ភ្នំពេញ ៖ ប៉ុន្មានម៉ោងក្រោយទាហានថៃ បានធ្វើការបាញ់ប្រហារមុនមកលើទាហានកម្ពុជា ជាថ្មីម្តងទៀតនាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាដែលហៅកាត់ថា ស.ស.យ.ក. បានបង្ហាញនូវការព្រួយបារម្ភជាខ្លាំង ប៉ុន្តែជាមួយនឹងការព្រួយបារម្ភនេះឯកឧត្តម ក៏បាន លើកឡើងអំពីសាមគ្គីភាពរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូបផងដែរ ដោយឯកឧត្តមបញ្ជាក់ថាម៉ោងនេះ ពេលនេះស្មារតី ទឹកចិត្ត របស់យើងទាំងអស់គ្នានៅជាមួយនឹងថ្នាក់ដឹកនាំ ជាពិសេសវីរកងទ័ពនៅជួរមុខជានិច្ច។ តាមរយៈបណ្តាញសង្គមហ្វេសបុក នារសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តម...
ក្រសួងការពារជាតិកម្ពុជា នៅតែបន្តអំពាវនាវយ៉ាងទទួចឲ្យទាហានថៃធ្វើការដោះលែងកងកម្លាំងកម្ពុជា១៨នាក់ ដែលថៃចាប់ទៅដោយខុសច្បាប់ វិលត្រលប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាពដើម្បីជួបជុំក្រុមគ្រួសាររបស់ពួកគេវិញ ខណៈរហូតដល់ពេលនេះគឺមានរយៈពេល៦០ថ្ងៃហើយបន្ទាប់ពីថៃចាប់ពួកគេទៅនោះ។ យោងតាមឆាណែលតេលេក្រាមរបស់ក្រសួងការពារជាតិកម្ពុជា នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ នេះបានឲ្យដឹងថា ថ្ងៃនេះជា ថ្ងៃទី៦០ហើយ ដែលវីរៈកងទ័ពកម្ពុជាចំនួន១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។ ដូច្នេះកម្ពុជាសូមអំពាវនាវឱ្យភាគីថៃ ដោះលែងពួកគាត់ត្រឡប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីឱ្យពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសាររបស់ពួកគាត់ និងប្រកបដោយសុខសុវត្ថិភាព ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។ ក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់អះអាងទៀតថា«រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរ នូវគ្រប់យន្តការដោះស្រាយទាំងអស់លើករណីនេះ ដើម្បីឱ្យភាគីថៃ...
ភ្នំពេញ ÷ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា បានបន្តចាត់ទុកវិស័យទេសចរណ៍ ជាវិស័យអាទិភាព និងជាឆ្អឹងខ្នងសេដ្ឋកិច្ចដ៏សំខាន់ ដោយមានមូលដ្ឋានគ្រឹះដ៏រឹងមាំនៃសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈមានភាពល្អប្រសើរ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចមានលំនឹង ហើយមួយវិញទៀតវិស័យទេសចរណ៍នេះក៏នឹងបង្កើតឱកាសការងារ ការបង្កើនប្រាក់ចំណូលជូនប្រជាជនដោយផ្ទាល់និងដោយប្រយោលផងដែរ។ តាមរយៈសារលិខិតក្នុងឱកាសអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៥ ក្រោមប្រធាន បទ«ទេសចរណ៍ និងបរិវត្តកម្មប្រកបដោយចីរភាព» នាថ្ងៃទី២៧ ខែកញ្ញា...
នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ឯកឧត្តមប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ ២០២៥នេះ បានប្រជុំជាមួយរដ្ឋមន្រ្តី ការបរទេសសហរដ្ឋអាមេរិក ម៉ាឡេស៊ី និងថៃ ដើម្បីរកដំណោះស្រាយបញ្ហាព្រំដែន រវាងកម្ពុជា និងថៃ ដែលកំពុងមានចម្រូងចម្រាស់នោះ។ យោងតាមឆាណែលតេលេក្រាម របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែកញ្ញានេះ បានបញ្ជាក់ថានារសៀលថ្ងៃទី២៦ ខែកញ្ញា...
នៅចំពោះមុខ ឯកឧត្តម António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ កាលពីម្សិលមិញ ប្រមុខការទូតកម្ពុជាបានបញ្ជាក់ជាថ្មីម្តងទៀតនូវជំហររបស់កម្ពុជាចំពោះកិច្ចខិតខំប្រឹងប្រែងដើម្បីបន្ធូរបន្ថយភាពតានតឹង កសាងឡើងវិញនូវទំនុកចិត្ត អនុវត្តឱ្យបានពេញលេញនិងដោយសុទ្ធចិត្តចំពោះកិច្ចព្រមព្រៀងនានា។ នៅក្នុងកិច្ចជំនួបពិភាក្សាជាមួយឯកឧត្តម António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ ក្នុងអំឡុងពេលពិភាក្សាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៨០ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក នៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥នោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានរៀបរាប់អំពីបច្ចុប្បន្នភាពនៃជម្លោះព្រំដែនកម្ពុជា-ថៃ ហើយឯកឧត្តមបានបញ្ជាក់ប្រាប់ទៅអគ្គលេខាធិការអង្គការសហប្រជាតិរូបនេះ...
នៅបុរីញូវយ៉ក សហរដ្ឋអាមេរិក ក្នុងអំឡុងពេលពិភាក្សាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៨០ ប្រមុខការទូតកម្ពុជា បានឆ្លៀតជួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីការបរទេស នៃបណ្តាប្រទេសជាមិត្តជាច្រើន ហើយរាល់កិច្ចជំនួបទ្វេភាគីដាច់ដោយឡែកពីគ្នានោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានរៀបរាប់អំពីបញ្ហាជម្លោះព្រំដែនកម្ពុជា និងថៃនាពេលបច្ចុប្បន្ន និងបានបញ្ជាក់អំពីជំហរ កម្ពុជាក្នុងការដោះស្រាយបញ្ហានេះដោយសន្តិវិធី ព្រមទាំងគោរពនូវកិច្ចព្រមព្រៀងនានាជាមួយភាគីថៃជាដើម។ យោងតាមឆាណែលតេលេក្រាម របស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ដែល បានចុះផ្សាយជាបន្តបន្ទាប់បានឲ្យដឹងថា ក្នុងអំឡុងពេលនៃការចូលរួមកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៨០ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក ឯកឧត្តមប្រាក់ សុខុន បានជួបប្រជុំការងារទ្វេភាគីជាមួយឯកឧត្តម...
នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធទីស្នាក់សមាគមអតីតយុទ្ធជនកម្ពុជាខេត្តពោធិ៍សាត់ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា តាមរយៈ ឯកឧត្តម នូ ស៊ីថា។ ពិធីនេះមានការចូលរួមពី ឯកឧត្តម គណៈប្រតិភូ ស.អ.ក, ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត,...
នៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.) បានអញ្ជើញជាអធិបតីភាពក្នុង “ពិធីប្រគល់វិញ្ញាបនបត្រជំនាញឌីជីថលចាំបាច់ដល់សិស្សមន្រ្តីជាន់ខ្ពស់ និងសិស្សមន្រ្តីក្រមការនៃសាលាភូមិន្ទរដ្ឋបាល” នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ ក.ប.ទ. ប្រធានបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា តំណាងសាលាភូមិន្ទរដ្ឋបាល និងសិក្ខាកាមជាសិស្សមន្រ្តីជាន់ខ្ពស់ និងសិស្សមន្រ្តីក្រមការនៃសាលាភូមិន្ទរដ្ឋបាល ប្រមាណ ២៥០រូប។ ថ្លែងក្នុងពិធីនេះ...
ភ្នំពេញ ៖ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ឯកឧត្តមប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រជុំជាមួយរដ្ឋមន្រ្តី ការបរទេសសហរដ្ឋអាមេរិក រដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ី និងរដ្ឋមន្រ្តីថៃ ដើម្បីរកដំណោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា និងថៃដែលកំពុងមានចម្រូងចម្រាស់នាពេលបច្ចុប្បន្ននេះ ខណៈកិច្ចជំនួបដោយឥតព្រៀងទុកនេះគឺមានការផ្តួចផ្តើម និងសម្របសម្រួលដោយអនុរដ្ឋមន្រ្តីការបរទសសហរដ្ឋអាម៉េរិក និងមានការចូលរួមពីរដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ីផងដែរ។ យោងតាមឆាណែលតេលេក្រាម របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែកញ្ញានេះ បានបញ្ជាក់ថានារសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥...
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវម៉ាលី សុជាតា បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ១១:៥២នាទី យោធាថៃបានចាប់ផ្តើមធ្វើការបាញ់ប្រហារមុនមកលើទីតាំងកងកម្លាំងកម្ពុជា ដោយបានបាញ់កំាភ្លើងត្បាល់ និងកាំភ្លើងដៃជាច្រើនគ្រាប់មកតំបន់មូលដ្ឋានកងទ័ពកម្ពុជានៅតំបន់អានសេះ ប៉ុន្តែកងទ័ពកម្ពុជាមិនបានបាញ់តនោះឡើយ។ តាមរយៈសេចក្តីប្រកាសព័ត៌មាននារសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ ២០២៥នេះ លោកជំទាវម៉ាលី សុជាតា បានបញ្ជាក់ឲ្យដឹងថា រហូតមកដល់ម៉ោងនេះ(រសៀល) ភាគីថៃនៅបន្តបាញ់ប្រហារមកលើកងទ័ពកម្ពុជាមិនទាន់បញ្ឈប់នៅឡើយទេ ខណៈកងកម្លាំងកម្ពុជាបានឈរគោលការណ៍អត់ធ្មត់ខ្ពស់និងមិនបានតបតទៅវិញនោះឡើយ។ យ៉ាងណាក៏ដោយអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានលើកឡើងទៀតថាកងកម្លាំងរបស់កម្ពុជា សូមបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ក្នុងការគោរព និងការអនុវត្តនូវកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជានិងថៃ...