(ទីក្រុងហ្សឺណែវ)៖ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជួបពិភាក្សាទ្វេភាគីដាច់ដោយឡែកពីគ្នាជាមួយ លោក Atle Hoie អគ្គលេខាធិការនៃសហព័ន្ធសហជីពសកល IndustriALL និងលោក Shoya Yoshida អគ្គលេខាធិការនៃសហព័ន្ធសហជីពអន្តរជាតិប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក (ITUC-AP) ក្នុងអំឡុងពេលកិច្ចប្រជុំនៃសន្និសីទអន្តរជាតិខាងការងារលើកទី១១៤ នាទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស ដើម្បីពង្រឹងកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់កិច្ចសន្ទនាសង្គម សេរីភាពក្នុងការបង្កើតសមាគម...
ភ្នំពេញ៖ យុវជនកម្ពុជាដែលកំពុងសិក្សាជំនាញវិស្វកម្មទូរគមនាគមន៍ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបង្ហាញស្នាដៃថ្មីមួយគួរឱ្យចាប់អារម្មណ៍ គឺឧបករណ៍ Automatic Grounding Station ដែលមានសមត្ថភាពអាចចាប់សញ្ញាជាមួយផ្កាយរណបអន្តរជាតិ។ យុវនារី ជ្រិន ប៊ុនណារ៉ែន ជាសិស្សកំពុងសិក្សាជំនាញវិស្វកម្មទូរគមនាគមន៍ នៅវិទ្យាស្ថាន NPIC បាននិយាយថា ឧបករណ៍ទំនាក់ទំនងនេះ ធ្វើឡើងសម្រាប់ឆ្លើយឆ្លងជាមួយប្រព័ន្ធផ្កាយរណបអន្តរជាតិកម្ពស់ជាង ១២ ០០០គីឡូម៉ែត្រក្នុងអំឡុងពេលដែលផ្កាយរណបអន្តរជាតិធ្វើដំណើរឆ្លងកាត់ប្រទេសកម្ពុជាក្នុងចន្លោះត្រឹមតែ ១០ ទៅ១៥នាទីប៉ុណ្ណោះ។ ចំពោះអត្ថប្រយោជន៍របស់ឧបករណ៍នេះ អាចយកទៅប្រើប្រាស់សម្រាប់ទំនាក់ទំនងគ្នាតាមលំហរសមុទ្រ...
ភ្នំពេញ៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនធ្វើសិក្ខាសាលា ស្តីពីការពង្រឹងប្រសិទ្ធភាពកិច្ចសហការគ្រប់គ្រងត្រួតពិនិត្យ សារធាតុគីមីផ្សំ រវាងក្រសួងស្ថាប័នពាក់ព័ន្ធ និងក្រុមហ៊ុន/រោងចក្រ/សហគ្រាស ដើម្បីបង្ការ ទប់ស្កាត់ការលួចបង្វែរយកទៅផលិតគ្រឿងញៀនខុសច្បាប់ នៅក្នុងប្រទេសកម្ពុជា នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦។ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្លែងថា បច្ចុប្បន្ននេះ ស្ថានភាពនិងនិន្នាការនៃការផលិត ការចរាចរ និងការប្រើប្រាស់គ្រឿងញៀន សំយោគទាំងនៅក្នុងតំបន់ និងនៅលើពិភពលោក កំពុងវិវត្តទៅមុខឥតឈប់ឈរ មានលក្ខណៈកាន់តែស្មុគស្មាញទៅៗគួរឱ្យព្រួយបារម្ភបំផុត។ ក្រុមឧក្រិដ្ឋជនគ្រឿងញៀនបាននិងកំពុងផ្លាស់ប្តូរទម្រង់ប្រតិបត្តិការ...
ឯកឧត្តម ជុំ សុន្ទរី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន បានថ្លែងសុន្ទរកថាក្នុងនាមជាភ្ញៀវ នៅក្នុងសិក្ខាសាលាបណ្តាញទី៣ នៃវេទិកាទីក្រុងតូក្យូ សម្រាប់ទីក្រុង ប្រកបដោយចីរភាពក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (Tokyo-SUSCAP) ដែលរៀបចំដោយការិយាល័យតំបន់ អាស៊ី និងប៉ាស៊ីហ្វិកនៃកម្មវិធីអង្គការសហប្រជាជាតិសម្រាប់ការតាំងទីលំនៅរបស់មនុស្ស (UN-Habitat ROAP) នៅទីក្រុងតូក្យូ នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦។ សិក្ខាសាលានេះបានប្រមូលផ្តុំតំណាងមកពីរដ្ឋាភិបាល អង្គការអន្តរជាតិ ស្ថាប័នសិក្សា អង្គការសង្គមស៊ីវិល និង...
មន្ទីរបរិស្ថានខេត្តកណ្ដាល នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ ២០២៦នេះ បានចាប់ផ្ដើមសកម្មភាពដាំដើមឈើ ក្នុងគម្រោងដាំ ១លានដើម។ សកម្មភាពដាំជាគំរូនេះ ធ្វើឡើងនៅទីតាំងវត្តវិហារកំបោរ និងសាលាបឋមសិក្សាកណ្ដោក ដែលមានភូមិសាស្តនៅ ឃុំសៀមរាប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ មន្ទីរបរិស្ថានខេត្តកណ្ដាល ដោយមានការចូលរួមពី អង្គការមូលនិធិ KMH បានសហការគ្នា ក្នុងការការពារអាកាសធាតុ តាមរយៈការអនុវត្តគម្រោងដាំដើមឈើ ១លានដើម សម្រាប់ភូមិសាស្ត្រខេត្តកណ្ដាល។ ជាការចាប់ផ្ដើម មន្ទីរបរិស្ថាន...
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជូនឯកឧត្តម ប៊ូយ ក្វាងហ៊ុយ លេខាធិការទី១ នៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញ ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ នៅរដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម។
នៅចំពោះមុខពលរដ្ឋភៀសសឹក ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦នេះ សម្តេចតេ ជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីបានប្រកាសថា ទឹកដីខ្មែរដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ ដោយខុសច្បាប់នាពេលនេះត្រូវតែទាមទារយកមកវិញឲ្យខាងតែបាន ដោយការទាមទារនេះនឹងធ្វើឡើង ដោយសន្តិវិធី និងទៅតាមច្បាប់អន្តរជាតិ។ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋភៀសសឹក នៅមណ្ឌលបណ្តោះអាសន្ន ឃុំស្លក្រាម ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន...
សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានគណបក្សកាន់អំណាច បានធ្វើការណែនាំដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវតែត្រួតពិនិត្យ និងចាត់វិធានាករចំពោះជនដែលបន្តនាំទំនិញខុសច្បាប់មកពីថៃចូលមកកម្ពុជា ដោយការដកហូតទ្រព្យសម្បត្តិ និងបញ្ជូនពួកគេឱ្យទៅជីកដីនៅតាមព្រំដែនផងដែរ។ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋភៀសសឹក នៅមណ្ឌលបណ្តោះអាសន្ន ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី៩ ខែមិថុនា នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងដោយសង្កត់ធ្ងន់ៗថា នាពេលបច្ចុប្បន្ននេះ កម្ពុជាមានអ្វីស្ទើតែគ្រប់យ៉ាងហើយ ហេតុអ្វី បានជាពួកទាំងនោះនៅតែបន្តយករបស់មកពីថៃដោយខុសច្បាប់ចូលមកម្ពុជាបន្តទៀត...
សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃកម្ពុជា បានប្រសិទ្ធនាម ភូមិបណ្ដោះអាសន្នសម្រាប់ជនភៀសសឹក នៅក្នុងខេត្តបន្ទាយមានជ័យ បច្ចុប្បន្ននេះ ថាជា «ភូមិរង់ចាំ» ។ សម្ដេចតេជោ ហ៊ុន សែន ក្នុងពិធីសំសំណេះសំណាលសួរសុខទុក្ខ ប្រជាពលរដ្ឋជនភៀសសឹកចំនួន ២៨០៥គ្រួសារ ក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី០៩ ខែមិថុនា នេះ បានបញ្ជាក់ប្រាប់ជនភៀសសឹកអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះពួកគេ ដោយការសាងសង់ ជម្រកបណ្ដោះអាសន្នដែលមានគ្រប់ហេដ្ឋារចនាសម្ព័ន្ធទាំងអស់...
សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃកម្ពុជា បានថ្លែងផ្ញើសារទៅកាន់ជនរួមជាតិអំពីហានិភ័យ នៃជម្លោះអូសបបន្លាយយូរឆ្នាំរវាងកម្ពុជា និងថៃ ដូចជាអ៊ីស្រាអែល និងកាហ្សា ដូច្នោះដែរ ប្រសិនបើកម្ពុជា ជ្រើសយកការប្រើកម្លាំងដើម្បីដណ្ដើមយកដីដែលថៃរំលោភយកនោះមកវិញ។ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃកម្ពុជា ក្នុងពិធីសំសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋជនភៀសសឹក ចំនួន២៨០៥គ្រួសារ ក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី០៩ ខែមិថុនា នេះ បានលើកជាសំណួរថាតើត្រូវធ្វើសង្គ្រាម...