អ្នកជំនាញប្រឹក្សាយោបល់ហិរញ្ញវត្ថុ ថ្លែងថា តម្លៃហាងឆេងមាសលើទីផ្សារអន្តរជាតិ នឹងអាចហក់ឡើងវិញ ខណៈធនាគារកណ្តាល សហរដ្ឋអាមេរិកគ្រោងនឹងចាក់លុយចូល ដើម្បីសម្រួលដល់សេដ្ឋកិច្ចក្នុងរង្វង់ប្រមាណ ៦.៥ ប៊ីលានដុល្លារ បញ្ហានេះនឹងធ្វើឱ្យប្រាក់ដុល្លារ ធ្លាក់ថ្លៃ តម្លៃមាសនឹងហក់ឡើង។ លោក ឈា ឆាយហេង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុ PP Link Securities ថ្លែងប្រាប់ BTV អំពីតម្លៃទីផ្សារហាងឆេង មាសសកល និងការជួញដូរនៅលើទីផ្សារក្នុងស្រុក នេះថា ជុំវិញហាងឆេងមាស...
ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍របស់ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី សហការជាមួយស្ថានទូតចិន បន្តធ្វើការបណ្តេញជនជាតិចិនសរុបចំនួន ១៧៣នាក់ ស្រី០៦នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ ត្រូវបានបណ្ដេញចេញតាមរយៈយន្តហោះពិសេស តាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ ។...
ស្វាយរៀង ៖ មន្ត្រីផ្សព្វផ្សាយកសិកម្ម ឃុំកំពង់ចំឡង ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង លោក ធាន វាសនា នៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២៦នេះ បានថ្លែងប្រាប់ទូរទស្សន៍ BTV អោយដឹងថា បច្ចុប្បន្នបន្លែប្រើប្រាស់ជីសរិរាង្គ និង ជីធម្មជាតិ រួមនឹងថ្នាំពុល សម្លាប់សត្វល្អិត ផ្សំដោយរុក្ខជាតិក្នុងស្រុក ត្រូវបានអ្នកហូបចុក និងប្រើប្រាស់គាំទ្រនៅគ្រប់មជ្ឈដ្ឋានក្នុងនិងក្រៅខេត្ត ។ លោកបានបន្តថា...
អគ្គនាយក អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ បានបញ្ជាក់ថា ការអនុវត្តកាតព្វកិច្ចយោធា ជាករណីយកិច្ចចាំបាច់ និងជាកិត្តិយសដ៏ឧត្តុង្គឧត្តមរបស់ប្រជាពលរដ្ឋ។ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ក្រសួងការពារជាតិ បានរៀបចំធ្វើសន្និសីទសារព័ត៌មាននេះ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ ចេញព្រះរាជក្រមប្រកាសឱ្យប្រើច្បាប់ ស្តីពីកាតព្វកិច្ចយោធា ដែលក្នុងសន្និសីទនេះ នាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយក អគ្គនាយកដ្ឋានយោធសេវា...
កម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពត និងកម្លាំងកងរាជអាវុធហត្ថខេត្តកំពត បានឃាត់ខ្លួនស្នងការរង អធិការ អធិការរង មន្រ្តីនគរបាល រួមទាំងមន្រ្តីអាវុធហត្ថសរុបជាង ៣០នាក់ពាក់ព័ន្ធទៅនឹងករណីគប់គិតគ្នាកាត់សៀលចូលលួចសម្ភារក្នុងកាស៊ីណូនៅព្រែកចាក ក្រោយបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានាពេលកន្លងមក។ ឧត្ដមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពតបានបញ្ជាក់នៅរសៀលនេះថា ស្នងការដ្ឋាននគរបាលខេត្តកំពតពិតជាបានចាប់ខ្លួនមន្ត្រីទាំងអស់នោះពិតមែន ក៏ប៉ុន្តែស្នងការដ្ឋាននគរបាលខេត្តមិនទាន់បានផ្សព្វផ្សាយពីព្រោះកំពុងបន្តនិតិវិធី។ ស្នងការនគរបាលខេត្តកំពតបានបញ្ជាក់ប្រាប់ BTV នៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ នេះថា “ខាងខ្ញុំកំពុងតែធ្វើការ អត់មានស្ថាប័នណាចុះមកទេ គឺខាងស្នងការដ្ឋានរបស់យើងជាអ្នកអនុវត្តការងារនឹងផ្ទាល់ ហើយខាងអាវុធហត្ថក៏អនុវត្តការងារនឹងផ្ទាល់ដែរ។ ហើយយើងកំពុងតែធ្វើការងារនេះ”៕ អត្ថបទៈវង្ស...
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ បានអនុញ្ញាតជូន ឯកឧត្តម ទីប័រក៍ បាឡូឌី (Tibor BALOGHDI) ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសហុងគ្រី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលាក្នុងឱកាសដែលឯកឧត្តម ត្រូវបានបញ្ចប់បេសកកម្មការទូតពីកម្ពុជាប្រកបដោយជោគជ័យ។ សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារក្នុងការបំពេញបេសកកម្មការទូតរបស់ឯកឧត្តម ទីប័រក៍ បាឡូឌី ដែលបានធ្វើឱ្យចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរកាន់តែរឹងមាំរីកចម្រើនឡើង ទាំងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ...
ក្រុមអតីតពលករដែលធ្លាប់ធ្វើការនៅប្រទេសថៃ បានអំពាវនាវ និងលើកទឹកចិត្តឱ្យពលរដ្ឋខ្មែរងាកមកធ្វើការក្នុងស្រុកវិញ ជៀសវាងការប្រថុយប្រថានត្រឡប់ទៅប្រទេសថៃដោយខុសច្បាប់ ខណៈប្រទេសកម្ពុជាមានការងារសម្បូរបែបជាងមុន ទាំងប្រាក់ចំណូលសមរម្យ ទាំងការជួយកាត់បន្ថយការចំណាយ ជាពិសេសបានរស់នៅជិតក្រុមគ្រួសារ។ អ្នកស្រី តាន់ សុភា អតីតពលករខ្មែរ ដែលកំពុងបម្រើការងាររោងចក្រកាត់ដេរ ស្ថិតនៅផ្លូវជាតិលេខ៣ ខណ្ឌដង្កោ រាជធានីភ្នំពេញ បាននិយាយប្រាប់ព័ត៍មាន ប៊ីធីវី ឱ្យដឹងនៅព្រឹកថ្ងៃទី២៧ ខែឧសភានេះថា នៅពេលដែលបានវិលត្រឡប់ចូលមកទឹកដីស្រុកកំណើតវិញ អ្នកស្រីទទួលបានការផ្សព្វផ្សាយព័ត៌មានអំពីឱកាសការងារពីមន្រ្តីក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈដែលនៅរង់ចាំទទួលពលករខ្មែរនៅតាមច្រកព្រំដែន។ អ្នកស្រី បានឱ្យដឹងទៀតថា...
យុវជនខ្មែរ នៅតែមានការចងចាំ មានការឈឺចាប់ ចំពោះព្រឹត្តិការណ៍ ២៨ ឧសភា ឆ្នាំ ២០២៦ ជាថ្ងៃដែលទាហានថៃ ចូលឈ្លានពានបាញ់សម្លាប់វីរកងទ័ពខ្មែរ លើទឹកដីកម្ពុជា ជាលើកដំបូង។ ទន្ទឹមនឹងមានការចងចាំ មានភាពឈឺចាប់ទាំងនេះ យុវជនម្នាក់ៗក៏បានដឹងច្បាស់ពីតួនាទី ទំនួលខុសត្រូវរបស់ខ្លួន ដែលត្រូវជាអ្នកបន្តវេនរឹងមាំ ពោពេញដោយសក្ដានុពល សម្រាប់ការរីកចម្រើនរបស់សង្គមជាតិកម្ពុជា។ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ស្អែកនេះ ជាគម្រប់ខួបមួយឆ្នាំ ដែលទាហានថៃ បានចូលឈ្លានពានលើទឹកដីកម្ពុជា...
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានលើកឡើងពន្យល់ជាថ្មីអំពីគម្រោងព្រែកជីកហ្វូណនថា នឹងផ្ដល់ផលចំណេញសម្រាប់សេដ្ឋកិច្ចច្រើនណាស់ទៅពេលអនាគត ព្រោះវានឹងជួយដល់វិស័យកសិកម្ម កសិឧស្សាហកម្ម និងដឹកជញ្ជូន ដើម្បីធានានូវភាពប្រកួតប្រជែងរបស់កម្ពុជា។ ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធរោងចក្រផលិត កែច្នៃជ័រកៅស៊ូ របស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ ក្នុងខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៧ ខែឧសភា នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការកសាងព្រែកជីក «ហ្វូណនតេជោ»...
សម្ដេចមហាវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានបញ្ជាក់ជាថ្មីថា ចាប់តាំងពីមានវិបត្តិប្រេងឥន្ធនៈជាសកលចាប់ពីខែមេសា ឆ្នាំ២០២៦មក រាជរដ្ឋាភិបាលបានចេញខាតក្នុងមួយខែប្រមាណ ៦០លានដុល្លារក្នុងមួយខែៗ ដើម្បីជួយសម្រាលបន្ទុកដល់ប្រជាពលរដ្ឋ តាមរយៈការជួយផ្នែកពន្ធអាករដល់បណ្ដាស្ថានីយប្រេងឥន្ធនៈនានាទើបកុំឱ្យតម្លៃប្រេងហក់ឡើងកាន់តែខ្លាំង។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានថ្លែងបញ្ជាក់បែបនេះក្នុងឱកាស អញ្ជើញសម្ពោធរោងចក្រផលិតកែច្នៃកៅស៊ូ របស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ នៅខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦នេះ។ សម្ដេចធិបតីបានថ្លែងបញ្ជាក់ថា ក្នុងពេលភាពតានតឹងនៅមជ្ឈឹមបូព៌ា បានកើតឡើងនៅចុងខែកុម្ភៈ ឆ្នាំ២០២៦ នៅពេលដែលមានការវាយប្រហាររវាងអ៊ីរ៉ង់...