បាត់ដំបង៖ ភាពញញឹម និងក្ដីត្រេកអរបានរីកសាយភាយពេញស្រុកបាណន់ និងស្រុកមោងឫស្សី ខណៈប្រជាពលរដ្ឋនៅតាមមូលដ្ឋានបានទទួល អំណោយដ៏ថ្លៃថ្លាជាអណ្តូងទឹកស្អាតសរុប ១៩ កន្លែង ដើម្បីដោះស្រាយបញ្ហាខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ។ នៅព្រឹកថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៦ នេះ លោកជំទាវ ឌី សុខីទីឃាយុកោ ហ៊ុន ម៉ានិត ប្រធានមូលនិធិអណ្តូងទឹកស្អាត អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី...
លោកជំទាវ អ៊ាត សោភា រដ្ឋមន្តី្រស្តីទី នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង ឯកឧត្តម Kanat Tumysh ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋកាហ្សាក់ស្ថានប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋកាហ្សាក់ស្ថាន ស្តីពីការលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងផ្លូវការ។ ពិធីចុះហត្ថលេខាបានធ្វើឡើងកាលពីនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ភាគីទាំងពីរបានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនងទ្វេភាគី និងបានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀតផងដែរ។
នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធ និងនិវត្តជនកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីលិខិតគតិយុត្តសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តព្រះវិហារ នៅសាលាខេត្តព្រះវិហារ។ ពិធីបើកវគ្គបណ្តុះបណ្តាលនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត និងជាប្រធាន អ.ន.ក.ខេត្ត ថ្នាក់ដឹកនាំគណៈកម្មាធិការ អ.ន.ក.ខេត្ត ក្រុង...
ភ្នំពេញ៖ លោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាលនិងជាអ្នកនាំពាក្យរដ្ឋបាលសាលារាជធានីភ្នំពេញ បានឱ្យដឹងនារសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ថា ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ គណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំនួន៣ មានខណ្ឌប្ញស្សីកែវ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌច្បារអំពៅ បានចុះត្រួតពិនិត្យនិងបង្រ្កាបទីតាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាព្រមៗគ្នាតែម្ដង។ លោកស្រី ដោ សម្ផស្ស បន្ថែមថា ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ឯកឧត្តម ឃួង...
កោះកុង៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ក្រោយច្បាប់ស្ដីពីកាតព្វកិច្ចយោធា ត្រូវបានចេញព្រះរាជក្រមប្រកាសឱ្យប្រើប្រាស់ជាផ្លូវការ មកដល់ទល់ពេលនេះ មានយុវជនប្រមាណ ១ម៉ឺននាក់ហើយបានចុះឈ្មោះចូលរួមអនុវត្ត ខណៈក្នុងនោះដោយភាគច្រើនជាកូនថ្នាក់ដឹកនាំក្នុងជួររាជរដ្ឋាភិបាល។ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦...
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ថា ការបង្កើនសមត្ថភាពយោធារបស់កម្ពុជា នៅក្នុងដំណាក់កាលបច្ចុប្បន្ន គឺធ្វើឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពការពារជាតិ អធិបតេយ្យភាព និងបូរណភាពទឹកដីប៉ុណ្ណោះ ដោយកម្ពុជាមិនមានបំណងឈ្លានពាន ឬបង្កជម្លោះយោធាជាមួយប្រទេសជិតខាងឡើយ។ ការបញ្ជាក់នេះធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ ក្នុងឱកាស អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះ ខេត្តកោះកុង។ នាយឧត្តមសេនីយ៍ ទៀ សីហា ថ្លែងបញ្ជាក់ថា៖ «ខ្ញុំតែងតែបញ្ជាក់ជារៀងរហូតថា...
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំនៃមន្ទីរ អង្គភាពនានាជុំវិញខេត្ត នាព្រឹកថ្ងៃសៅរ៍ ទី ៣០ ខែឧសភា ឆ្នាំ ២០២៦ នៅសាលាខេត្តពោធិ៍សាត់ ដោយមានអ្នកចូលរួមប្រមាណជាងមួយពាន់នាក់។ ក្នុងឱកាសសំណេះសំណាលនេះ សម្ដេចតេជោ ប្រធានសមាគមបានផ្ដល់អនុសាសន៍ដល់មន្រ្តីនៅក្នុងមូលដ្ឋានខេត្តពោធិ៍សាត់ទាំងអស់ត្រូវយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជន និងនិវត្តជន...
សិង្ហបុរី៖ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦នេះ នៅសណ្ឋាគារ Shangri-La ក្នុងឱកាសនៃកិច្ចសន្ទនា Shangri-La Dialogue និងកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី២៣ នៅប្រទេសសិង្ហបុរី ក្នុងនាមជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូនៃគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC)...
ថ្ងៃសៅរ៍ ១៤កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ ទេសាភិបាល និងគណ:ប្រតិភូធនាគារកណ្ដាលហ្វ្រង់កូហ្វូន ចំនួន២៦ប្រទេស មកពី អឺរ៉ុប មជ្ឈឹមបូព៌ា និងអាស៊ី រួមអមដំណើរដោយលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលទស្សនារមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ដោយទទួលការស្វាគមន៍ពី ឯកឧត្ដម ផាន់ ណាឌី...
ព្រះសីហនុ៖ ក្រោយពីបង្ក្រាប Online scams នៅចំណុចកាស៊ីណូ «យីងហ័ង» ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ភាមក នៅថ្ងៃទី៣០នេះ សមត្ថកិច្ចជំនាញបានបង្ហាញលទ្ធផលស៊ើបអង្កេតស៊ីជម្រៅលើវត្ថុតាងពាក់ព័ន្ធ ដោយសម្រេចបញ្ជូនបញ្ជូនមេខ្លោងជនជាតិចិន ៤នាក់ទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់។ យោងតាមរបាយការណ៍បិទបញ្ចប់ការស៊ើបអង្កេតរបស់សមត្ថកិច្ចខេត្តព្រះសីហនុ បានឱ្យដឹងថា ក្រុមមេខ្លោងជនជាតិចិនទាំង៤នាក់នេះ គឺ ១-ឈ្មោះ DENG BING អាយុ៣៦ឆ្នាំ មុខរបរថៅកែកាស៊ីណូយីងហ័ង ២-ឈ្មោះ DENG...