអប់រំផ្លូវចិត្តដ៏មានប្រសិទ្ធភាព ដើម្បីឈានទៅផ្លាស់ប្តូរជាវិជ្ជមានលើឥរិយាបថរស់នៅ ការសិក្សា សីលធម៌ និងការកំណត់គោលដៅជីវិតដ៏ត្រឹមត្រូវ។ ហេតុដូច្នេះហើយទើបសមាគម នាំសមាជិកាសកម្ម១០០នាក់ មកបោះជំរំ រយៈពេល ៤ថ្ងៃ ៣យប់ នៅចម្ការតាកែនកោះស្លា ស្រុកឈូក ខេត្តកំពត។ លើកឡើងក្នុងពិធីបើកការបោះជំរំ របស់សមាគមកាយឫទ្ធិនារីកម្ពុជាខេត្តកំពត ប្រចាំឆ្នាំ២០២៤ ក្រោមប្រធានបទ “យុវតីយើង អនាគតអ្នកដឹកនាំយើង” នៅថ្ងៃទី២៦...
តាកែវ ៖ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពក្រុមការងារចុះមូលដ្ឋានស្រុកទ្រាំង និងបើកវេទិកាសាធារណៈផ្ទៃក្នុងនៅក្នុងស្រុកទ្រាំង។ ថ្លែងនៅក្នុងពិធីនោះឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត មានប្រសាសន៍ថា រយៈពេលជាង១ឆ្នាំនេះ រាជរដ្ឋាភិបាលអាណត្តិទី៧នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំប្រទេស មានការរីកចម្រើនលើកិច្ចការជាច្រើនលើគ្រប់វិស័យ ក្នុងនោះក៏បានផ្ដល់អាទិភាពខ្ពស់លើវិស័យអប់រំ និងវិស័យសុខាភិបាល...