ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីចែកសញ្ញាបត្រជូននិស្សិត បញ្ចប់ការសិក្សានៅវិទ្យាស្ថានវ៉ាន់ដា នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥នេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសានស៍បញ្ជាក់ថា គ្រឹះស្ថានឧត្តមសិក្សាឯកជនដើរតួនាទីសំខាន់ចូលរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្សកម្ពុជា។ ក្នុងឱកាសនោះសម្តេចធិបតីបានកោតសរសើរចំពោះក្រុមប្រឹក្សាភិបាល គណៈនាយក សាស្ត្រាចារ្យ បុគ្គលិក និងដៃគូសហប្រតិបត្តិការទាំងអស់របស់វិទ្យាស្ថានវ៉ាន់ដា ដែលបានចូលរួមចំណែកក្នុងការកសាងមូលធនមនុស្ស ប្រកបដោយគុណភាព សមត្ថភាព ចំណេះដឹង ចំណេះធ្វើ សីលធម៌ល្អ មនសិការវិជ្ជាជីវៈ និងមានសេចក្តីថ្លៃថ្នូរក្នុងនាមជាកោសិកាសង្គមដ៏សំខាន់ និងជាអ្នកចូលរួមចំណែក រែកពន់ជោគវាសនាអនាគតរបស់កម្ពុជា។ សម្តេច...
ក្រោយឃើញចលនារបស់យុវជន យុវនារី ឬក៏សិស្សានុសិស្ស បង្កើនការអាននូវសៀវភៅកាន់តែច្រើននោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានណែនាំឲ្យរដ្ឋបាលរាជធានីភ្នំពេញ រៀបចំកន្លែង អានសៀវភៅមួយនៅតំបន់ថ្មើរជើង (Walk Street) មុខព្រះបរមរាជវាំង ដើម្បីលើកកម្ពស់ការអាននេះឲ្យកាន់តែផុស ផុលបន្ថែមទៀត។ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា នៅព្រឹកថ្ងៃទី១១ ខែមីនា នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានសម្តែងនូវមោទនភាពចំពោះយុវជន យុវនារី...
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យរក្សាទុកគ្រូកិច្ចសន្យា ដែល មានគុណវុឌ្ឍិសម្រាប់បំពេញការកង្វះខាតគ្រូបង្រៀន ពិសេសការខ្វះខាតគ្រូនៅតំបន់ជនបទ ។ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភី របស់វិទ្យាស្ថាន វ៉ាន់ដា នា ព្រឹកថ្ងៃទី១១ ខែមីនានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងលើកឡើងអំពីកំណើនសិស្សនៅទូទាំងប្រទេស ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ដែលបានធ្វើឱ្យមានកង្វះគ្រូបង្រៀន ហើយដើម្បីដោះស្រាយបញ្ហានេះជា បណ្តោះអាសន្ន រាជរដ្ឋាភិបាល ចាំបាច់ត្រូវតែរក្សាទុកគ្រូបង្រៀនកិច្ចសន្យាដែលមានគុណវឌ្ឍិ សម្រាប់តំបន់ដែល...
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឲ្យ ឯកឧត្តម Tull Traisorat ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រថៃ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួប និងប្រគល់សារតាំង នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ សូមជម្រាបថា ទំនាក់ទំនងកម្ពុជា-ថៃ នាពេលបច្ចុប្បន្ននេះស្ថិតក្នុងស្ថានភាពល្អប្រសើរដែលភាគីទាំងពីរកម្ពុជា និងថៃ បានមូលមតិគ្នាតែដំឡើងកម្រិតនៃទំនាក់ទំនងទ្វេភាគី ទៅជាភាពជាដៃគូរឹងមាំ ដើម្បីសន្តិភាព និងវិបុលភាព ឱ្យទៅជាដៃគូយុទ្ធសាស្ត្រ។ ក្រៅពីនេះកម្ពុជា-ថៃ បានឯកភាពគ្នាពង្រឹងទំនាក់ទំនងលើការរក្សាសន្តិសុខថាមពល...
រដ្ឋាភិបាលហ្វីលីពីន បានលើកឡើងថា អតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte ត្រូវបាននគរបាលចាប់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិទីក្រុងម៉ានីល ក្នុងថ្ងៃអង្គារ (១១ មីនា) នេះ តាមដីការបស់តុលាការព្រហ្មទណ្ឌម្មអន្តរជាតិ ហៅកាត់ថា ICC ពាក់ព័ន្ធនឹងករណីឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលត្រូវបានដាក់ប្រឆាំងនឹងរូបលោក។ បន្ទាប់ពីធ្វើដំណើរពីទីក្រុងហុងកុងរួចចុះចតនៅទីក្រុងម៉ានីល លោក Duterte ត្រូវនគរបាលចាប់ខ្លួន ហើយបញ្ជូនទៅឃុំឃាំងតាមដីការបស់តុលាការ ICC ដែលបាននិងកំពុងស៊ើបអង្កេតការសម្លាប់មនុស្សទ្រង់ទ្រាយធំ ដែលកើតឡើងក្រោមការបង្រ្កាបដ៏បង្ហូរឈាមរបស់អតីតប្រធានាធិបតីរូបនេះ ប្រឆាំងនឹងគ្រឿងញៀនខុសច្បាប់ នេះបើតាមការលើកឡើងរបស់ការិយាល័យប្រធានាធិបតីហ្វីលីពីនបច្ចុប្បន្ន...
ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការស្តីទី នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ចែកជូននាយនាវី នាយនាវីរង និងពលនាវិក កងការពារកោះរ៉ុងសន្លឹមលេខ៣បញ្ជាការដ្ឋានការពារកោះឆ្នេរ កងទ័ពជើងទឹក...
ប្រទេសដែលជាដៃគូធំរបស់កម្ពុជា បានធ្វើការផ្លាស់ប្ដូរទស្សនស្ដីពីកិច្ចសហការវិនិយោគ និងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស កម្ពុជា-ចិន និងកិច្ចសហប្រតិបត្តិការពង្រឹង និងជំរុញរំហូរវិនិយោគចិនមកកម្ពុជា នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ និងការវិនិយោគទ្វេទិសរវាងប្រទេសទាំងពីរ។ ឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៅថ្ងៃទី ១០ ខែ មីនា ម្សិលមិញនេះ បានដឹកនាំ ក្រុមការងារទទួលជួបពិភាក្សាការងារជាមួយ លោក Li Yongjun អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច និងវិនិយោគក្រៅប្រទេសរបស់ក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងគោលបំណងផ្លាស់ប្ដូរទស្សន...
រដ្ឋាភិបាលហ្វីលីពីន បានលើកឡើងថា អតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte ត្រូវបាននគរបាលចាប់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិទីក្រុងម៉ានីល ក្នុងថ្ងៃអង្គារ (១១ មីនា) នេះ តាមដីការបស់តុលាការព្រហ្មទណ្ឌម្មអន្តរជាតិ ហៅកាត់ថា ICC ពាក់ព័ន្ធនឹងករណីឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលត្រូវបានដាក់ប្រឆាំងនឹងរូបលោក។ លោក Duterte ត្រូវបានចាប់ខ្លួន បន្ទាប់ពីមកដល់រដ្ឋធានីហ្វីលីពីនមួយនេះពីទីក្រុងហុងកុង ហើយនគរបាលបាននាំលោកទៅឃុំឃាំងតាមដីការបស់តុលាការ ICC ដែលបាននិងកំពុងស៊ើបអង្កេតការសម្លាប់ដ៏ធំ ដែលបានកើតឡើងក្រោមការបង្រ្កាបដ៏បង្ហូរឈាមរបស់អតីតប្រធានាធិបតីរូបនេះ ប្រឆាំងនឹងគ្រឿងញៀនខុសច្បាប់ នេះបើតាមការលើកឡើងរបស់ការិយាល័យប្រធានាធិបតីហ្វីលីពីនបច្ចុប្បន្ន...
ក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សហការជាមួយ UN-ESCAP រៀបចំសិក្ខាសាលាថ្នាក់ជាតិស្តីពី នៃការត្រៀម ខ្លួនរបស់កម្ពុជា សម្រាប់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ក្នុងគោលដៅពង្រីកសក្តានុពលនៃបញ្ញាសិប្បនិម្មិត ដើម្បីជំរុញកំណើន សេដ្ឋកិច្ច និងដោះស្រាយបញ្ហាសង្គម។ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅក្នុងសិក្ខាសាលាជាតិលើកទី១...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូននិស្សិតវិទ្យាស្ថានវ៉ាន់ដា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានខ្លឹមសារដូចខាងក្រោម៖ -សម្តេចធិបតីនាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្តែងមោទនភាពចំពោះភាពរីកចម្រើនរបស់ ស្រ្តីដែលលើវិស័យអប់រំ ខណៈការទទួលសញ្ញាបត្រនាពេលនេះ គឺមានរហូតដល់ជាង៨០ភាគរយ។ សម្តេច បានបន្ថែមទៀតថា បច្ចុប្បន្ននេះ នៅប្រទេសកម្ពុជា ភាពជាអ្នកដឹកនាំរបស់ស្រ្តី...