ព័ត៌មាន
ឯកឧត្តម ហ៊ុន ម៉ានី៖ សង្គមរីកចម្រើនទៅបាន ត្រូវការចាំបាច់ ការអប់រំប្រជាជនវ័យក្មេង ឱ្យចេះគោរពឱ្យតម្លៃអ្វីដែលថ្នាក់ដឹកនាំជំនាន់មុនបានឆ្លងកាត់
នេះជាប្រសាសន៍ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ថ្លែងក្នុងកម្មវិធីបាឋកថា កេរដំណែលរស់៖ គុណតម្លៃ ៧ មករា ក្រោមប្រធានបទ «ដើរតាមគន្លងមគ្គុទ្ទេសក៍ដ៏អស្ចារ្យ» នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦។
ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្ដៅ និងសូមថ្លែងអំណរគុណជូនចំពោះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាសមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ដែលបានចំណាយពេលអញ្ជើញចូលរួមជាវាគ្មិនកិត្តិយស ដើម្បីចែករំលែកក្នុងវេទិកាដ៏មានសារៈសំខាន់នេះ។
ឯកឧត្តម បានមានប្រសាសន៍ថា បាឋកថា កេរដំណែលរស់៖ គុណតម្លៃ ៧ មករា ត្រូវបានរៀបចំឡើងក្រោមការតម្រង់ទិសរបស់ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានគណចលនាមហាជននៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ព្រមទាំងអនុលោមតាមទស្សនដឹកនាំដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងគោលបំណងផ្ដល់ជាវេទិកាជូនថ្នាក់ដឹកនាំដែលជាតួអង្គប្រវត្តិសាស្ត្រកម្ពុជា ដើម្បីចែករំលែកបទពិសោធន៍ជាក់ស្ដែងក្នុងការដឹកនាំ គ្រប់គ្រង ដោះស្រាយ និងបង្រួបបង្រួមជាតិ។
បាឋកថាដ៏មានសារៈសំខាន់នេះ ក៏ជាការបំពាក់បំប៉នមនសិកា ការគោរពដឹងគុណនូវគំរូវីរភាពថ្នាក់ដឹកនាំ ទទួលស្គាល់ដំណើរស្វែងរកសុខសន្តិភាព និងស្ថិរភាពជូនជាតិ និងប្រជាជន។ វេទិកានេះ ក៏ជាការចូលរួមពង្រឹងទស្សនឯកភាពបក្ស ផ្សារភ្ជាប់ទំនាក់ទំនងអន្តរជំនាន់ ដោយនាំមកនូវឯកភាពក្នុងការដឹកនាំបក្ស និងរដ្ឋ។
ឯកឧត្តម ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា សង្គមមួយអាចរីកចម្រើនទៅបានត្រូវការចាំបាច់ ក្នុងការអប់រំ និងបណ្ដុះស្មារតីប្រជាជនវ័យក្មេង ឱ្យចេះគោរព និងឱ្យតម្លៃនូវអ្វីដែលថ្នាក់ដឹកនាំជំនាន់មុនបានឆ្លងកាត់។ ឯកឧត្តម បានបន្តថា ការគោរពដឹងគុណនូវវីរភាពរបស់ថ្នាក់ដឹកនាំជំនាន់មុន គឺជាគុណធម៌នយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដែលត្រូវបន្តប្រកាន់ខ្ជាប់គ្រប់ជំនាន់។
សូមជម្រាបថា ពុទ្ធិទាំងឡាយដែលវាគ្មិនបានចែករំលែកនៅក្នុងបាឋកថានេះ នឹងត្រូវចងក្រងជាឯកសារសម្រាប់ថ្នាក់ដឹកនាំ និងយុវជនគណបក្សប្រជាជនជំនាន់ក្រោយ ក្នុងការសិក្សាឈ្វេងយល់ និងអនុវត្តផងដែរ។










-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន7 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣