នាយឧត្ដមសេនីយ៍ ខ្វាន់ ស៊ាម អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ បានប្រាប់ដល់សិក្ខាកាមនៃវិទ្យាស្ថានវិស្វកម្មមរតកតេជោ កងយោធពលខេមរភូមិន្ទថា ភារកិច្ចស្នូលរបស់កងកម្លាំង ក្នុងសម័យសន្តិភាព គឺធ្វើការទំនាក់ទំនងល្អជាមួយប្រទេសជាមិត្តឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។ ក្នុងឱកាសអញ្ជើញ ចុះជួបសំណេះសំណាល និងផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ដល់សិក្ខាកាមវិទ្យាស្ថានវិស្វកម្មមរតកតេជោកងយោធពលខេមរភូមិន្ទ ដែលជាធនធានមនុស្សរបស់កងកម្លាំងវិស្វកម្មអគ្គបញ្ជាការ ដែលមានមូលដ្ឋានស្ថិតនៅភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥នេះ នាយឧត្ដមសេនីយ៍ ខ្វាន់ ស៊ាម...
នៅព្រឹកថ្ងៃទី១៩ ខែកក្កដាឆ្នាំ២០២៥ លោកជំទាវ បណ្ឌិត សោម គីមសួគ៌ អគ្គសវនករ នៃអាជ្ញាធរសវនកម្មជាតិ បានដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខ និងនាំយកអំណោយសម្ភារៈ គ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន ដែលកំពុងឈរជើងជួរមុខនៅទិសប្រាសាទព្រះវិហារ ស្ថិតនៅ ទីបញ្ជាការមុខនៃបញ្ជាការដ្ឋានអង្គ ដែលបំពេញកាតព្វកិច្ចយ៉ាងអង់អាចការពារព្រំដែន បូរណភាពទឹកដី និងមាតុភូមិ តាមឆន្ទៈមោះមុតរបស់សម្តេចតេជោ និងសម្តេចធិបតី ហ៊ុន ម៉ាណែត។ ការសួរសុខទុក្ខនេះ...
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ខណៈដែលផ្លែទុរេនស្រស់កម្ពុជាជើងដំបូងចំនួនជាង ១៧តោន ត្រូវបាននាំចេញជាផ្លូវការទៅកាន់ទីផ្សារប្រទេសចិន។ បច្ចុប្បន្ន នៅសល់កសិផលមួយចំនួនទៀត ដូចជាម្ចាស់ និងខ្នុរជាដើម កំពុងរង់ចាំការរៀបចំឱ្យមានពិធីសារ ដើម្បីធ្វើការនាំចេញជាផ្លូវការផងដែរ។ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី កាលពីរាត្រីថ្ងៃទី១៨ កក្កដា ឆ្នាំ២០២៥កន្លងទៅថា...
ប៉ៃលិន៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ដឹកនាំមន្ត្រីជំនាញ និងក្រុមការងារ ចុះពិនិត្យមើល កិច្ចការងារកែលម្អទីតាំងអមសងខាងដងស្ទឹងប៉ៃលិន ត្រៀមកសាងសួន «ប៉ៃលិនមរតកតេជោ» ប្រកបដោយសោភ័ណភាពស្រស់ស្អាត ដើម្បីជាការទាក់ទាញភ្ញៀវទេសចរ ដែលជាកត្តាជួយជំរុញកំណើនសេដ្ឋកិច្ច និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ។ លោកជំទាវ បានបញ្ជាក់ថា ការកសាងសួនច្បារ ដោយដាក់ឈ្មោះតាមសម្ដេចតេជោ គឺក្នុងគោលបំណងបង្ហាញពីវប្បធម៌កតញ្ញូ ដឹងគុណ និងការចងចាំរំឭកដល់វីរភាព ស្នាដៃ និងភាពឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន...
នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើកកម្ពុជា និងឧត្តមសេនីយ៍ឯក រ៉យ ហ្កាលីដូ (Roy M. Galido) មេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញ ស្រាវជ្រាវដាន ជំនាញប្រយុទ្ធក្នុងទីប្រជុំជន និងការផ្លាស់ប្តូរបទពិសោធន៍ជំនាញសង្រ្គោះគ្រោះមហន្តរាយ ដែលកងទ័ពកម្ពុជា និងហ្វីលីពីន បានធ្វើរួមគ្នាអស់រយៈពេល២សប្តាហ៍ នៅភ្នំម្រះព្រៅ ស្រុកភ្នំស្រួច ខេត្ត កំពង់ស្ពឺ៕
សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) បានរៀបចំសន្និសីទទន្តសាស្រ្តប្រចាំឆ្នាំរបស់ខ្លួន លើកទី១ឆ្នាំ២០២៥ ដែលមានរយៈពេល ២ ថ្ងៃចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២០ ខែកក្កដា ក្រោមប្រធានបទ «ការអនុវត្តទន្តសាស្ត្រឈានមុខ» ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមគ្រូពេទ្យស្ម័គ្រចិត្ត TYDA។ សន្និសីទនេះរៀបចំធ្វើឡើងនា សណ្ឋាគារ សុខា ភ្នំពេញ ដោយមានក្រុមគ្រូពេទ្យជំនាញផ្នែកទណ្ឌសាស្ត្រចូលរួមផ្ទាល់ប្រមាណជិត...
ភ្នំពេញ៖ តំណាងអ្នករកស៊ីនៅកម្ពុជា បានលើកឡើងថា បទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលទៅលើការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នឹងធ្វើឱ្យមានការចាប់អារម្មណ៍ពីអ្នកវិនិយោគ ដើម្បីងាកមកវិនិយោគនៅកម្ពុជាកាន់តែច្រើនឡើងបន្ថែមទៀត ក៏ដូចជាទាក់ទាញភ្ញៀវអន្តរជាតិឱ្យមកទេសចរណ៍នៅកម្ពុជាជាដើម ខណៈសកម្មភាពនេះជាផ្នែកមួយដ៏ធំក្នុងការបង្កើតក្តីព្រួយបារម្ភរបស់អ្នកវិនិយោគទាំងឡាយ។ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្ម បានមានប្រសាសន៍ប្រាប់ព័ត៍មាន ប៊ីធីវី នៅល្ងាចថ្ងៃទី១៧ ខែកក្កដាកន្លងទៅថា សភាពាណិជ្ជកម្ម តំណាងឱ្យវិស័យឯកជនគាំទ្រទាំងស្រុងចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចេញវិធានការបង្រ្កាបបទល្មើសល្បែងតាមប្រព័ន្ធអនឡាញ។ អ្នកឧកញ៉ា បានបន្តថា លោកក៏ចង់ឃើញថែមទៀតទៅលើចំណាត់ការទៅលើល្បែងខុសច្បាប់ទាំងអស់នៅកម្ពុជា ពីព្រោះកន្លងមក អ្នករកស៊ីមកពីក្រៅប្រទេសតែងតែលើកឡើងអំពីក្តីបារម្ភរបស់បុគ្គលិក និងកម្មករនិយោជិត ដែលជួបបញ្ហាជំពាក់បំណុលគេ។...
នារសៀល ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ឧត្តមសេនីយ៍ឯក Roy M. Galido មេបញ្ជាការកងទ័ពជើងគោក នៃសាធារណរដ្ឋហ្វីលីពីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប, ឯកឧត្តម ឧត្តមសេនីយ៍ឯក បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចបវរធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹក អនុញ្ញាតឱ្យរូបឯកឧត្តម...
នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួង និងមន្ទីរប្រៃសណីយ៍ទូរគមនាគមន៍ទាំង ២៤ខេត្ត បានចូលរួមដាំដើមកោងកាងចំនួន៥៥០ ដើម ក្រោមប្រធានបទ “ឌីជីថល ផ្សារភ្ជាប់បរិស្ថាន” នៅសហគមន៍នេសាទទេសចរណ៍ធម្មជាតិកំពង់សាមគ្គី ស្ថិតនៅឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត ដើម្បីចូលរួមលើកកម្ពស់កម្រិតជីវភាព និងបង្កើនការងារដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន កាត់បន្ថយការចំណាកស្រុក និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ជាពិសេសបណ្តុះគំនិតឱ្យយល់ដឹងអំពីគុណតម្លៃការថែរក្សានិងអភិរក្សសម្បត្តិធម្មជាតិ បង្កើនធនធានព្រៃកោងនិងជីវៈចម្រុះផងដែរ។ ការដាំកោងកាងនេះ ធ្វើឡើងដើម្បីគាំពារបរិស្ថាន អភិរក្សធនធានធម្មជាតិ និងទប់ស្កាត់ពីគ្រោះធម្មជាតិផ្សេងៗ។
ភ្នំពេញ ៖ ផ្លូវក្រាលកៅស៊ូ DBST ប្រវែងជាង ៦ គីឡូម៉ែត្រ នៅខេត្តពោធិ៍សាត់ ដែលស្ថិតក្រោមក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ បានបញ្ចប់ សុពលភាពលើការងារថែទាំខួបផ្លូវ ដោយរក្សានូវគុណភាពល្អប្រសើរ ឆ្លើយតបនិងការរស់នៅរបស់ប្រជាពលរដ្ឋ មានផ្លូវល្អសម្រាប់ ធ្វើដំណើរ និងការរកស៊ីទទួលទានផ្សេងៗ។ ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លើកឡើងក្នុងការចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាព...