សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កម្ពុជា នាល្ងាចថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នេះ បានបង្ហោះសារលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការ ថា ក្រោយពេលអានកាសែតថៃ The Nation ចុះផ្សាយពីកម្ពុជា សម្ដេច មានការចាំបាច់ធ្វើការណែនាំពួកគេឲ្យមានវិជ្ជាជីវៈក្នុងសរសេរ។ អ្វីដែលសម្ដេចគួរណែនាំទៅក្រុមកាសែតអស់លោកនោះគឺថា អស់លោកគួរផ្តោតការយកចិត្តទុកដាក់លើសភាពការណ៍ផ្ទៃក្នុងថៃល្អជាង មកគិតពីអនាគតនយោបាយផ្ទៃក្នុងកម្ពុជា។ សម្ដេចតេជោ លើកឡើងបន្ថែមថា៖ “ខ្ញុំកាន់អំណាចតាំងពីអ្នកកាសែតថៃខ្លះមិនទាន់ចាប់កំណើត ឬនៅដើរស្រាតនៅឡើយ។ ខ្ញុំស្គាល់នូវអ្វីដែលហៅថា នយោបាយផ្ទៃក្នុងកម្ពុជា...
ភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍របស់ក្រសួងពាណិជ្ជកម្ម។ កិច្ចប្រជុំប្រចាំសប្ដាហ៍នេះ ត្រូវបានរៀបចំឡើងដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ក្រោមរបៀបវារៈរួមមាន៖ ១. របាយការណ៍ស្តីពីលទ្ធផលនៃការចូលរួមសន្និសីទជំរុញពាណិជ្ជកម្ម ស្តីពីការពង្រឹងសកម្មភាពនាំចេញនាំចូល នៅតំបន់ភាគខាងត្បូង ក្រោមប្រធានបទ...
ភ្នំពេញ៖នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងសហព័ន្ធដំឡូងមីកម្ពុជា និងសមាគមដំឡូងមីវៀតណាម ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវថ្នាកដឹកនាំក្រសួងពាណិជ្ជកម្ម តំណាងស្ថានទូតវៀតណាមនៅកម្ពុជា សហព័ន្ធដំឡូងមីកម្ពុជា សមាគមដំទ្បូងមីវៀតណាម តំណាងធនាគារ ARDB, ធនាគារ SME, និងក្រុមហ៊ុនប្រមូលទិញដំឡូងមីកម្ពុជា និងវៀតណាម ព្រមទាំងដៃគូអភិវឌ្ឍន៍ ជាច្រើននាក់។ អនុស្សរណៈនៃការយោគយល់គ្នានេះ...
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការប្រយុទ្ធប្រឆាំង និងបង្ក្រាប ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ទម្រង់ រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ការជួញដូរមនុស្ស និងបទល្មើសតាម ប្រព័ន្ធបច្ចេកវិទ្យាផ្សេងទៀត ដែលគំរាមកំហែងដល់សុវត្ថិភាព សេចក្តីថ្លៃថ្នូរ និងសុខុមាលភាពបុគ្គល។ នេះបើតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កម្ពុជា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥នេះ។ តាមសេចក្តីថ្លែងការណ៍បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អាជ្ញាធរមានសមត្ថកិច្ចកម្ពុជាសម្រេចបានសមិទ្ធផលសំខាន់ៗជាច្រើនក្នុងការបង្ក្រាបបណ្តាញឧក្រិដ្ឋជន និងនាំខ្លួនជនល្មើសមកផ្តន្ទាទោស។ ការទទួលស្គាល់ភាពស្មុគស្មាញនៃបញ្ហាប្រឈមឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យាបច្ចុប្បន្ន...
ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បត៌ ទី២៣ ខែតុលា ឆ្នាំ២០២៥ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើក “វេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេចកម្ពុជា” ក្រោមមូលបទ “ការបើកច្រកទីផ្សារទៅកាន់សហភាពអឺរ៉ុប ២០២៥” ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២៣-២៤ ខែតុលា ឆ្នាំ២០២៥ នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ដែលមានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តម ហែម វណ្ណឌី...
កំណាត់ផ្លូវជាតិលេខ២៣(NR23)ប្រវែង១៩,៨ គីឡូម៉ែត្រ ទទឹងតួផ្លូវ១១ម៉ែត្រ ចាប់ពីគល់ស្ពានកោះធំត្រើយខាងកើត ស្ថិតក្នុងឃុំជ្រោយតាកែវ ស្រុកកោះធំ(PK0+000) ដល់ផ្លូវជាតិលេខ១៤ ឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល (PK19+800)បានស្ថាបនារួចរាល់១០០%ហើយកាលពីដើមខែតុលា ឆ្នាំ២០២៥នេះ។ ខ្សែផ្លូវជាតិដ៏សំខាន់នេះឆ្លងកាត់ឃុំចំនួន៤ គឺឃុំជ្រោយតាកែវ ឃុំកំពង់កុង ឃុំលើកដែក ស្រុកកោះធំ និងឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល ត្រូវបានស្ថាបនាឡើងជាផ្នែកចម្បង និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ព្រមទាំងផ្តល់អាទិភាពសម្រាប់សម្រួលដល់ការធ្វើចរាចរណ៍របស់ពលរដ្ឋ។ គម្រោងលើកកម្រិត ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ២៣ រួមមាន៖...
ឯកឧត្តម ទី សុគន្ធ លេខាធិការគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃរដ្ឋសភា នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញចូលរួម កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ស្ដីពីការអភិវឌ្ឍប្រកបដោយចីរភាពនៃមហាសន្និបាតសហភាពអន្តរសភាលើកទី១៥១ (151st IPU Assembly) នាទីក្រុងហ្សឺណែវ ប្រទេសស្វីស។ ឯកឧត្តម បានធ្វើបទអន្តរាគមន៍ ២ លើក ក្នុងប្រធានបទទី១ អំពី”ផលប៉ះពាល់នៃការកើនកំដៅលើផែនដី៖ ការអំពាវនាវរបស់សភាដើម្បីការពារជនងាយរងគ្រោះ”។ ក្នុងបទអន្តរាគមន៍នោះ ឯកឧត្តម ទី...
ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា (គណៈកម្មការទី២) និងជាប្រធានក្រុមសភាកម្ពុជានិយាយភាសាបារាំង The Assemblée Parlementaire de la Francophonie (APF) នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥នៅសាធា រណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានអញ្ជើញធ្វើបទអន្តរាគមន៍ក្នុងប្រធានបទទី២ស្ដីពី «ការគាំទ្រការអភិវឌ្ឍ៖ មុខងារបន្ថែមរបស់សមាជិកសភា និងប្រជាពលរដ្ឋនៅតាមប្រទេស» ដោយផ្តោតលើការ ចែករំលែកបទពិសោធន៍...
នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមបណ្តិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម AISAWA Ichiro សមាជិកសភានៃប្រទេសជប៉ុន នៅអគាររដ្ឋសភាជប៉ុន (The National Diet Building)។ ក្នុងជំនួបនោះ តាងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមទេសរដ្ឋមន្ត្រី...
ឯកឧត្តម សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូនៅកម្ពុជា បានមើលឃើញថាទោះបីប្រទេសកម្ពុជាមានជម្លោះព្រំដែនជាមួយថៃមួយរយៈពេលកន្លងមកនេះ ក៏ការធ្វើពាណិជ្ជកម្មជាអន្តរជាតិរបស់កម្ពុជាជាមួយបណ្តាប្រទេសដៃគូផ្សេងៗ នៅតែបន្តមានកំណើនខ្ពស់ ខណៈដែលប្រទេសថៃបានកំពុងបាត់បង់នូវសេដ្ឋកិច្ចរបស់ខ្លួនជាមួយបណ្តាប្រទេសផ្សេងៗ ជាពិសេសការធ្វើពាណិជ្ជ កម្មជាមួយកម្ពុជា។ ឯកឧត្តមបានលើកឡើងថា ការបាត់បង់ដៃគូពាណិជ្ជកម្មរបស់ភាគីថៃនេះដោយសារប្រទេសថៃមានបញ្ហាផ្ទៃក្នុង ជាពិសេសរវាងរដ្ឋ និងវិស័យឯកជន និងការបង្ករជម្លោះឥតឈប់ឈរជាមួយប្រទេសជិតខាងដូចកម្ពុជាជាដើមបានធ្វើឱ្យបាត់បង់នូវទំនុកចិត្តដល់វិនិយោគិនជាតិ និងអន្តរជាតិនៅក្នុងប្រទេសរបស់ខ្លួន។ ទាក់ទងនឹងការធ្វើពាណិជ្ជកម្មជាអន្តរជាតិរបស់កម្ពុជានេះ លោកបណ្ឌិត ហុង វណ្ណៈ ជំនាញសេដ្ឋកិច្ចវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិរាជបណ្ឌិតសភាកម្ពុជា លើកឡើងថា តាមរយៈការចុះហត្ថលេខាកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ នៅក្នុងកិច្ចប្រជុំលើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅប្រទេសម៉ាឡេស៊ី ដែលប្រព្រឹត្តិទៅនៅថ្ងៃទី២៥-២៨ ខែតុលាខាងមុខនេះ ក្រោមអធិបតីភាពវត្តមាន...