ដើម្បីផ្សាភ្ជាប់ជាមួយវិស័យទេសចរណ៍ កីឡាករមកពីបណ្ដាប្រទេសចំនួន១០ ទាំងក្នុងទ្វីបអាស៊ី និងអឺរ៉ុប ចូលរួមមហាព្រឹត្តិការណ៍ប្រណាំងម៉ូតូត្រៃ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥នេះ ដើម្បីដណ្ដើមពានរង្វាន់ជើងឯក «ENEOS CHAMPIONSHIP ឆ្នាំ 2025» នាទីលានសន្ដិភាព លី យ៉ុងផាត់ ភ្នំពេញសាហ្វារី។ មហាព្រឹត្តិការណ៍ប្រណាំងម៉ូតូត្រៃ ដណ្ដើមពានរង្វាន់នេះត្រូវបានរៀបចំដោយគណៈកម្មការរៀបចំការប្រកួតម៉ូតូត្រៃ សហការរៀបចំដោយក្រុមហ៊ុនប្រេងម៉ាស៊ីន ENEOS ប្រចាំកម្ពុជា និងទទួលស្គាល់ពីសហព័ន្ធកីឡាយានយន្ដកម្ពុជា។ លោក ពេជ្រ...
ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា បានវាយតម្លៃខ្ពស់ពីស្មារតី ឆន្ទៈ និងការលះបង់ ព្រមទាំងការទទួល ខុសត្រូវខ្ពស់នូវរាល់ភារកិច្ចគណបក្សរបស់ថ្នាក់ ដឹកនាំ និងសមាជិក-សមាជិការគណបក្សក្នុងមូលដ្ឋានស្រុកលើកដែក ខេត្តកណ្តាលគ្រប់ឋានានុក្រម និងក្រុមការ ងារចុះមូលដ្ឋានទាំងអស់ ដែលធ្វើឲ្យក្នុងមូលដ្ឋានមាន ការរីកចម្រើននិងទទួលបានការគាំទ្រពីពលរដ្ឋជាជាបន្តបន្ទាប់មកលើគណបក្សប្រជាជនកម្ពុជា ។ ឯកឧត្តម ហេង រតនា ជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាល និងជាប្រធានគណៈអចិន្រ្តៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកលើកដែក បានកោតសសើរនិងវាយតម្លៃខ្ពស់ដូចនេះក្នុងខណះដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី១ និងទិសដៅផែនការសកម្មភាពបន្តរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកលើកដែកឆ្នាំ ២០២៥ ដែលបានប្រព្រឹត្តឡើងនៅថ្ងៃទី១០ ខែ ឧសភា...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត ជម្រុញដល់បញ្ហាការ ដ្ឋានអង្គរក្ស ក៏ដូចជាកងកម្លាំងប្រដាប់អាវុធទាំងអស់ប្តេជ្ញាចិត្តរក្សាខឿនការពារជាតិ ការពារសុខសន្តិភាព ស្ថិរភាពសង្គម ចូលរួមអនុវត្តគោលនយោបាយយុទ្ធ សាស្ត្របញ្ចកោណនីតិកាលទី១ អាណត្តិទី៧ របស់រាជ រដ្ឋាភិបាល និងការអភិវឌ្ឍន៍ប្រទេសប្រកបដោយបរិយាបន្ន សំដៅពង្រឹងកំណើនសេដ្ឋកិច្ចជាតិ និងលើក កម្ពស់ជីវភាពរស់នៅរបស់ប្រជាជន លើកស្ទួយកីត្យានុភាពកម្ពុជានៅលើឆាកអន្តរជាតិ។ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ អគ្គស្នងការដ្ឋាននគរបាលជាតិ ថ្លែងបែបនេះខណះចុះសួរសុខទុក្ខនាយទាហាន...
កីឡា ៖ ការខកខានឱកាសគ្រងជើងឯកពានរង្វាន់ AFC Challenge League 2024/25 របស់ក្លិបព្រះខ័នរាជស្វាយរៀង បានក្លាយជារឿងដ៏គួរឲ្យសោកស្ដាយ ហើយត្រូវបានអ្នកគាំទ្រសម្ដែងការមិនអស់ចិត្ត ទោះបីការប្រកួតបានបញ្ចប់ទៅហើយក្ដី ។ ជាមួយគ្នា ទោះបីទទួលបានលទ្ធផលដ៏សោកសៅនេះ ក៏គ្រូបង្វឹកលោក Pep Munoz នៅតែមានមោទនភាពលើកូនក្រុម ចំពោះការខំប្រឹងលេងបានយ៉ាងល្អ ក្នុងវគ្គផ្ដាច់ព្រ័ត្រទល់នឹងក្រុមភ្ញៀវ FK Arkadag របស់ប្រទេសតួកម៉េនីស្ថាន កាលពីរាថ្ងៃទី១០ ខែឧសភាកន្លងទៅ។ នៅក្នុងសន្និសីទសារព័ត៌មាក្រោយចប់ការប្រកួត...
ភ្នំពេញ ៖ សម្រាប់ពានរង្វាន់កម្រិតទី៣ ទ្វីបអាស៊ី AFC Challenge League 2024/25 ក្លិបបាល់ ទាត់ព្រះខ័នរាជស្វាយរៀង បានបាត់បង់ឱកាសហើយ បន្ទាប់ពីប្រកួតចាញ់ ក្លិប FK Arkadag មកពីប្រទេសតួកម៉េនីស្ថាន ក្នុងលទ្ធផល២ទល់១ ប៉ុន្តែក្លិបព្រះខ័នរាជស្វាយរៀង បានយកឈ្នះពីចំនួនអ្នកគាំទ្រ ដោយ នៅតែផ្តល់បេះដូង បើទោះជាចាញ់ក៏ដោយ។ បន្ទាប់ពីចប់ការប្រកួត និងដើរចេញពីពហុកីឡដ្ឋានជាតិមរតកតេជោ អ្នកគំាទ្រជាច្រើនរូប បាន...
ភ្នំពេញ ៖ នាល្ងាចថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥នេះ ជាថ្ងៃ ផុតឪសានវាទ រយះពេល០៣ថ្ងៃ និងមានការណែនាំពីសំណាក់ លោក ថេង សុថុល អភិបាលខណ្ឌ៧មករា អនុញ្ញាតឲ្យ លោក ណុប ផា អភិបាលរង ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ៧មករាចុះត្រួតពិនិត្យ និងមិនអនុញ្ញាតដល់អាជីវកលក់ទុរេន នៅកំណាត់វិថីព្រះសីហនុ បន្តការធ្វើអាជីវកម្មយ៉ាងអនាធិបតេយ្យ បង្កភាពរញ៉េរញ៉ៃ ធ្វើឱ្យខូចសណ្តាប់ធ្នាប់សាធារណៈ និងប៉ះពាល់ដល់សោភ័ណភាពទីតាំងអគារទូរគមនាគមន៍កម្ពុជាទៀតទេ។ លោក...
កណ្ដាល ៖ នៅថ្ងៃទី១១ ខែឧសភានេះ ត្រូវនឹងថ្ងៃ១៥កើត ខែពិសាខ ឯកឧត្តម អភិសន្តិបណ្តិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំតាមក្រសួងស្ថាប័ន មន្ត្រីរាជការ ចាស់ សីលវន្ត សីលវតី និងពុទ្ធបរិស័ទជិតឆ្ងាយគ្រប់ទិសទីនានាទៀត បានចូលរួមធ្វើបុណ្យវិសាខបូជា ព.ស ២៥៦៩ នៅបរិវេណព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ ខេត្តកណ្តាល មានសម្តេចសង្ឈ និងព្រះសង្ឈនិមន្តជា៨០អង្គ...
ភ្នំពេញ ៖ នៅក្នុងឱកាសបុណ្យវិសាខបូជា នាព្រឹកថ្ងៃទី១១ ខែ ឧសភា ឆ្នាំ២០២៥នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការ សមាគមកាយឫទ្ធិនារីកម្ពុជា និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាមូលនិធិត្រីចក្រយានកម្ពុជា បានអញ្ជើញសួរសុខទុក្ខ និងប្រគល់អំណោយមនុស្សធម៌ ជូនសមាជិកមូលនិធិត្រីចក្រយានកម្ពុជា ចំនួន៣៨៨នាក់ នៅក្នុងសាលារាជធានីភ្នំពេញ។ មានប្រសាសន៍សំណេះសំណាលនាឱកានោះ លោកជំទាវបណ្ឌិត ពេជ...
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្ដាលវិជ្ជាជីវៈ សូមបញ្ជាក់ជូនសាធារណជនមេត្តាជ្រាបថាករណី អំពីការជជែកវែកញែករវាងរដ្ឋបាលរោងចក្រ និងកម្មករនិយោជិតនៃក្រុមហ៊ុនស៊ីង កៃ សេន ហ្គាមិន ឯ.ក ដែលបានកើតឡើងកាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ ត្រូវបានដោះស្រាយរួចរាល់ប្រកបដោយការយោគយល់និងអធ្យាស្រ័យខ្ពស់។ ក្រោយមានករណីនេះភ្លាម ក្រសួង បានចាត់មន្ត្រីជំនាញ ចុះពិនិត្យនិងសម្របសម្រួលដោះស្រាយដោយលទ្ធផលមានការយោគយល់និងអធ្យាស្រ័យខ្ពស់ព្រោះភាគីរដ្ឋបាលរោងចក្រព្រមព្រៀងមិនធ្វើលិខិតព្រមាននោះទេខណៈភាគីកម្មករនឹងប្រគល់ជូនលិខិតពេទ្យបញ្ជាក់ពីគ្រោះថ្នាក់ចរាចរណ៍ទៅកាន់ក្រុមហ៊ុនផងដែរ។ សូមបញ្ជាក់ជូនសាធារណជនមេត្តាជ្រាបថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តែងតែយកចិត្តទុកដាក់លើសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈនៅក្នុងវិស័យដែលជាកិច្ចការងារអាទិភាពបំផុតមួយក្នុងចំណោមកិច្ចការអាទិភាពរបស់ក្រសួង៕
កណ្តាល៖ ការថ្លែងរបស់ឯកឧត្តម ប្រាក់ សុខុន សមាជិកគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអង្គស្នួល ខេត្តកណ្តាល ធ្វើឡើងនាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក និងឃុំទាំង១០ និងប្រកាសបញ្ជូលសមាជិកថ្មីចំនួន ១,៣៦៣នាក់។ ពិធីនេះមានការចូលរួមពីឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងឯកឧត្តម លោកជំទាវ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក និងឃុំ។ នាឱកាសនោះ ឯកឧត្តម ប្រាក់ សុខុន...