ភ្នំពេញ៖ អ្នកនាំពាក្យក្រសួង សាធារណការ និងដឹកជញ្ជូន លោក ផន រឹម បានឱ្យឹងថា គិតត្រឹមបំណាច់ខែវិច្ឆិកាឆ្នាំនេះគម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រាសម្រេចបាន៥៣%ហើយ ខណៈថ្ងៃទី០១ ខែធ្នូជាថ្ងៃចុងក្រោយ នៃការរំកឹលធ្នឹមស្ពានឆ្លងកាត់ផ្លូវជាតិលេ២ ស្ថិតនៅក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញដែលអាចបណ្ដាលឱ្យមានការកកស្ទះចរាចរន៍នៅតំបន់នោះ។ លោក ផន រឹម បានឱ្យដឹងថា ដំណើរការរំកឹលធ្នឹមស្ពានព្រែកប្រា-ចាក់អង្រែក្រោមបានចាប់ផ្តើមពីថ្ងៃទី២៩,៣០ ខែវិច្ឆិកា និងបញ្ចប់នៅថ្ងៃទៅ០១ ខែធ្នូ ឆ្នាំ២០២៥ ដែលជាផ្នែកមួយបណ្តាលឱ្យមានការកកស្ទះចរាចរណ៍ រំខានដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋឆ្លងកាត់កំណាត់ផ្លូវជាតិលេខ២(ចំណុចការដ្ឋានស្ពាន-ក្បែរសាលាACE)។ លោកបញ្ជាក់ថាគិតត្រឹមបំណាច់ខែវិច្ឆិកា...
ភ្នំពេញ៖ ទោះបីជាបញ្ហាសេដ្ឋកិច្ចសកល មិនទាន់មានភាពល្អប្រសើរ ប៉ុន្តែនៅក្នុងឆ្នាំ២០២៥នេះ ដោយវិស័យសំណង់នៅក្នុងប្រទេសកម្ពុជា នៅតែមានសញ្ញាល្អ គឺមានការវិនិយោគរហូតដល់ចំនួន ៣៥០៣គម្រោង ដែលមានផ្ទៃក្រឡាកម្រាលសំណង់សរុបចំនួនជាង ១៨លានម៉ែត្រការ៉េ ដែលមានទំហំទឹកប្រាក់ជាង ៧ពាន់ ៣២០លានដុល្លារអាមេរិក បើធៀបនឹងឆ្នាំ២០២៤ មានការកើនឡើង ៦៨,៨៩ភាគរយ ។ ក្នុងរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្ត នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី...
នាព្រឹកថ្ងៃអាទិត្យ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្អាង និងស្រុកកោះធំ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំពោធិបាន និងហេដ្ឋារចនាសម្ព័ន្ធជុំវិញ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក កោះធំ និងចុះមូលដ្ឋានឃុំពោធិបានជាច្រើនរូប។ ពិធីសម្ពោធសមិទ្ធផលអគារទីស្នាក់ការគណបក្សនេះ គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារពាក់ព័ន្ធទាំងអស់ក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធបម្រើការងាររដ្ឋបាលរបស់គណបក្ស ដើម្បីធានាដល់ប្រសិទ្ធភាពការងារ...
ឯកឧត្តម ហេង សួរ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់សៀម នៅថ្ងៃទី២៩ ខែវិច្ឆិកា បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ១១ខែ ឆ្នាំ២០២៥ និងលើកទិសដៅបន្តរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់សៀម ដោយមានអ្នកចូលរួមសរុបប្រមាណ ៥៣០នាក់។ ក្នុងកិច្ចប្រជុំនេះ លោក ទុន ណេត ប្រធានគណៈកម្មាធិការគណបក្សស្រុកកំពង់សៀម បានរាយការណ៍ជូនអង្គពិធី អំពីការបំពេញការងារក្នុងរយៈពេល ១១ខែ ឆ្នាំ២០២៥ ដែលបានឆ្លុះបញ្ចាំងពីស្មារតីបំពេញភារកិច្ចការទទួលខុសត្រូវខ្ពស់ ក្នុងការចូលរួមអនុវត្តកម្មវិធីនយោបាយគណបក្ស ក្នុងនោះរួមមាន...
រាត្រីសិល្បៈល្ខោនខោល បានបង្ហាញខ្លួនសម្តែងជូនទស្សនិជកនៅក្នុងព្រឹត្តិការណ៍សាទរតារាសាគរទេសចរណ៍សមុទ្រ នៅស្រុកគិរីសាគរ ខេត្តកោះកុង ដោយអ្នករៀបចំចាត់ទុកថា ផ្ទាំងទស្សនីយភាពសិល្បៈបុរាណដ៏អស្ចារ្យរបស់ខ្មែរ។ ថ្លែងបើករាត្រីសិល្បៈល្ខោនខោលពីតំបន់វិស្សមកាលតារាសាគរ លោក ជា តិចហុក នាយកផ្នែកទំនាក់ ទំនងសាធារណៈនៃក្រុមហ៊ុនខូលថល ស៊ីធី បានឱ្យដឹងថា ល្ខោនខោល គឺជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិដែលត្រូវបានទទួលស្គាល់ដោយអង្គការយូណេស្កូ។ លោក ជា តិចហុក គូសបញ្ជាក់នៅយប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ទៀតថា ទម្រង់សិល្បៈនេះ មិនត្រឹមតែបង្ហាញពីភាពរស់រវើក ភាពស្វាហាប់ និងសោភ័ណភាពនៃក្បាច់រាំប៉ុណ្ណោះទេ...
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្ដម Rt Hon Winston Peters រដ្ឋមន្រ្តីការបរទេសនៃប្រទេសនូវែលសេឡង់ កាលពីរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីភាពក្នុងកម្មវិធី Launching of Growing Transformative Horticulture in Cambodia (GROWTH) នៅរាជធានីភ្នំពេញ។...
ឯកឧត្ដម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជំរុញលើកទឹកចិត្តដល់យុវជនបន្តខិតខំអភិវឌ្ឍន៍ខ្លួនឱ្យតាមទាន់សម័យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ឬហៅកាត់ថា អេអាយ (AI) ដើម្បីឆ្លើយតបតម្រូវការទីផ្សារការងារក្នុងយុគសម័យឌីជីថល។ ក្នុងឱកាសអញ្ជើញចូលរួមកម្មវិធីបិទ ទិវាស្វែងយល់ពីខ្លួនឯង ឆ្នាំ២០២៥ (Self-Awareness Festival 2025) កាលពីរសៀលថ្ងៃទី២៩ វិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋមន្រ្តី បានបព្ជាក់ពីចំណុចសំខាន់ៗចំនួន៣ របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងការផ្តល់នូវសេវាគាំទ្រ មានដូចជា៖ ១.ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស...
ការអភិរក្ស គឺជាសកម្មភាពនៃការថែរក្សា ការពារ គ្រប់គ្រង និងស្តារឡើងវិញនូវមរតកបុរាណដើម្បីរក្សាទុកកុំឱ្យបាត់បង់ ការបំផ្លាញ ឬរឹចរិលដោយប្រការផ្សេងៗ។ គោលដៅនៃការអភិរក្សគឺធានាការប្រើប្រាស់កេរមរតកដូនតាប្រកបដោយនិរន្តរភាព ដើម្បីបំពេញតម្រូវការមនុស្សបច្ចុប្បន្ន និងអ្នកជំនាន់ក្រោយ។ ឧទាហរណ៍ ការអភិរក្សសំណង់ប្រវត្តិសាស្ត្រ គឺថែរក្សាមរតករូបី ដូចជាប្រាសាទ បារាយណ៍ ស្ពានថ្នល់បុរាណ និងអរូបី ដោយផ្តោតលើចំណេះដឹង ទំនៀមទម្លាប់ប្រពៃណី និងទំនាក់ទំនងជាដើម។ ដូច្នេះការចងក្រងឯកសារទាំងមុន និងក្រោយជួសជុលសំណង់ប្រាសាទបុរាណ គឺជាកត្តាដ៏សំខាន់នៅក្នុងផ្នែកនេះ។ លោក ជា សារិទ្ធិ...
ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ និងមន្ត្រីអនុវត្តច្បាប់ទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់លើការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ការណែនាំរបស់ឯកឧត្តម កើត រិទ្ធ បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងចូលកាន់មុខតំណែងព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងបរិវេណសាលាដំបូងខេត្តបាត់ដំបង។សូមជម្រាបថា...
បារាំង៖ ឯកឧត្តម លុយ ដាវីត ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋបារាំង បានឱ្យដឹងនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះថា ក្នុងឆ្នាំ ២០២៥ នេះ ព្រះរាជាណាចក្រកម្ពុជា ត្រូវបានជ្រើសរើសជាប្រទេសកិត្តិយស (Pays à l’Honneur) សម្រាប់ពិព័រណ៍សិប្បកម្ម និងមុខរបរលើកទី១៥ ដែលត្រូវបានរៀបចំដោយ វេទិការធុរកិច្ចហ្វ្រង់កូហ្វូន (Forum Francophone des Affaires –...