នៅប្រទេសកម្ពុជា ចាប់ពីខែឧសភា ដល់ខែតុលា ត្រូវបានចាត់ទុកជារដូវទេសចរណ៍បៃតង ពុំសូវមានទេសចរអន្តរជាតិមកលេងទេ ដែលក្នុងអំឡុងពេលនេះ បណ្តាការីទេសចរណ៍ក្នុងស្រុក បាននាំគ្នាលក់កញ្ចប់ទេសចរណ៍បញ្ចុះតម្លៃ និងបន្ថែមចំនួនថ្ងៃដំណើរកម្សាន្ត ដើម្បីទាក់ទាញទេសចរក្នុងស្រុកជំនួសវិញ។ បណ្តាក្រុមហ៊ុនការីទេសចរណ៍ក្នុងស្រុកបានប្រាប់BTV នៅថ្ងៃទី៣០ ខែមេសា នេះថា នៅក្នុងអំឡុងរដូវកាលបៃតង បណ្តាអាជីវកម្មទេសចរណ៍ រួមមាន៖ សណ្ឋាគារ ភោជនីយដ្ឋាន ម្ចាស់រមណីយដ្ឋានទេសចរណ៍ ក្រុមហ៊ុនដឹកជញ្ជូន និងម្ចាស់ចម្ការដំណាំផ្លែឈើ បានបញ្ចុះតម្លៃសេវាកម្មខ្លួនប្រមាណពី១០ ទៅ៣០% ឲ្យមកបណ្តាក្រុមហ៊ុនការីទេសចរណ៍ បានធ្វើឲ្យក្រុមហ៊ុនការីទេសចរណ៍ជាដៃគូនានានោះ...
ភ្នំពេញ៖ ក្នុងស្មារតីរួមចំណែកសង្គ្រោះជីវិត និងលើកកម្ពស់សុខភាពមហាជន ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានឧបត្ថម្ភមធ្យោបាយធ្វើដំណើររថយន្ត Toyota Hiace (១២ កៅអី) ចំនួន ៣ គ្រឿង ជូនដល់មន្ទីរពេទ្យឆ្នើមៗចំនួន ៣ រួមមាន៖ មន្ទីរពេទ្យគន្ធបុប្ឆា, មន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យបេះដូងជប៉ុន។ ការឧបត្ថម្ភមធ្យោបាយធ្វើដំណើរនាពេលនេះ ធ្វើឡើងក្នុងគោលបំណងចម្បង ដើម្បីសម្រួលដល់ការដឹកជញ្ជូនអ្នកជំងឺតូចៗ ជាពិសេសកុមារដែលនៅតំបន់ដាច់ស្រយាលឱ្យទទួលបានសេវាព្យាបាលទាន់ពេលវេលា និងប្រកបដោយសុវត្ថិភាព។ ក្នុងពិធីប្រគល់រថយន្តដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី...
នៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខបងប្អូនអតីតយុទ្ធជនរស់នៅភូមិស្រះទឹកតេជោសែនជ័យ ស្ថិតក្នុងឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។ ក្នុងពេលឱកាសនេះ ឯកឧត្តម គន់ គីម បានកោតសរសើរដល់ការរៀបចំជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន ដែលបានថែទាំផ្ទះ និងរៀបចំដាំដុះដំណាំជុំវិញផ្ទះរបស់ខ្លួន។ ក្នុងពេលចុះសួរសុខទុក្ខ ឯកឧត្តម គន់ គីម...
ក្រសួងសុខាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦នេះ ប្រកាសដាក់ឱ្យអនុវត្តគម្រោងសុខភាពតែមួយនៅកម្ពុជា ដែលហៅកាត់ថា ”OH4CAM” ។ ពិធីនេះក្រោមអធិបតីភាពលោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល លោក Christof WEIGELMEIER, អនុប្រធានបេសសកម្ម និងជាប្រធានកិច្ចសហប្រតិបត្តិការណ៍ និងការអភិវឌ្ឍន៍ នៃស្ថានទូតអាល្លឺម៉ង់ ឯកឧត្តម សេន សុវណ្ណ...
ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើក្របខ័ណ្ឌច្បាប់ពាក់ព័ន្ធនឹងវិធានការដែលត្រូវអនុវត្តចំពោះករណីក្មេងទំនើង កាលពីររសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃក្រសួងយុត្តិធម៌ ព្រមទាំងព្រះរាជអាជ្ញានៃអយ្យការអមសាលាជម្រះក្តីមួយចំនួន។ ក្រសួងយុត្តិធម៌បានឲ្យដឹងថា កិច្ចប្រជុំពិនិត្យលើក្របខ័ណ្ឌច្បាប់ពាក់ព័ន្ធនឹងវិធានការដែលត្រូវអនុវត្តចំពោះករណីក្មេងទំនើង រៀបចំឡើងក្នុងគោលបំណងពិនិត្យ និងពិភាក្សាលើទិដ្ឋភាពច្បាប់ និងវិធានការចាំបាច់ និងសមស្របទៅនឹងបរិបទសង្គម ដើម្បីឆ្លើយតបទៅនឹងបញ្ហាក្មេងទំនើង ប្រកបដោយប្រសិទ្ធភាព និងបម្រើដល់ប្រយោជន៍របស់សង្គមជាតិ ព្រមទាំងការគិតគូរអំពីវិធានការដែលផ្តោតលើការអប់រំ កែប្រែ និងស្តារនីតិសម្បទារបស់ក្មេងទំនើង សំដៅធានាការធ្វើសមាហរណកម្មវិលត្រឡប់ចូលសង្គមវិញដោយជោគជ័យ ស្របតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់...
តាមរយៈសារលិខិត អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦នេះ, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា ទោះបីជាស្ថិតក្នុងស្ថានភាពសេដ្ឋកិច្ចសកលដែលពោរពេញដោយភាពមិនប្រាកដប្រជា និងរងសម្ពាធវិបត្តិដែលបង្កការរាំងស្ទះដល់ការដំឡើងប្រាក់ឈ្នួលអប្បបរមានៅក្នុងប្រទេសជាច្រើននៅក្នុងតំបន់ និងសកលលោកក៏ដោយ ក៏រាជរដ្ឋាភិបាលនៅតែបន្តផ្តល់អាទិភាព និងយកចិត្តទុកដាក់ខ្ពស់លើការលើកកម្ពស់ជីវភាពរបស់កម្មករនិយោជិត។ តាមរយៈសារលិខិត សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានថ្លែងថា ទោះបីជាស្ថិតក្នុងស្ថានភាពសេដ្ឋកិច្ចសកលដែលពោរពេញដោយភាពមិនប្រាកដប្រជា និងរងសម្ពាធវិបត្តិដែលបង្ក រាជរដ្ឋាភិបាលកម្ពុជា នៅតែសម្រេចដំឡើងប្រាក់ឈ្នួលបន្ថែមចំនួន ២ដុល្លារអាម៉េរិក ដែលធ្វើឱ្យប្រាក់ឈ្នួលអប្បបរមាក្នុងវិស័យ...
ភ្នំពេញ៖ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក) សហការជាមួយអង្គការ UNDP ប្រចាំកម្ពុជា ធ្វើសិក្ខាសាលាថ្នាក់ជាតិស្តីពីការធ្វើឲ្យប្រសើរឡើងនូវយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦។ ឯកឧត្តម យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក) បានមានប្រសាសន៍ថា សិក្ខាសាលាជាតិស្ដីពីការធ្វើឲ្យប្រសើរឡើងនៅយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ធ្វើឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយឲ្យបានកាន់តែទូលំទូលាយអំពីគោលនយោបាយ និងក្របខណ្ឌច្បាប់នានាពាក់ព័ន្ធនឹងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ព្រមទាំងវឌ្ឍនភាពការងារដែលអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការសម្រេចបាននាពេលកន្លងមក និងម៉្យាងទៀតជាវេទិកាសម្រាប់តំណាងមកពីគ្រប់ភាគីពាក់ព័ន្ធដែលធ្វើការងារដោះស្រាយវិវាទជូនប្រជាពលរដ្ឋបានជួបពិភាក្សា ផ្លាស់ប្តូរយោបល់គ្នា និងបង្កើនកិច្ចសហការឲ្យកាន់តែស្អិយរមួតថែមទៀត រួមគ្នាធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋបានយល់ជ្រាបកាន់តែច្បាស់ពីសារសំខាន់នៃយន្តការដោះស្រាយវិវាទនេះ។ ហើយក៏ដូចជាការជួយលើកកម្ពស់នូវយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការឲ្យបានកាន់តែប្រសើរឡើង។...
កម្មករនិយោជិតក្នុងវិស័យកាត់ដេរនៅកម្ពុជា បានលើកឡើងថា ប្រទេសកម្ពុជាចាប់តាំងពីការដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី និងជាប្រមុខរដ្ឋស្ដីទីនៃកម្ពុជា រហូតមកបន្តដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីបច្ចុប្បន្ន បានលើកកម្ពស់សិទ្ធិការងារកាន់តែល្អប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ ធ្វើឱ្យពួកគាត់មានភាពកក់ក្តៅទទួលបានការដំឡើងប្រាក់ខែជារៀងរាល់ឆ្នាំ ជាពិដសេសជាពិសេសការបង្កើតទំនាក់ទំនងល្អរវាងកម្មករនិយោជិត និងភាគីនិយោជក។ លោក ព្រឿង ពណ្ណរាយ ប្រធានក្រុមផ្នែកដេរនៃក្រុមហ៊ុនផលិតកាបូប និងតង់ ស្ថិតនៅផ្លូវជាតិលេខ៣ សង្កាត់ក្រំាព្រង ខណ្ឌដង្កោ រាជធានីភ្នំពេញ បានឱ្យព័ត៌មាន ប៊ីធីវី...
ជនសង្ស័យជាជនជាតិចិន០៣នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចស្រាវជ្រាវតាមចាប់ខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ពាក់ព័ន្ធការបង្កហិង្សា និងបង្ខាំងមនុស្សជំរិតទារប្រាក់ ៨០០ដុល្លារ នៅចំណុចសណ្ឋានគារ WH ជាន់ទី០៣ បន្ទប់៣០២ ផ្លូវ ៣១០ ភូមិ៧ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង កាលពីវេលាយប់រំលងអាធ្រាត្រថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ។ ការបង្ក្រាបនេះ ធ្វើឡើងក្រោមបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ អនុវត្តផ្ទាល់ដោយកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយនគរបាលខណ្ឌបឹងកេងកង...
ក្រសួងទេសចរណ៍កម្ពុជា ស្ថានទូតចិន និងរដ្ឋបាលខេត្ដសៀមរាប បានរៀបចំ «មហោស្រពក្បាច់គុនចម្រុះ កម្ពុជា-ចិន» ដើម្បីអបអរសាទរខួបលើកទី៦៨ឆ្នាំនៃការបង្កើតចំណងការទូតរវាងប្រទេសទាំងពីរ និងដើម្បីផ្សព្វផ្សាយពីផ្សព្វផ្សាយទេសចរណ៍វប្បធម៌ កម្ពុជា-ចិន ដែលបានធ្វើឡើងប្រាសាទបាយ័ន ក្រុងអង្គរធំ នាថ្ងៃទី៣០ខែមេសាឆ្នាំ២០២៦នេះ។ ឯកឧត្ដម ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍កម្ពុជា មានប្រសាសន៍ថា ការបង្ហាញវប្បធម៌ចម្រុះនេះគឺជាព្រឹត្តិការណ៍បដិការមួយ ដោយកាលពី ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ ក្រុមកីឡាគុនល្បុក្កតោ ទៅសម្តែងរួមគ្នាជាមួយព្រះសង្ឃសៅលីង នៅមុខអារាមសៅលីងដ៏ ល្បីល្បាញក្នុងក្រុងតឹងហ្នឹង...