ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមក្នុងកិច្ចសន្ទនារវាងទីក្រុងតូក្យូ និងបណ្ដាទីក្រុងនៃប្រទេសអាស៊ាន ដើម្បីចីរភាព TOKYO-SEADS ដែលកិច្ចប្រជុំនេះត្រូវបានរៀបចំឡើងបន្ទាប់ពីកិច្ចប្រជុំកំពូលលើកទី៣ នៃបណ្ដាញទីក្រុងសកល សម្រាប់ចីរភាព G-NETS បានបញ្ចប់ដោយជោគជ័យ។ ពីទីក្រុងតូក្យូ លោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ថា កិច្ចសន្ទនានេះ លោកជំទាវអភិបាលក្រុងតូក្យូ និងអភិបាល ឬតំណាងរាជធានី-ក្រុងនានា...
កំពង់ស្ពឺ៖ អភិបាលខេត្តកំពង់ស្ពឺឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានធ្វើការណែនាំជាថ្មីទៅដល់សមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរក្រុង ស្រុកឱ្យបង្កើនការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយពីផលប៉ះពាល់ និងទោសទណ្ឌនៃច្បាប់ទៅដល់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានដែលមានអគារ ផ្ទះសំណាក់ ឬទីតាំងជួលទៅឱ្យជនបរទេស ដើម្បីប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ(Scams online)។ ការណែនាំជាថ្មីនេះ ធ្វើឡើងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្តនាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ នៅអគាររដ្ឋបាលខេត្តកំពង់ស្ពឺ។ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថា ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាពយូរអង្វែង និងពង្រឹងជំនឿទុកចិត្តក្នុងសង្គម សម្ដេចធិបតីក៏បានដាក់ចេញនូវបទបញ្ជាម៉ឺងម៉ាត់ ដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវបន្តសកម្មភាពបង្ក្រាបបទល្មើសបច្ចេកវិទ្យានេះជាប្រចាំ ដោយមិនត្រូវទុកចន្លោះឱ្យជនល្មើស...
ឧត្តរមានជ័យ៖ ក្រសួងការពារជាតិកម្ពុជា បង្ហាញការសោកស្តាយបំផុត ខណៈក្នុងអំឡុងពេលក្រុមអនុព័ន្ធយោធាបរទេសចុះសង្កេតការណ៍ និងត្រួតពិនិត្យនៅទីតាំងជាក់ស្តែងនៅច្រកអូរស្មាច់ មានករណីផ្ទុះអាវុធបង្កឡើងដោយកម្លាំងយោធាថៃចំនួន ៥លើក បាញ់កាំភ្លើងប្រភេទ M79 និងប្រភេទ M16 សរុបចំនួន ៩គ្រាប់។ នេះបើតាមអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា។ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា នៅថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១០:២០នាទីព្រឹក...
ស្វាយរៀង៖ នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ «រួមគ្នាកសាងភាពធន់ដើម្បីការងារសមរម្យ» ដែលបានប្រារព្ធឡើងនៅតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀង ហ្គីហ្គា រីសស៍ ខេត្តស្វាយរៀង ដែលមានអ្នកចូលរួមប្រមាណជា ១ ៦០០នាក់។ ក្នុងទិវាប្រចាំឆ្នាំដ៏មានអត្ថន័យជ្រាលជ្រៅរបស់កម្មករនិយោជិត នាឱកាសនេះ...
ភ្នំពេញ៖ នៅរសៀលនេះ សាលាភូមិន្ទរដ្ឋបាល សហការជាមួយអគ្គលេខាធិការដ្ឋានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ បានរៀបចំវេទិកាកែទម្រង់លើកទី២ ស្តីពី «ការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រី» ក្រោមអធិបតីភាព ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័ន អង្គការសង្គមស៊ីវិល និងសាធារណជនជាច្រើនរូប។ ថ្លែងក្នុងពិធីបើកវេទិកា ឯកឧត្តម យក់ ប៊ុនណា បានគូសបញ្ជាក់ថា ការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រី គឺជាវិធានការគន្លឹះស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល...
លោកជំទាវ និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (គណៈកម្មការទី៩) នៃរដ្ឋសភា នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពី...
ភ្នំពេញ៖ ឯកឧត្តម កែប ជុតិមា ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃរដ្ឋសភា (គណៈកម្មការទី៤) នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦នេះបានអញ្ជើញជាអធិបតីភាពដឹកនាំ កិច្ចប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យ និងសិក្សាលម្អិត លើសេចក្តីព្រាងច្បាប់ “ស្តីពីកាតព្វកិច្ចយោធា”។ សេចក្តីព្រាងច្បាប់នេះ គឺជាឧបករណ៍គតិយុត្តដ៏សំខាន់ ក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពវិស័យការពារជាតិ ក៏ដូចជាការបណ្តុះស្មារតីស្នេហាជាតិ និងការទទួលខុសត្រូវចំពោះមាតុភូមិដល់ប្រជាពលរដ្ឋគ្រប់រូប។ ខ្លឹមសារសំខាន់ៗនៃសេចក្តីព្រាងច្បាប់“ស្តីពីកាតព្វកិច្ចយោធា” រួមមាន៖ • គោលការណ៍អនុវត្ត៖...
ព្រះសីហនុ៖ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦នេះ នាវាទេសចរណ៍ VIKING ORION សញ្ជាតិ NORWAY មួយគ្រឿង បានដឹកភ្ញៀសទេសចរ និងនាវិកជាង ១ពាន់នាក់ចូលសំចត និងទស្សនាតំបន់ទេសចរណ៍នានា នៅខេត្តព្រះសីហនុ។ ការមកដល់របស់ នាវាទេសចរណ៍ VIKING ORION សញ្ជាតិ NORWAY ទទួលបានការសូមស្វាគមន៍យ៉ាងកក់ក្ដៅពីអាជ្ញាធរខេត្តព្រះសីហនុ ដែលបានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុដោយសុវត្ថិភាព។ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុបញ្ជាក់ថា ក្រោមការចង្អុលបង្ហាញពីឯកឧត្តម ហួត...
ភ្នំពេញ៖ នៅយប់ថ្ងៃទី២៨ ឈានចូលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី សហការជាមួយស្ថានទូតចិន បន្តធ្វើការបណ្តេញជនជាតិចិនសរុបចំនួន ១៥៣នាក់ ស្រី២នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) និងករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ ត្រូវបានបណ្ដេញចេញតាមរយៈយន្តហោះពិសេសនៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គ។ អគ្គនាយកដ្ឋានអន្តោប្រវេសន៍...
ឧត្តរមានជ័យ៖ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦នេះ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា, និងរដ្ឋបាលខេត្តឧត្តរមានជ័យ បានសម្របសម្រួលដំណើរទស្សនកិច្ច ក្រុមអនុព័ន្ធយោធាបរទេស (MACPP) ប្រចាំព្រះរាជាណាចក្រកម្ពុជា បន្តចុះសង្កេតការណ៍ផ្ទាល់ អំពីស្ថានការណ៍នៅច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ។ បើតាមការផ្សាយរបស់ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ នៅលើបណ្ដាញសង្គមហ្វេសប៊ុកនៅថ្ងៃទី២៩ ខែមេសានេះ បានឱ្យដឹងថា នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦នេះឯកឧត្តម និងក្រុមការងាររបស់ក្រសួងការពារជាតិកម្ពុជា បានសម្របសម្រួលដំណើរទស្សនកិច្ចក្រុមអនុព័ន្ធយោធាបរទេសប្រចាំប្រទេសកម្ពុជា ចំនួន...