ខណៈយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៦ បានប្រកាសបើកជាផ្លូវការ បានកត់សម្គាល់ឃើញថា ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន វិស័យឯកជន ក៏ដូចប្រជាពលរដ្ឋទូទៅបានចូលរួមគាំទ្រ។ ទន្ទឹមនេះ លោកគ្រូ អ្នកគ្រូ និងសិស្សនិស្សិតជាច្រើន បានបង្ហាញសកម្មភាពចូលរួមបរិច្ចាគជាថវិកាបន្តបន្ទាប់ ដើម្បីរួមគ្នាផ្តល់ក្តីស្រលាញ់ដល់កុមារនៅកម្ពុជា និងដើម្បីអបអរសាទរ ទិវាកុមារអន្តរជាតិ ១មិថុនាផងដែរ។ លោក ឈុន វណ្ណឡេង នាយករង នៃវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត (NIB) នៃក្រសួងការងារ...
នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានជួបសំណេះសំណាល និងប្រគល់ថវិកា ១លានដុល្លារ លើកទី៩ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដែលត្រូវជាលើកទី១៥ សម្រាប់មន្ទីរពេទ្យកុមារគន្ធបុប្ផា ដែលមានការអញ្ជើញចូលរួមពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត Denis Laurent អគ្គនាយកមូលនិធិគន្ធបុប្ផាស្វីស និងលោកសាស្ដ្រាចារ្យ គី សន់ទី...
កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានបន្តប្រតិបត្តិការឆ្មក់ចុះបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams នៅអគារខុនដូរ R&F ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ដោយឃាត់ខ្លួនមនុស្ស១៦នាក់ និងបានធ្វើឡើងរយៈពេល០២ថ្ងៃ ថ្ងៃទី២៨ និង២៩ ខែឧសភា ឆ្នាំ២០២៦ ។ ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយឯកឧត្តម ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក...
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានថ្លែងបញ្ជាក់ថា កម្ពុជា បានផ្តល់តម្លៃយ៉ាងជ្រាលជ្រៅចំពោះសន្តិភាពដែលសម្រេចបាន ហើយនឹងខិតខំបន្តការពារ ថែរក្សា សន្ដិភាពដែលសម្រេចបាននេះឱ្យបានទោះបីឋិតនៅក្នុងតម្លៃណាក៏ដោយ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី មានប្រសាសន៍បញ្ជាក់បែបនេះក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធី «ដាស់ស្មារតីជាតិ» (Day of Reckoning) នៅពហុកីឡដ្ឋានជាតិអូឡាំពិកកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦នេះ។ ឯកឧត្តមបានថ្លែងថា គោលបំណងតែមួយគត់នៃកម្មវិធីដាស់ស្មារតីជាតិ...
ថ្មីៗនេះ ទស្សនាវដ្តីដ៏ធំមួយរបស់ពិភពលោក បានទទួលស្គាល់ប្រទេសកម្ពុជា ជាសកលនៅក្នុងបញ្ជីទេសចរណ៍បៃតងប្រចាំឆ្នាំ២០២៦ របស់ទស្សនាវដ្តី Wanderlust Magazine ហើយបើតាមភ្ញៀវទេសចរអន្តរជាតិ ដែលអញ្ជើញមកទស្សនាកម្ពុជា នៅដើមរដូវទេសចរណ៍បៃតងឈានចូលមកដល់នេះ ក៏បានទទួលបានកម្ពុជា ជាគោលដៅទេសចរណ៍បៃតង និងមានភាពទាក់ទាញខ្លាំងនៅគ្រប់គោលដៅទេសចរណ៍ទាំងអស់។ ភ្ញៀវទេសចរអន្តរជាតិ មកពីបណ្តាប្រទេសផ្សេងៗគ្នា បានថ្លែងប្រាប់BTVនៅថ្ងៃទី២៩ ខែឧសភានេះថា ប្រទេសកម្ពុជា ជាប្រទេសដែលសមនឹងទទួលស្គាល់ជាសកលនៅក្នុងបញ្ជីទេសចរណ៍បៃតងប្រចាំឆ្នាំ២០២៦ របស់ទស្សនាវដ្តី Wanderlust Magazineនេះ ដោយសារ ការដើរកម្សាន្តរបស់គេនៅក្នុងអំឡុងពេលនេះ គឺគ្រប់ទីកន្លែង គ្រប់គោលដៅទេសចរណ៍ទាំងអស់...
មន្ត្រីអាជ្ញាធរជាតិអប្សរា បានបង្ហាញក្តីបារម្ភថា សកម្មភាពលបលួចបរបាញ់ និងដាក់អន្ទាក់សត្វព្រៃ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ នៅតែកើតមានតិចតួច បើទោះបីជាបច្ចុប្បន្នអាជ្ញាធរជាតិអប្សរា ខិតខំសហការជាមួយអង្គការគាំពារសត្វព្រៃកម្ពុជា ស្ថាប័នរដ្ឋបាលព្រៃឈើ និងនគរបាលការពារបេតិកភណ្ឌ តាមដាន និងថែរក្សា ការពារជាប្រចាំដោយយកចិត្តទុកដាក់យ៉ាងណាក្តី។ លោក ជូរ៉ា ឌីណា អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើនិងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា បានបង្ហាញក្តីបារម្ភ នៅក្នុងឱកាសទទួលយកសត្វប្រមា២ក្បាល មកដោះលែងនៅក្នុងព្រៃតំបន់អង្គរ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ថា លោកសូមឱ្យសហគមន៍ប្រជាពលរដ្ឋ...
ជនជាតិចិន និងជនជាតិមីយ៉ាន់ម៉ាសរុបចំនួន ២៤០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ តត្រូវបានចេញពីព្រះរាជាណាចក្រកម្ពុជា។ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានសហកាជាមួយស្ថានទូតចិន...
នាយកក្រុមហ៊ុនកូរ៉េ បានវាយតម្លៃខ្ពស់ ជុំវិញការជំរុញបណ្តុះបណ្តាលជំនាញដល់កម្មករនិយោជិតរបស់កម្ពុជា ដែលកំពុងមាន ឧត្តមភាពខ្ពស់ សម្រាប់ការវិនិយោគផលិតគ្រឿងបន្លាស់រថយន្ត និងបានធ្វើឱ្យបរិយាកាសវិនិយោគនៅកម្ពុជាកាន់តែមានភាពល្អ ប្រសើរ។ លោក DooYeun Lee អគ្គនាយកក្រុមហ៊ុន Yura Harness Cambodia ជាក្រុមហ៊ុនមកពីសាធារណរដ្ឋកូរ៉េ បានមក បណ្តាក់ទុនវិនិយោគបង្កើតរោងចក្រផលិតខ្សែភ្លើងក្នុងរថយន្តនៅកម្ពុជា ក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម ជា វុទ្ធី អគ្គលេខា- ធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦នេះ,...
ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួងយុត្តិធម៌ បានចាប់ផ្តើមហើយ ដោយមានការអញ្ជើញកាត់វិញ្ញាសាជានិមិត្តរូបពី ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង ព្រមទាំងមានការអញ្ជើញចូលរួមពីតំណាងក្រសួងយុត្តិធម៌ តំណាងក្រសួងពាក់ព័ន្ធ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ តំណាងសាកលវិទ្យាល័យនានា រួមទាំងអ្នកសង្កេតការណ៍មហាជន ព្រមទាំងតំណាងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងអ្នកសារព័ត៌មានជាច្រើនរូប។ ក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានជម្រាបជូនបេក្ខជនថា នៅក្នុងដៃរបស់ឯកឧត្តម ជាវិញ្ញាសាដែលទើបតែជ្រើសរើសមុននេះបន្តិច និងបានរៀបចំក្តៅៗ។...
ភ្នំពេញ៖ កុមារីជាជនភៀសសឹកមួយរូបក្នុងចំណោមកុមាររាប់ម៉ឺននាក់ដែលធ្លាប់រត់គេចពីគ្រាប់ទម្លាក់ពីលើយន្តហោះរបស់ថៃ លើសាលារៀនរបស់ពួកគេនៃសង្គ្រានឈ្លានពានកម្ពុជា នៅតំបន់ព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តឧត្តរមានជ័យ កាលពីឆ្នាំ២០២៥ និងបានមកចូលរួមផ្ទាល់ក្នុងកម្មវិធី «ដាស់ស្មារតីជាតិ» កាលពីរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦នេះ ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា បានបង្ហាញនូវការឈឺចាប់ និងស្មារតីចងចាំពីទង្វើឈ្លានពានរបស់ថៃហើយប្តេជ្ញាខិតខំរៀនសូត្រដើម្បីក្លាយជាពេទ្យយោធានាពេលអនាគត។ ក្នុងអំឡុងពេលចាក់បញ្ចាំងទស្សនីយភាពអំពីរូបនាងនៅលើកញ្ចក់ទូរទស្សន៍ក្នុងកម្មវិធី «ដាស់ស្មារតីជាតិ» កុមារី ទេព ចិន្តា និងម្តាយ រួមទាំង អ្នកចូលទស្សនារាប់រយនាក់ បានរំជួលចិត្តរំលឹកពីការលំបាកនៃការឈ្លានពានរបស់ថៃមកប្រទេសកម្ពុជា។ កុមារីរូបនេះបានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវរួបរួមគ្នា សាមគ្គីគ្នាជាធ្លុងមួយ ដើម្បីឱ្យជាតិរឹងមាំ។ ចិន្តា...