ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា កត្តារួបរួមគ្នាស្នេហាជាតិនេះ គឺពិតជាសំខាន់ណាស់ ដើម្បីធ្វើឱ្យប្រទេសយើងរឹងមាំ មានសន្ដិភាព ស្ថិរភាព និងការអភិវឌ្ឍ ខណៈប្រវត្តិសាស្រ្ដបានបង្ហាញយ៉ាងច្បាស់ថា កត្តាគ្មានសាមគ្គីភាពផ្ទៃក្នុង ការបែកបាក់គ្នា បានធ្វើឱ្យប្រទេសយើងបែកបាក់។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានបញ្ជាក់បែបនេះក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពិធីបិទមហាសន្និបាតវិសាមញ្ញកាយរឹទ្ធិជាតិកម្ពុជា នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥នេះ។ ក្នុងឱកាសនោះសម្ដេចធិបតី បានថ្លែងថា តាមរយៈនយោបាយឈ្នះ...
ភ្នំពេញ ៖ ទាក់ទងនឹងការបិទច្រកព្រំដែនរវាងកម្ពុជា និងថៃនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសយ៉ាងខ្លាំងៗថា កម្ពុជាគ្មានអ្វីត្រូវចចារជាមួយភាគីថៃ ដើម្បីឲ្យបើកច្រកវិញនោះទេ ដោយសម្តេចបានបញ្ជាក់ថាបើអ្នកចង់បើកវិញសូមបើកជាឯកតោភាគី ខណៈកាលបិទគឺពួកអ្នកបានធ្វើឡើងដោយឯកឯងពោលគឺ ជាឯកតោភាគី។ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបិទមហាសន្និបាតវិសាមញ្ញកាយរឹទ្ធជាតិកម្ពុជា នារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់រថា កាលអ្នកបិទគឺ ធ្វើឡើងជាឯកតោភាគី ហើយបើចង់បើកវិញក៏ត្រូវធ្វើជាឯកតោភាគីដែរ ដូច្នេះសូមកំមកចចារជាមួយកម្ពុ...
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញប្រគល់មធ្យោបាយម៉ូតូសម្ភារ មួយចំនួនជូនដល់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក កម្លាំងនគរបាលអន្តរាគមន៍ពិសេស និងតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ដែលជាអំណោយដ៍ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នារសៀលថ្ងៃទី១៧ខែមិថុនាឆ្នាំ២០២៥ នេះ។ ឯកឧត្តម អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានសំណេះសំណាលនិងផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ ជូនដល់កងកម្លាំងនគរបាលរាជធានីភ្នំពេញដែលជានិច្ចជាកាលឯកឧត្តម នាយឧត្តមសេនីយ៍តែងតែគិតគូរពីសុខទុក្ខនិងជួយសម្រួលដោះស្រាយការលំបាកនានាទាំងមធ្យោបាយសម្ភារ ក៏ដូចជាស្បៀងអាហារដើម្បីលើកទឹកចិត្តជូនដល់បងប្អូនកងកម្លាំងដែលបានលះបង់សព្វបែបយ៉ាងបំពេញភារកិច្ចការពារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គមគ្រប់ពេលវេលានិងគ្រប់ទីកន្លែងដោយមិនគិតនឿយហត់។...
(បន្ទាយមានជ័យ)៖ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥នេះ នៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត និងមណ្ឌលសំចតប៉ោយប៉ែត ត្រូវបានមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្តនៅប្រចាំការ និងកំពុងរង់ចាំទទួលស្វាគមន៍បងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរដែលបានវិលត្រឡប់មកស្រុកកំណើតវិញ។ តាមរយៈការចុះប្រចាំការ និងទទួលស្វាគមន៍បងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរនៅច្រកព្រំដែនខាងលើ មន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលរួមមានទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមទាំងមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែក បាននិងកំពុងរង់ចាំទទួលបងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរ ដែលមានបំណងវិលត្រឡប់មកស្រុកកំណើតវិញ...
ប៉ៃលិន៖ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម អ៊ី ឈាន ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ លើកទឹកចិត្ត និងពិនិត្យមើលទីតាំង ព្រមទាំងបំពាក់សម្ភារៈបន្ថែម ដល់កងកម្លាំងជួរមុខ ដែលកំពុងឈរជើងការពារបូរណភាពទឹកដី នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិ សាស្ត្រខេត្តប៉ៃលិន ។ ឯកឧត្តម អ៊ី ឈាន បានមានប្រសាសន៍លើកឡើងថា បច្ចុប្បន្ននេះ សភាពការណ៍នៅតាមបន្ទាត់ព្រំ ដែនកម្ពុជា-ថៃ កំពុងឡើងកម្តៅ...
មន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលរួមមានទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែក បានអនុវត្តយ៉ាងម៉ឺងម៉ាត់ និងលឿនរហ័សចំពោះអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជួយពលករខ្មែរដែលមានបំណងវិលត្រឡប់មកស្រុកកំណើតវិញ។ តាមការណែនាំរបស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបាននិងកំពុងប្រចាំការនៅតាមមណ្ឌលសំចតតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃដើម្បីផ្តល់ព័ត៌មានស្តីពីឱកាសការងារដ៏សម្បូរបែប ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ និងអត្ថប្រយោជន៍ ប.ស.ស....
កំពង់ឆ្នាំង៖ ជនសង្ស័យម្នាក់ជាអ្នកកាសែតអនឡាញ ត្រូវបានកម្លាំងខ័ណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បញ្ជូនសំណុំរឿងបញ្ជូនទៅតុលាការ ក្រោយពីរូបគេបានប្រព្រឹត្តិបទល្មើសឆក់ត្រជាក់ក្នុងទន្លេសាប ហើយត្រូវបានកម្លាំងតំបន់ប្រតិបត្តការសឹករងកំពង់ឆ្នាំង ចាប់បានប្រពន្ធ(ជនសង្ស័យហក់ទឹកចោលទូក) ពេលគេកំពុងឆក់ត្រីនៅចំណុចភូមិពាមឆ្កោក ឃុំពាមឆ្កោក ដល់ភូមិក្បាលកន្លង់ ភូមិអន្លង់ត្រី ភូមិគជ្រុំ ឃុំកោះថ្កូវ ក្នុងឡូតិ៍អភិរក្សលេខ១០ ស្រុកជល់គិរី ខេត្តកំពង់ឆ្នាំង នាយប់ឈានចូលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥នេះ។ លោក លី ឡា នាយខ័ណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានអោយដឹងថា៖ ជនសង្ស័យមានឈ្មោះ មាវ ឌឿន...
ស្វាយរៀង ៖ លោកគ្រូអ្នក គ្រូ វិទ្យាល័យស្វាយរៀង ខេត្តស្វាយរៀងនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥នេះ បានសំដែងការអបអរសាទរចំពោះរាជរដ្ឋាភិបាល ពិសេសសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានរៀបចំសំណុំរឿងប្រាសាទតាមាន់តូច តាមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំ៣ ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ សំដៅធ្វើអោយតុលាការធ្វើការវិនិច្ឆ័យបញ្ជាក់ភាពច្បាស់លាស់ និងផ្ដល់យុត្តិធម៌ដល់ប្រទេសកម្ពុជា ដែលជាម្ចាស់ប្រាសាទ ។ ទាក់ទងទៅនិងរឿងរ៉ាវ ប្រាសាទតាមាន់តូច តាមាន់ធំ ប្រាសាទតាក្របី...
នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥នេះ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំ ស្តីពីការការពារសន្តិសុខសុវត្ថិភាព និងរបៀបរៀបរយសាធារណៈ ក្នុងកម្មពិធីព្យុហយាត្រាសាមគ្គីភាព (Solidarity March)ដើម្បីបង្ហាញពីស្មារតីសាមគ្គីភាពរបស់មហាជន ដែលចូលរួមគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុ-ថៃ ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ស្អែកនេះ ។ កិច្ចប្រជុំនេះ ធ្វើឡើងក្រោមវត្តមានដឹកនាំអង្គប្រជុំ ដោយលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងមានការអញ្ចើញចូលរួមពីលោកលោកស្រីជាស្នងការរង នាយការិយាល័យជំនាញទាំង៣៣ អធិការនគរបាលខណ្ឌទាំង១៤...
ភ្នំពេញ៖ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជួបសំណេះសំណាលជាមួយមន្ត្រីកសិកម្មឃុំ-សង្កាត់នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានលេីកឡេីងអំពីគោលនយោបាយក្នុងវិស័យកសិកម្ម ជាពិសេសគោលនយោបាយ “មានហូប មានប្រេី មានបាន និងមានរហូត” ដោយសង្កត់ធ្ងន់លេីតួនាទីដ៏សំខាន់របស់វិស័យកសិកម្ម ក្នុងការធានាសន្តិសុខស្បៀង លេីកកម្ពស់ជីវភាពប្រជាកសិករ និងចូលរួមទ្រទ្រង់កំណេីនសេដ្ឋកិច្ចជាតិ។ ឯកឧត្ដមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ដល់មន្ត្រីកសិកម្មឃុំទាំងអស់ នៅពេលចុះជួយប្រជាកសិករ...