ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ អញ្ជើញក្នុងពិធីសម្ពោធទីស្នាក់ការសមាគមអតីតយុទ្ធជនខេត្តបន្ទាយមានជ័យ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា កសាងដោយអ្នកឧកញ៉ា ម៉ម វណ្ណឌី។ ពិធីនេះមានការចូលរួមពី ថ្នាក់ដឹកនាំ ស.អ.ក, លោក ឃ្លោក ណូយ អភិបាលរងខេត្ត តំណាង ឯកឧត្តម...
ភ្នំពេញ ៖ រដ្ឋបាលខណ្ឌ៧មករា បាននាំយកទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យមួយចំនួន ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា ចំនួន០៣ក្នុងមូលដ្ឋានខណ្ឌ៧មករា រួមមានវត្តព្រះពុទ្ធមានបុណ្យ វត្តសំពៅមាស និងវត្តមង្គលវ័ន ដែលពិធីនេះបានធ្វើឡើងក្នុងបរិវេណវត្តព្រះពុទ្ធមានបុណ្យ។ ការនាំយកទៀនវស្សាប្រគេនជូនព្រះសង្ឃធ្វើឡើង នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្រ្តរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារគណបក្សមូលដ្ឋានខណ្ឌ៧មករា និងលោកជំទាវ ,លោក សោម សុវណ្ណ...
នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ ប្រតិភូគណៈចលនាសាសនិកឥស្លាមកម្ពុជា ដឹកនាំដោយឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយជាថវិកា គ្រឿងឧបភោគ បរិភោគ និងសម្ភារជាច្រើន ដើម្បីឧបត្ថម្ភគាំទ្រកងកម្លាំងជួរមុខ ដែលកំពុងឈរជើងការពារដែនអធិបតេយ្យភាពជាតិ នៅទីបញ្ជាការដ្ឋានអង្គរក្សទួល៩៥ ទិសព្រះវិហារ ស្ថិតនៅភូមិធម្មជាតិសម្តេចតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ក្នុងកម្មវិធីខាងលើ មានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពីសំណាក់ អ្នកឧកញ៉ា សុះ...
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យប្រចាំឆមាសទី១ ឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្ត នារសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥នេះ នៅសាលាខេត្តបន្ទាយមានជ័យ។ យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់នូវកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងមន្រ្តីរាជការទាំងអស់ក្នុងស្មារតីទទួលខុសត្រូវខ្ពស់...
ភ្នំពេញ៖ កុមារា ហ៊ុន ពេជមុនី្នរិទ្ធិសិទ្ធិ កូនប្រុសពៅរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងជាចៅប្រុសរបស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥នេះ ទទួលបានមេដាយមាសសិស្សឆ្នើម លើការប្រកួតគណិតវិទ្យាអន្តរជាតិ តាមប្រព័ន្ធអនឡាញ ចំណាត់ថ្នាក់លេខមួយ៣ឆ្នាំជាប់គ្នា។ ការទទួលបានមេដាយមាសសិស្សឆ្នើមនេះ ធ្វើឡើងក្នុងពិធីចែកមេដាយ ប្រកាសនិយបត្រ និងជូនរង្វាន់ ដល់ជ័យលាភីដែលបានចូលរួម ការប្រកួតប្រជែងគណិតវិទ្យាអន្ដរជាតិ តាមប្រព័ន្ធអនឡាញ និងគណិតវិទ្យាថ្នាក់ជាតិ ដោយប្រើម៉ាស៊ីនគិតលេខវិទ្យាសាស្ដ្រ។...
កំពង់ស្ពឺ ៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានចុះពិនិត្យ ព្យាបាលជំងឺ ផ្តល់ឱសថ ជូនបងប្អូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នៅតំបន់ដាច់ស្រយាល ក្នុងវត្តស្ទឹងឃ្លាត ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥នេះ។ លោកបណ្ឌិត សាយ ឫទ្ធី អនុប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំតាសាល តំណាងឯកឧត្តម លេង...
ស្វាយរៀង ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល ឯកឧត្តម ឈា ឆវណ្ណ ទីប្រឹក្សាក្រសួងសុខាភិបាល នាយកវិទ្យាស្ថានជាតិស្រាវសុខភាពសាធារណៈនិងជាអគ្គលេខាធិការរងក្រុមប្រឹក្សា គណៈគ្រូពេទ្យជាតិ បានណែនាំដល់ ក្រុមគ្រូពេទ្យ នៅក្នុងខេត្តទាំងអស់ ត្រូវសិក្សាស្រាវជ្រាវ រាល់ឯកសារមេរៀនដែលបានសិក្សាហើយបន្ថែមទៀត ដើម្បីបង្កើនសមត្ថភាព ក្នុងការពិនិត្យនិងព្យាបាលជំងឺជូនពលរដ្ឋ នៅតាមមន្ទីរពេទ្យ និងនៅតាមមណ្ឌលសុខភាព សំដៅបញ្ជៀសការគ្រោះថ្នាក់ដល់អាយុជីវិតដល់អ្នកដែលមករកសេវាព្យាបាលពីក្រុមគ្រូពេទ្យរបស់យើង។ ការថ្លែងនិងមានប្រសាសន៍លើកឡើងរបស់មន្ត្រីសុខាភិបាលបែបនេះ បានធ្វើឡើងក្នុងឱកាសឯកឧត្តមអញ្ជើញ ក្នុងទិវាអភិវឌ្ឍន៏វិជ្ជាជីវៈវេជ្ជសាស្ត្របន្តលើកទី១៤ នៅខេត្តស្វាយរៀងថ្ងៃ ទី១៩ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីមន្ត្រី...
នារសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងចម្រុះនៃរដ្ឋបាលខេត្តស្វាយរៀង បានចុះធ្វើការត្រួតពិនិត្យទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើស Online Scam ចំនួន ០២ទីតាំងទី១ នៅសណ្ឋាគារ៤រដូវ និងទីតាំងទី២ អគារម៉ារីណា ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ។ នៅក្នុងប្រតិបត្តិការនោះបានរកឃើញជនបរទេសកំពុងរស់នៅសរុបជិត ២០០នាក់ ក្នុងនោះ ជនជាតិចិន មានចំនួន៩០នាក់ ស្រ្តី២៧នាក់, ជនជាតិវៀតណាម ៣៥នាក់ ស្រ្តី៤២នាក់, ជនជាតិមីយ៉ាន់ម៉ា...
នៅព្រឹកថ្ងៃទី១៩ខែកក្កដា ឆ្នាំ២០២៥ គណៈកម្មាធិការគណបក្សឃុំគូលែនត្បូង ប្រារព្ធមីទ្ទីញអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ ០៦ ១៩៥១-២៨ ០៦ ២០២៥) ក្រោមវត្តមានលោកស្រី ហែម សុគុណពិសី សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការគណបក្សខេត្ត និងជាអនុប្រធានទី១ ក្រុមការងារគណបក្សថ្នាក់ខេត្តចុះមូលដ្ឋានឃុំគូលែនត្បូង ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ក្រុមការងារថ្នាក់ខេត្ត ក្រុមការងារថ្នាក់ស្រុក សមាជិក សមាជិកា គណៈកម្មាធិការគណបក្សស្រុក ឃុំ...
ចាប់តាំងពីទទួលបានបទបញ្ជាលេខ ០១បប របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥នេះ កម្លាំងសមត្ថកិច្ចខេត្តពោធិ៍សាត់ បានធ្វើការឃាត់ខ្លួន និងសង្គ្រោះជនបរទេស សរុបចំនួន១០២នាក់ ក្នុងនោះមានជនជាតិវៀតណាមចំនួន ៩៩នាក់ និងជនជាតិចិនចំនួន៣នាក់ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។ ឯកឧត្ដម ខូយ រីដា អភិបាលខេត្ត បានបញ្ជាក់ថា គណៈបញ្ជាការឯកភាពខេត្តពោធិ៍សាត់ បាននឹងកំពុងអនុវត្តន៍នូវបទបញ្ជា ០១បប នេះ យ៉ាងម៉ឺងម៉ាត និងប្តេជ្ញាធ្វើការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា...