ភ្នំពេញ ៖ នៅរសៀលថ្ងៃសុក្រ ទី១៨ កក្កដា ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវ អញ្ជើញចូលរួមអបអរសាទរព្រឹត្តិការណ៍នៃការចុះ “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅពហុកីឡដ្ឋានជាតិអូឡាំពិក គោលបំណងសំខាន់នៃការចុះ “បូជនីយដា្ឋនចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សានិងសន្តិភាព” ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកគឺ សង្កត់ធ្ងន់ទៅលើតម្លៃជាសកល ជាការទទួលស្គាល់ នូវប្រវត្តិសាស្ត្រខ្មៅងងឹត ទុក្ខវេទនារបស់ប្រជាជនកម្ពុជា...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ សម្ដេចបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅទីស្ដីការនាយករដ្ឋមន្ត្រី ក្នុងវិមានសន្តិភាព ដោយបានពិភាក្សា ឆ្លង និងអនុម័តរបៀបវារៈសំខាន់ៗចំនួន ៤ នៅថ្ងៃនេះ។ ក្រោយពីបានពិភាក្សា និងឆ្លងរួចមក, កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដែលដឹកនាំដោយសម្ដេចមហាប វរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអនុម័តនូវសេចក្ដីព្រាងសំខាន់ៗចំនួន...
កោះកុង ៖ លោក ឈិត រតនៈ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យខេត្តកោះកុង រសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ បានស្រាយបំភ្លឺថា គិតមកទល់ម៉ោងនេះអាជ្ញាធរសមត្ថកិច្ចរបស់ខេត្ត មិនទាន់មានការចុះបង្រ្កាបទីតាំងល្បែងអនឡាញណាមួយឡើយនៅក្នុងភូមិសាស្រ្តដែនដីគ្រប់គ្រងរបស់ខ្លួន។ លោកអភិបាលរងខេត្តកោះកុង គូសបញ្ជាក់ទៀតថា ចំពោះករណីមានអ្នកលេងបណ្តាញសង្គមបង្ហោះនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ថា នាយឧត្តមសេនីយ៍ ស ថេត បញ្ជាឱ្យស្នងការខេត្តកោះកុង ស្រាវជ្រាវជាបន្ទាន់ ក្រោយបង្រ្កាបទីតាំងអនឡាញ ហើយបាត់ទូរស័ព្ទ និងកុំព្យូទ័រដែលជាវត្ថុតាងជាង៣០គ្រឿង។...
ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញជាអធិបតី ពិធីអបអរសាទរព្រឹត្តិការណ៍នៃការដាក់បញ្ចូល «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅពហុកីឡដ្ឋានជាតិអូឡាំពិកនារសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥នេះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា បូជនីយដ្ឋានចងចាំនៃកម្ពុជា នឹងក្លាយជាការចងចាំជាសាកល និងជាមជ្ឈមណ្ឌលអន្តរជាតិឱ្យយល់កាន់តែច្បាស់ពីទុក្ខលំបាករបស់ប្រជាជនកម្ពុជានៅក្នុងពេលអតីតកាល។ ក្នុងឱកាសនោះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបង្ហាញនូវមោទនភាព និងសេចក្តីរីករាយជាអនេក ដោយបានមកចូលរួម...
នៅរសៀលថ្ងៃសុក្រ ទី១៨ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ទីប្រឹក្សា និងជាបេសកជនពិសេស សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានអនុញ្ញាតឱ្យក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ទៅសិក្សានៅប្រទេសហុងគ្រី ចំនួន ១៦រូប ចូលជួបសម្ដែងការគួរសម នៅទីស្នាក់ការកណ្ដាលនៃក្រុមហ៊ុន ទ្រី ភាព គ្រុប។ នៅក្នុងជំនួបនេះដែរ ឯកឧត្តម...
ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញជាអធិបតី ពិធីអបអរសាទរព្រឹត្តិការណ៍នៃការដាក់បញ្ចូល «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅពហុកីឡដ្ឋានជាតិអូឡាំពិកនារសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញការអបអរសាទរជាមួយជនរួមជាតិ និងបញ្ជាក់ថា ខែកក្កដា បានក្លាយជាពេលវេលាមួយដែលមានអត្ថន័យសំខាន់ធំធេងសម្រាប់ប្រជាជាតិកម្ពុជា ដោយហេតុថា ក្នុងខែនេះសម្បត្តិបេតិកភណ្ឌជាតិចំនួន ៣ ត្រូវបានទទួលស្គាល់ និងចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (យូណេស្កូ)។ សម្បត្តិបេតិកភណ្ឌជាតិទាំង៣...
ភ្នំពេញ៖ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើកទី១៦ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ នៅវិមានសន្តិភាព សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា ការធ្វើវិសោធនកម្មច្បាប់កាតព្វកិច្ចយោធា ដើម្បីកែសម្រួលឱ្យស្របទៅនឹងស្ថានភាពបច្ចុប្បន្ន និងកែសម្រួលបទដ្ឋានគតិយុត្តិផ្សេងៗលើអនុក្រឹត្យ និងព្រះរាជក្រឹត្យដែលពាក់ព័ន្ធជាដើម។ សម្ដេចធិបតីបានបញ្ជាក់ថា ការធ្វើវិសោធនកម្មច្បាប់នេះ មានចំណុចមួយ គឺការបង្កើនកាតព្វកិច្ចយោធាពី១៨ ខែទៅ២៤ខែ បូកនឹងការត្រៀមកម្លាំងកងទ័ពបម្រុង ក្រោយពីបញ្ចប់បេសកកម្ម និងកាតព្វកិច្ចយោធា២៤ខែនឹងត្រូវបំពេញការងារអ្វីជាបន្ត និងច្បាប់កាតព្វកិច្ចយោធានេះនឹងចាប់អនុវត្តនៅឆ្នាំ២០២៦។ សម្ដេចនាយករដ្ឋមន្រ្ដីថ្លែងថា ច្បាប់កាតព្វកិច្ចយោធានេះបានតាក់តែងឡើងតាំងពីឆ្នាំ ២០០៦ ប៉ុន្ដែមិនទាន់បានកែសម្រួលឱ្យបានល្អ។...
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងអ្នកឧកញ៉ា អ៊ឹង ស៊ីស្រ៊ន រួមជាមួយ ឯកឧត្តម លោកជំទាវ លោក លោកស្រី បានមូលមតិគ្នានាំយកទៀនព្រះវស្សា ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាសចំនួន១៤វត្ត ស្ថិតក្នុងស្រុកជើងព្រៃ និងស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែលពិធីត្រូវបានរៀបចំឡើងនៅ រំដួល៨៨ ស្ថិតក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម នារសៀលថ្ងៃសុក្រ ៨រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស....
ថ្លែងក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទី ភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរជំនាន់ទី៥០ ឯកឧត្តម សេង សុមុនី រដ្ឋលេខាប្រចាំការតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានអះអាងថា ក្រសួងធម្មការ និងសាសនា បានបន្តបំពេញភារកិច្ចលើកកម្ពស់ទំនៀមទំលាប់ អភិរក្សប្រពៃណី និងគោរពប្រតិបត្តិព្រះពុទ្ធសាសនា។ ឯកឧត្តម សេង សុមុនី បានបន្ថែមថា ក្រោមការយកចិត្តទុកដាក់ប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី...
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ២០២៥នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា អគ្គស្នងការ នៃសមាគមកាយឬទ្ធិនារីកម្ពុជា និងជាអនុប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេចតេជោ (TYDA) បានអញ្ជើញចូលរួមក្នុងពិធីបើកពិព័រណ៍ អាពាហ៍ពិពាហ៍លើកទី២ ព្រមជាមួយគណៈអធិបតី អ្នកមុខ អ្នកការ គ្រប់លំដាប់ថ្នាក់ជាច្រើនរូបទៀត ពិធីនេះប្រារព្ធធ្វើឡើងនៅ អគារមង្គលការ ដឹ ព្រីមៀសេនធ័រ...