ភ្នំពេញ ៖ ក្រសួងការពារជាតិ បានលើកឡើងថានៅក្នុងរយៈពេល៦ខែ ដើមឆ្នំា២០២៤នេះ កងយោធពលខេមរភូមិន្ទបានចូលរួមជាមួយភាគីពាក់ព័ន្ធក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជូនដល់បងប្អូនប្រជាពលរដ្ឋជាច្រើន និងបានចូលរួមយ៉ាងសកម្មក្នុងការទប់ស្កាត់បទល្មើសគ្រប់ប្រភេទទាំងនៅតាមព្រំដែនគោក និងសមុទ្រ។ តាមរបាយការណ៍បូកសរុបរបស់ក្រសួងការពារជាតិ ដែលបានបង្ហាញនៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នំា២០២៤នេះ នៅក្នុងកិច្ចប្រជុំឆ្លងសេចក្ដីព្រាងរបាយការណ៍បូកសរុបការងារឆមាសទី១ និងទិសដៅអនុវត្តឆមាសទី២ ឆ្នាំ២០២៤ ប្រព្រឹត្តទៅក្រោមអធិបតីភាពនាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិនោះបានលើកឡើងថា នៅក្នុងឆមាសទី១នេះកងយោធពលខេមរភូមិន្ទ បានបន្តពង្រឹងកិច្ចការពារជាតិលើគ្រប់វិស័យនៅតាមតំបន់ព្រំដែនគោក និងដែនសមុទ្រ ធ្វើការល្បាតជាប្រចាំក្នុងភូមិសាស្ត្រដែលទទួលខុសត្រូវរៀងៗខ្លួន ដើម្បីតាមដានត្រួតពិនិត្យ...
ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់ក្រសួងឧស្សាហកម្ម លើកទឹកចិត្តដល់ក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាត កសិកម្ម និងវិស័យផ្សេងៗទៀត គួរជ្រើសរើសយក ទុយោដែលមានគុណភាព និងស្តង់ដារខ្ពស់ ដើម្បីផ្គត់ផ្គង់ទឹកស្អាត និងវិនិយោគលើផ្នែកកសិកម្ម ឲ្យត្រូវតាមស្តង់ដារជាតិ ដើម្បីជួយ ពង្រឹងដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសជាតិ។ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងនៅក្នុងដំណើរ ទស្សនកិច្ច និងកិច្ចប្រជុំពិភាក្សាជាផ្លូវការនៅរោងចក្រ ខេ...
សៀមរាប ៖ អាជ្ញាធរជាតិអប្សរា និងមូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ នៃទីភ្នាក់ងារសហប្រតិបត្តិការអន្ដរជាតិកូរ៉េ (KOICA) បានរៀបចំពិធីប្រគល់សម្ភារបរិក្ខារមួយចំនួន ដើម្បីអនុវត្តន៍គម្រោងជួសជុលក្រុមប្រាសាទព្រះពិធូរជំហានទី២ និងព្រះលានជល់ដំរី។ពិធីប្រគល់នេះ ធ្វើឡើង នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤នេះ។ លោក Song Youngjun នាយករងនៃទីភ្នាក់ងារ KOICA បានថ្លែងថា កម្ពុជា និងកូរ៉េ មានកិច្ចសហប្រតិបត្តិការលើវិស័យអភិរក្ស និងជួសជុលបេតិកភណ្ឌវប្បធម៌ ជាពិសេសគម្រោងក្នុងតំបន់រមណីយដ្ឋានអង្គរ រយៈពេលជិត១០ឆ្នាំមកហើយ ។ចាប់ពីឆ្នាំ២០១៥មក...
ភ្នំពេញ៖ ក្នុងឱកាសនៃជំនួប អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបអ្នកឧកញ៉ា និងសហការី បានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ អ្នកឧកញ៉ា ម៉ៅ ចំណាន ក៏បានគោរពរាយការណ៍ជូនសម្ដេចធិបតីអំពីសមិទ្ធផលការងារ ដែលសមាគមសិល្បករខ្មែរ សម្រេចបាននាពេលកន្លងមក, ការរៀបចំកែសម្រួលរចនាសម្ព័ន្ធដឹកនាំ និងបទបញ្ជាផ្ទៃក្នុងរបស់សមាគម ព្រមទាំងការរៀបចំផែនការសកម្មភាព និងទិសដៅការងាររបស់សមាគម ក្នុងការអនុវត្តការងាររបស់ខ្លួន ដោយផ្តោតលើសកម្មភាពចំបងមួយចំនួន រួមមាន៖ ១). ការប្រមូលចងក្រងសមាជិករបស់សមាគម...
នាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ រដ្ឋបាលខេត្តកណ្ដាល បានរៀបចំពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ នៃរដ្ឋបាលខេត្ត ក្រោមអធិបតីភាព ឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នៅសាលាខេត្តកណ្ដាល។ មានប្រសាសន៍ក្នុងពិធីសំណេះសំណាល ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានជំរុញ និងលើកទឹកចិត្តដល់មន្ត្រីរាជការ នៃរដ្ឋបាលខេត្តកណ្ដាល...
សម្ព័ន្ធសហជីពជាតិ បានដាក់ពាក្យប្តឹងទៅក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២ ខែកក្កដានេះ ដើម្បីស្នើសុំអន្តរាគមន៍ពិនិត្យមើលភាពមិនប្រក្រតី នៃរបាយការណ៍សង់ត្រាល់ ដែលធ្វើឱ្យអង្គការវិជ្ជាជីវៈ បែកបាក់ ប្រកាន់បក្ខពួក រើសអើង និងញុះញង់ធ្វើឲ្យប៉ះពាល់ ដល់ការងាររបស់កម្មករនិយោជិតទូទាំងប្រទេស និងភាពស្អាតស្អំរបស់ប្រទេសជាតិ។ លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានឱ្យដឹងថា តំណាងកម្មករនៅទូទាំងប្រទេសកើតទុក្ខមិនសុខចិត្តចំពោះរបាយការណ៍របស់ មជ្ឈមណ្ឌល សម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅថា សង់ត្រាល់ ដែលមិនមានប្រភព នឹងភស្តុតាង ច្បាស់លាស់...
នាយកប្រចាំប្រទេសកម្ពុជានៃអង្គការមូលនិធិបង្ការរបួសអាស៊ី លោក គឹម បញ្ញា បានអំពាវនាវដល់ភាគីពាក់ព័ន្ធបន្តរួមគ្នាទប់ស្កាត់អត្រាគ្រោះថ្នាក់ចរាចរណ៍ចំពោះកម្មកររោងចក្រ ខណៈបញ្ហាគ្រោះថ្នាក់ចរាចរណ៍នេះមិនត្រឹមតែប៉ះពាល់ទៅដល់អាយុជីវិតរបស់កម្មករនិយោជិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់ជីវិត និងជីវភាពរស់នៅរបស់សមាជិកគ្រួសាររបស់ពួកគេដែលមានប្រមាណជាង២លាននាក់ ដែលកម្មករនិយោជិតទំនុកបម្រុង ព្រមទាំងប៉ះពាល់ដល់ផលិតភាពរបស់រោងចក្រដែលពឹងផ្អែកលើកម្លាំងពលកម្មរបស់ពួកគេផងដែរ។ លោក គឹម បញ្ញា បានអំពាវនាវបែបនេះក្នុងសិក្ខាសាលាស្តីពីការចែករំលែកការអនុវត្តល្អ និងបទពិសោធន៍ អំពី «ការលើកកម្ពស់សុវត្ថិភាពចរាចរណ៍សម្រាប់កម្មករនិយោជិតកម្ពុជា» ដែលរៀបចំឡើងនៅ សណ្ឋាគារភ្នំពេញ នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤នេះ។ លោក គឹម បញ្ញា បានបញ្ជាក់ថា...
នាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងថា ក្នុងរយៈពេល៦ខែ (មួយឆមាស) គឺចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចបានបង្ក្រាបបទល្មើសគ្រឿងញៀនចំនួនជាង ៤ ៧០០ករណី រឹបអូសគ្រឿងញៀនជាង ៥តោន និងឃាត់ខ្លួនមនុស្សជាង ១ម៉ឺននាក់ ដែលចំនួននេះ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ គឺមានការកើនឡើង ។ ឯកឧត្តមនាយឧត្តមសេនីយ៍ មាស...
ក្រោមគំនិតផ្តួចផ្តើមរបស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផាកម្ពុជា គិតក្នុងរយៈពេល១ខែមិថុនា នៃយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” មានការចូលរួមគាំទ្រចំនួនប្រមាណ២៤ម៉ឺននាក់ ជាមួយនឹងថវិកាបរិច្ចាគសរុបសមមូលជាប្រាក់ដុល្លារអាម៉េរិកចំនួនជាង ៣,៣លានដុល្លារ។ តាមរយៈសេចក្តីប្រកាសព័ត៌មានអំពីលទ្ធផលនៃយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានមានប្រសាសន៍បញ្ជាក់ថា ទោះបីជាយុទ្ធនាការត្រូវបិទបញ្ចប់នៅពេលនេះមែនតែមូលនិធិគន្ធបុប្ផាកម្ពុជា នៅតែបន្តបេសកកម្មកៀរគរការបរិច្ចាគជាប្រចាំ ព្រោះថាមន្ទីរពេទ្យគន្ធបុប្ផា...
ក្រុមអ្នកនយោបាយបានលើកឡើងថា ការបង្កើតរដ្ឋាភិបាលនិរទេសជាអំពើផ្ទុយពីច្បាប់ និងប្រព័ន្ធលទ្ធិប្រជាធិបតេយ្យ។ ថ្លែងប្រាប់ BTV នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ មានមេដឹកនាំគណបក្សនយោបាយដែលមានសកម្មភាពយ៉ាងសកម្មនៅកម្ពុជា បានបន្តនាំគ្នាប្រតិកម្មលើការប្រកាសរបស់ក្រុមអ្នកនយោបាយនិរទេសអំពីផែនការបង្កើតរដ្ឋាភិបាលនៅបរទេស និងបានប្រឆាំងដាច់ខាតចំពោះផែនការជ្រុលនិយមដែលមានចេតនាបំផ្លាញជាតិ និងសង្គមកម្ពុជា។ លោក កាន់ វីរៈ ប្រធានគណបក្សអំណាចពលរដ្ឋ លើកឡើងថា កម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍពេញលេញដូចពេលបច្ចុប្បន្ន ដូច្នេះកម្ពុជាមិនមានភាពចាំបាច់ទៅបង្កើតរដ្ឋាភិបាលបន្ថែមនោះទេ ពោលការបង្កើតរដ្ឋាភិបាលរបស់ពួកគេមានគោលដៅតែមួយគត់ គឺចង់បំផ្លិចបំផ្លាញជាតិតែប៉ុណ្ណោះ។ ជាមួយគ្នាលោក អ៊ុន ជឹម ប្រធានគណបក្សឯកភាពជាតិខ្មែរ...