កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ កាកបាទក្រហមកម្ពុជា ដឹកនាំដោយលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខា ធិការរងទី១ បានដឹកនាំប្រតិភូសហព័ន្ធអន្តរជាតិ ដែលមាននិងលោកស្រី កាទ្រីន ក្លាកសុន (Kathryn Clarkson) ជាប្រធានតំណាងអង្គការសហប្រជាជាតិ ESCAP ប្រចាំប្រទេសកម្ពុជា ថៃ ឡាវ និង វៀតណាម ទៅទស្សនកិច្ចក្នុងសហគមន៍ ស្រុកទឹកឈូ ខេត្តកំពត ដើម្បីពិនិត្យមើលសកម្មភាពដែល...
កាលពីពាក់កណ្តាលដើមខែមិថុនា ឆ្នាំ២០២៥ នេះ រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន សហការជាមួយអង្គការសត្វព្រៃ និងរុក្ខជាតិ និងសហគមន៍មូលដ្ឋាន បានរកឃើញសំបុកពងកូនក្រពើភ្នំចំនួន ០៣ ដែលមានពងសរុបចំនួន ៤៣គ្រាប់ នៅឧទ្យានជាតិជួរភ្នំក្រវាញ ក្នុងឆ្នាំ២០២៥នេះ។ កាលពីឆ្នាំ២០២៤ ចំនួន៦៥គ្រាប់ ដែលបានញាស់ជាកូនចំនួន ៦០ក្បាល ចូលទៅក្នុងធម្មជាតិប្រកបដោយជោគជ័យ។ ក្នុងចំណោមពងសរុបចំនួន ៤៣ នេះ ពងដែលមានលទ្ធភាពបង្កកំណើតបានមានចំនួន ៣៤គ្រាប់...
ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងបង្ហាញពីមោទនភាពចំពោះទឹកចិត្តរបស់បងប្អូនប្រជាជាកម្ពុជាដែលពិតជាបង្ហាញនូវឆន្ទៈសាមគ្គីជាតិខ្ពស់ ផ្ដល់ជំនឿទុកចិត្ត ការគាំទ្រចំពោះរាជរដ្ឋាភិបាល និងវីរៈកងទ័ពដ៏អង់អាចរបស់យើង។ តាមរយៈហ្វេសប៊ុកផ្ទាល់នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥នេះ ឯកឧត្ដម ហ៊ុន ម៉ានី សរសេរថា «នៅពេលនេះ ម៉ោងនេះ ខ្ញុំជឿជាក់ថា បងប្អូនជនរួមជាតិទាំងអស់ កំពុងតែតាមដានយ៉ាងយកចិត្តទុកដាក់ទៅលើសភាពការណ៍ និងការគំរាមកំហែងឥតឈប់ឈរមកលើកម្ពុជាជាទីស្រឡាញ់នៃយើងទាំងអស់គ្នា ដែលចាប់ផ្តើមពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥...
កំពង់ឆ្នាំង៖ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង ព្រមទាំងសហការី បានអញ្ជើញចុះពិនិត្យមើលការងារបង្កបង្កើនផលដំណាំស្រូវវសា បន្លែ និងពិនិត្យមើលការចិញ្ចឹមសត្វ នៅភូមិទ័ពស្រូវ និងភូមិផ្លូវគោ ក្នុងខេត្តកំពង់ឆ្នាំង។ បើតាមឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ក្នុងដំណើរនេះ ក្រុមការងារបានចុះពិនិត្យមើលការដាំដុះដំណាំបន្លែរបស់កសិករ ស...
ក្រោយកម្ពុជាសម្រេចបិទការនាំចូលបន្លែ ផ្លែឈើទាំងស្រុងពីថៃ បច្ចុប្បន្ន បណ្តាផ្សារមួយចំនួននៅរាជធានីភ្នំពេញក្នុងនោះមានផ្សារទំនើប ជីប ម៉ុង ជាដើម កំពុងបន្តដាក់លក់ផលិតផលកសិផល បន្លែ ផ្លែឈើខ្មែរ ដែលទើបប្រមូលទិញពីប្រជាកសិករនៅតាមបណ្ដាហាងរបស់ខ្លួនក្នុងតម្លៃបញ្ចុះតម្លៃពិសេសផងដែរ។ លោក ខឿន សុវណ្ណ ប្រធានផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត សាខាសឡា រាជធានីភ្នំពេញ បានឱ្យព័ត៌មានប៊ីធីវីដឹងថា រហូតមកទល់ពេលនេះ ផ្សារ ជីបម៉ុង ដែលមានដើមកំណើតជាផ្សាររបស់ខ្មែរមួយនេះនៅតែបើកចំហ និងលើកទឹកចិត្តដល់កសិករខ្មែរគ្រប់ទម្រង់...
ក្រុមហ៊ុនអាមេរិកដ៏ធំមួយ ដែលបាននិងកំពុងវិនិយោគនៅកម្ពុជា បង្ហាញពីការតាំងចិត្តខ្ពស់ ក្នុងការស្វែងរកដៃគូផ្គត់ផ្គង់វត្ថុធាតុដើម នៅក្នុងស្រុក ដែលមានគុណភាព និងកម្លាំងផលិតភាព ស្របទៅតាមតម្រូវការផលិតកម្មរបស់ក្រុមហ៊ុន។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) ដឹកនាំដោយលោក Paulo Gaspar Rodrigues នាយកប្រតិបត្តិ ក្រុមហ៊ុន ចូលជួបសម្តែងការគួរសម...
កម្ពុជា-អូស្រ្តាលី ប្រកាសជាផ្លូវការ នូវផែនការភាពជាដៃគូសម្រាប់ការអភិវឌ្ឍ ដោយបានកំណត់គោលដៅយុទ្ធសាស្ត្រចំនួនបី ដែលជាការរតម្រង់ទិសកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍របស់អូស្ត្រាលីជាមួយកម្ពុជា ដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ច និងជីវភាពរបស់ ប្រជាជនកម្ពុជាឱ្យកាន់តែប្រសើរ។ ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង ឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេស អូស្រ្តាលីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ នេះ បានប្រកាសជាផ្លូវការនូវ...
ព្រះវិហារ៖ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥នេះ មន្ត្រីកសិកម្មឃុំក្នុងខេត្តព្រះវិហារ បានសម្របសម្រួលលក់ល្ពៅ ជូនកសិករ បានចំនួន ៣៤៣ តោន។ នៅថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ មន្រ្តីកសិកម្មឃុំរអាង ឃុំភ្មំត្បែងមួយ ស្រុកសង្គមថ្មី ពីស្ថានភាពការសម្របសម្រួលទីផ្សារល្ពៅជូនកសិករ ដោយបានសហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្តព្រះវិហារ មន្ត្រីរដ្ឋបាលស្រុកសង្គមថ្មី និងមន្រ្តីកសិកម្មឃុំស្ដៅ ឃុំរណសិរ្ស ស្រុកសង្គមថ្មី ឃុំរវៀង ឃុំរីករាយ...
បាត់ដំបង៖ នៅវេលាម៉ោង៩ព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥នេះ ច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង និងច្រកទ្វារព្រំដែនអន្តរជាតិបានឡែម ខេត្តច័ន្ទបុរី ប្រទេសថៃ បានបើកដំណើរការច្រកច្រកថ្មើជើង ដើម្បីឱ្យពលករខ្មែរវិលត្រឡប់មកស្រុកកំណើតវិញ និងរៀបចំឱ្យមានរថយន្ត និងក្រុមម៉ូតូកង់បីសម្រាប់ជួយសម្រួលដល់ពលករដែលមានសំភារៈច្រើន។ចំពោះច្រកចរាចរណ៍ទំនិញបានបន្តបិទទាំងស្រុង។ ចំពោះស្ថានភាពច្រកទ្វារព្រំដែនអន្តរជាតិដូង-បានឡែម នៅព្រឹកនេះ មន្រ្តីប្រចាំការបានសម្របសម្រួលអនុញ្ញាតឱ្យសិស្សសាលាចេញ-ចូល នៅវេលាម៉ោង៧ព្រឹកដោយមានសិស្សចេញសរុប ១៩នាក់ ស្រី ១១នាក់ និងសិស្សចូលសរុប១៧នាក់ ស្រី០៩នាក់។ មន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលរួមមានទីភ្នាក់ងារជាតិមុខរបរ...
បងប្អូនប្រជាពលរដ្ឋ បានផ្ដល់នូវការគាំទ្រ បងប្អូនកងកម្លាំងដែលនៅជួរមុខ ដោយសារតែពួកគាត់មិនអាចធ្វើដំណើរ មកបានទាំងអស់គ្នាតែបងប្អូនតែងតែផ្ដល់ជាសម្ភារៈ និងថវិការ ខ្លះទៀតគាត់មានជាពាក្យសម្ដី ស្មារតី គាត់តែងតែពោលពាក្យកោតសរសើរ ពោលពាក្យគាំទ្រ បង្ហាញពីការគាំទ្រយ៉ាងខ្លាំងខ្លាចំពោះវីរះភាពរបស់កងកម្លាំងរបស់យើងផងដែរប្រឹងប្រែងតស៊ូដែលនៅខាងមុខនេះដោយមិនរាលថយ។ មានប្រសាសន៍ក្នុងឱកាសជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកនូវគ្រឿងឧបភោគបរិភោគ សម្ភារៈបរិក្ខារ ឱសថ និងថវិកា ជូនដល់កងកម្លាំងកំពុងឈរជើងជួរមុខ ចំណុះគណៈបញ្ជាការឯកភាពទិសទី២ យោធភូមិភាគទី៤ ខេត្តឧត្ដរមានជ័យនារសៀលម្សិលម៉ិញនេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាលបានបញ្ជាក់ថា៖ ត្រង់ថាស្ថានភាពនាវេលានេះមិនជាល្អនោះទេ អាកាសធាតុ...