ស្វាយរៀង ៖ គ្រឿងឧបភោគ បរិភោគ រួមមានអង្ករ មី ត្រីខ នំអន្សម នំចាំងប្រមាណជាង ៣ពាន់នំ ភេសជ្ជ: និងថវិកា ដែលជាអំណោយ បានពីការចូលរួមប្រមូលផ្តុំ របស់ព្រះសង្ឃ ពុទ្ធបរិសទ័ចំណុះជើងវត្តព្រះពន្លា ស្រុកស្វាយទាប និងវត្តត្រពាំងត្រាវ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀងត្រូវបានព្រះគ្រូ ញឹម ចន្ទ័ថៃ និងព្រះគ្រូ គង់ សុម៉ាលី នៅថ្ងៃទី៨...
កំពង់ឆ្នាំង៖ ពលករមានស្រុកកំណើតនៅក្នុងស្រុកជលគីរី ខេត្តកំពង់ឆ្នាំងចំនួន៨គ្រួសារ ដែលបានវិលមកពីប្រទេសថៃវិញ នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥នេះ បានបញ្ជាក់ថា ពួកគាត់សប្បាយចិត្តខ្លាំង ក្រោយពីមកដល់ព្រំដែនកម្ពុជា និងមានក្រុមការងាររបស់រាជរដ្ឋាភិបាល អាជ្ញាធរខេត្តស្រុក បានយកចិត្តទុកដាក់ដល់សុវត្ថិភាពដោយមានឡានមកទទួលទៅកាន់ស្រុកកំណើត និងមានបាយទឹកហូបរហូតមក។ ពេលមកដល់ផ្ទះមានឯកឧត្តម អ៊ុក ញ្ញា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះស្រុកជលគីរី បានចុះមកសួរសុខទុក្ខ ក៏ដូចជាផ្តាំផ្ញើអោយខិតខំកសាងជីវភាពគ្រួសារ និងថែសុខភាព។ ក្រោយឃើញការយកចិត្តទុកដាក់របស់ ក្រុមការងារ និងអាជ្ញាធរបែបនេះ ពួកគាត់នឹងឈប់ចំណាកស្រុក...
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ អញ្ជើញចូលរួមពិធីគោរពវិញ្ញាណក្ខន្ធវីរកងទ័ពដែលបានពលីជីវិតនៅសមរភូមិមុខ ដើម្បីបុព្វហេតុជាតិ និងមាតុភូមិកម្ពុជា លោកអនុសេនីយ៍ឯក ប្រាក់ ពិសិដ្ឋ កងឯកភាពនៃកងពលតូចអន្តរាគមន៍លេខ៨។ ពិធីនេះ បានរៀបចំធ្វើឡើងនារសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម វ៉ា ថន អភិបាលនៃគណអភិបាលខេត្តក្រចេះ និងឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំខេត្ត ព្រមទាំងអភិបាលរងខេត្ត...
នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ តំណាងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយឯកឧត្តម ជា ស្រ៊ុន រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជា គណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃគុណភាពការងារសាងសង់ ស្តារឡើងវិញ ជួសជុល ថែទាំ និងលើកកម្រិតផ្លូវជនបទ និងសំណង់សិល្បការ្យ (គ.ត.វ) បានដឹកនាំគណៈកម្មាធិការអន្តរក្រសួង រួមមាន៖ ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច...
កម្ពុជាបាននិងកំពុងស្រូបការវិនិយោគវិស័យឧស្សាហកម្ម លើរោងចក្របង្កើតសម្ភារៈបរិក្ខាអគ្គិសនី និងអេឡិចត្រូនិច, គ្រឿងបង្គុំ យានយន្ត, រោងចក្រផលិតសំបកកង់រថយន្ត, និងរោងចក្រកែច្នៃគ្រឿងសង្ហារឹមជាដើម ហើយក្នុងរយៈពេល៥ឆ្នាំទៅមុខទៀត វិស័យនេះនៅតែដើរតួសំខាន់នៅក្នុងសេដ្ឋកិច្ច។ ឯកឧត្តម លឹម វិសាល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើកឡើងក្នុងកិច្ច ពិភាក្សាស្តីពី ឱកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា ក្នុងពិព័រណ៍ម៉ាស៊ីន និងសម្លៀកបំពាក់ដ៏ធំបំផុតនៅកម្ពុជា នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នេះថា ទាក់ទិនឧស្សាហកម្មនេះ កម្ពុជាបានស្រូបយកឧស្សាហកម្មកាត់ដេរ...
ធនាគារជាតិនៃកម្ពុជា បានប៉ានស្មានថា វិស័យកសិកម្មនៅកម្ពុជា នៅក្នុងឆមាសទី១ ឆ្នាំ២០២៥នេះ បានបន្តមានកំណើន កើនឡើងក្នុងរង្វង់ ១,២% ដោយបានគាំទ្រកំណើននៃអនុវិស័យផលដំណាំ និងធនធានជលផល។ តាមរបាយការណ៍ប្រចាំឆមាសទី១ និងទិសដៅឆមាសទី២ ឆ្នាំ២០២៥ របស់ធនាគារជាតិនៃកម្ពុជា បានបង្ហាញឱ្យដឹងថា សេដ្ឋកិច្ចកម្ពុជានៅក្នុងឆមាសទី១នេះ បានកើន ៥.៩% បើទោះបីជាប្រឈមនឹងភាពមិនច្បាស់លាស់ពីកត្តាខាងក្រៅខ្លាំងក៏ដោយ ក៏ កំណើននេះត្រូវបានគាំទ្រដោយវិស័យមួយចំនួន ក្នុងនោះវិស័យកសិកម្ម, បានបន្តមានកំណើន ១,២% ដែលគាំទ្រដោយកំណើន ផលដំណាំ...
សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្ដេចព្រះសង្ឃ នាយកគណៈមហានិកាយនៃកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែសីហានេះ បានយាងប្រារព្ធពិធីរំកិលព្រះពុទ្ធបដិមា ធ្វើអំពីស្ពាន់កម្ពស់ ៩ម៉ែត្រ ដើម្បីតម្កល់ក្នុងទីបរិវេណ អាកាសយានដ្ឋានអន្តរជាតិតេជោ ជាកេតនភណ្ឌដ៏ពិសិដ្ឋ ថ្វាយជាតិ សាសនា ព្រះមហាក្សត្រ និងដើម្បីបានជាឧត្តមប្រយោជន៍ ក្នុងការគោរពរបស់បណ្តាភ្ញៀវជាតិ និងអន្តរជាតិ។ អ្នកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រង នៃក្រុមហ៊ុន ខេមបូឌា...
នៅព្រឹកថ្ងៃសុក្រ ទី៨ ខែសីហា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អមដោយថ្នាក់ដឹកនាំ និងភរិយាថ្នាកដឹកនាំ បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ ជូនប្រជាជនភៀសសឹកចំនួន ២៣៨៤ គ្រួសារ ក្នុងនោះមកពីខេត្តព្រះវិហារមាន៧ក្រុងស្រុកចំនួន៨១៨គ្រួសារ , ខេត្តឧត្តរមានជ័យ មកពី៤ក្រុងស្រុកចំនួន១៤០២គ្រួសារ និងខេត្តប៉ៃលិន បន្ទាយមានជ័យ បាត់ដំបង កោះកុង សរុបចំនួន១៦៤គ្រួសារ ពិធីនេះប្រព្រឹត្តិទៅនៅពហុកីឡដ្ឋាន...
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែសីហាឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារក្នុងការត្រៀមចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន(អាយប៉ា/AIPA) លើកទី៤៦ នៅប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី២២ ខែកញ្ញាឆ្នាំ២០២៥ ខាងមុខនេះ។ កិច្ចប្រជុំនេះ រៀបចំឡើងនៅវិមានរដ្ឋសភា ដោយមានការអញ្ជើញចូលរួមពីសមាសភាពគណៈប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចកម្ពុជា និងថ្នាក់ដឹកនាំអគ្គលលេខាធិការដ្ឋានរដ្ឋសភា ព្រមទាំងមន្រ្តីជំនួយការ ដែលទទួលបានការសម្រេចឱ្យចូលរួមជួយការងារថ្នាក់ដឹកនាំនៅពេលមហាសន្និបាតអន្តរសភា (អាយប៉ា)លើកទី៤៦។ សម្តេចរដ្ឋសភាធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសមាជិកសមាជិកាសភា ក៏ដូចជាថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលបានបំពេញការងារយ៉ាងសកម្ម និងបានត្រៀមលក្ខណៈបានល្អប្រសើរទំាងខ្លឹមសារ និងសមាសភាពចូលរួម ពិសេសបានធ្វើការយ៉ាងជិតស្និទ្ធជាមួយអគ្គលេខាធិការដ្ឋានអាយប៉ា...
នាយកគ្រប់គ្រងក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) បានបញ្ជាក់ឱ្យដឹងថា គិតមកទល់ពេលនេះ ព្រលានយន្តហោះអន្តរជាតិតេជោ ក្រុងតាខ្មៅ សម្រេចការសាងសង់បាន ១០០% ខណៈព្រលានថ្មីនេះ គ្រោងបើកដំណើរការនៅថ្ងៃទី៩ ខែកញ្ញាខាងមុខនេះ។ អ្នកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រង នៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) នៅក្នុងកម្មវិធីប្រារព្ធពិធីរំកិលព្រះពុទ្ធបដិមា...