ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យសម្រេចបង្កើតកំពង់ផែពហុបំណង និងមណ្ឌលភស្តុភាកម្មកំពង់ឆ្នាំង នៅស្រុកកំពង់លែង។ កំពង់ផែពហុបំណង និងមណ្ឌលភស្តុភាកម្មកំពង់ឆ្នាំងនេះ សងលើទំហំជាង៣០ហិកតា មានទីតាំងស្ថិតនៅ ភូមិចំបក់ខ្ពស់ ឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដើម្បីបម្រើឱ្យនាវាដែលធ្វើនាវាចរណ៍ជាលក្ខណៈអន្តរជាតិ ចូលចេញ ផ្ទេរផ្ទុក និងលើកដាក់ទំនិញទូទៅ រួមទាំងកុងតឺន័រនិងទំនិញចាក់ធារ៕
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចចេញអនុក្រឹត្យ បង្កើត កំពង់ផែកំពត ឡូជីស្ទីក ដែលមានទីតាំងស្ថិតនៅក្នុងភូមិចង្អោន សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត ដើម្បីបម្រើសេវាដែលធ្វើឲ្យវានាចរណ៍ជាលក្ខណៈអន្តរជាតិ ចូល-ចេញ ផ្ទេរផ្ទុកនិងលើកដាក់ទំនិញទូទៅ រួមទាំងកុងតឺន័រ និងទំនិញចាក់ធារជាដើម។ កំពងផែនេះមានទំហំទាំងផ្ទៃទឹក និងដីជាង៧០០ហិកតា អាចមានសមត្ថភាពផ្តល់សេវាកម្មសម្រាប់ទំនិញឆ្លងកាត់បីលានតោនក្នុងមួយឆ្នាំ។ យោងតាមអនុក្រឹត្យ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលបានចេញកាលពីថ្ងៃទី១៣...
ខេត្តសៀមរាប៖ នៅក្នុងក្របខ័ណ្ឌនៃដំណើរបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា គណៈប្រតិភូរដ្ឋសភា នៃប្រទេសហុងគ្រី ដឹកនាំដោយ ឯកឧត្តមបណ្ឌិត György Such អគ្គលេខាធិការដ្ឋានរដ្ឋសភា បានអញ្ជើញទៅទស្សនាប្រាសាទអង្គរវត្ត ប្រាសាទតាព្រហ្ម និងប្រាសាទបាយ័ន ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកដ៏ល្បីល្បាញ។ ក្នុងឱកាសទស្សនកិច្ចនោះ ឯកឧត្តមបណ្ឌិតប្រធានប្រតិភូ បានសម្តែងនូវការកោតសរសើរ និងស្ញប់ស្ញែងយ៉ាងខ្លាំងចំពោះក្បាច់រចនាដ៏វិចិត្រ រូបរាងដ៏អស្ចារ្យ និងអាយុកាលដ៏យូរលង់នៃប្រាសាទបុរាណទាំងនេះ ដែលពិតជាសក្តិសមជាសម្បត្តិបេតិកភណ្ឌមនុស្សជាតិដ៏មានតម្លៃ។ ដំណើរបំពេញទស្សនកិច្ចនាពេលនេះ គឺជាសក្ខីភាពមួយយ៉ាងសំខាន់ក្នុងការ៖ ពង្រឹងកិច្ចសហប្រតិបត្តិការ៖ លើកកម្ពស់ទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នសភានៃប្រទេសទាំងពីរ (កម្ពុជា-ហុងគ្រី) ឱ្យកាន់តែស្អិតរមួត។...
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា បានកត់សម្គាល់អំពីព័ត៌មាន និងមតិយោបល់មួយចំនួន ដែលកំពុងផ្សព្វផ្សាយលើបណ្តាញសង្គមរបស់ប្រទេសថៃ និងសេចក្តីថ្លែងការណ៍របស់អ្នកនយោបាយថៃមួយចំនួន ពាក់ព័ន្ធ នឹងសម្លៀកបំពាក់ប្រពៃណី និងការជំទាស់ចំពោះការផ្សព្វផ្សាយបង្ហាញវប្បធម៌ខ្មែរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងនៅថ្ងៃទី១៤ ខែម៏នានេះ។ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជា បញ្ជាក់ថា មរតកវប្បធម៌ខ្មែរដ៏សម្បូរបែបទាំងរូបី និងអរូបី រាប់បញ្ចូលទាំង សម្លៀកបំពាក់ប្រពៃណី និងសិល្បៈវប្បធម៌ផ្សេងៗសុទ្ធតែផ្សារភ្ជាប់យ៉ាងច្បាស់លាស់ជាមួយភស្តុតាងប្រវត្តិសាស្ត្រ និង បុរាណវិទ្យា។ ពិសេស “ស្បៃ” ដែលជាផ្នែកសំខាន់មួយនៃការស្លៀកពាក់តុបតែងកាយស្ត្រីខ្មែរ ប្រើសម្រាប់ពានាក្នុង ឈុតសម្លៀកបំពាក់ប្រពៃណី និងសម្លៀកបំពាក់អាពាហ៍ពិពាហ៍ក្នុងកិច្ច...
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៤ និង១៥ ខែមីនា ឆ្នាំ២០២៦នេះបន្តបើកយុទ្ធនាការចុះផ្សព្វផ្សាយព័ត៌មានអំពីឱកាសការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ដែលនាំយកឱកាសការងារចំនួនជាង ៨ម៉ឺនកន្លែង ទៅផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋ ជាពិសេសអតីតពលករខ្មែរត្រឡប់មកពីប្រទេសថៃ។ ប្រភពក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា សម្រាប់ថ្ងៃទី១៤ ខែមីនានេះ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៣រសៀល នៅខេត្តបន្ទាយមានជ័យ នឹងរៀបចំកម្មវិធីនៅស្រុកអូរជ្រៅ ស្ថិតក្នុងបរិវេណសាលាស្រុកអូរជ្រៅ។...
លោកជំទាវ ឌី សុខីទីឃាយុកោ ហ៊ុន ម៉ានិត ប្រធានមូលនិធិអណ្តូងទឹកស្អាត អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក បានអញ្ជើញប្រគល់អណ្តូងទឹកស្អាតចំនួន ១០ កន្លែង ជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងភូមិចំនួន៣ ក្នុងឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាពីព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦នេះ។ ក្នុងឱកាសសំណេះសំណាល លោកជំទាវប្រធានមូលនិធិ បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន...
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងជាប្រធានក្រុមចលនាស្ត្រី នៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្ដាល បានជម្រាបដល់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋទាំងអស់ អំពីកិច្ចខិតខំយ៉ាងខ្លំាងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ជាតិ ដែលបាននិងកំពុងប្រើប្រាស់យុទ្ធសាស្រ្ត «ស្ងាត់តែមិនស្ងៀម » ដើម្បីតតាំងនឹងការឈ្លានពាន និងការគំរាមកំហែងពីខាងក្រៅ ក្នុងគោលបំណងការពារអធិបតេយ្យ បូរណភាពដែនដី និងសុវត្ថិភាព ជូនប្រជាពលរដ្ឋកម្ពុជា។ ការលើកឡើងនេះ ត្រូវបានធ្វើឡើងក្នុងឱកាសដែលសម្តេចបានអញ្ជើញជួបសំណេះសំណាល និងប្រកាសទទួលស្គាល់សមាសភាពក្រុមការងារចលនាស្ត្រី នៃក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក អង្គស្នួល ខេត្តកណ្ដាល នៅព្រឹកថ្ងៃទី១៤ ខែមីនា...
ខេត្តសៀមរាប៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញចូលរួមក្នុងទិវាបុណ្យរំឭកឧបការគុណសម្ដេចព្រះមហាសង្ឃរាជ ជោតញ្ញាណោ ជួន ណាត និងក្រុមជំនុំព្រះត្រៃបិដកខ្មែរ លើកទី១៥ ដែលធ្វើឡើងនៅក្នុងវត្តរាជបូណ៌ ស្ថិតក្នុងក្រុងសៀមរាប ខេត្តសៀមរាប ដែលពីធីបុណ្យនេះ ធ្វើឡើងក្នុងរយៈពេល២ថ្ងៃ គឺចាប់ពីព្រឹកថ្ងៃទី១៣ ដល់ទី១៤ ខែមីនា ឆ្នាំ២០២៦ ។ សម្រាប់ការរៀបចំពិធីបុណ្យរំព្ញកព្រះឧបការគុណ សម្តេចព្រះសង្ឃរាជ ជួន ណាត ក្នុងគោលបំណង...
សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលនឹងបង្កើតឲ្យមានបទល្មើសព្រហ្មទណ្ឌថ្មី ចំនួន ៥ រួមមាន៖ បទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បទរៀបចំ ឬដឹកនាំមជ្ឈមណ្ឌលឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា បទជ្រើសរើស ឬបណ្តុះបណ្តាលអ្នកដទៃឱ្យចូលរួមប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា បទប្រមូលក្នុងចេតនាទុច្ចរិតនូវឯកសារសម្គាល់អត្តសញ្ញាណ ឬឯកសារព័ត៌មានផ្ទាល់ខ្លួននានា របស់អ្នកដទៃ និងការបង្កើតទម្រង់ពិសេសនៃបទល្មើសសម្អាតប្រាក់។ សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលគណៈរដ្ឋមន្ត្រីបានអនុម័តកាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ បានបង្កើតឱ្យមាននូវបទល្មើសព្រហ្មទណ្ឌថ្មី ចំនួន ៥បន្ថែម រួមមាន៖ ១. បទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ,...
នៅល្ងាចថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសំណេះសំណាលជាមួយសហគមន៍ខ្មែរ ចំនួនប្រមាណ២០០នាក់ នៅប្រទេសនូវែលសេឡង់។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានពាំនាំនូវការសួរសុខទុក្ខ របស់ព្រះករុណាព្រះមហាក្សត្រជាអម្ចាស់ជីវិតតម្កល់លើត្បូង សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដល់ប្រជាពលរដ្ឋខ្មែរ...