តំណាងរដ្ឋាភិបាលកម្ពុជា អូស្ត្រាលី និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ បានចូលរួមជាមួយអង្គការអេននីជីឡេបអាស៊ី ដើម្បីបើក «សប្ដាហ៍ថាមពលស្អាតឆ្នាំ២០២៥» ប្រព្រឹត្តទៅក្រោមប្រធានបទ «ជំរុញសេដ្ឋកិច្ចថាមពលស្អាត» ដែលចាប់ផ្ដើមពីថ្ងៃទី២ ដល់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ ផ្តោតលើតួនាទីសំខាន់របស់ថាមពលស្អាត ក្នុងការពង្រឹងអនាគតសេដ្ឋកិច្ចរបស់ប្រទេស។ កម្មវិធីសប្ដាហ៍ថាមពលស្អាតឆ្នាំ២០២៥ ត្រូវបានអង្គប្រជុំ លើកឡើងថា នឹងជម្រុញវឌ្ឍនភាពនេះ ដោយអនុញ្ញាតឱ្យភាគីពាក់ព័ន្ធចែករំលែកគំនិតថ្មីៗ ពិភាក្សាអំពីដំណោះស្រាយគោលនយោបាយ និងការបង្កើតកិច្ចសហប្រតិបត្តិការបន្ថែម។ កម្មវិធីមួយសប្ដាហ៍នេះ នឹងផ្តោតលើបញ្ហាសំខាន់ៗនៅក្នុងអន្តរកាលថាមពលស្អាតរបស់កម្ពុជា ដូចជាការបង្ហាញពីសក្តានុពលជំនាញថាមពលស្អាត និងការពង្រឹងសេដ្ឋកិច្ចរបស់ស្ត្រីតាមរយៈ អន្តរកាលថាមពលប្រកបដោយយុត្តិធម៍។ មានប្រសាសន៍បើកកម្មវិធីនេះ ឯកឧត្តម...
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីផ្សព្វផ្សាយ ស្តីពី វឌ្ឍភាពការងារ និងទិសដៅបន្ត នៃការអនុវត្តកម្មវិធី កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការកែទម្រង់រដ្ឋបាលសាធារណៈ និងការអនុវត្តប្រព័ន្ធសភាអេឡិចត្រូនិច (E-parliament) របស់អគ្គលេខាធិការដ្ឋានរដ្ឋសភា។ នៅក្នុងពិធីដែលមាន ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាទំាងអស់ចូលរួមដោយផ្ទាល់ និងតាមអនឡាញនេះ សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំធ្វើការកែទម្រង់និងទំនើបកម្មស្ថាប័នរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា នៅក្នុងការផ្តល់សេវាជូនតំណាងរាស្រ្តឱ្យមានភាពងាយស្រួលឡើងក្នុងការបម្រើប្រជាពលរដ្ឋ។ សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា...
ភ្នំពេញ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន០៨នាក់ ពាក់ព័ន្ធករណីចាប់បង្ខាំងមនុស្សខុសច្បាប់ និងជំរិតទារប្រាក់, និងជួយរំដោះជនរងគ្រោះបានដោយសុវត្ថិភាព។ ប្រតិបត្តិការនេះបានធ្វើឡើង កាលពីថ្ងៃទី២៣ ខែកញ្ញា រហូតដល់ថ្ងៃទី ២៨ខែកញ្ញា ជាបន្តបន្ទាប់រហូតជោគជ័យ ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, បញ្ជាឲ្យដឹកនាំកម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានសហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ,ខេត្តស្វាយរៀង, ខេត្តព្រះសីហនុ និងខេត្តកណ្តាល ធ្វើការស្រាវជ្រាវតាមនីតិវិធី...
បន្ទាប់ពីភាគីថៃបានរំលោភបំពានបទឈប់បាញ់ ពលរដ្ឋខ្មែររស់នៅសហរដ្ឋអាម៉េរិកបានទទូចដល់អន្តរជាតិជំរុញឱ្យភាគីថៃគោរពបទឈប់បាញ់ និងដោះលែងកងទ័ពកម្ពុជាចំនួន១៨រូប ឲ្យត្រឡប់មកប្រទេសកម្ពុជាវិញ។ តាមរយៈវីឌីអូឃ្លីបដែលBTVទទួលបាន នៅព្រឹកថ្ងៃទី០២ខែតុលានេះ ពលរដ្ឋខ្មែរកំពុងរស់នៅសហរដ្ឋអាម៉េរិក បានលើកឡើងថា ប្រទេសកម្ពុជាស្រលាញ់សុខសន្តិភាព មិនដែលបង្កជម្លោះជាមួយប្រទេសថៃនោះទេ ម្លោះហើយពួកគេបានទទូចដល់អន្តរជាតិ និងជាពិសេសតំណាងរាស្រ្តនៅសហរដ្ឋអាម៉េរិកជួយជំរុញដល់លោកដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក ដាក់សម្ពោធទៅលើប្រទេសថៃ ឲ្យគោរពបទឈប់បាញ់ និងដោះលែងកងទ័ពកម្ពុជាចំនួន១៨រូប ដែលបានឃុំខ្លួននៅប្រទេសថៃ ឲ្យត្រលប់មកប្រទេសកំណើតវិញ។ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ ភាគីថៃបានរំលោភបំពានបទឈប់បាញ់ ដោយប្រើកាំភ្លើងត្បាល់ និងកាំភ្លើងយន្តបាញ់មកលើទឹកដីកម្ពុជា ខណៈយោធាកម្ពុជាមិនបានតបតវិញនោះទេ ព្រោះប្រទេសកម្ពុជារក្សាគោលជំហរ គោរពបទឈប់បាញ់...
ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀម បានប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្សានុសិស្សទាំងអស់ក្នុងស្រុកកំពង់សៀមដែលទើបបានប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២៤–២០២៥ ឱ្យសិក្សានៅក្នុងគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ។ ការប្រកាសនេះធ្វើឡើងនាព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ នៅខណៈពេលដែល ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមជាសហអធិបតីជាមួយឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នៅក្នុងពិធីសំណេះសំណាលជាមួយសិស្សានុសិស្សក្នុងស្រុកកំពង់សៀម ដែលបានប្រឡងមធ្យមសិក្សាទុតិយភូមិ...
នាព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥ នៅវិមានសន្តិភាព, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូសហព័ន្ធសភាសន្ដិភាពពិភពលោកនៃសភាម៉ាឡេស៊ី (PFWP) ដឹកនាំដោយឯកឧត្តមបណ្ឌិត Mohd Hatta សមាជិកព្រឹទ្ធសភាម៉ាឡេស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមបណ្ឌិត Mohd Hatta បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចបវរធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនាពេលនេះ។ ឯកឧត្តមបណ្ឌិតបានសម្តែងនូវក្តីសោមនស្សរីករាយ ដែលបានដឹកនាំគណៈប្រតិភូសភាម៉ាឡេស៊ីមកបំពេញទស្សនកិច្ចនៅកម្ពុជា...
ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការអាជ្ញាធរមីន តាងនាមឱ្យ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាបោសសម្អាតមីន គាំទ្រពី «មូលនិធិកម្ពុជាគ្មានមីនឆ្នាំ ២០២៥» ដែលការចុះហត្ថលេខានេះ ប្រព្រឹត្តិទៅរវាងអាជ្ញាធរមីន ជាមួយបញ្ជាការដ្ឋានកងទ័ពជើងគោក មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសម្អាតមីន និងកាកសំណល់សង្រ្គាម និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា។ ពិធីចុះហត្ថលេខានេះ...
ភ្នំពេញ៖ ភាពយន្តឯកសារលំហអាកាសកម្រិត 8K Ultra HD ដំបូងគេរបស់ប្រទេសចិន ដែលផលិតដោយ អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន មានចំណងជើងថា “ភពផែនដីពណ៌ខៀវនៅខាងក្រៅបង្អួច” ត្រូវបានចាក់បញ្ចាំងជាសាធារណៈហើយកាលពីរសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ នៅក្នុងសាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា-ចិន ដោយមានអ្នកចូលរួមទស្សនាដោយផ្ទាល់ជាង៤០០នាក់ភាគច្រើនជាសិស្ស និងនិស្សិតមកពីសាកលវិទ្យាល័យផ្សេងៗ។ លោកFeng hui (ហ្វេង ហ៊ុយ )អ្នកទទួលខុសត្រូវ វិទ្យុមិត្តភាពកម្ពុជាចិន នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនប្រចាំនៅរាជធានីភ្នំពេញបានមានប្រសាសន៍ថា អ្នកថតវីដេអូភាពយន្តឯកសារនេះ...
នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់តំណាងចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនប្រជាជនរងគ្រោះដោយទឹកជំនន់ ១.០១៩គ្រួសារ នៅស្រុកសេសាន និងស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង ពិធីចែកអំណោយនេះ មានការចូលរួមពី ឯកឧត្តម យូ ឡាណា អគ្គលេខាធិការទី២ កាកបាទក្រហមកម្ពុជាតំណាងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត, ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១...
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង នៃក្រសួងការងារ និងបណ្តុះបណ្តលវិជ្ជាជីវៈ ផ្តល់អាហារូបករណ៍ចំនួន ១៣២៥កន្លែង លើ ១២មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែក្រោមកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ (TVET 1.5M)។ សម្រាប់ប្រជាពលរដ្ឋ និងយុវជន ដែលមិនមែនជាក្រុមគោលដៅ ក៏អាចស្នើចុះឈ្មោះចូលសិក្សាបានដោយឥតគិតថ្លៃផងដែរ ប៉ុន្តែមិនទទួលបានប្រាក់ឧបត្ថម្ភនោះឡើយ។ មុខជំនាញទាំង១២ នោះ រួមមាន ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ, សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន, ការដំឡើងប្រព័ន្ធបញ្ជាម៉ូទ័រអគ្គិសនី, ការបន្សីលោហៈ,...