ព័ត៌មាន
អភិបាលខេត្តតាកែវ អំពាវនាវឲ្យពលរដ្ឋបញ្ឈប់ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់
តាកែវ៖ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានធ្វើការអំពាវនាវយ៉ាងទទូច ដល់បងប្អូនប្រជាពលរដ្ឋ និងប្រជានេសាទទាំងអស់ក្នុងមូលដ្ឋាន ឲ្យបញ្ឈប់ជាបន្ទាន់ នូវរាល់សកម្មភាពនេសាទ ដោយប្រើប្រាស់ឧបករណ៍ខុសច្បាប់ ដើម្បីចូលរួមអភិរក្ស និងលើកកម្ពស់ទិន្នផលត្រីធម្មជាតិ ឲ្យកាន់តែសម្បូរបែប។
ថ្លែងក្នុងឱកាសអញ្ជើញប្រលែងត្រីចម្រុះ ជាង២០ម៉ឺនក្បាល ដើម្បីអបអរសាទរទិវាមច្ឆាជាតិ ១កក្កដា នៅអាងទំនប់ទឹកខ្ពបត្របែក ស្ថិតក្នុងឃុំអូសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ នាព្រឹកថ្ងៃអាទិត្រ ទី២៣ ខែសីហា ឆ្នាំ២០២៦។
ឯកឧត្តម វ៉ី សំណាង បានមានប្រសាសន៍សង្កត់ធ្ងន់ថា ការនេសាទដោយប្រើប្រាស់ឧបករណ៍ខុសច្បាប់ រួមមាន ដងឆក់ ស្បៃមុងក្រឡាញឹក ថ្នាំពុល និងឧបករណ៍ផ្ទុះគ្រប់ប្រភេទ ពិតជាបានបំផ្លាញកូនត្រី និងជីវៈចម្រុះក្នុងទឹកយ៉ាងធ្ងន់ធ្ងរ។ដូច្នេះប្រជាពលរដ្ឋទាំងអស់ត្រូវតែបញ្ឈប់សកម្មភាពទាំងនេះជាបន្ទាន់ ហើយចូលរួមសហការ ជាមួយអាជ្ញាធរ និងគោរពទៅតាមការណែនាំរបស់មន្រ្តីជលផល ដើម្បីរក្សាប្រភពធនធានមច្ឆាជាតិ សម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ និងបន្សល់ទុកជាប្រយោជន៍ដល់កូនចៅជំនាន់ក្រោយ។
ឆ្លៀតក្នុងឱកាសនោះ អភិបាលខេត្តតាកែវ ឯកឧត្តម វ៉ី សំណាង ក៏បានណែនាំដល់ សមត្ថកិច្ច អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ បន្តចុះល្បាតជាប្រចាំ និងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់ចំពោះបុគ្គលណាដែលនៅតែបន្តលួចប្រព្រឹត្តបទល្មើសជលផលខុសច្បាប់។
ក្នុងនោះដែរបងប្អូនប្រជាពលរដ្ឋក៏អាចចូលរួមរាយការណ៍ជាបន្ទាន់ជូនអាជ្ញាធរជិតបំផុត នៅពេលជួបប្រទះសកម្មភាពនេសាទខុសច្បាប់ណាមួយ កើតឡើងក្នុងមូលដ្ឋានរបស់ខ្លួនផងដែរ៕



-
ព័ត៌មាន6 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន6 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន4 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន6 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន4 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន6 days agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន6 days agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា
-
ព័ត៌មាន6 days agoសម្តេចធិបតី ៖ ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បង្ហាញឱ្យពិភពលោកបានឃើញថាកម្ពុជាជាប្រទេសដែលមានសន្តិភាព សន្តិសុខ និងសុវត្ថិភាពពេញលេញ