គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៥ នេះ វិស័យមីក្រូហិរញ្ញ្ញវត្ថុនៅកម្ពុជា បានផ្តល់ឥណទាន មានចំនួនប្រមាណជិត ៥.៤០០ លានដុល្លារ កើនឡើង ៤,១% ធៀបនឹងត្រីមាសមុន ខណៈការទទួលប្រាក់បញ្ញើរ មានចំនួនសរុបជិត ២.៨០០ លានដុល្លារ កើនឡើងជិត ១០% បើធៀបនឹងត្រីមាសមុន។ លោក តាំង តុងងី អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយភ្នាក់ងារអ្នកយក- ព័ត៌មាន ស្តីពីការផ្តល់ឥណទាន និងការទទួលប្រាក់បញ្ញើរនៅក្នុងគ្រឹះមីក្រូហិរញ្ញវត្ថុ...
ហាំប៊ួគ: មន្រ្តីជាន់ខ្ពស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចូលរួមសន្និសីទស្តីពីចីរភាព ទីក្រុងហាំប៊ួគ (Hamburg) លើការស្វែងរកដំណោះ ស្រាយ សម្រាប់ពន្លឿនការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដោយផ្តោតសំខាន់លើនិម្មាបនកម្មហិរញ្ញប្បទានអន្តរជាតិ និង ការវិនិយោគសម្រាប់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី ២-៣ ខែមិថុនា ឆ្នាំ២០២៥ នេះ បានអញ្ជើញចូលរួមក្នុងសន្និសីទស្តីពីចីរភាព ទីក្រុងហាំប៊ួគ ២០២៥ (Hamburg...
កម្ពុជាប្ដេជ្ញាប្រយុទ្ធប្រឆាំងការបំពុលប្លាស្ទិក និងជំរុញបរិស្ថានស្អាតបៃតងជានិរន្តរ៍ បន្ទាប់ពីទទួលបានព្រះរាជសារដ៏ឧត្តុង្គឧត្តម និងព្រះរាជអនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់អង្គព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី នៅក្នុងព្រះរាជពិធីទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក (Beat Plastic Pollution) » នៅបរិវេណពហុកីឡដ្ឋានជាតិមរតកតេជោ ដែលមានទីតាំងនៅក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់បានសព្វព្រះរាជហឫទ័យបន្លឺព្រះរាជឱវាទ និងព្រះរាជអនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុត...
«យុវជនជំនាន់នេះមានឱកាសរៀនសូត្រច្រើនណាស់ បើធៀបជាមួយយុវជនជំនាន់មុន ដូច្នេះពួកគេត្រូវចាប់យកឱកាសដើម្បីក្លាយជាមូលធនមនុស្សខ្លាំងជាងរៀមច្បងរបស់ខ្លួនដើម្បីបន្តការអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែជឿនលឿនទៅមុខ»។ នេះគឺជាការគូសបញ្ជាក់របស់ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលក្នុងឱកាសធ្វើបាឋកថានៅសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តបាត់ដំបង (UME) នាព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥។ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានកោតសរសើរយុវជនជំនាន់នេះថា មានសំណាងបានកើតនិងធំធាត់ក្នុងសម័យសន្តិភាពនិងមានឱកាសគ្រប់គ្រាន់ក្នុងការសិក្សាក្នុងស្ថានភាពដ៏អំណោយផល។ «ទោះយ៉ាងណាឱកាសមិនរត់មករកក្មួយៗទេ ប្រសិនបើក្មួយៗមិនខិតខំស្រវាស្រទេញចាប់យកវាដោយខ្លួនឯងទេនោះ»។ នេះជាការគូសបញ្ជាក់បន្ថែមរបស់ឯកឧត្តម ប៉ែន បូណា ដោយមិនភ្លេចរំលឹកពីជីវិតយុវវ័យដ៏ជូរចត់ និងការតស៊ូរៀនសូត្រក្នុងស្ថានភាពដ៏លំបាកលំបិននិងយឺតពេលរបស់យុវជនជំនាន់មុន ក្នុងនោះក៏មានរូបឯកឧត្តមផ្ទាល់មួយរូបផងដែរ។ ឯកឧត្តម ប៉ែន...
អនុវត្តតាមយុទ្ធសាស្រ្តបញ្ចកោណដ៏មុតស្រួច របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា លើការងារកំណែទម្រង់រដ្ឋបាលសាធារណៈ និងបន្ទាប់ពីបានដំណើរការ ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័នរួចមក ក្រសួង ស្ថាប័ននានាបានជួបជុំពិភាក្សាគ្នាទៅលើការធ្វើសមាហរណកម្មលើមុខងារ អគ្គាធិការដ្ឋាន/អធិការដ្ឋាន និងអង្គភាពសវនកម្មផ្ទៃក្នុង នៅក្នុងរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន។ ឈរលើស្មារតីជវភាពនៃប្រព័ន្ធតួអង្គតែមួយ និងអភិក្រម «រៀបចំផ្ទះឱ្យរៀបរយ» និង «ពង្រឹង ជាជាងពង្រីក» ក្រសួង ស្ថាប័ន បានពិភាក្សាគ្នាលើការច្របាច់បញ្ចូលគ្នាទៅជា អង្គភាពសវកម្មផ្ទៃក្នុង តែមួយ...
បងប្អូនប្រជាពលរដ្ឋខ្មែរ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បាននាំគ្នាចាប់ផ្តើមដូរប្រូហ្វាល់ ហ្វេសបុកជាបន្តបន្ទាប់របស់ខ្លួន ដោយប្រកាសគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ដែលយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រសាទតាក្របី និងតំបន់មុំ៣ ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ ដែលហៅកាត់ថា ICJ។ ចលនាមហាជនខ្មែរ មកពីគ្រប់ទិសទី ដែលបានដូរប្រូហ្វាល់ប្រកាសគាំទ្ររាជរដ្ឋាភិបាលយកបញ្ហាព្រំដែនកម្ពុជា និងថៃជាពិសេសតំបន់ទាំងបួនខាងលើនេះប្តឹងទៅតុលាការICJ នោះគឺបានធ្វើឡើងភ្លាមៗ បន្ទាប់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញសារបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានឹងយកបញ្ហានៅមុំ៣ បញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច...
ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ បន្តផ្តល់នូវកិច្ចសហការគាំទ្រគ្រប់រូបភាពជាមួយក្រសួងបរិស្ថាន ក្នុងគោលបំណងសម្រេចបាននូវបេសកកម្មរួមគ្នា គឺពិភពលោកមានភាពស្អាត ភាពបៃតង និងចីរភាព ស្របតាមទិសស្លោក- «កម្ពុជាស្អាត ខ្មែរធ្វើបាន»។ ព្រះករុណា ព្រះមហាក្សត្រ បានអំពាវនាវបែបនេះក្នុងឱកាសថ្លែងព្រះរាជសុន្ទរកថា ក្នុងទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ក្រោមប្រធានបទ៖ «ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក (Beat Plastic Pollution)...
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន មានប្រសាសន៍បញ្ជាក់ថា សព្វថ្ងៃនេះ ប្លាស្ទិកបានក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់យើង។ បច្ចុប្បន្នផលិតផលប្លាស្ទិកជាង ៤០០លានតោន ត្រូវបានផលិតក្នុងមួយឆ្នាំៗ ប៉ុន្តែមានប្រមាណ ១២% ត្រូវបានដុតបំផ្លាញ ហើយប្រមាណ ៩% ប៉ុណ្ណោះត្រូវបានធ្វើការកែច្នៃឡើងវិញ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងបញ្ជាក់បែបនេះ ក្នុងព្រះរាជពិធីទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា...
ភ្នំពេញ៖ មន្រ្តីជំនាញអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) នៃក្រសួងពាណិជ្ជកម្ម សហការជាមួយអាជ្ញាធរមូលដ្ឋាន និងគណៈកម្មធិការ ផ្សារដើមគរ និងផ្សារនាគមាស នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥នេះ បានចុះត្រួតពិនិត្យ ចំណីម្ហូបអាហារនៅក្នុងផ្សារ ជាពិសេស ផ្លែធុរេន ដើម្បីធានាការពារសុខុមាលភាពប្រជាពលរដ្ឋ។ ក្នុងប្រតិបត្តិការនោះ មន្រ្តីជំនាញ បានធ្វើការណែនាំឱ្យ អាជីវករលក់ដូរ ត្រូវត្រួតពិនិត្យជាប្រចាំលើផលិតផលទំនិញដែលដាក់លក់ ឱ្យបានសមស្របតាមបទប្បញ្ញតិបច្ចេកទេសជាធរមានដើម្បីធានាថាមិនប៉ះពាល់សុខភាពអ្នកប្រើប្រាស់។ ជាមួយគ្នានេះ មន្រ្តីជំនាញបានផ្សព្វផ្សាយច្បាប់ និងបទប្បញ្ញតិ្តពាក់ព័ន្ធនឹងសុវត្ថិភាពម្ហូបអាហារជូនអាជីវករដែលលក់ដូរក្នុងផ្សារ...
នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដង្ហែព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្ដេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតនៅក្នុង ព្រះរាជពិធីទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ក្រោមប្រធានបទ៖...