ភ្នំពេញ ៖ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ បានប្រគល់ថវិកា របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន ជូនកីឡាការិនីគុនល្បុក្កតោ ពេជ្រ ចរណៃ ប្រធានសាលាគុនល្បុក្កតោជ័យតេជៈ ដែលរងគ្រោះដោយភ្លើងឆេះបំផ្លាញខ្ទេចខ្ទី ទីតាំងដែលបានជួលគេ ដើម្បីបើកសាលាបង្ហាត់បង្រៀនគុនល្បុក្កតោ ដែលទើបដំណើរការបាន២ថ្ងៃ និងអាហារដ្ឋានដែលជិតបើកដំណើរការ ក្នុងសង្កាត់បឹងកក់២...
ភ្នំពេញ ៖ នាព្រឹក ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម នាយឧត្តមសេនីយ៍ MORISHITA Yasunori មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅសណ្ឋាគារសុខាអង្គរ ខេត្តសៀមរាប។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមនាយឧត្តមសេនីយ៍ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចបវរធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និង គណៈប្រតិភូ បានចូលជួបសម្ដែងការគួរសម...
ស្វាយរៀង ៖ ស្ពានឈើប្រវែង ២១ ម៉ែត្រទទឹង៥ម៉ែត្រ ស្ថិតនៅក្នុងភូមិតាស្អាង ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ត្រូវបានប្រជាសហគមន៍ភូមិធ្វើការជួសជុលកែលម្អ ដាក់ឲ្យពលរដ្ឋប្រើប្រាស់ ធ្វើចរាចរណ៍ឡើងវិញ បន្ទាប់ស្ថានភាពស្ពានមានសភាពទ្រុឌទ្រោម ។ លោកម៉ៅ សារ៉េត តំណាងប្រជាសហគមន៍ភូមិតាស្អាង បានបញ្ជាក់ប្រាប់ទូរទស្សន៏ BTV នៅថ្ងៃទី២៣ខែមិថុនា ឆ្នាំ២០២៥នេះអោយដឹងថា ស្ពានដែលប្រជាសហគមន៍កំពុងជួសជុលកែលម្អនេះគឺជាស្ពានឈើ ផ្ដើមកសាងឡើងក្នុងអំឡុងឆ្នាំ២០២១ ដែលកសាងឡើងដោយសហគមន៍ភូមិ តាមរយៈការឯកភាពបណ្ដោះអាសន្នរបស់រដ្ឋបាលស្រុកស្វាយជ្រំ ដោយប្រើប្រាស់ថវិការួមវិភាគទានរបស់ប្រជាសហគមន៏ភូមិនិងមានកាតឧបត្ថម្ភបន្ថែមពីសប្បុរសជនក្នុងនិងក្រៅខេត្ត...
កំពង់ឆ្នាំង៖ ផ្លូវបេតុងលិចទឹក២ខ្សែមានប្រវែងជាង២៦គីឡូម៉ែត្រ ដែលជាអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា កំពុងសាងសង់ជិតរួចរាល់១០០% និងបានក្លាយជាផ្លូវសេដ្ឋកិច្ចដ៏សំខាន់មួយសំរាប់ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ចាម។ ផ្លូវបេតុងលិចទឹកនេះបានតភ្ជាប់ទំនាក់ទំនងរវាងប្រជាពលរដ្ឋក្នុងស្រុកជលគីរី ខេត្តកំពង់ឆ្នាំង និងស្រុកបាធាយ ខេត្តកំពង់ចាមតាមរយៈការដឹកកសិផលពីស្រែចម្ការទៅទីផ្សារ និងទំនិញចេញចូលកាន់តែងាយស្រួល ក៏ដូចជាការប្រាស្រ័យទាក់ទងគ្នា ការចរាចរទៅមកបានរហ័សទាន់ចិត្ត ចំណេញពេលវេលា ថវិកាផងដែរ។ លោក ដូវ គឹមស៊ីន អភិបាលស្រុកជលគីរីថ្លែងថា៖ ជាភ័ព្វសំណាងរបស់បងប្អូនប្រជាពលរដ្ឋស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ក៏ដូចជាអ្នករស់នៅស្រុកបាធាយ ខេត្តកំពង់ចាម ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី...
កំពង់ឆ្នាំង៖ លោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង និងលោកឧត្តមសេនីយ៍ត្រី អ៊ុ សុភា ប្រធានអតីតយុទ្ធជនខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះ បានចូលរួមក្នុងពិធីអបអរសាទរខួបលើកទី១៨ ទិវាអតីតយុទ្ធជនកម្ពុជា (២១ មិថុនា ឆ្នាំ២០០៧- ២១ មិថុនា ឆ្នាំ២០២៥) នៅទីបញ្ជាការតំបន់ប្រតិបត្តការសឹករងកំពង់ឆ្នាំង។ ក្នុងទិវានេះ អតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង បានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន...
មន្រ្តីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្ម បានបង្ហាញសុទិដ្ឋិនិយមពាក់ព័ន្ធបញ្ហាស្ថានភាពនៃការនាំចូលប្រេងឥន្ធនៈ និងឧស្ម័ន ពីប្រទេសថៃ ក៏ប្រទេសកម្ពុជានៅតែមានលទ្ធភាពគ្រប់គ្រាន់នៃការផ្គត់ផ្គង់ផ្ទៃក្នុងការប្រើប្រាស់ និងលទ្ធភាពនៃការនាំចូលពីប្រភពដទៃ ខណៈប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសផ្អាកទាំងស្រុងចំពោះការនាំចូលប្រេងឥន្ធនៈ និងឧស្ម័ន គ្រប់ប្រភេទពីប្រទេសថៃចាប់ពីយប់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះតទៅ។ ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ឱ្យដឹងថា កន្លងមកការនាំចូលប្រេងឥន្ធនៈ និងឧស្ម័នពីប្រទេសថៃ មួយចំនួន ក៏ប៉ុន្តែការនាំចូលភាគច្រើននោះពីប្រទេសសិង្ហបុរី និងវៀតណាមជាដើម។ ឯកឧត្តម បានបន្តថា កម្ពុជាក៏បង្កើនបរិមាណនាំចូលពីប្រទេសផ្សេងៗទៀត ដូចជាប្រទេសសិង្ហបុរីជាដើម...
កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា (ស.អ.ក) បានអញ្ជើញជាអធិបតីអបអរសាទរទិវាអតីតយុទ្ធជនកម្ពុជាលើកទី ១៨ និងបញ្ចុះបឋមសិលាសាងសង់ស្នាក់ការសមាគមអតីតយុទ្ធជនខេត្តក្រចេះ ដែលមានការចូលរួមពីអតីតយុទ្ធជន និងនិវត្តជន សរុបចំនួនជាង៣០០នាក់។ នាឱកាសនោះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បាននាំការផ្តាំផ្ញើសាកសួរសុខទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី...
កំពង់ស្ពឺ ÷ ម្ចាស់កសិដ្ឋានមួយកន្លែង នៅខេត្តកំពង់ស្ពឺ កំពុងពង្រឹង និងពង្រីកផលិតកម្មក្នុងការដាំដុះបន្លែ ផ្លែឈើ ការចិញ្ចឹមមាន់ ទា ក្ងាន និងវារីវប្បកម្ម គាំទ្រដល់គោលនយោបាយរបស់រាជរដ្ឋាភិបាល និងចូលរួមកាត់បន្ថយការនាំចូលបន្លែ ផ្លែឈើ និងត្រីសាច់នានា និងបាន កំពុងបង្កើនផលិតកម្មបន្ថែម ជំរុញដល់ទីផ្សារនាំចេញ។ ឯកឧត្តម តាំង សុខឃី ទីប្រឹក្សាផ្ទាល់សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី, ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ឃី...
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា កោះឫស្សីគឺនៅតែជារបស់កម្ពុជាដោយមិនបានបាត់ទៅណានោះទេ ហើយបងប្អូនប្រជាពលរដ្ឋអាចទៅលេងបានគ្រប់ពេលវេលា ខណៈមានជនអគតិមួយក្តាប់តូច បានបង្ហោះថា កោះនេះ ត្រូវបានគេយកទៅគ្រប់គ្រងហើយនោះ គឺជាព័ត៌មានបំភ្លើស បំភ្លៃ ដែលកើតចេញពីក្រុមឧទ្ទាមក្រៅច្បាប់ ដែលកំពុងរស់នៅក្រៅប្រទេសប៉ុណ្ណោះ។ ផ្ញើសារពីខេត្តសៀមរាប នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) នៅសណ្ឋាគារសុខាសៀមរាបនោះ សម្តេចធិបតី នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ខណៈយើងកំពុងមានបញ្ហាជា មួយថៃ...
សម្តេចធិតបី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍បែបឡកឡាយថា កម្ពុជាមិនសូវមានអាវុធទំនើបៗអួតដូចគេទេ កម្ពុជាមានអាវុធតម្លៃត្រឹមតែជាង ១០ម៉ឺនដុល្លារតែប៉ុណ្ណោះ តែអាចបាញ់កម្ទេចរថក្រោះ ឬអាវុធសត្រូវតម្លៃជាង ៥លានដុល្លារអាមេរិកបាន។ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) នៅសណ្ឋាគារសុខាសៀមរាបនោះ សម្តេចធិបតី នាយករដ្ឋមន្រ្តីនៃកម្ពុជាបាន លើកឡើងថា ឃើញគេអួតបង្ហាញអាវុធ យន្តហោះចម្បាំងជាច្រើន ក្នុងរយៈពេលកន្លងមកនេះ តែកម្ពុជាសូមផ្តាំទៅថា បើទោះបីជាឧបករណ៍ ឬអាវុធ របស់កម្ពុជាមិនសូវទំនើបដូចគេក៏ពិតមែន ប៉ុន្តែអ្នកណាឈ្លានពានគឺមិនបានជាដាច់ខាត កម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ ដើម្បីឆើ្លយតប...