ពោធិ៍សាត់៖ វេទិកាការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមប្រធានបទ «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ» បានបន្តផ្សព្វផ្សាយនៅបរិវេណសាលាក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីប្រជាពលរដ្ឋ អតីតពលករមកពីប្រទេសថៃ និងយុវជនជិត ៨០០នាក់។ ពិធីនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ ឯកឧត្តម ឡេង សែ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហេង សួរ...
ភ្នំពេញ៖ គិតត្រឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦នេះ គឺមានរយៈពេលមួយឆ្នាំហើយដែលយោធាថៃបានបើកការបាញ់ប្រហារសម្លាប់យុទ្ធជនខ្មែរនៅលើទឹកដីខ្មែរក្នុងខេត្តព្រះវិហារ, ក្នុងពេលរំឭកដ៏ការឈឺចាប់នេះប្រមុខការពារជាតិបានអំពាវនាវដល់ខ្មែរគ្រប់រូប រួបរួមគ្នាជាធ្លុងមួយក្រោកឡើងលើកតម្កើងកិត្យានុភាពជាតិ និងរួមគ្នាការពារជាតិទោះត្រូវលះបង់ក្នុងតម្លៃណាក៏ដោយ។ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអំពាវនាវតាមរយៈសំណេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦នេះថា ថ្ងៃនេះជាខួបមួយឆ្នាំ ដែលកងទ័ពថៃឈ្លានពានកម្ពុជា និងបាញ់សម្លាប់វីរៈកងទ័ពខ្មែរ ព្រឹន្ទបាលឯក សួន រោន ដែលបានពលីជីវិតនៅតំបន់មុំបី ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។...
សៀមរាប៖ ខណ្ឌរដ្ឋបាលជលផលសៀមរាមរាប នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ បានប្រកាសថា ត្រីប្រមាណពីរតោនបានងាប់នៅកន្លែងអភិរក្សតាមោក ស្ថិតក្នុងឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ នាវេលាម៉ោង៤,៣០នាទី។ លោក លី តុងឃី ប្រធានសហគមន៍នេសាទកំពង់ឃ្លាំង ដែលបានកំពុងយាមការពារនៅកន្លែងអភិរក្សជលផលតាមោក បានបញ្ជាក់ថា មូលហេតុដែលបណ្តាលឱ្យត្រីងាប់នេះ គឺនៅប៉ុន្មានថ្ងៃនេះ អាកាសធាតុមានសភាពក្តៅខ្លាំង ហើយទឹកនៅកន្លែងអភិរក្សក៏រីងរាក់ខ្លាំង នៅសល់កម្ពស់ប្រមាណ០,១ម៉ែត្រ ទៅ០,៤ម៉ែត្រប៉ុណ្ណោះ ដែលធ្វើឱ្យទឹកក្តៅខ្លាំងរហូតដល់បាតដី...
លោកអភិបាលខណ្ឌដូនពេញ ជំរុញដល់គណៈគ្រប់គ្រងសាលាបឋមសិក្សាទាំង៧សាលា ក្នុងមូលដ្ឋានខណ្ឌដូនពេញ បន្តអនុវត្តបង្រៀនឲ្យបានល្អនិងស្ដង់ដាល្អជាគំរូ ដល់សិស្សានុសិស្សដើម្បីក្លាយជាធនធានល្អ សម្រាប់ខ្លួនឯង សម្រាប់គ្រួសារ និងក្នុងសង្គមជាតិ ។ ជាក់ស្ដែងនាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦នេះ សាលាបឋមសិក្សាចតុមុខបានបើកកិច្ចប្រជុំ បូកសរុបការងារចុះពិនិត្យតាមដាន វាយតម្លៃនិងគាំទ្រការអនុវត្តស្ដង់ដារសាលាបឋមសិក្សាគំរូ ឆមាសទី១ ឆ្នាំសិក្សា២០២៥-២០២៦ ក្រោមវត្តមានលោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ មន្រ្តីនៃការិយាល័យអប់រំ និងគណៈគ្រប់គ្រងសាលាបឋមសិក្សាចតុមុខ រួមទាំងលោកគ្រូអ្នកគ្រូ ជាង១០០នាក់ផងដែរ នៅសាលាប្រជុំសាលាបឋមសិក្សាចតុមុខ...
ភ្នំពេញ៖ ក្រុមសិប្បករ បានលើកឡើងថា ក្រោយការបិទព្រំដែនគោកជាឯកតោភាគីរបស់ថៃជាមួយកម្ពុជាអស់រយៈពេលជិតមួយឆ្នាំមកនេះ សន្ទុះផលិតកម្មក្នុងស្រុកបានបង្ហាញពីសមត្ថភាពកាន់តែច្បាស់ ក្នុងការផ្គត់ផ្គង់ផលិតផលជាតិទៅកាន់ទីផ្សារទាំងក្នុងស្រុក និងក្រៅស្រុក ដែលកំពុងមានតម្រូវការកើនឡើង ដោយសារស្មារតីពហិការទំនិញនាំចូលពីថៃរបស់ពលរដ្ឋខ្មែរ ហើយងាកមកប្រើប្រាស់ផលិតផលជាតិយ៉ាងផុលផុស ខណៈដែលផលិតក្នុងស្រុកមានការទទួលស្គាល់ទាំង គុណភាព អនាម័យ និងមានរសជាតិឆ្ងាញ់ មិនចាញ់ផលិតផលនាំចូល។ ក្រុមសិប្បករ បានវាយតម្លៃថា ជិតមួយឆ្នាំមកនេះ ការកសាងសមត្ថភាព និងរក្សាបាននិរន្តរភាពនៃការផ្គត់ផ្គង់ផលិតផលជាតិនៅលើទីផ្សារគឺមានការរីកចម្រើនគួរអោយគត់សម្គាល់។ ជាក់ស្តែងខ្សែក្រវាត់ផលិតកម្មរបស់សហគ្រាសរបស់ពួកគេ កំពុងមមាញឹងខ្លាំង ដើម្បីផលិតផ្គត់ផ្គង់បម្រើឱ្យទីផ្សារក្នុងស្រុកកំពុងកើនឡើង។ ពួកគេថា បច្ចុប្បន្ននេះ ផលិតផលជាតិច្រើនលើសលុប...
ភ្នំពេញ៖ ក្រោមបរិយាកាសនៃការរីកចម្រើន និងការរក្សាបាននូវសុខសន្តិភាពជាក់ស្តែង នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ លោក រស់ ចំណាន ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោក សឿង ចក់ ព្រមទាំងក្រុមការងារ បានអញ្ជើញចុះទៅទទួលសកម្មជនមកពីគណបក្សភ្លើងទៀន ចំនួន ៥១នាក់ ដោយក្នុងនោះមកពីឃុំស្វាយប្រទាល ចំនួន២៤នាក់ និងឃុំតាលន់ ចំនួន២៧នាក់ ស្រុកស្អាង ខេត្តកណ្តាល...
ភ្នំពេញ ៖ បណ្តាអ្នកនយោបាយបានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់បង្កើតមនសិការស្នេហាជាតិឲ្យបានខ្ពស់ទាំងអស់គ្នា នឹងត្រូវកំណត់ថ្ងៃទី២៨ ខែឧសភា ជាថ្ងៃចងចាំនៃការឈ្លានពានរបស់ថៃមកលើបូរណភាពទឹកដីកម្ពុជា ពីព្រោះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ដែលជាការចាប់ផ្តើមនៃសង្គ្រាមឈ្លានពាន និងភាពអយុត្តិធម៌មកលើកម្ពុជា។ ឯកឧត្តម រស់ សារ៉ុម ប្រធានគណបក្សសន្តិភាពជាតិ និងជាប្រធានប្តូរវេន នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានថ្លែងថា នៅថ្ងៃទី២៨ ខែឧសភានេះ គឺជាខួបមួយឆ្នាំនៃការចងចាំដែលកងទ័ពថៃចូលមកឈ្លានពានមកលើបូរណភាពទឹកដីកម្ពុជា និងបានបាញ់សម្លាប់វីរកងទ័ពកម្ពុជា។ ហើយជាថ្ងៃសោកសៅនិងឈឺចាប់បំផុតចំពោះទង្វើឈ្លានពានរបស់ថៃមកលើកម្ពុជា។ ហើយអំពាវនាវដល់ប្រជាជាតិខ្មែរចងចាំនៅការឈ្លានពានរបស់ថៃ និងអំពាវនាវឲ្យប្រជាជាតិខ្មែរទាំងអស់ឯកភាពគ្នាជាមួយរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចធិបតី...
ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវ អ៊ាត សោភា រដ្ឋមន្រ្តីស្តីទី នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលអាហារថ្ងៃត្រង់ជាកិត្តិយសជូន ឯកឧត្តម Pedro Swahlen ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហព័ន្ធស្វ៊ីសប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ក្នុងឱកាសដែលឯកឧត្តមបញ្ចប់អាណត្តិបេសកកម្មការទូតដោយជោគជ័យនៅកម្ពុជា។ លោកជំទាវ អ៊ាត សោភា បានសម្តែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម Pedro Swahlen សម្រាប់ការរួមចំណែកដ៏សកម្មរបស់ឯកឧត្តម ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងស្វ៊ីស ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈពាក់ព័ន្ធនឹងបច្ចុប្បន្នភាពស្តីពីស្ថានការព្រំដែនកម្ពុជា-ថៃ។ លោកជំទាវ អ៊ាត សោភា បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី...
ភ្នំពេញ៖ ក្រុមយុវជនខ្មែរនៅតែចង់ពីការលះបង់ជីវិតរបស់វីរកងទ័ព និងវីរនគរបាល ដែលបានពលីកម្មក្នុងសង្រ្គាមឈ្លានរបស់ថៃមកលើទឹកដីកម្ពុជា និងមិនអាចបំភ្លេចបាននូវទុក្ខលំបាករបស់ជនភៀសសឹករាប់ម៉ឺនគ្រួសារត្រូវបានជម្លៀសចេញពីផ្ទះសម្បែងដោយសារសង្រ្គាមឈ្លានពានរបស់ថៃ។ ជាពិសេស ចង់ចាំនូវព្រឹត្តិការណ៍កើតឡើង នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ដែលវីរៈកងទ័ពមួយរូបដំបូងគេបានពលីនៅសមរភូមិ។ ជាការដាស់ស្មារតី ក្រុមយុវជន បានប្តេជ្ញាថានឹងប្រែក្លាយការឈឺចាប់នេះឱ្យទៅជាការកសាងសមត្ថភាព តាមរយៈការប្រឹកប្រែងរៀនសូត្រ និងបំពេញការងារឱ្យបានល្អ ដើម្បីក្លាយជាឆ្អឹងខ្នងនៃសង្គមជាតិដ៏រឹងមាំ។ ក្នុងរយៈពេលមួយឆ្នាំនៃអំពើឈ្លានពានរបស់ថៃមកលើទឹកដីកម្ពុជា ក្រុមយុវជនខ្មែរ នៅតែចង់ចាំពលីកម្មរបស់វីរកងទ័ព វីរនគបាល និងទុក្ខលំបាករបស់ជនភៀសឹក ជាពិសេស ការលះបង់ជីវិតរបស់ព្រិន្ទបាលឯក សួន រោន...
នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានបន្តធ្វើការបណ្តេញជនជាតិចិន និងជនជាតិវៀតណាមសរុបចំនួន ៣១០នាក់ ស្រី៥២នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា ក្នុងនោះមានជនជាតិចិន ១៧៣នាក់...