ភ្នំពេញ ៖ នៅព្រឹកថ្ងៃសុក្រទី២០ ខែមេសា ឆ្នាំ២០២៦ ដោយអនុវត្តន៍បទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅបន្ទប់ប្រជុំអគារសេនាធិការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ទោ ស សំបូរធន មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលផែនការងារប្រតិបត្តិការ និងផែនការងារហ្វឹកហ្វឺន បានអញ្ជើញដឹកនាំអង្គប្រជុំដើម្បីផ្សព្វផ្សាយ ៖ ១. ផែនការការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ និងសង្គ្រោះបន្ទាន់...
ក្នុងត្រីមាសទី១ ឆ្នាំ២០២៦នេះ គម្រោងវិនិយោគសរុបដែលត្រូវបានចុះបញ្ជីនៅកម្ពុជា ទាំងការចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងចុះបញ្ជីដោយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត (អ.គ.វ.រ.ខ.) មានចំនួន ១៤៦គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ២,៥ ប៊ីលានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ៨២ពាន់កន្លែង។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ បើតាម CDC ក្នុងចំណោមគម្រោងវិនិយោគទាំង ១៤៦នេះ មាន គម្រោងចំនួន ៩៥ ត្រូវបានចុះបញ្ជីដោយ CDC (ក្រៅតំបន់សេដ្ឋកិច្ចពិសេសចំនួន...
រតនគិរី៖ បុណ្យនេះត្រូវបានសហគមន៍ជនជាតិដើមភាគតិចទំពួនក្នុង ខេត្តរតនគិរី រៀបចំធ្វើឡើង យ៉ាងមហោឡារិក ព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ដោយមានការហែរក្បួន ចេញពីមន្ទីរវប្បធម៌ និងវិចិត្រសិល្ប:ខេត្តឆ្ពោះមកផ្លូវជាតិ លេខ៧៨ រួចបន្តដំណើរទៅសាលារោងសហគមន៍ តំបន់ការពារធម្មជាតិបឹងយក្ខឡោម ស្ថិតរម្មណីយដ្ឋាន បឹងយក្ខសឡោមដែលជាកន្លែងប្រារព្ធពិធី។ បើតាមអ្នករៀបចំកម្មវិធីបានអោយដឹងថា បុណ្យរម្លឹកវប្បធម៌ប្រពៃណីជនជាតិដើមភាគតិច “ខេត្តរតនគិរី” មានការចូលរួមពីសហគមន៍ជនជាតិដើមភាគតិចផ្សេងៗទៀតសរុបប្រមាណជាង៨០០នាក់។ ហើយពិធីបុណ្យនេះមានគោលបំណង ធំៗចំនួន៣ គឺ៖ ទី១. ដើម្បីរំលឹកអំពីវប្បធម៌ប្រពៃណីចម្រុះជនជាតិដើមភាគតិច នៅរតនគិរី...
ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦នេះ បានប្រកាសការតវ៉ាជាផ្លូវការរបស់រាជរដ្ឋាភិបាលកម្ពុជាជាថ្មី ប្រឆាំងនឹងសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ ក្នុងការពង្រឹងការកាន់កាប់ដោយខុសច្បាប់បន្ថែមទៀតដែលរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា នៅទីតាំងជាច្រើន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌។ សកម្មភាពពង្រឹងការកាន់កាប់ដោយខុសច្បាប់របស់ភាគីថៃដោយខុសច្បាប់បន្ថែមមកលើដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជានោះរួមមាន៖ ខេត្តព្រះវិហារ៖ ឃុំស្រអែម ស្រុកជាំក្សាន្ត កងកម្លាំងប្រដាប់អាវុធថៃបានសាងសង់ប៉ុស្តិ៍យាមសង្កេតការណ៍ នៅ ក្នុងតំបន់ប្រាសាទព្រះវិហារ។ ខេត្តឧត្តរមានជ័យ៖ នៅស្រុកអន្លង់វែង កងកម្លាំងប្រដាប់អាវុធថៃបានបន្តសាងសង់ផ្លូវ នៅជិតបង្គោលព្រំដែនលេខ២...
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា ពេលនេះ ការវះកាត់របស់គ្រូចិនពេទ្យថ្វាយចំពោះព្រះមហាក្សត្រជាទីគោរពសក្ការៈបានទទួលជោគជ័យហើយ ខណៈសម្ដេចកំពុងស្ថិតនៅមន្ទីរពេទ្យក្រុងប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិនផងដែរ។ សម្ដេចតេជោ បានសរសេរថា ថ្វាយបង្គំសម្តេចព្រះសង្ឃរាជទាំងពីរគណៈ ព្រះថេរានុថេរៈគ្រប់ព្រះអង្គជាទីគោរពសក្ការៈបងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ពេលនេះខ្ញុំព្រះករុណាខ្ញុំកំពុងស្ថិតនៅមន្ទីរពេទ្យក្រុងប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិនសូមទូលប្រគេន និងជំរាបជូនបងប្អូនជនរួមជាតិថាការវះកាត់របស់គ្រូចិនពេទ្យថ្វាយចំពោះព្រះមហាក្សត្រជាទីគោរពសក្ការៈបានទទួលជោគជ័យហើយ។ សម្ដេចតេជោថ្លែងថា ការវះកាត់បានធ្វើនៅព្រឹកថ្ងៃ២០ ខែមេសាឆ្នាំ២០២៦នេះ។ ពេលនេះព្រះករុណាព្រះអង្គបានដឹងព្រះកាយបន្ទាប់ពីអស់ថ្នាំសណ្តំ ។ ពេលនេះគ្រូពេទ្យកំពុងតាមដានដោយយកចិត្តទុកដាក់នូវការវិវត្តប្រែប្រួលក្រោយការវះកាត់។ សម្ដេចតេជោបានមានប្រសាសន៍ថា ព្រះករុណាព្រះមហាក្សត្រ និងសម្តេចម៉ែព្រះអង្គសូមអរព្រះគុណ និងអរគុណ ចំពោះព្រះសង្ឃ...
កីឡាករ សុខ លីមហេង ក្លាយជាស្ដេចអុកនគរសង្គ្រាន្ដ ឆ្នាំ២០២៦ ក្រោយយកឈ្នះកីឡាករ ជា ស៊ីដេត ក្នុងវគ្គផ្ដាច់ព្រ័ត្រ នៅក្នុងការប្រកួតកីឡាអុកចត្រង្គ នៃព្រឹត្តិការណ៍នគរសង្ក្រាន្ដ នៅល្ងាចថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ នៅភូមិវប្បធម៌ ដោយវត្តមានថ្នាក់ដឹកនាំ និងទស្សនិកជនយ៉ាងច្រើនកុះករចូលរួមទស្សនាការប្រកួតនេះ។ ការប្រកួតអុកចត្រង្គវគ្គផ្តាច់ព្រ័ត្រ ក្នុងព្រឹត្តិការណ៍នគរសង្រ្កាន្តឆ្នាំ២០២៦ បានរកឃើញម្ចាស់ជ័យលាភីអុកចត្រង្គ បន្ទាប់ពីបានឆ្លងកាត់ការប្រកួតជម្រុះជាច្រើនដំណាក់កាល។ ការប្រកួតវគ្គផ្ដាច់ព្រ័ត្រនេះបានធ្វើឡើងនៅក្នុងទីតាំងភូមិវប្បធម៌ ដែលបានចាប់ផ្ដើមការប្រកួតនៅម៉ោង ១៦:៣០ កាលពីល្ងាច ថ្ងៃទី១៩...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូន ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសកាណាដា ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួនសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។
ព្រឹត្តិការណ៍ នគរសង្ក្រាន្ដ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលរៀបចំតាំងពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ បានប្រព្រត្តទៅដោយជោគជ័យ មានការចូលរួមលេងកម្សាន្ដ និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីភ្ញៀវជាតិ-អន្ដរជាតិគ្រប់ទិដ្ឋភាពសិល្បៈ វប្បធម៌ និងកម្មវិធីអមផ្សេងៗ ជាក់ស្ដែងការប្រកួតកីឡាអុកចត្រង្គ និងសម្ដែងយុទ្ធគុនខ្មែរបុរាណ សុទ្ធតែទទួលបានការគាំទ្រយ៉ាងផុសផុលពីប្រជាពលរដ្ឋ។ សម្រាប់ការប្រកួតកីឡាអុកចត្រង្គ បន្ទាប់ពីឆ្លងកាត់ការប្រកួតជម្រុះទូទាំងប្រទេស និងជម្រុះរកបេក្ខភាព ៨រូប មកប្រកួតជុំផ្ដាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្ដ លទ្ធផលចុងក្រោយ គឺអតីតស្ដេចអុកអង្គរសង្ក្រាន្ដ ២សម័យ សុខ លីមហេង...
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានគណៈបញ្ជាការប្រចាំការអចិន្រ្តៃយ៍ បានថ្លែងនូវការកោតសរសើរដល់កងកម្លាំងគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំ និងសហការជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ការពារ សន្តិសុខជារួមនៅទូទាំងប្រទេសមានភាពល្អប្រសើរ គ្រប់គោលដៅកំសាន្តសប្បាយ វត្តអារ៉ាម តំបន់ទេសចរណ៍ រមណីយដ្ឋាន និងកន្លែងប្រារព្ធពិធីសង្ក្រាន្ត នៅតាមរាជធានី-ខេត្ត បានដំណើរការទៅដោយរលូន និងមានសុវត្ថិភាព។ ការកោតសរសើរនេះ ក្នុងកិច្ចប្រជុំស្តីពីការបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការរយៈពេល៣ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាព្រឹកថ្ងៃទី១៩ ខែមេសា...
រសៀលថ្ងៃអាទិត្យទី១៩ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះជួបបងប្អូនប្រជាពលរដ្ឋភៀសសឹកតាមខ្នងផ្ទះបណ្តោះអាសន្នរបស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បន្ទាប់ពីប៉ុន្មានថ្ងៃមុននេះមានភ្លៀង និងខ្យល់កន្រ្តាក់ ក្នុងខេត្តបន្ទាយមានជ័យ។ ឯកឧត្តម ទេសរដ្ឋមន្រ្តី មានប្រសាសន៍ថា ការប្រែប្រួលអាកាសធាតុ ដោយសារខ្យល់កន្រ្តាក់បានប៉ះពាល់ផ្ទះប្រជាពលរដ្ឋប្រមាណជាង៦០០ខ្នង ក្នុងស្រុកចំនួន៦ និងឃុំចំនួន៩ ក្នុងខេត្តបន្ទាយមានជ័យ។ ឯកឧត្តម ទេសរដ្ឋមន្រ្តី មានប្រសាសន៍ទៀតថា ដោយឡែក...