ព័ត៌មាន
មន្រ្ដីជាន់ខ្ពស់ក្រសួងការពារជាតិ៖ «រួមគ្នាការពារជាតិ សាមគ្គីជាតិខ្មែររឹងមាំ គឺសមរភូមិក្រោយគាំទ្រសមរភូមិមុខ រួមគ្នាពង្រឹងខឿនការពារជាតិ»
លោកជំទាវ នាយឧត្តមសេនីយ៍ ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសម្របសម្រួលកិច្ចការសម្ព័ន្ធមេត្រីរវាងអង្គភាព នៃកងយោធពលខេមរភូមិន្ទជាមួយស្ថាប័ន អង្គភាពស៊ីវិលបានថ្លែងថា សិក្ខាសាលាដកពិសោធន៍ ការងារសម្ព័ន្ធមេត្រីភាព រវាងអង្គភាព នៃកងយោធពលខេមរភូមិន្ទ ជាមួយស្ថាប័នអង្គភាពស៊ីវិល ឆ្នាំ២០២៥ ឆមាសទី១ ឆ្នាំ២០២៦ ទិសយោធភូមិភាគទី៤ និងទី៥ និងទិសដៅអនុវត្តន៍បន្ត “សមរភូមិក្រោយគាំទ្រសមរភូមិមុខ រួមគ្នាពង្រឹងខឿនការពារជាតិ” ឆ្លុះបញ្ចាំងពីតម្លាភាព គណនេយ្យភាព នៃទំនាក់ទំនងដៃគូសម្ព័ន្ធមេត្រីភាពតាមបណ្តាទិសនីមួយៗ និយាយជារួម និងនិយាយដោយឡែក ចំពោះទិសយោធភូមិភាគទី៤ និងទី៥ ដែលយើងកំពុងប្រារពធ្វើនាពេលនេះ ដើម្បីរិះរក និងរំលេចចេញនូវវិធានការគន្លឹះនានា ដាក់ចេញនូវទិសដៅ ភារកិច្ចបន្តនាពេលខាងមុខ ក្នុងគោលដៅលើកកម្ពស់ការបន្តប្រពៃណីសិល្បៈនៃការចែករំលែក និងតម្រង់ទិសឱ្យមានគុណប្រយោជន៍ និងចំគោលដៅជាយុទ្ធសាស្ត្រយូរអង្វែង និងចំពោះមុខរួមគ្នាការពារជាតិ សាមគ្គីជាតិខ្មែរ រឹងមាំក្រោមប្រធានបទ “សមរភូមិក្រោយគាំទ្រសមរភូមិមុខ រួមគ្នាពង្រឹងខឿនការពារជាតិ”។

លោកជំទាវបានជម្រាបជូនអំពីគោលបំណង របៀបវារៈ និងខ្លឹមសារសំខាន់ៗមួយចំនួន ពាក់ព័ន្ធ និងកិច្ចពិភាក្សារបស់អង្គសិក្ខាសាលានាពេលនេះ គឺដើម្បីពិនិត្យ វាយតម្លៃសមិទ្ធផល បញ្ហាប្រឈម និងវឌ្ឍនភាពការងារដែលបានអនុវត្តទៅតាមបណ្តាទិសកន្លងមក ជាពិសេសនៅពេលដែលមានសភាពការណ៍ជម្លោះព្រំដែនដែលបង្ករឡើងដោយការឈ្លានពានរបស់យោធាថៃមកលើអធិបតេយ្យភាព បូរណភាពដែនដីរបស់កម្ពុជាយើង។
លោកជំទាវ ក៏បានដឹកនាំអង្គពិភាក្សា ដោយមាន វាគ្មិនមកពីបណ្តាកងឯកភាពនៃកងយោធពលខេមរភូមិន្ទ និងតំណាងក្រសួង ស្ថាប័ន អង្គភាពស៊ីវិល ដែលត្រូវឡើងធ្វើបទអន្តរាគមន៍នាពេលនេះរួមមានពិនិត្យវឌ្ឍនភាព វាយតម្លៃដកពិសោធន៍អំពីជំនួយឧបត្ថម្ភរបស់ដៃគូសម្ព័ន្ធមេត្រីភាព ជាសម្ភារៈ ថវិកា និងគ្រឿងឧបភោគបរិភោគ ដែលបានចូលរួមឧបត្ថម្ភនិងផ្តល់ជូនកងយោធពលខេមរភូមិន្ទ ក្នុងពេលកន្លងមក (លើកឡើងពីសមិទ្ធផល បញ្ហាប្រឈម និងវិធានការគន្លឹះនៃវឌ្ឍនភាពការងារសម្រាប់អនុវត្តនាពេលខាងមុខ) គោលការណ៍របស់ក្រសួង ស្ថាប័ន ក្រុមហ៊ុន អង្គភាពនិងដៃគូសម្ព័ន្ធមេត្រីភាព ចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈម និងកិច្ចការដែលត្រូវបំពេញបន្ថែម និងទិសដៅបន្តរបស់ក្រសួង ស្ថាប័ន ក្រុមហ៊ុន អង្គភាព និងដៃគូសម្ព័ន្ធមេត្រីភាព សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹង និងពង្រីកប្រសិទ្ធភាពនៃការអនុវត្តន៍ការងារកសាងសម្ព័ន្ធមេត្រីភាព រវាងអង្គភាពកងយោធពលខេមរភូមិន្ទ និងបណ្តាស្ថាប័ន អង្គភាពស៊ីវិល ព្រមទាំងវិស័យឯកជន ឱ្យកាន់តែស៊ីជម្រៅថែមទៀត។
លោកជំទាវបញ្ជាក់ថា សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងពង្រឹងសាមគ្គីភាព និងភាពស្អិតរមួតរវាងស្ថាប័នកងយោធពលខេមរភូមិន្ទ និងវិស័យឯកជន ដៃគូសម្ព័ន្ធមេត្រីភាព ដើម្បីក្លាយជាកម្លាំងចលករតែមួយក្នុងការជួយឧបត្ថម្ភគាំទ្រដល់យោធិន និងគ្រួសារយោធិនតាមបន្ទាត់ព្រំដែន ក្រោមស្មារតី «ប្រជាជនកងទ័ពជាធ្លុងមួយ»។ ជាមួយគ្នានេះ ក៏មានការលើកទឹកចិត្តឱ្យបន្តរក្សានូវប្រពៃណី «សិល្បៈនៃការចែករំលែក» ដែលផ្តួចផ្តើមដោយសម្តេចតេជោ ហ៊ុន សែន និងបន្តវេនដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដោយត្រូវបង្វែរទិសដៅជំនួយមួយផ្នែកទៅជាយុទ្ធសាស្ត្រយូរអង្វែង ដូចជាការសាងសង់លេណដ្ឋាន ហេដ្ឋារចនាសម្ព័ន្ធ និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យោធិន និងគ្រួសារកងទ័ព និវត្តន៍ជន។
ឆ្លងកាត់តាមរយៈការពិភាក្សា អង្គសិក្ខាសាលាបានវាយតម្លៃខ្ពស់ចំពោះការចូលរួមយ៉ាងផុលផុសពីប្រជាពលរដ្ឋ ស្ថាប័នរដ្ឋ និងវិស័យឯកជន ក្នុងការទ្រទ្រង់សមរភូមិមុខក្នុងអំឡុងពេលការពារបូរណភាពទឹកដីទិសយោធភូមិភាគទី៤ និងទី៥ ចំនួន ២លើកក្នុងឆ្នាំ២០២៥៕ អត្ថបទ: វង្ស សុភាព





-
ព័ត៌មាន1 week agoនាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានព្រមានចាត់វិធានការក្តៅ ដោយគ្មានការលើកលែងចំពោះជនប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់
-
ព័ត៌មាន1 week agoរោងចក្រផ្តុំ និងដំឡើងរថយន្តដ៏ធំមួយនៅខេត្តកំពង់ឆ្នាំងនឹងសម្ភោធដាក់អោយដំណេីរការជាផ្លូវការ ស្អែកនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត
-
ព័ត៌មាន1 week agoសម្ដេចធិបតី ប្រកាសឆ្មក់ចុះពិនិត្យតាមមណ្ឌលសុខភាពនៅម៉ោង២ទៀបភ្លឺ ដើម្បីប្រាកដថាបើក២៤ម៉ោង
-
ព័ត៌មាន1 week agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន1 week agoអគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ នៅជាន់ទី២ បង្កការខូចខាតសម្ភារៈមួយចំនួនធំ
-
ព័ត៌មាន5 days agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន4 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន2 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ