នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ នេះ អគ្គិសនីកម្ពុជា បានជូនសេចក្ដីជូនដំណឹងថា អគ្គិសនីកម្ពុជា នឹងអនុវត្តការងារជួសជុលផ្លាស់ប្ដូរដំឡើងបរិក្ខារ និងរុះរើគន្លងខ្សែបណ្ដាញបង្កលក្ខណៈដល់ការដ្ឋានពង្រីកផ្លូវ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែធ្នូ នេះ ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ១៣:០០ ឬម៉ោង ១៦:០០។ ការណ៍នេះ នឹងធ្វើឱ្យ មានការរអាក់រអួលក្នុងការផ្គត់ផ្គង់អគ្គិសនីចំពោះអតិថិជនខ្លះក្នុងកំឡុងពេលជួលជុល ក្នុង ១០ខណ្ឌ នៅភ្នំពេញ និង...
ភ្នំពេញ ៖ ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូ ចូលរួមក្នុងព្រឹតិ្តការណ៍«សប្តាហ៍ភាពយន្តអន្តរជាតិឡានឆាង-មេគង្គ លើកទី៧ ឆ្នាំ២០២៥» ចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ នាទីក្រុងឈូជីង ខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន។ ក្នុងនាមតំណាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងគណៈប្រតិភូនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ហាប់ ទូច សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈកម្មាធិការបក្សកុម្មុយនីស្តខេត្តយូណាន...
ភ្នំពេញ៖ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២ គម្រោងស្រាវជ្រាវរួមគ្នាកម្ពុជា-ចិន ចំនួន៨ គម្រោង ត្រូវបានប្រកាសចាប់ផ្តើមអនុវត្ត ដែលជាការបើកទំព័រថ្មីមួយទៀត នៃកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារវាងប្រទេសទាំងពីរ។ គម្រោងស្រាវជ្រាវទាំងនេះផ្តោតលើវិស័យអាទិភាពសម្រាប់ការអភិវឌ្ឍរយៈពេលវែងរបស់កម្ពុជា រួមមានសន្តិសុខស្បៀង សុខភាពសាធារណៈ និងការអភិវឌ្ឍឌីជីថល។ ពិធីនេះត្រូវបានរៀបចំឡើងនៅរាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ របស់កម្ពុជា និងឯកឧត្តម...
នាព្រឹកថ្ងៃពុធ ១៣កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ១១:០០ នាទី នៅសាលប្រជុំពិសេស៣ វិមានព្រឹទ្ធសភា គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភា (គណៈកម្មការទី៥) ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ប្រធានគណៈកម្មការ បានអញ្ជើញដឹកនាំកិច្ចប្រជុំអន្តរគណៈកម្មការនានារបស់ព្រឹទ្ធសភា ជាមួយតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ...
(ហ្សឺណែវ ស្វីស) ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានថ្លែងបញ្ជាក់ប្រាប់ លោកស្រី Pamela Moraga នាយកអង្គភាពគាំទ្រការអនុវត្តអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម ក្នុងជំនួបទ្វេភាគីនៅទីក្រុងហ្សឺណែវ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ ថា “ទោះបីប្រទេសនោះមិនមែនជារដ្ឋភាគីនៃអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម ការប្រើប្រាស់គ្រាប់បែកចង្កោម ជាពិសេសលេីប្រជាជនស៊ីវិល គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរចំពោះច្បាប់អន្តរជាតិ គោលការណ៍មនុស្សធម៌ និងត្រូវតែធ្វើសេចក្តីថ្កោលទោស” ។ ឯកឧត្តមទេសរដ្ឋមន្រ្តី...
“ការលើកស្ទួយធុរកិច្ចស្រ្តីឲ្យកើនឡើង នឹងធ្វើឲ្យសេដ្ឋកិច្ចជាតិកើនឡើងផងដែរ ព្រោះស្រ្តីជាកម្លាំងចលករដ៏សំខាន់មួយនៅក្នុងសង្គម។” នេះគឺជាប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្រ្តីទី ១ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ «មជ្ឈមណ្ឌលអភិវឌ្ឍន៍សេដ្ឋកិច្ច និងសហគ្រិនភាពស្រ្តី» នៅក្នុងភូមិសាស្ត្រខណ្ឌដូនពេញ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ ។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានថ្លែងថា “ស្ត្រីគឺជាកម្លាំងចលករដ៏សំខាន់ក្នុងការរួមចំណែកលើកកម្ពស់កិច្ចអភិវឌ្ឍសេដ្ឋកិច្ច...
ភ្នំពេញ៖ នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ក្រសួងការពារជាតិកម្ពុជា ប្រកាសបដិសេធ និងច្រានចោលទាំងស្រុងការចោទប្រកាន់ជាថ្មីរបស់ភាគីថៃថាកម្ពុជាដាក់មីនថ្មី ខណៈ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ព្រឹកមិញនេះ នៅក្នុងផេកផ្លូវការរបស់កងទ័ពភូមិភាគទី២ថៃ បានចេញផ្សាយថា “មានករណីផ្ទុះមីនចំនួនមួយគ្រាប់នៅតំបន់ហួយតាម៉ារៀ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ នៅវេលាម៉ោង ១៤:២០នាទីរសៀល និងបានចោទប្រកាន់ថាជាមីនដែលបានដាក់ដោយកម្ពុជា”។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា។ ក្រសួងការពារជាតិ កម្ពុជាប្រកាសបដិសេធ និងច្រានចោលទាំងស្រុង ចំពោះការចោទប្រកាន់របស់កងទ័ពភូមិភាគទី២ថៃមកលើកម្ពុជា ក្នុងគោលបំណងបំភ័ន្តសហគមន៍អន្តរជាតិ និងលាក់កំបាំងនូវមហិច្ឆតារំលោភបំពានខុសច្បាប់របស់ខ្លួនចូលមកដែនអធិបតេយ្យស្របច្បាប់របស់កម្ពុជា។...
ភ្នំពេញ ៖ ក្មេងទំនើង ០៥នាក់ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ តាមបណ្ដាមូលដ្ឋានខណ្ឌ ឃាត់ខ្លួនយកមកអប់រំណែនាំជាបន្តបន្ទាប់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូលើផ្លូវសាធារណៈ និងកែច្នៃបំពង់ស៊ីម៉ាំងម៉ូតូ បង្កសំឡេងរំខានដល់ពលរដ្ឋ និងបាត់បង់សណ្ដាប់ធ្នាប់សាធារណ: ពាក់ព័ន្ធ០២ករណី ។ ករណីទី១ ៖ កាលពីវេលាម៉ោង ២២ និង០០នាទី ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌជ្រោយចង្វារ បានធ្វើការឃាត់ម្ចាស់ ០៣នាក់ និងម៉ូតូ...
ការប្រកួតកីឡាទាញព្រ័ត្រក្នុងសាល ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៥ និងការប្រកួតកីឡាទាញព្រ័ត្រមិត្តភាពជាតិ-អន្តរជាតិ លើកទី១ ឆ្នាំ២០២៥ ដែលរៀបចំនៅខេត្តព្រះសីហនុ ក្រោមការគាំទ្រថវិការបស់ក្រសួងអប់រំយុវជននិងកីឡា បានដំណើរការប្រកួតផ្លូវការហើយ នាថ្ងៃទី០២ ខែ ធ្នូ ដោយមានកីឡាករកីឡាការិនី មកពី១៤ សមាគមក្លឹបទូទាំងប្រទេស សរុបចំនួន២៤៨នាក់។ ឯកឧត្តម យូសុះ សូឡៃម៉ាន អភិបាលរងខេត្ត ខេត្តព្រះសីហនុ បានថ្លែងថា ព្រឹត្តិការណ៍ការប្រកួតកីឡាទាញព្រ័ត្រក្នុងសាល ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៥ និងការប្រកួតកីឡាទាញព្រ័ត្រមិត្តភាពជាតិ-អន្តរជាតិខាងលើនេះ ជាការបំផុសឱ្យពលរដ្ឋក្នុងខេត្ត បានចូលរួមលេងកីឡាដើម្បីមកសុខភាព ហើយក្លាយជាការលើកទឹកចិត្តដល់ប្រជាជនកម្ពុជា...
ភ្នំពេញ៖ និស្សិតកម្ពុជា ដែលមកពីសាកលវិទ្យាល័យមួយចំនួន រួមទាំងនិស្សិតមកពីប្រទេស តំបន់អាស៊ានផ្សេងទៀត និងក្រៅតំបន់ បានជួបគ្នាប្រកួតប្រជែងលើគំនិតច្នៃប្រឌិតថ្មី (The University Incubator Consortium -UNIIC Demo Day 2025) នៅទីតាំងសាកលវិទ្យាល័យខេមតិច ដោយមានការគាំទ្រនិងឧបត្ថម្ភពីសហគ្រិនខ្មែរ និងធនាគាកាណាឌីយ៉ា ។ កម្មវិធីប្រកួត UNIIC Demo Day មានការចូលរួមពីថ្នាក់ដឹកនាំ សាស្ត្រាចារ្យ និងនិសិ្សតចំនួន១៥០នាក់...