ក្រសួងមុខងារសាធារណៈ នៅរាត្រីថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០២៥ បានប្រកាសលទ្ធផលការប្រឡងជ្រើសរើសមន្ត្រីកសិម្មឃុំ និងលទ្ធផលការប្រឡងជ្រើសរើសមន្ត្រីសុខាភិបាលផ្អែកលើកិច្ចព្រមព្រៀងការងារ។ ជាលទ្ធផលគឺមានបេក្ខជន ៣៥៧នាក់ បានប្រឡងជាប់មន្ត្រីកសិកម្មឃុំ ហើយក៏មានបេក្ខជន ៣៤១នាក់ បានប្រឡងជាប់ជាមន្ត្រីសុខាភិបាលផ្អែកលើកិច្ចព្រមព្រៀងការងារផងដែរ។ រយៈពេល ៥ថ្ងៃពេញជាប់គ្នានេះ ពោលចាប់រាប់ពីពេលប្រឡងបញ្ចប់ភ្លាមៗ គណៈកម្មការរៀបចំការប្រឡងប្រជែង បានបន្តការងារដោយមិនបង្អង់ដៃ។ ដំណើរការកែសន្លឹកកិច្ចការ បូកពិន្ទុ និងផ្ទៀងផ្ទាត់ ដើម្បីជ្រើសរើសបេក្ខជនជាប់ជាស្ថាពរ សម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់...
អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា គិតចាប់ពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥តទៅ ចំពោះមុខទំនិញដែលមានដើមកំណើតនៅសហរដ្ឋអាម៉េរិក និងនាំចូលមកព្រះរាជាណាចក្រកម្ពុជា ពីសហរដ្ឋអាម៉េរិក ត្រូវបានអនុវត្តអត្រាពន្ធគយ ០% រហូតដល់មានការណែនាំសារជាថ្មី។ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារអនុក្រឹត្យលេខ ១៣៩ អនក្រ.បក ចុះថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ ស្តីពីការដាក់ឱ្យអនុវត្តអត្រាពន្ធគយលើទំនិញនាំចូលពីសហរដ្ឋអាម៉េរិក កាលពីរសៀលថ្ងៃទី៨ ខែសីហាកន្លងទៅ បានបញ្ជាក់ជូនអង្គប្រជុំនូវខ្លឹមសារសំខាន់ៗ...
អ្នកនាំពាក្យបានឱ្យដឹងថា ព្រឹកនេះស្ថានភាពនៅតំបន់ព្រំដែនក្នុងខេត្តព្រះវិហារ និងឧត្ដរមាន ជ័យបន្តស្ងប់ស្ងាត់ ប៉ុន្តែថៃបានបង្កើនការផ្សព្វផ្សាយព័ត៌មានមិនពិតច្រើន។ លោកជំទាវឧត្ដមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅម៉ោង ១១ នៃថ្ងៃទី៩ ខែសីហាថា ស្ថានភាពនៅតំបន់ព្រំដែនចំណុចខេត្តព្រះវិហារ និងឧត្ដរមានជ័យ ចាប់ពីម៉ោង ៦ ដល់ម៉ោង ១០ ព្រឹកនៃថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ គឺបន្តស្ងប់ស្ងាត់ យ៉ាងនេះក្ដីក៏កងទ័ពកម្ពុជានៅតែបន្តបង្កើនការប្រុងប្រយ័ត្នជាដដែល។ ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅម៉ោង...
ភ្នំពេញ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ បានរៀបចំ«វេទិការការងារ» ចំនួន ៣៩កន្លែង ដោយនាំយកព័ត៌មានឱកាសការងារចំនួន ៦ ៧៦០កន្លែងទៅផ្សព្វផ្សាយជូនប្រជាពលរដ្ឋ និងពលករខ្មែរដែលទើបវិលត្រឡប់មកពីប្រទេសថៃ។ សូមបញ្ជាក់ថា គិតចាប់ពីថ្ងៃទី១៦ ខែមិថុនា ដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ ដែលជាថ្ងៃចាប់ផ្ដើមយុទ្ធនាការរៀបចំ«វេទិកាការងារ» នៅតាមមូលដ្ឋាន ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ...
នាព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយនិស្សិត ជ័យលាភីឆ្នាំសិក្សា ២០២៥-២០២៦ និងនិស្សិតបញ្ចប់ការសិក្សា អាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) សិក្សានៅសាធារណរដ្ឋប្រជាមានិតចិន ផ្តល់ជូនតាមរយៈ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី។...
ពោធិ៍សាត់៖ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយតំណាងគ្រួសារសមាជិកគណបក្សប្រជាជនកម្ពុជា ប្រមាណ១៨០០នាក់ មកពីឃុំបឹងបត់កណ្តោល និងឃុំត្រពាំងជង ក្នុងស្រុកបាកាន ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តពោធិ៍សាត់ បានមានប្រសាសន៍លើកឡើងថា ដើម្បីជាតិរឹងមាំ អភិវឌ្ឍន៍ និងមិនមានគេមើលងាយ សូមអោយប្រជាពលរដ្ឋមានសាមគ្គីភាព ខិតខំរៀនសូត្រ ធ្វើការ និងបំពេញភារកិច្ចរៀងៗខ្លួនអោយបានល្អ ។ ដោយឯកឧត្តម កែវ រតនៈ បានបញ្ជាក់ថា សាមគ្គីភាពរបស់ប្រជាពលរដ្ឋជាចំនុចខ្លាំងរបស់កម្ពុជា...
នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងលោកស្រី ក្ល៊ែរ ឃូណន់ (Claire Conan) នាយិកា អង្គការកម្មវិធីស្បៀងអាហារពិភពលោក (World Food Program) បានអញ្ជើញប្រគល់ស្បៀងជាអំណោយរបស់រាជរដ្ឋាភិបាលជូនជនភៀសសឹក សរុបចំនួន ៤៥៥២គ្រួសារ នៅឃុំចំនួន៤ ក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ អំណោយរបស់រាជរដ្ឋាភិបាលខាងលើ...
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាលោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានឲ្យដឹងថា ទាហានខ្មែរចំនួន១៨នាក់ ដែលទាហានថៃចាប់ទៅដោយខុសច្បាប់ កាលពីព្រឹកថ្ងៃទី២៩ ខែកក្កដាកន្លងទៅ ខណៈកំពុងអនុវត្តបទឈប់បាញ់នោះ ត្រូវបានគណៈកម្មការកាកបាទក្រហមអន្តរជាតិ អះអាងថា ពួកគេគឺមានសុវត្ថិភាព និងសុខភាពល្អធម្មតាទេ ហើយរាជរដ្ឋាភិបាលកម្ពុជា បានកំពុងធ្វើការងារនេះ យ៉ាងស្រស្រាក់ស្រស្រាំ ដើម្បីធ្វើយ៉ាងណាឲ្យមានការដោះលែងពួកគាត់មកកម្ពុជាវិញឲ្យបានឆាប់ៗ នាពេលខាងមុខនេះ។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃ នាព្រឹក ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥នេះ លោកជំទាវ...
គិតពីថ្ងៃទី២ ដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានផ្សព្វផ្សាយស្តីពីឱកាសការងារ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេសនិងវិជ្ជាជីវៈដល់ប្រជាពលរដ្ឋ និងពលករដែលទើបមកពីប្រទេសថៃបានចំនួនជាង ៦ម៉ឺននាក់ ខណៈដែលអ្នកចូលរួមប្រមាណជាង ១ម៉ឺននាក់ទទួលបានការងារបឋម។ នេះគឺជាការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា ដែលបានបញ្ជាក់នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥នេះ។ លោក ស៊ុន មេសា បញ្ជាក់៖ “ក្នុងរយៈពេល ៧ថ្ងៃនៃយុទ្ធនាការចុះផ្សព្វផ្សាយស្តីពីឱកាសការងារ...
ភ្នំពេញ ៖ នារសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥នេះ នៅទីស្តីការក្រសួងសុខាភិបាល បានរៀបចំពិធីប្រគល់-ទទួល ឱសថ សម្ភារ និងបរិក្ខារវេជ្ជសាស្ត្រ ជាអំណោយដ៏ថ្លៃថ្លារបស់អង្គការសុខភាពពិភពលោក ជូនក្រសួងសុខាភិបាល សម្រាប់ប្រជាពលរដ្ឋរងគ្រោះនៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ ក្រោមអធិបតីភាពឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងមានការអញ្ជើញចូលរួមពីសំណាក់ លោកវេជ្ជបណ្ឌិត Pascal Ringwald តំណាងប្រធានអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា។ ស្ថិតក្នុងបរិយាកាសដ៏ឱឡារិកនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានសំដែងនូវសេចក្តីសោមនស្សរីករាយនូវគុណបំណាច់...