សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ បានប្រព្រឹត្តិទៅរលូន ស្នាមញញឹម និងថែរក្សាបានទំនៀមទម្លាប់ ប្រពៃណី តាមរយៈការចូលរួមយ៉ាងល្អប្រសើររបស់បងប្អូនប្រជាពលរដ្ឋខ្មែរ ក្នុងការលេងល្បែងប្រជាប្រិយ និងរាំរបាំបុរាណ។ តាមរយៈបណ្ដាញសង្គមនៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦នេះ សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានសរសេរសារថ្លែងអំណរគុណអាជ្ញាធររាជធានី-ខេត្ត ក្រុមការងារថ្នាក់ជាតិ ក្រសួង/ស្ថាប័ន កងកម្លាំងគ្រប់ប្រភេទដែលបានចូលរួមប្រចាំការ និងបំពេញភារកិច្ចរបស់ខ្លួន បម្រើឱ្យពិធីបុណ្យចូលឆ្នាំខ្មែររៀបចំទៅបានដោយភាពសប្បាយរីករាយ និងសេចក្តីសុខសុវត្ថិភាព...
នៅថ្ងៃទី១៧ ខែមេសានេះ បានមើលឃើញថា ក្រុមអាជីវករផ្សាររដ្ឋមួយចំនួនបានចាប់ផ្តើមបើកអាជីវកម្មឡើងវិញ និងមួយចំនួនផ្សេងទៀតបន្តឈប់សម្រាកដើម្បីជួបជុំក្រុមគ្រួសារ ខណៈពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរបានបញ្ចប់ដោយភាពសប្បាយរីករាយនៅទូទាំងប្រទេស។ យោងតាមប្រធានគណកម្មការផ្សារធំថ្មី បានឱ្យដឹងថា ជារៀងរាល់នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ក្រៅពីបណ្តាស្ថាប័នរដ្ឋលើកលែងតែកម្លាំងប្រដាប់អាវុធត្រូវឈប់សម្រាករយៈពេល៣ថ្ងៃ។ ដូច្នេះ បណ្តាផ្សារគ្រប់គ្រងដោយរដ្ឋក៏ត្រូវបានអនុញ្ញាតឱ្យឈប់សម្រាកដូចគ្នា លើកលែងតែអាជីវករមួយចំនួនខាងផ្នែកម្ហូបអាហារតែប៉ុណ្ណោះ ដែលបន្តសកម្មភាពលក់ជាធម្មតា ដោយសារអាចរកប្រាក់ចំណូលបានច្រើនជាងថ្ងៃធម្មតាទូទៅ។ ក្រុមអាជីវករផ្សារធំថ្មីភាគច្រើន បានឱ្យព័ត៌មាន ប៊ីធីវី ដឹងថា នៅក្នុងថ្ងៃឈប់សម្រាកនេះមិនបានដើរលេងកម្សាន្តនៅតំបន់ឆ្ងាយៗនោះទេ ក្រៅពីជួបជុំក្រុមគ្រួសារនៅផ្ទះ និងដើរលេងកម្សាន្តនៅក្រុងភ្នំពេញ ជាពិសេសទៅលេងនៅតំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ ពីព្រោះឆ្នាំនេះរាជរដ្ឋាភិបាលបានរៀបចំព្រឹត្តការណ៍នគរសង្រ្កាន្ត ដោយអាចនាំកូនចៅទៅដើរលេង និងឈ្វេងយល់អំពីវប្បធម៌ខ្មែរជាដើម។...
រយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរនេះ ប្រជាពលរដ្ឋភៀសសឹកតាមបណ្តាខេត្តទាំង៣ ព្រះវិហារ ឧត្តរមានជ័យ និងបន្ទាយមានជ័យ បានចូលរួមសប្បាយរីករាយអបអរសាទរដូចប្រជាពលរដ្ឋទូទៅតាមរយៈការរៀបចំរបស់រដ្ឋបាលខេត្តក្នុងមូលដ្ឋាន។ ក្នុងឱកាសចូលឆ្នាំនេះដែរ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម បានធ្វើដំណើរចុះទៅតាមបណ្តាខេត្តទាំង៣ ដើម្បីចុះជួបសំណេះសំណាល និងចូលរួមសប្បាយរីករាយជាមួយប្រជាពលរដ្ឋ ក្នុងគ្រាដែលរាជរដ្ឋាភិបាលបានខិតខំគ្រប់មធ្យោបាយទាមទារអធិបតេយ្យភាពជាតិ និងការបាត់បង់ដោយសារការឈ្លានពានរបស់ប្រទេសថៃ។ ជាក់ស្តែង រយៈពេល៣ថ្ងៃចូលឆ្នាំនេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានចុះជួបប្រជាពលរដ្ឋហើយផ្តល់ស្នាមញញឹម ដោយការដោះស្រាយបញ្ហាទឹកស្អាតជូនពួកគាត់ និងរៀបចំការជញ្ជូនទឹកទៅតាមខ្នងផ្ទះសម្រាប់ជាតម្រូវការប្រើប្រាស់ក្នុងឱកាសចូលឆ្នាំប្រពៃណីខ្មែរ។ ឯកឧត្តម ទេសរដ្ឋមន្រ្តី ថ្លែងថា...
ស្នងការនគររាជធានីភ្នំពេញបានបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៃព្រឹត្តិការណ៍នគរសង្ក្រាន្ត រយៈពេលបីថ្ងៃនេះ គឺបានប្រព្រឹត្តទៅដោយរលូន និងមិនមានបញ្ហាអ្វីកើតឡើងនោះទេ ដោយកម្លាំងសមត្ថកិច្ចបានដាក់ពង្រាយការពារសន្តិសុខយ៉ាងតឹងរឹង។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញបានបញ្ជាក់ប្រាប់ BTV ថាការការពារសន្តិសុខ សណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋនៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៃព្រឹត្តុិការណ៍នគរសង្ក្រាន្ត ពីថ្ងៃទី១ ទី២ និងនៅថ្ងៃទី៣ គឺបានប្រព្រឹត្តទៅយ៉ាងរលូន និងមិនមានបាតុភាពអ្វីកើតឡើងនោះទេ។ ហើយនៅថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ មានប្រជាពលរដ្ឋ...
អាជីវករលក់ដូរក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្ត បាននិងកំពុងចូលរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍នៅកម្ពុជា និងការទាក់ ទាញភ្ញៀវទេសជាតិនិងអន្តរជាតិ ចូលទស្សនានៅរាជធានីភ្នំពេញ តាមរយៈការបង្ហាញនូវភាពសម្បូរ នៃការផ្គត់ផ្គង់វត្ថុអនុស្សាវរីយ៍ គ្រឿងបរិភោគ និងចំណីអាហារផ្សេងៗ។ អាជីវករលក់ដូរនៅក្នុងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរ នគរសង្ក្រាន្ត នៅរាជធានីភ្នំពេញ ក្នុងថ្ងៃបុណ្យចូលឆ្នាំទី៣ ត្រូវនឹងថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០២៦ នេះថា ព្រឹត្តិការណ៍នគរសង្ក្រាន្ត ដែលរៀបចំឡើងនៅរាជធានីភ្នំពេញឆ្នាំនេះ បានបង្ហាញឱ្យឃើញអំពីមហារ សាមគ្គីពង្រឹងស្មារតីជាតិ និងអត្តសញ្ញាណជាតិ ក្រៅពីនេះក៏រួមចំណែកក្នុងការជំរុញអ្វីដែលជាចំណូលសេដ្ឋកិច្ច ក៏ដូចជាការលើក កម្ពស់អាជីវករតូច...
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ត្រូវនឹងថ្ងៃទី៣ ជាថ្ងៃវារៈឡើងស័ក្ដនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្នុងព្រឹត្តិការណ៍នគរសង្រា្កន្ត ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតី ក្នុងពិធីដង្ហែព្រះពុទ្ធប្បដិមា ពីវត្តឧណ្ណាលោមមកគង់លើបុសប្បុកនិងស្រង់ព្រះនៅរមណីដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ។ ពិធីដង្ហែព្រះពុទ្ធប្បដិមានេះ យកមកគង់លើបុស្បុក បើតាមជំនឿរបស់ប្រជាពលរដ្ឋ...
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បង្ហាញក្ដីសោមនស្ស និងជ្រះថ្លាបានចូលរួមជាមួយព្រះថេរានុថេរៈ និងពលរដ្ឋដង្ហែព្រះពុទ្ធបដិមាដើម្បីរំលឹកដឹងគុណដល់ព្រះសម្មាសម្ពុទ្ធ និងសុំសិរីសួស្តីជូនជាតិមាតុភូមិ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦នេះ ត្រូវនឹងថ្ងៃបញ្ចប់នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ឯកឧត្តមបានថ្លែងថា៖«ខ្ញុំពិតជាមានសេចក្តីសោមនស្ស និងជ្រះថ្លាជាទីបំផុត ដែលបានចូលរួមជាមួយព្រះថេរានុថេរៈ ភិក្ខុសង្ឃ ដូនជី និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងក្បួនដង្ហែព្រះពុទ្ធបដិមាពីវត្តឧណ្ណាលោម ឆ្ពោះទៅកាន់វត្តភ្នំ ដើម្បីធ្វើប្រទក្សិណ និងប្រារព្ធកិច្ចស្រង់ព្រះ នាថ្ងៃទី៣...
នាព្រឹកថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ហេង សុខណាង សមាជិកគណៈអចិន្រ្តៃយ៍ នៃសហភាពសហព័ន្ធយុវជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក. បានអញ្ជើញដឹកនាំសហការី នាំយកក្រមា និងសារជូនពរពីបងប្អូនប្រជាជនជួរក្រោយ ទៅចែកជូនដល់វីរកងទ័ពដែលកំពុងឈរជើងនៅសមរភូមិមុខ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ សកម្មភាពនេះធ្វើឡើងក្នុងគោលបំណង ផ្តល់កម្លាំងចិត្ត និងបង្ហាញការនឹករឭក ការគោរព និងការគាំទ្រពីប្រជាជនជួរក្រោយ ចំពោះវីរកងទ័ពដែលកំពុងបំពេញភារកិច្ចការពារទឹកដី។...
ភ្នំពេញ៖ សម្ដេចអគ្គមហាសនេបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានចោទសួរទៅក្រុមអ្នកវិភាគ និងក្រុមប្រឆាំងជ្រុលនិយមនៅក្រៅស្រុកមួយក្ដាប់តូចដែលតែងតែចោទសួរមករដ្ឋាភិបាលម្ដងហើយម្ដងទៀតឱ្យបញ្ជាក់អំពីយន្តការទាមទារដីដែលភាគីថៃកំពុងឈ្លានពានមកវិញនោះថា តើក្រុមអ្នកវិភាគ និងប្រឆាំងផ្កាប់មុខទាំងអស់គ្នាចង់ឱ្យកម្ពុជាមានសង្គ្រាមម្ដងទៀតជាមួយថៃដើម្បីឱ្យកងទ័ព និងពលរដ្ឋពលី និងស្លាប់ទៀតឬយ៉ាងណា? ទើបពួកគេបន្តធ្វើសកម្មភាពជ្រុលនិយមបែបនេះ។ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់បែបនេះតាមរយៈសារសំឡេងពិសេសផ្ញើជូនជនរួមជាតិក្នុងពេលឆ្លើយតបទៅកាន់លោក សេង សារី ដែលបានផ្តល់បទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI ខេមរភាសា ពាក់ព័ន្ធនឹងការនិយាយមិនពិតថា សម្ដេចបានលុបសារពន្យល់ប្រជាពលរដ្ឋអំពីការប្រារព្ធពិធីចូលឆ្នាំថ្មីប្រពៃណីខ្មែរ។ ឆ្លើយតបទៅនឹងការផ្សាយព័ត៌មានមិនពិតរបស់លោក សេង សារី...
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃកម្ពុជា បានណែនាំដល់ប្រមុខរាជរដ្ឋាភិបាលសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ផ្ដល់ផ្ទះបណ្ដោះអាសន្នដែលបានផ្ដល់ជូនពលរដ្ឋភៀសសឹកស្នាក់នៅនោះ ជូនដល់ពួកគាត់ផ្ដាច់ តែម្ដងបើទោះបីជាទាមទារទឹកដីរបស់ពួកគាត់ដែលថៃឈ្លានពានមកវិញក៏ដោយ។ សម្ដេចតេជោ បានថ្លែងបញ្ជាក់ថា ក្នុងឱកាសចូលឆ្នាំថ្មីនេះ កងទ័ពជួរមុខរបស់យើង កំពុងទទួលបានការគិតគូយកចិត្តទុកដាក់យ៉ាងខ្លាំង ជាពិសេសបានទទួលទានគ្រប់យ៉ាង។ ចំណែកបងប្អូនជនភៀសខ្លួន ក៏នៅមានសុវត្ថិភាពហើយទទួលបាននូវការផ្គត់ផ្គង់ពេញលេញដែរ។ សម្ដេចតេជោ បានថ្លែងថា ៖«ដោយសារតែវាត្រូវការប្រើពេលហើយយើងត្រូវការប្រើលុយរាប់លានដុល្លារ ដើម្បីកសាងលំនៅឋានសមរម្យ ដើម្បីកុំឱ្យពួកគាត់ (ពលរដ្ឋភៀសសឹក)...